**ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ ក្រសួងបរិស្ថាន បើកយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ខណៈមានពលរដ្ឋប្រមាណ៦លាននាក់ បានចូលរួមយុទ្ធនាការនេះ**ក្រសួងបរិស្ថានដាក់ចេញនូវផែនសកម្មភាពជំរុញឱ្យផ្លូវជាតិស្អាត គ្មានសំរាម និងសំណល់ប្លាស្ទិក**រដ្ឋមន្ត្រី ហួត ហាក់ អញ្ជើញសំណេះសំណាលជាមួយបេក្ខជន និងបេក្ខនារីជ័យលាភីអាហារូបករណ៍ចំនួន ១៧រូប ទៅសិក្សានៅប្រទេសអូស្ត្រាលី**ឧបនាយករដ្ឋមន្ត្រី ស សុខា និងឯកអគ្គរាជទូតអូស្ត្រាលី កត់សម្គាល់វិជ្ជមានអំពីកិច្ចសហការអនុវត្តច្បាប់**លោក Donald Trump អាចនឹងកាត់បន្ថយពន្ធលើប្រទេសចិន ដើម្បីជួយសម្រួលដល់កិច្ចព្រមព្រៀងដែលពាក់ព័ន្ធនឹងការលក់ប្រតិបត្តិការ TikTok របស់សហរដ្ឋអាមេរិក**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកអគ្គរាជទូតអូស្ត្រាលីប្រចាំកម្ពុជា**ក្រសួងការងារ ក្រសួងបរិស្ថាន និងក្រសួងឧស្សាហកម្ម បើកកិច្ចប្រជុំពិភាក្សាផែនការអធិការកិច្ចអន្ដរក្រសួង**ក្រុមហ៊ុនអាកាសចរណ៍ឡាវ គ្រោងនឹងចាប់ផ្តើមប្រតិបត្តិការយន្តហោះ C909 របស់ក្រុមហ៊ុន COMAC ដោយចូលរួមជាមួយបណ្តាប្រទេសអាស៊ីអាគ្នេយ៍មួយចំនួនទៀតដែលកំពុងត្រៀមខ្លួនពង្រីកចំនួនយន្តហោះពាណិជ្ជកម្មផលិតដោយប្រទេសចិន**ជើងហោះហើរមួយ របស់ AirAsia ដែលមានគោលដៅឆ្ពោះទៅកាន់ប្រទេសចិន បានវិលត្រឡប់មកកាន់ទីក្រុងគូឡាឡាំពួវិញ ដោយសារតែម៉ាស៉ីន បានជួបបញ្ហា បន្ទាប់ពីហោះឡើងបានបន្តិច**សហរដ្ឋអាមេរិក យល់ព្រមលក់យន្តហោះដ្រូនធុនធំ MQ-9B ចំនួន ៨គ្រឿង ព្រមទាំងបរិក្ខារពាក់ព័ន្ធ ក្នុងទំហំទឹកប្រាក់ ១.៩៦ពាន់លានដុល្លារ ឱ្យទៅប្រទេសកាតា**អ្នកនាំពាក្យព្រឹទ្ធសភា៖ សមាជរដ្ឋសភានិងព្រឹទ្ធសភាគ្រោងនឹងធ្វើឡើងនៅដើមខែមិថុនាខាងមុខនេះ**ប៉ូលិសថៃកំពុងស្វែងរក បុរសជនជាតិសិង្ហបុរីម្នាក់ បន្ទាប់ពីស្រ្តីជាសង្សារត្រូវបានប្រទះឃើញស្លាប់ក្នុងបន្ទប់ នៅឯទីក្រុងបាងកក**ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី កោតសរសើរចំពោះការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជាចំពោះសមភាពយេនឌ័រ និងសិទ្ធិ ក៏ដូចជាពង្រឹងសមត្ថភាពរបស់ស្ត្រី**គណៈរដ្ឋមន្ត្រីថៃ បានអនុម័តលើសេចក្តីព្រាងច្បាប់សម្រាប់ការបើកដំណើរការកាស៊ីណូ និងកន្លែងកម្សាន្ត**សាលាដំបូងរាជធានីភ្នំពេញ ចេញដីកាបង្គាប់ឲ្យឃុំខ្លួន បុរសម្នាក់ដែលបង្កើត Facebook Page ក្លែងក្លាយ បោកប្រាស់អ្នកដទៃក្រោមរូបភាពផ្គត់ផ្គង់សាច់តាមហាង**កូរ៉េខាងជើង បញ្ជូនកងទ័ពរបស់ខ្លួនបន្ថែមជាង ៣០០០នាក់ទៀតទៅកាន់រុស្ស៉ី នៅក្នុងឆ្នាំ២០២៥នេះ**លោក Marco Rubio៖ សហរដ្ឋអាមេរិកនឹងធ្វើការវាយតម្លៃលើលក្ខខណ្ឌរបស់រុស្ស៉ី បន្ទាប់ពីទីក្រុងមូស្គូបានយល់ព្រមទទួលយកជាគោលការណ៍នូវបទឈប់បាញ់មួយ**បារាំងនឹងផ្ដល់ជំនួយយោធាបន្ថែម ២ពាន់លានអឺរ៉ូ ឬស្មើនឹង ២.១៥ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន**នាយករដ្ឋមន្រ្តីជប៉ុន បាននិយាយថា ទីក្រុងតូក្យូនឹងចេញនូវជម្រើសគ្រប់យ៉ាង ដើម្បីដោះស្រាយបញ្ហាដាក់ពន្ធគយ ២៥ភាគរយលើការនាំចូលរថយន្ត ពីសំណាក់សហរដ្ឋអាមេរិក**អគ្គលេខាធិការអង្គការណាតូ ព្រមានទៅកាន់សហរដ្ឋអាមេរិក និងអឺរ៉ុប ជុំវិញការណ៍ដែលចង់ប្រឈមមុខតែម្នាក់ឯង នៅក្នុងបញ្ហាសន្តិសុខពិភពលោក

ក្រសួងសុខាភិបាលអាមេរិក កំពុងពិនិត្យលើអង្គភាពបង្ការមេរោគអេដស៍ របស់មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ ដែលអាចបំពេញការងារជាន់គ្នា ជាមួយទីភ្នាក់ងារដទៃទៀត

វ៉ាស៉ីនតោន៖ បើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៩ ខែមីនា ឆ្នាំ២០២៥ ក្រសួងសុខាភិបាលអាមេរិក បានឱ្យដឹងថា ខ្លួនកំពុងពិនិត្យលើអង្គភាពបង្ការមេរោគអេដស៍ របស់មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ (CDC) ដែលអាចបំពេញការងារជាន់គ្នា ជាមួយទីភ្នាក់ងារដទៃទៀត ប៉ុន្តែការសម្រេចចិត្តចុងក្រោយមិនទាន់ធ្វើឡើងនៅឡើយទេ។

ការបញ្ជាក់របស់ក្រសួងនាពេលនេះ ធ្វើឡើងបន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយធំៗនៅអាមេរិក ដូចជា WSJ និង NBC បានរាយការណ៍ដោយដាក់ប្រភពមិនបញ្ចេញឈ្មោះថា អង្គភាពខាងលើរបស់ CDC អាចត្រូវបានបិទ។

អង្គភាពប្រយុទ្ធប្រឆាំងមេរោគអេដស៍របស់ទីភ្នាក់ងារ CDC ដែលចំណាយថវិកា ១.៣ពាន់លានដុល្លារ មានភារកិច្ច តាមដានការឆ្លងមេរោគអេដស៍ នៅទូទាំងសហរដ្ឋអាមេរិក ដោយជំរុញការធ្វើតេស្ត និងការការពារ រួមទាំងការប្រើប្រាស់ថ្នាំ ដែលត្រូវបានគេស្គាល់ថា PrEP ផងដែរ។

លោក Carl Schmid នាយកប្រតិបត្តិនៃវិទ្យាស្ថានគោលនយោបាយមេរោគអេដស៍ និង ជំងឺរលាកថ្លើម នៅក្នុងទីក្រុងវ៉ាស៉ីនតោន បានប្រាប់ Reuters ថា លោកត្រូវបានប្រភពពីទីភ្នាក់ងាររដ្ឋាភិបាលមួយ ផ្តល់ដំណឹងមកថា អង្គភាពបង្ការមេរោគអេដស៍នេះ អាចត្រូវបានលុបចោល ហើយការសម្រេចចិត្តលើ ការផ្តល់មូលនិធិការពារមេរោគអេដស៍ នៅឯ CDC នឹងត្រូវធ្វើឡើងក្នុងសប្តាហ៍នេះ។

ក្រសួងសុខាភិបាលអាមេរិក ដែលគ្រប់គ្រងទីភ្នាក់ងារ CDC បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា ខ្លួនកំពុងពិនិត្យមើលទៅលើ អង្គភាពនានា ដើម្បីស្វែងរកការបំពេញការងារជាន់គ្នាដែលអាចកើតមាន ខណៈវាគឺជាផ្នែកមួយ នៃកិច្ចប្រឹងប្រែងទូលំទូលាយរបស់ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក្នុងការរុះរើរចនាសម្ព័ន្ធរដ្ឋាភិបាលសហព័ន្ធ ប៉ុន្តែការសម្រេចចិត្តជាចុងក្រោយ មិនទាន់ត្រូវបានធ្វើឡើងនៅឡើយទេ ចំពោះអង្គភាពបង្ការមេរោគអេដស៍នៅ CDC។

គួរបញ្ជាក់ថា វិធីសាស្រ្តរបស់រដ្ឋបាលលោក ត្រាំ ចំពោះគោលនយោបាយប្រឆាំងមេរោគអេដស៍ និងជំងឺអេដស៍ កំពុងផ្លាស់ប្តូរយ៉ាងទូលំទូលាយ។ កាលពីខែមករា សេតវិមានបានបញ្ជាឱ្យបញ្ឈប់ជាបន្ទាន់ ចំពោះការចែកចាយ ថ្នាំព្យាបាលមេរោគអេដស៍ ដោយគ្លីនិកបរទេសដែលផ្តល់មូលនិធិដោយសហរដ្ឋអាមេរិក ហើយការណ៍នេះ បានរំខានដល់ការព្យាបាលមនុស្សរាប់លាននាក់ នៅទូទាំងពិភពលោក៕

អត្ថបទដែលជាប់ទាក់ទង