**ធនាគារ ARDB និងធនាគារ ADBC នឹងបង្កើតផែនការសកម្មភាព រួមគ្នាក្នុងការចូលរួមចំណែកផ្តល់សេវាកម្មធនាគារក្នុងការអភិវឌ្ឍវិស័យកសិកម្ម និងវិស័យជនបទ**រដ្ឋមន្រ្តី ឈាង រ៉ា៖ មានគំនិត មានប្រាជ្ញា ឧស្សាហ៍ព្យាយាម និងត្រូវប្រើពេលវេលាគ្រប់វិនាទីនៃដង្ហើមចេញចូលរបស់យើងម្នាក់ៗ ដើម្បីជាប្រយោជន៍សំដៅអភិវឌ្ឍន៍សុខាភិបាល**ក្រសួងបរិស្ថាន គាំទ្រសមាគមយុវជនខ្មែរមហានគរក្នុងការរួមចំណែកលើកកម្ពស់ភាពស្អាត បៃតង និងចីរភាព**លោក Rodrigo Duterte នឹងត្រូវដោះលែងឲ្យមានសេរីភាព នៅថ្ងៃទី២៦ ខែមីនា ខាងមុខនេះ**នាយឧត្តមសេនីយ៍ ស ថេត កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដែលរក្សាសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍បានយ៉ាងល្អ**ប្រជាពលរដ្ឋប្រើប័ណ្ណ ប.ស.ស. ថែទាំសុខភាពនៅមន្ទីរពេទ្យព្រះអង្គឌួង លើកឡើងថា មានប័ណ្ណ ប.ស.ស. គឺដូចជាមានប័ណ្ណធានារ៉ាប់រងសុខភាព ពីរាជរដ្ឋាភិបាល**ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ណែនាំឱ្យបំផុសស្មារតីជាតិនិយមដល់យុវជន តាមគ្រឹះស្ថានឧត្តមសិក្សា**ខេត្តឧត្តរមានជ័យ នឹងរៀបចំព្រឹត្តិការណ៍ «សង្ក្រានឧត្តរ» រយៈពេល៣ថ្ងៃ**រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញចុះពិនិត្យស្ថានភាពភូមិ ដែលគ្រោងអភិវឌ្ឍជាភូមិគំរូគន្លឹះចំនួន ២ភូមិ នៅខេត្តព្រះវិហារ**ស្រុកភ្នំស្រុក ទទួលបានជ័យលាភីជាស្រុកបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល**ក្រសួងមហាផ្ទៃ សម្រេចចុះឈ្មោះគណបក្សសន្តិភាពជាតិ ក្នុងបញ្ជីគណបក្សនយោបាយ**ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រធានធនាគារអភិវឌ្ឍន៍អាស៊ី**សមរាត្រី ឬព្រះអាទិត្យរះចំកំពូលប្រាសាទអង្គរវត្ដ បានទាក់ទាញអ្នកទេសចរយ៉ាងច្រើនកុះករ**គ្រូជោគជ័យ ប៊ុន រស្មី ហៅ ប៊ុន ផាក ទទួលស្គាល់កំហុស ធ្វើកិច្ចសន្យានិងបញ្ឈប់ការផ្សព្វផ្សាយបំភ្លៃអត្ថន័យនៃពាក្យសន្តិភាព**នាយឧត្តមសេនីយ៍ ស ថេត ក្រើនរំលឹកដល់មន្ដ្រីនគរបាលទាំងអស់ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ត្រូវខិតខំបម្រើប្រជាពលរដ្ឋគ្រប់កាលៈទេសៈ**នាយករដ្ឋមន្រ្តីស៊ុយអែតថា ការទិញសព្វាវុធពីសហរដ្ឋអាមេរិក មិនត្រូវបានចាត់ទុកជាហានិភ័យផ្នែកសន្តិសុខឡើយ**កងទ័ពស៊ូដង់អះអាងថា ខ្លួនដណ្តើមកាន់កាប់បានមកវិញទាំងស្រុង នូវវិមានប្រធានាធិបតី ក្នុងរដ្ឋធានី Khartoum**អាកាសយានដ្ឋានអន្តរជាតិ Heathrow របស់ចក្រភពអង់គ្លេស ប្រកាសបិទទាំងស្រុងបន្ទាប់ពីមានអគ្គិភ័យដ៏សាហាវមួយឆាបឆេះនៅស្ថានីយអគ្គិសនីក្បែរនោះ**អាល្លឺម៉ង់ បើកស្ថានទូតរបស់ខ្លួនប្រចាំនៅស៉ីរីឡើងវិញ**UN៖ ថ្ងៃណាដែលមានអំពើហិង្សាថ្មីក្នុងតំបន់ហ្កាហ្សា នឹងធ្វើឱ្យការវិលត្រឡប់មកវិញនៃចំណាប់ខ្មាំងសេសសល់ កាន់តែមិនអាចទៅរួច

តៃវ៉ាន់កំពុងពង្រឹងសមត្ថភាពកងទ័ពរបស់ខ្លួនក្នុងករណីប្រទេសចិនធ្វើសមយុទ្ធជាញឹកញាប់នៅជុំវិញកោះ

តៃប៉ិ៖ លោក វែលលីងតុន កូ រដ្ឋមន្ត្រីការពារជាតិបាននិយាយថា តៃវ៉ាន់កំពុងពង្រឹងសមត្ថភាពខ្លួន ក្នុងការផ្លាស់ទីកងទ័ពយ៉ាងឆាប់រហ័ស ក្នុងករណីប្រទេសចិនស្រាប់តែបង្វែរសមយុទ្ធជាញឹកញាប់របស់ខ្លួននៅជុំវិញកោះនេះ ទៅជាការវាយប្រហារមួយ ចំពេលមានការគំរាមកំហែងផ្នែកយោធាកាន់តែខ្លាំងឡើងពីរដ្ឋធានីប៉េកាំង។

សមយុទ្ធឆ្លើយតបរហ័សរយៈពេល៥ថ្ងៃ បានចាប់ផ្តើមកាលពីថ្ងៃចន្ទដើម្បីបណ្តុះបណ្តាលកងកម្លាំងរបស់តៃវ៉ាន់ ក្នុងការប្រមូលផ្តុំយ៉ាងឆាប់រហ័សប្រឆាំងនឹងការវាយប្រហារណាមួយដោយប្រទេសចិន ឬការយាយីតំបន់ពណ៌ប្រផេះ ដែលត្រូវបានរចនាឡើងដើម្បីសាកល្បងកងកម្លាំងប្រដាប់អាវុធរបស់តៃវ៉ាន់។

សមយុទ្ធនេះចាប់ផ្តើមឡើងស្របពេលប្រទេសចិនបញ្ជូនយន្តហោះយោធាចំនួន៥៩គ្រឿង និងនាវាចម្បាំងផ្សេងទៀតទៅកាន់តំបន់ក្បែរកោះតៃវ៉ាន់ ក្រោមហេតុផលថា វាជាការដាក់ទណ្ឌកម្មចំពោះការបន្តជំរុញ ឆន្ទៈបំបែកខ្លួនរបស់ប្រធានាធិបតីតៃវ៉ាន់ លោក ឡៃ ជីងតេ។ លោក កូ ប្រាប់សភាថា៖«សម្រាប់កងទ័ពរំដោះប្រជាជន ការផ្លាស់ប្ដូរសមយុទ្ធទៅជាការវាយប្រហារប្រដាប់អាវុធ មិនចំណាយពេលច្រើនដូចដែលយើងគិតនោះទេ។ យើងត្រូវតែអាចប្រមូលសញ្ញាសំខាន់ៗ និងរៀបចំសម្រាប់ឆ្លើតតបនឹងសត្រូវ»។

លោក កូ បន្ថែមថា សមយុទ្ធឆ្លើយតបរហ័សរបស់ក្រសួង នឹងផ្អែកលើការវាយតម្លៃស៊ើបការណ៍សម្ងាត់ និងការគំរាមកំហែង។ លោកមានប្រសាសន៍ថា៖«បើ គ្មាន ការ ប្រុង ប្រយ័ត្ន បែប នេះ ទេ ប្រសិន បើ មាន អ្វី កើត ឡើង ពិត ប្រាកដ យើងនឹង មិន អាចត្រៀម ខ្លួន សម្រាប់ ការ ប្រយុទ្ធ ឡើយ»។

វីដេអូពីក្រសួងការពារជាតិកោះតៃវ៉ាន់បង្ហាញថា នៅក្នុងសមយុទ្ធនេះ កងទ័ពបានដំឡើងរបាំងប្រឆាំងការចុះចតនៅជិតកំពង់ផែសំខាន់មួយ នៅខាងក្រៅទីក្រុងតៃប៉ិរបស់កោះតៃវ៉ាន់ ហើយបានដាក់ពង្រាយប្រព័ន្ធមីស៊ីលនៅទីតាំងយុទ្ធសាស្ត្រ។ មន្ត្រីសន្តិសុខរបស់តៃវ៉ាន់លើកឡើងថា ប្រទេសចិនកំពុងព្យាយាមធ្វើសមយុទ្ធជាធម្មតានៅជិតកោះតៃវ៉ាន់ ដោយអនុវត្តការល្បាតត្រៀមប្រយុទ្ធរួមគ្នាដោយប្រើយន្តហោះចម្បាំង និងនាវាកងទ័ពជើងទឹករៀងរាល់៧ទៅ១០ថ្ងៃជាមធ្យម។

ប្រទេសចិនដែលទាមទារតៃវ៉ាន់ជាទឹកដីរបស់ខ្លួន មិនដែលបោះបង់ការប្រើប្រាស់កម្លាំងយោធាដើម្បីនាំយកកោះនេះឱ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួនឡើយ និងបានបង្កើនសម្ពាធផ្នែកយោធា និងនយោបាយលើកោះតៃវ៉ាន់ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ តៃវ៉ាន់ជំទាស់យ៉ាងខ្លាំងចំពោះការទាមទារអធិបតេយ្យភាពរបស់ចិន ដោយអះអាងថា មានតែប្រជាជនរបស់ខ្លួនប៉ុណ្ណោះអាចសម្រេចចិត្តលើអនាគតរបស់ពួកគេបាន៕

អត្ថបទដែលជាប់ទាក់ទង