**ធនាគារ ARDB និងធនាគារ ADBC នឹងបង្កើតផែនការសកម្មភាព រួមគ្នាក្នុងការចូលរួមចំណែកផ្តល់សេវាកម្មធនាគារក្នុងការអភិវឌ្ឍវិស័យកសិកម្ម និងវិស័យជនបទ**រដ្ឋមន្រ្តី ឈាង រ៉ា៖ មានគំនិត មានប្រាជ្ញា ឧស្សាហ៍ព្យាយាម និងត្រូវប្រើពេលវេលាគ្រប់វិនាទីនៃដង្ហើមចេញចូលរបស់យើងម្នាក់ៗ ដើម្បីជាប្រយោជន៍សំដៅអភិវឌ្ឍន៍សុខាភិបាល**ក្រសួងបរិស្ថាន គាំទ្រសមាគមយុវជនខ្មែរមហានគរក្នុងការរួមចំណែកលើកកម្ពស់ភាពស្អាត បៃតង និងចីរភាព**លោក Rodrigo Duterte នឹងត្រូវដោះលែងឲ្យមានសេរីភាព នៅថ្ងៃទី២៦ ខែមីនា ខាងមុខនេះ**នាយឧត្តមសេនីយ៍ ស ថេត កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដែលរក្សាសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍បានយ៉ាងល្អ**ប្រជាពលរដ្ឋប្រើប័ណ្ណ ប.ស.ស. ថែទាំសុខភាពនៅមន្ទីរពេទ្យព្រះអង្គឌួង លើកឡើងថា មានប័ណ្ណ ប.ស.ស. គឺដូចជាមានប័ណ្ណធានារ៉ាប់រងសុខភាព ពីរាជរដ្ឋាភិបាល**ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ណែនាំឱ្យបំផុសស្មារតីជាតិនិយមដល់យុវជន តាមគ្រឹះស្ថានឧត្តមសិក្សា**ខេត្តឧត្តរមានជ័យ នឹងរៀបចំព្រឹត្តិការណ៍ «សង្ក្រានឧត្តរ» រយៈពេល៣ថ្ងៃ**រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញចុះពិនិត្យស្ថានភាពភូមិ ដែលគ្រោងអភិវឌ្ឍជាភូមិគំរូគន្លឹះចំនួន ២ភូមិ នៅខេត្តព្រះវិហារ**ស្រុកភ្នំស្រុក ទទួលបានជ័យលាភីជាស្រុកបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល**ក្រសួងមហាផ្ទៃ សម្រេចចុះឈ្មោះគណបក្សសន្តិភាពជាតិ ក្នុងបញ្ជីគណបក្សនយោបាយ**ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រធានធនាគារអភិវឌ្ឍន៍អាស៊ី**សមរាត្រី ឬព្រះអាទិត្យរះចំកំពូលប្រាសាទអង្គរវត្ដ បានទាក់ទាញអ្នកទេសចរយ៉ាងច្រើនកុះករ**គ្រូជោគជ័យ ប៊ុន រស្មី ហៅ ប៊ុន ផាក ទទួលស្គាល់កំហុស ធ្វើកិច្ចសន្យានិងបញ្ឈប់ការផ្សព្វផ្សាយបំភ្លៃអត្ថន័យនៃពាក្យសន្តិភាព**នាយឧត្តមសេនីយ៍ ស ថេត ក្រើនរំលឹកដល់មន្ដ្រីនគរបាលទាំងអស់ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ត្រូវខិតខំបម្រើប្រជាពលរដ្ឋគ្រប់កាលៈទេសៈ**នាយករដ្ឋមន្រ្តីស៊ុយអែតថា ការទិញសព្វាវុធពីសហរដ្ឋអាមេរិក មិនត្រូវបានចាត់ទុកជាហានិភ័យផ្នែកសន្តិសុខឡើយ**កងទ័ពស៊ូដង់អះអាងថា ខ្លួនដណ្តើមកាន់កាប់បានមកវិញទាំងស្រុង នូវវិមានប្រធានាធិបតី ក្នុងរដ្ឋធានី Khartoum**អាកាសយានដ្ឋានអន្តរជាតិ Heathrow របស់ចក្រភពអង់គ្លេស ប្រកាសបិទទាំងស្រុងបន្ទាប់ពីមានអគ្គិភ័យដ៏សាហាវមួយឆាបឆេះនៅស្ថានីយអគ្គិសនីក្បែរនោះ**អាល្លឺម៉ង់ បើកស្ថានទូតរបស់ខ្លួនប្រចាំនៅស៉ីរីឡើងវិញ**UN៖ ថ្ងៃណាដែលមានអំពើហិង្សាថ្មីក្នុងតំបន់ហ្កាហ្សា នឹងធ្វើឱ្យការវិលត្រឡប់មកវិញនៃចំណាប់ខ្មាំងសេសសល់ កាន់តែមិនអាចទៅរួច

ទេសរដ្ឋមន្រ្តី អៀង មូលី ធ្វើជាសហប្រធានដឹកនាំ កិច្ចប្រជុំក្រុមការងាររួមរាជរដ្ឋាភិបាល-ដៃគូអភិវឌ្ឍស្តីពី  មេរោគអេដស៍និងជំងឺអេដស៍នៅកម្ពុជា លើកទី១ ឆ្នាំ២០២៥

ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍អញ្ជើញធ្វើជាសហប្រធានដឹកនាំ កិច្ចប្រជុំក្រុមការងាររួមរាជរដ្ឋាភិបាល-ដៃគូអភិវឌ្ឍស្តីពី  មេរោគអេដស៍និងជំងឺអេដស៍នៅកម្ពុជា(The Government-Donor Joint Technical Working Group on HIV/AIDS Meeting) លើកទី១ ឆ្នាំ២០២៥ នៅអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍។

កិច្ចប្រជុំនេះរៀបចំឡើងដើម្បីធ្វើឱ្យមានកិច្ចសន្ទនានយោបាយ បច្ចេកទេស និងចលនាធនធានឆ្លើយតបនឹងមេរោគអេដស៍និងជំងឺអេដស៍រវាងរាជរដ្ឋាភិបាលនិងដៃគូអភិវឌ្ឍក្នុងទិសដៅបញ្ចប់អេដស៍ដែលជាការគំរាមកំហែងដល់សុខភាពសាធារណៈ។

កិច្ចប្រជុំនេះជាវេទិកាផ្លាស់ប្តូរយោបល់ លើកឡើងពីបញ្ហាប្រឈម រាយការណ៍ពីវឌ្ឍនភាពជូនដៃគូ ដាក់ទិសដៅ ផ្តល់មតិលើចំណុចខ្វះខាត និងលើកយោបល់កែលម្អ ក្នុងការងារឆ្លើយតបនឹងមេរោគអេដស៍និងជំងឺអេដស៍។ ទន្ទឹមនឹងនេះ កិច្ចប្រជុំរៀបចំឡើងដើម្បីចូលរួមធ្វើឱ្យសម្រេចគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨ រួមចំណែកក្នុងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១របស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

មានប្រសាសន៍បើកកិច្ចប្រជុំឯកឧត្តមទេសរដ្ឋមន្រ្តីអៀង មូលី បានបញ្ជាក់ថា÷ គោលបំណងនៃការរៀបចំកិច្ចប្រជុំនៅថ្ងៃនេះគឺ ចង់ស្តាប់អំពីស្ថានភាពជំនួយអន្តរជាតិ។ ជាពិសេសការងារអេដស៍ ដែលសភាពការណ៍ពិភពលោកក្រោយពីលោកប្រធានាធិបតី ដូណាល់ ត្រាំ ឡើងកាន់អំណាច មានសភាពមិនច្បាស់លាស់ ជាពិសេសផ្នែកហិរញ្ញប្បទានថាតើមានការប្រែប្រួលបែបណា? គួរបញ្ជាក់ថា តាមរបាយការណ៍របស់អង្គការសហប្រជាជាតិ កម្ពុជាជាប់ចំណាត់ថ្នាក់លេខ១០លើពិភពលោកក្នុងការឆ្លើយតបនឹងមេរោគ អេដស៍និងជំងឺអេដស៍។ ចំពោះគោលដៅ៩៥-៩៥-៩៥ តាមរយៈវឌ្ឍនភាពថ្មីៗ កម្ពុជាអាចនឹងសម្រេចបានលើសពី៨៩នៃគោលដៅ៩៥ទី១(បច្ចុប្បន្នសម្រេចបាន៨៩-៩៨-៩៨)។ ទន្ទឹមនឹងនេះ ដោយសារ គោលនយោបាយជាតិក្នុងការរក្សាភាពជាម្ចាស់និងការធានាចីរភាព រហូតដល់ឆ្នាំ២០២៧កម្ពុជាយើងនៅមិនទាន់ខ្វះឱសថប្រឆាំងនឹងមេរោគអេដស៍សម្រាប់អ្នកជំងឺនោះទេ។ ក្នុងនោះ រាជរដ្ឋាភិបាលបាន ចូលរួមជាថវិកាចំនួន៥លានដុល្លារក្នុង១ឆ្នាំដើម្បីទិញឱសថប្រឆាំងនឹងមេរោគអេដស៍ ព្រមទាំងថវិកា ប្រមាណ១,៨៤លានដុល្លារក្នុង១ឆ្នាំលើការងារគាំពារសង្គម ការឆ្លើយតបនឹងមេរោគអេដស៍ជាពហុវិស័យ និងនៅថ្នាក់ក្រោមជាតិផងដែរ។

តាមរយៈបទបង្ហាញពីលោកសាស្រ្តាចារ្យជំនួយ អ៊ុក វិជ្ជា ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ ថវិកាជំនួយលើការងារអេដស៍នៅកម្ពុជាគឺបានមកពី មូលនិធិសកល និងUSAID/USCDCរបស់សហរដ្ឋអាម៉េរិក។ ក្នុងនោះ ជំនួយពីសហរដ្ឋអាម៉េរិកបានទទួលការអនុញ្ញាតឱ្យប្រើប្រាស់វិញបន្ទាប់ពីផ្អាកមួយរយៈ។ ប៉ុន្តែ ការអនុវត្តគម្រោងគឺបានត្រឹមខែកញ្ញា ឆ្នាំ២០២៥ប៉ុណ្ណោះ។ ទន្ទឹមនឹងនេះ ថវិកាជំនួយពីមូលនិធិសកលក៏បានបញ្ជាក់អំពីការកាត់បន្ថយថវិកាពី៣០%ទៅ៥០%នៅជុំបន្ទាប់គឺពីឆ្នាំ២០២៧ផងដែរ។ ចំពោះការធានាចីរភាពក្នុងឆ្លើយតបនឹងជំងឺអេដស៍ កិច្ចប្រជុំបានលើកឡើងអំពីការបង្កើនប្រសិទ្ធភាពនិងការធ្វើឱ្យមានសុខដុមនីយកម្មការងារ ព្រមទាំងការធ្វើចលនាប្រភពធនធានផងដែរ៕

អត្ថបទដែលជាប់ទាក់ទង