**ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលបំប៉នជំនាញស្តីពីយុទ្ធសាស្រ្តបន្សាបព័ត៌មានក្លែងក្លាយ និងព័ត៌មានមិនពិត ដល់សិក្ខាកាមសរុបចំនួន៥០នាក់**ឯកឧត្តម អេង ទូច នាំយកអំណោយឯកឧត្តម វង្សី វិស្សុត ជូនលោកគ្រូ-អ្នកគ្រូ ប្រជាការពារ និងយុវជនក្នុងឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ**ឯកឧត្តម សុខ សូកេន ប្រកាសបើកដំណើរការពិនិត្យ និងព្យាបាលជំងឺផ្ដល់សេវាព្យាបាលជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ របស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី នៅអនុវិទ្យាល័យអណ្ដូងពោធិ៍**ថ្នាក់ដឹកនាំ យុវជន និងសាធារណជន ចាប់អារម្មណ៍ខ្លាំងលើការផ្សព្វផ្សាយបញ្ហាគ្រឿងញៀន និង App NoDrug នៅក្នុងពិធីបុណ្យទន្លេជុំទី៩**សម្តេច ស ខេង៖ នៅលើលោកនេះ វាគ្មានប្រទេសណាប្រកាន់ខ្ជាប់លទ្ធិប្រជាធិបតេយ្យល្អឥតខ្ចោះនោះទេ**ពលរដ្ឋ ៧៩៦គ្រួសារ ក្នុងសង្កាត់ក្របីរៀល ក្រុងសៀមរាប បានទទួលចង្រ្កានបង្កើនថាមពល កាត់បន្ថយការបំពុលបរិស្ថាន**ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ចុះប្រជុំពង្រឹងបច្ចេកទេស និង ត្រួតពិនិត្យវឌ្ឍនភាពការងារ តាមបណ្តាទីបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង៤**ឯកឧត្តម ឆាយ ឫទ្ធិសែន ផ្តាំផ្ញើដល់សមាជិក សមាជិកាបក្សថ្មី ត្រូវចូលរួមរាំងស្កាត់ការជ្រៀតជ្រែករបស់អានុភាពខាងក្រៅ ចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា**បណ្តាញចលនាស្រ្តីស្រុកលើកដែក៖ សម្តេច ឃួន សុដារី គឺជាអ្នកម្តាយប្រកបដោយព្រហ្មវិហារធម៌ ពោរពេញដោយភាពកក់ក្តៅ ផ្តល់ក្តីសង្ឃឹម និងស្នាមញញឹមជាប់ជានិច្ចដល់បណ្តាញក្រុមការងារស្រ្តីគណបក្សស្រុក**អភិបាលខេត្តកំពង់ចាម៖ កត្តានាំឱ្យមានការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងវិស័យអាណាចក្រ គឺដោយសារប្រទេសជាតិមានសុខសន្តិភាព**ប្រជាជនអ៉ីស្រាអែលរាប់ម៉ឺននាក់ ធ្វើបាតុកម្មតវ៉ា ប្រឆាំងជំទាស់ទៅនឹងការសម្រេចចិត្តរបស់លោក Netanyahu ដោយបណ្ដេញប្រមុខចារកម្ម Shin Bet ចេញពីតំណែង**នាយករដ្ឋមន្ត្រីបែលហ្ស៊ិក ព្រមានថា ការរឹបអូសទ្រព្យសម្បត្តិរបស់រុស្ស៊ី ដែលជាប់គាំងនៅក្នុងសហភាពអឺរ៉ុប ត្រូវបានចាត់ទុកថាជា ទង្វើនៃសង្រ្គាម**លោក Trump បញ្ជាក់ជាថ្មីថា នឹងយកចិត្តទុកដាក់ចំពោះកាណាដា ដែលនឹងអាចត្រូវបានដាក់បញ្ចូលជាមួយអាមេរិក**អ្នកជំនាញ៖ ការធ្វើបត្យាប័នលោក Duterte ដើម្បីកាត់ទោសពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនៅតុលាការ ICC គឺអាចជាលទ្ធផលនៃជម្លោះនយោបាយក្នុងស្រុករបស់ហ្វីលីពីន**រដ្ឋមន្ត្រីការបរទេសអាមេរិក៖ លោក Trump ត្រៀមខ្លួនរួចជាស្រេច ដើម្បីចាត់វិធានការយោធាប្រឆាំងនឹងប្រទេសអ៊ីរ៉ង់នាពេលខាងមុខ**អភិបាលខេត្តពោធិ៍សាត់ គាំទ្រដល់ការអប់រំតាមបែបឌីជីថល ក្នុងការពង្រឹងសមត្ថភាពផ្នែកអក្ខរកម្មឌីជីថល ដល់សិស្ស និស្សិត និងយុវជន**ឃាត់ខ្លួនជនសង្ស័យ ០៤នាក់ ស្ថិតនៅភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ ពាក់ព័ន្ធករណីគ្រឿងញៀន ក្រោយពលរដ្ឋរាយការណ៍តាម App Nodrug**ឯកឧត្តមហេង សួរ ដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍**ឯកឧត្តម ប៉េង ពោធិ៍សា៖ ទីវត្តអារាម មិនគ្រាន់តែជាទីគោរពសក្ការៈបូជាប៉ុណ្ណោះទេ តែក៏ជាថ្នាលសម្រាប់សាបយកគ្រាប់ពូជ នៃបញ្ញវន្តសម្រាប់ការកសាងជាតិលើគ្រប់វិស័យ**រដ្ឋមន្រ្តីសុខាភិបាល ឆ្លៀតចុះពិនិត្យការបម្រើសេវាសុខាភិបាល នៅមណ្ឌលសុខភាពអូរអំបិល ខេត្តបន្ទាយមានជ័យ

លោក ត្រាំ បានប្រាប់លោក ហ្សេលេនស្គី ថា អាមេរិកអាចគ្រប់គ្រងរោងចក្រថាមពលនុយក្លេអ៊ែររបស់អ៊ុយក្រែន

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រាប់ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទ កាលពីថ្ងៃពុធ ទី១៩ ខែមីនាថា សហរដ្ឋអាមេរិកអាចគ្រប់គ្រងរោងចក្រថាមពលនុយក្លេអ៊ែររបស់អ៊ុយក្រែន ជាផ្នែកមួយនៃការប៉ុនប៉ងចុងក្រោយបំផុតរបស់លោកដើម្បីសម្រេចឱ្យបាននូវបទឈប់បាញ់សម្រាប់សង្រ្គាមនៅអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

លោក ហ្សេលេនស្គី បាននិយាយនៅក្រោយបញ្ចប់កិច្ចសន្ទនាជាមួយលោក ត្រាំថាទីក្រុងកៀវបានត្រៀមខ្លួនជាស្រេចដើម្បីបញ្ឈប់ការវាយប្រហារលើបណ្ដាញ និងហេដ្ឋារចនាសម្ព័ន្ធថាមពល របស់រុស្ស៉ី មួយថ្ងៃបន្ទាប់ពីលោក ពូទីន យល់ព្រមបញ្ឈប់ការវាយប្រហារដូចគ្នានេះដែរលើអ៊ុយក្រែន។

លោក ហ្សេលេនស្គី ក៏បានឱ្យដឹងដែរថារូបលោកបានពិភាក្សាពីផែនការចង់គ្រប់គ្រងលើ រោងចក្រថាមពលនុយក្លេអ៊ែរអ៊ុយក្រែនរបស់លោក ត្រាំផងដែរ។ «យើងបានពិភាក្សាគ្នាលើរោងចក្រថាមពលតែមួយប៉ុណ្ណោះ ដែលកំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រុស្ស៉ី»។ នេះជាការបញ្ជាក់ របស់លោក ហ្សេលេនស្គីដោយចង់សំដៅលើរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia ជាមួយការបន្ថែមថាលោកមិនមានអារម្មណ៍ថារងសម្ពាធពីលោក ត្រាំ ឱ្យធ្វើសម្បទានដល់រុស្ស៉ី នោះទេ។

គួរបញ្ជាក់ថា ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Mike Waltz និងរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បាននិយាយក្នុងសេចក្ដីថ្លែងការណ៍រួមមួយរវាងលោក ត្រាំ បានសន្យាថា នឹងជួយឱ្យអ៊ុយក្រែនទទួលបានប្រព័ន្ធការពារដែនអាកាសបន្ថែមពីអឺរ៉ុប និងជួយស្វែងរកកុមារអ៊ុយក្រែនដែលទីក្រុងកៀវចោទថាត្រូវបានចាប់ពង្រត់ដោយរុស្ស៉ី។ តាមសេចក្ដីថ្លែងការណ៍នេះ ដដែល ការធ្វើជាម្ចាស់កម្មសិទ្ធិរបស់សហរដ្ឋអាមេរិកលើរោងចក្រថាមពលនុយក្លេអ៊ែរអ៊ុយក្រេន នឹងក្លាយជាការការពារដ៏ល្អប្រសើរបំផុតសម្រាប់ហេដ្ឋារចនាសម្ព័ន្ធថាមពលនេះ។

អត្ថបទដែលជាប់ទាក់ទង