**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥**ក្រសួងសុខាភិបាល ចេញសេចក្តីប្រកាសព័ត៌មានស្តីពីករណីស្លាប់ដោយសារជំងឺផ្តាសាយបក្សី លើកុមារាអាយុ ៣ឆ្នាំ ៦ខែ**កំពង់ផែទេសចរណ៍កែប-កោះទន្សាយ ដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់សេវាដឹកជញ្ជូន បង្កើតការងារធ្វើ និងបង្កើនជីវភាពរបស់ជូនប្រជាពលរដ្ឋនៅក្នុងខេត្តកែប**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥**សម្តេចធិបតី ហ៊ុន ម៉ាណែត អបអរសាទរខួបលើកទី១៤៣ ទិវាពិភពលោកកំចាត់រោគរបេង ក្រោមប្រធានបទ «មែនហើយ! យើងអាចបញ្ចប់ជំងឺរបេងបាន៖ ប្ដេជ្ញា វិនិយោគអនុវត្ត»**ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលបំប៉នជំនាញស្តីពីយុទ្ធសាស្រ្តបន្សាបព័ត៌មានក្លែងក្លាយ និងព័ត៌មានមិនពិត ដល់សិក្ខាកាមសរុបចំនួន៥០នាក់**ឯកឧត្តម អេង ទូច នាំយកអំណោយឯកឧត្តម វង្សី វិស្សុត ជូនលោកគ្រូ-អ្នកគ្រូ ប្រជាការពារ និងយុវជនក្នុងឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ**ឯកឧត្តម សុខ សូកេន ប្រកាសបើកដំណើរការពិនិត្យ និងព្យាបាលជំងឺផ្ដល់សេវាព្យាបាលជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ របស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី នៅអនុវិទ្យាល័យអណ្ដូងពោធិ៍**ថ្នាក់ដឹកនាំ យុវជន និងសាធារណជន ចាប់អារម្មណ៍ខ្លាំងលើការផ្សព្វផ្សាយបញ្ហាគ្រឿងញៀន និង App NoDrug នៅក្នុងពិធីបុណ្យទន្លេជុំទី៩**សម្តេច ស ខេង៖ នៅលើលោកនេះ វាគ្មានប្រទេសណាប្រកាន់ខ្ជាប់លទ្ធិប្រជាធិបតេយ្យល្អឥតខ្ចោះនោះទេ**ពលរដ្ឋ ៧៩៦គ្រួសារ ក្នុងសង្កាត់ក្របីរៀល ក្រុងសៀមរាប បានទទួលចង្រ្កានបង្កើនថាមពល កាត់បន្ថយការបំពុលបរិស្ថាន**ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ចុះប្រជុំពង្រឹងបច្ចេកទេស និង ត្រួតពិនិត្យវឌ្ឍនភាពការងារ តាមបណ្តាទីបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង៤**ឯកឧត្តម ឆាយ ឫទ្ធិសែន ផ្តាំផ្ញើដល់សមាជិក សមាជិកាបក្សថ្មី ត្រូវចូលរួមរាំងស្កាត់ការជ្រៀតជ្រែករបស់អានុភាពខាងក្រៅ ចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា**បណ្តាញចលនាស្រ្តីស្រុកលើកដែក៖ សម្តេច ឃួន សុដារី គឺជាអ្នកម្តាយប្រកបដោយព្រហ្មវិហារធម៌ ពោរពេញដោយភាពកក់ក្តៅ ផ្តល់ក្តីសង្ឃឹម និងស្នាមញញឹមជាប់ជានិច្ចដល់បណ្តាញក្រុមការងារស្រ្តីគណបក្សស្រុក**អភិបាលខេត្តកំពង់ចាម៖ កត្តានាំឱ្យមានការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងវិស័យអាណាចក្រ គឺដោយសារប្រទេសជាតិមានសុខសន្តិភាព**ប្រជាជនអ៉ីស្រាអែលរាប់ម៉ឺននាក់ ធ្វើបាតុកម្មតវ៉ា ប្រឆាំងជំទាស់ទៅនឹងការសម្រេចចិត្តរបស់លោក Netanyahu ដោយបណ្ដេញប្រមុខចារកម្ម Shin Bet ចេញពីតំណែង**នាយករដ្ឋមន្ត្រីបែលហ្ស៊ិក ព្រមានថា ការរឹបអូសទ្រព្យសម្បត្តិរបស់រុស្ស៊ី ដែលជាប់គាំងនៅក្នុងសហភាពអឺរ៉ុប ត្រូវបានចាត់ទុកថាជា ទង្វើនៃសង្រ្គាម**លោក Trump បញ្ជាក់ជាថ្មីថា នឹងយកចិត្តទុកដាក់ចំពោះកាណាដា ដែលនឹងអាចត្រូវបានដាក់បញ្ចូលជាមួយអាមេរិក**អ្នកជំនាញ៖ ការធ្វើបត្យាប័នលោក Duterte ដើម្បីកាត់ទោសពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនៅតុលាការ ICC គឺអាចជាលទ្ធផលនៃជម្លោះនយោបាយក្នុងស្រុករបស់ហ្វីលីពីន**រដ្ឋមន្ត្រីការបរទេសអាមេរិក៖ លោក Trump ត្រៀមខ្លួនរួចជាស្រេច ដើម្បីចាត់វិធានការយោធាប្រឆាំងនឹងប្រទេសអ៊ីរ៉ង់នាពេលខាងមុខ

រដ្ឋមន្ដ្រី ឈាង រ៉ា ចុះសួរសុខទុក្ខមន្ដ្រីសុខាភិបាល នៅមណ្ឌលសុខភាពមនោរម្យ ខេត្តក្រចេះ ដោយពុំជូនដំណឹង

ភ្នំពេញ៖ នារសៀលថ្ងៃព្រហស្បតិ៍ ៧រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំក្រសួងសុខាភិបាល បានអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ មន្ដ្រី បុគ្គលិក ដែលកំពុងបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋ នៅមណ្ឌលសុខភាពមនោរម្យ ស្ថិតនៅសង្កាត់ក្រគរ ក្រុងក្រចេះ ខេត្ដក្រចេះ ដោយមិនបានជូនដំណឹងជាមុន។

ក្នុងពេលចុះសួរសុខទុក្ខ ឯកឧត្តមសាស្ដ្រាចារ្យរដ្ឋមន្ដ្រី បានអញ្ជើញពិនិត្យតាមផ្នែកនីមួយៗ ដែលកំពុងបម្រើសេវា រួមមានបន្ទប់ពីគ្រោះជំងឺ បន្ទប់ពិនិត្យផ្ទៃពោះ និងពន្យាកំណើត បន្ទប់សម្រាលកូន និងថែទាំក្រោយសម្រាល ឃ្លាំងឱសថ និងសម្ភារៈបរិក្ខារពេទ្យ រួមទាំងបរិស្ថានជុំវិញមណ្ឌលសុខភាព។

ក្នុងឱកាសនោះ ឯកឧត្តមសាស្ដ្រាចារ្យរដ្ឋមន្ដ្រី បានណែនាំឱ្យក្រុមគ្រូពេទ្យ បន្ដខិតខំបំពេញការងារឱ្យកាន់តែល្អ និងយកចិត្ដទុកដាក់ខ្ពស់ ក្នុងការបម្រើសេវាសុខភាពជូនប្រជាជននៅក្នុងភូមិឃុំរបស់ខ្លួន ក៏ដូចជាប្រជាពលរដ្ឋពីចម្ងាយផងដែរ។ លើសពីនោះ ក៏ត្រូវបន្ដអភិវឌ្ឍជំនាញរបស់ខ្លួន ឥរិយាបទវិជ្ជមាន ប្រកបដោយភាពបុរេសកម្ម សំដៅប្រសិទ្ធភាព សុវត្ថិភាពគ្រប់សេវាថែទាំ និងព្យាបាលជំងឺជូនប្រជាជន ជាពិសេសប្រជាពលរដ្ឋប្រើប្រាស់មូលនិធិសមធម៌ និងជនអនាថា។

ជាមួយគ្នានោះឯកឧត្តមសាស្ដ្រាចារ្យរដ្ឋមន្ដ្រី ក៏បានផ្ដល់អនុសាសន៍គន្លឹះដល់មន្ដ្រីបុគ្គលិកនៃមណ្ឌលសុខភាព ជាពិសេសលើកទឹកចិត្ដដល់មន្ដ្រីទាំងអស់ បន្ដសាមគ្គីគ្នា ចេះជួយគ្នាទៅវិញទៅមក ដើម្បីសហការគ្នាបម្រើសេវាជូនប្រជាពលរដ្ឋ ប្រកបដោយគុណភាព ប្រសិទ្ធភាព ស័ក្កសិទ្ធភាព សមធម៌ និងភាពកក់ក្ដៅ។

ជាការឆ្លើយតប ក្រុមគ្រូពេទ្យប្រចាំការនៅមណ្ឌលសុខភាព បានសម្ដែងការសប្បាយរីករាយជាខ្លាំង ដែលឃើញវត្ដមាន និងបានជួបប្រាស្រ័យផ្ទាល់ជាមួយ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ដ្រី ដែលលោកមិនត្រឹមតែចែករំលែកចំណេះដឹង បទពិសោធន៍ដឹកនាំជារៀងរាល់សប្ដាហ៍តាមប្រព័ន្ធ Zoom ប៉ុណ្ណោះទេ គឺនៅថ្ងៃនេះ លោកបានចុះមកពិនិត្យការខុសត្រូវដោយផ្ទាល់ ដោយភ្ជាប់ជាមួយ ការលើកទឹកចិត្ដ ភាពកក់ក្តៅ ក្ដីស្រឡាញ់ ដើម្បីជំរុញឱ្យមន្ដ្រីបុគ្គលិកនៃមណ្ឌលសុខភាព កាន់តែមានការប្ដេជ្ញាខ្ពស់ក្នុងការបំពេញភារកិច្ច ជួយលើកកម្ពស់សុខភាពជូនប្រជាជន។

សូមជម្រាបថា ក្នុងដំណើរចុះបេសកកម្មចំនួន ២ថ្ងៃទី១៩-២០ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានចុះពិនិត្យវឌ្ឍនភាព នៅមន្ទីរពេទ្យបង្អែកខេត្ដចំនួន២ គឺ៖ មន្ទីរពេទ្យបង្អែកបាធាយ ខេត្ដកំពង់ចាម និងមន្ទីរពេទ្យបង្អែកឆ្លូង ខេត្ដក្រចេះ ពិសេសក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារផ្នែកជំងឺកុមារចំនួន ១ខ្នង កម្ពស់ ២ជាន់ នៃមន្ទីរពេទ្យបង្អែកខេត្តក្រចេះ ដែលចំណាយថវិកាសាងសង់ជិត ១លានដុល្លារ និងចុះមកពិនិត្យមណ្ឌលសុខភាពមនោរម្យ ៕

អត្ថបទដែលជាប់ទាក់ទង