**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥**ក្រសួងសុខាភិបាល ចេញសេចក្តីប្រកាសព័ត៌មានស្តីពីករណីស្លាប់ដោយសារជំងឺផ្តាសាយបក្សី លើកុមារាអាយុ ៣ឆ្នាំ ៦ខែ**កំពង់ផែទេសចរណ៍កែប-កោះទន្សាយ ដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់សេវាដឹកជញ្ជូន បង្កើតការងារធ្វើ និងបង្កើនជីវភាពរបស់ជូនប្រជាពលរដ្ឋនៅក្នុងខេត្តកែប**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥**សម្តេចធិបតី ហ៊ុន ម៉ាណែត អបអរសាទរខួបលើកទី១៤៣ ទិវាពិភពលោកកំចាត់រោគរបេង ក្រោមប្រធានបទ «មែនហើយ! យើងអាចបញ្ចប់ជំងឺរបេងបាន៖ ប្ដេជ្ញា វិនិយោគអនុវត្ត»**ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលបំប៉នជំនាញស្តីពីយុទ្ធសាស្រ្តបន្សាបព័ត៌មានក្លែងក្លាយ និងព័ត៌មានមិនពិត ដល់សិក្ខាកាមសរុបចំនួន៥០នាក់**ឯកឧត្តម អេង ទូច នាំយកអំណោយឯកឧត្តម វង្សី វិស្សុត ជូនលោកគ្រូ-អ្នកគ្រូ ប្រជាការពារ និងយុវជនក្នុងឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ**ឯកឧត្តម សុខ សូកេន ប្រកាសបើកដំណើរការពិនិត្យ និងព្យាបាលជំងឺផ្ដល់សេវាព្យាបាលជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ របស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី នៅអនុវិទ្យាល័យអណ្ដូងពោធិ៍**ថ្នាក់ដឹកនាំ យុវជន និងសាធារណជន ចាប់អារម្មណ៍ខ្លាំងលើការផ្សព្វផ្សាយបញ្ហាគ្រឿងញៀន និង App NoDrug នៅក្នុងពិធីបុណ្យទន្លេជុំទី៩**សម្តេច ស ខេង៖ នៅលើលោកនេះ វាគ្មានប្រទេសណាប្រកាន់ខ្ជាប់លទ្ធិប្រជាធិបតេយ្យល្អឥតខ្ចោះនោះទេ**ពលរដ្ឋ ៧៩៦គ្រួសារ ក្នុងសង្កាត់ក្របីរៀល ក្រុងសៀមរាប បានទទួលចង្រ្កានបង្កើនថាមពល កាត់បន្ថយការបំពុលបរិស្ថាន**ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ចុះប្រជុំពង្រឹងបច្ចេកទេស និង ត្រួតពិនិត្យវឌ្ឍនភាពការងារ តាមបណ្តាទីបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង៤**ឯកឧត្តម ឆាយ ឫទ្ធិសែន ផ្តាំផ្ញើដល់សមាជិក សមាជិកាបក្សថ្មី ត្រូវចូលរួមរាំងស្កាត់ការជ្រៀតជ្រែករបស់អានុភាពខាងក្រៅ ចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា**បណ្តាញចលនាស្រ្តីស្រុកលើកដែក៖ សម្តេច ឃួន សុដារី គឺជាអ្នកម្តាយប្រកបដោយព្រហ្មវិហារធម៌ ពោរពេញដោយភាពកក់ក្តៅ ផ្តល់ក្តីសង្ឃឹម និងស្នាមញញឹមជាប់ជានិច្ចដល់បណ្តាញក្រុមការងារស្រ្តីគណបក្សស្រុក**អភិបាលខេត្តកំពង់ចាម៖ កត្តានាំឱ្យមានការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងវិស័យអាណាចក្រ គឺដោយសារប្រទេសជាតិមានសុខសន្តិភាព**ប្រជាជនអ៉ីស្រាអែលរាប់ម៉ឺននាក់ ធ្វើបាតុកម្មតវ៉ា ប្រឆាំងជំទាស់ទៅនឹងការសម្រេចចិត្តរបស់លោក Netanyahu ដោយបណ្ដេញប្រមុខចារកម្ម Shin Bet ចេញពីតំណែង**នាយករដ្ឋមន្ត្រីបែលហ្ស៊ិក ព្រមានថា ការរឹបអូសទ្រព្យសម្បត្តិរបស់រុស្ស៊ី ដែលជាប់គាំងនៅក្នុងសហភាពអឺរ៉ុប ត្រូវបានចាត់ទុកថាជា ទង្វើនៃសង្រ្គាម**លោក Trump បញ្ជាក់ជាថ្មីថា នឹងយកចិត្តទុកដាក់ចំពោះកាណាដា ដែលនឹងអាចត្រូវបានដាក់បញ្ចូលជាមួយអាមេរិក**អ្នកជំនាញ៖ ការធ្វើបត្យាប័នលោក Duterte ដើម្បីកាត់ទោសពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនៅតុលាការ ICC គឺអាចជាលទ្ធផលនៃជម្លោះនយោបាយក្នុងស្រុករបស់ហ្វីលីពីន**រដ្ឋមន្ត្រីការបរទេសអាមេរិក៖ លោក Trump ត្រៀមខ្លួនរួចជាស្រេច ដើម្បីចាត់វិធានការយោធាប្រឆាំងនឹងប្រទេសអ៊ីរ៉ង់នាពេលខាងមុខ

លោកជំទាវបណ្ឌិត ជា សិរី៖ ការដាក់ប្រាក់រៀលសន្សំក្នុងធនាគាររបស់ប្រជាជនកម្ពុជា មានតែ ១១ភាគរយប៉ុណ្ណោះ ក្រៅពីនេះគឺជាប្រាក់ដុល្លារអាមេរិកទាំងអស់

ភ្នំពេញ៖ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា អះអាងថាការដាក់ប្រាក់រៀលសន្សំក្នុងធនាគាររបស់ប្រជាជនកម្ពុជា មានតែចំនួន១១ភាគរយប៉ុណ្ណោះ ក្រៅពីនេះគឺជាប្រាក់ដុល្លារអាមេរិក ទាំងអស់។

ការបញ្ជាក់របស់លោកជំទាវបណ្ឌិត ជា សិរី ខាងលើ បានធ្វើឡើងក្នុងសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីប្រាក់រៀល ប្រព័ន្ធទូទាត់បាគង និងខេអេចឃ្យូអរ ក្នុងឱកាសអបអរសាទរខួបលើកទី៤៥ នៃការដាក់ឱ្យចរាចរប្រាក់រៀលឡើងវិញ នៅវិមានរដ្ឋសភា ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងក្នុងការគាំទ្រប្រាក់រៀល ក៏ដូចជាជំរុញឱ្យមានការប្រើប្រាស់ប្រាក់រៀលទូលំទូលាយពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីរក្សានូវអធិបតេយ្យជាតិ ធ្វើឱ្យសេរីភាពនៃសេដ្ឋកិច្ចកាន់តែមានភាពប្រសើរឡើង និងពង្រឹងនូវ អត្តសញ្ញាណជាតិ និងភាពធន់។

លោកជំទាវបណ្ឌិត ជា សិរី បានបន្តថា សម្រាប់ឥណទាន ដែលប្រជាជនកម្ពុជាខ្ចីជាប្រាក់រៀលពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក៏មានចំនួនតិចតួចដែរ ដែលក្នុងនោះមានតែ១៣ភាគរយប៉ុណ្ណោះ ជាប្រាក់រៀល ហើយសល់ ពីនេះសុទ្ធសឹងជាប្រាក់ដុល្លារអាមេរិក។ ទោះជាយ៉ាងនេះក្តី លោកជំទាវ បញ្ជាក់ថា កំណើនចរាចរប្រាក់រៀល ក៏បានកើនឡើង ទន្ទឹមគ្នានឹងការចរាចរប្រាក់ដុល្លារ ដែលធ្វើឱ្យកម្រិតដុល្លារូបនីយកម្មនៅទ្រឹង ក្នុងរយៈពេលជាងមួយទសវត្សរ៍ចុងក្រោយនេះ។

ពាក់ព័ន្ធនឹងការលើកឡើងខាងលើ ឯកឧត្តមកិត្តិសេដ្ឋបណ្ឌិត ជាម យៀប អនុប្រធានទី១នៃរដ្ឋសភា បានលើកទឹកចិត្តដល់ក្រសួងស្ថាប័ន សាធារណៈ និងវិស័យឯកជន បន្តកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីប្រែក្លាយប្រាក់រៀលទៅជារូបិយវត្ថុចម្បងនៅគ្រប់សកម្មភាពសេដ្ឋកិច្ច និងវិស័យទាំងអស់ ដោយឯកឧត្តម បានលើកឡើងថា ការប្រើប្រាស់ រូបិយវត្ថុជាតិតែមួយ នឹងអាចឈានទៅជួយកាត់បន្ថយផលប៉ះពាល់ពីកត្តាខាងក្រៅ ហើយនឹងធ្វើឱ្យប្រទេស កម្ពុជានឹងមានឯករាជ្យផ្នែកសេដ្ឋកិច្ចខ្ពស់ជាងមុន។

ឯកឧត្តមកិត្តិសេដ្ឋបណ្ឌិត បានបញ្ជាក់ថា សភាលើកទឹកចិត្តដល់ ធនាគារជាតិនៃកម្ពុជា បន្តធ្វើការផ្សព្វផ្សាយស្តីពីការប្រើប្រាស់ប្រាក់រៀល ប្រព័ន្ធបាគង និងខេអេចហ្សូអរ (KHQR) ឱ្យបានទូលំទូលាយដល់សាធារណជនទាំងស្ត្រី និងបុរស ជាពិសេសក្នុងចំណោមវិស័យឯកជន និងអ្នកទេសចរ ដើម្បីជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែខ្លាំង និងកាត់បន្ថយផលប៉ះពាល់នៃអតិផរណា ដែល បណ្តាលមកពីអត្រាប្តូរប្រាក់ពីរូបិយប័ណ្ណបរទេស។

គួរបញ្ជាក់ជូនថា ក្នុងឆ្នាំ២០២៤ ចំនួនប្រតិបត្តិការទូទាត់ជាប្រាក់រៀលតាមរយៈប្រព័ន្ធបាគង បានកើនឡើង៤,៣ដង ហើយ ទំហំទឹកប្រាក់បានកើនឡើង ២,២ដង ធៀបនឹងឆ្នាំ២០២៣ ដែលច្រើនជាងកំណើននៃប្រតិបត្តិការ និងទំហំទូទាត់ជាប្រាក់ដុល្លារអាមេរិក ដែលបានកើនឡើង២,៣ដង និង១,៩ដង រៀងគ្នា។

បើតាមធនាគារជាតិនៃកម្ពុជា បានអះអាងថា ការប្រើប្រាស់លុយរៀលច្រើននឹងពង្រឹងអធិបតេយ្យ និងបង្កើន ភាពម្ចាស់ការលើការគ្រប់គ្រងសេដ្ឋកិច្ច។ ការណ៍នេះ ដោយសារនៅពេលលុយរៀលអាចដើរតួនាទីសំខាន់ ក្នុងការកំណត់ថ្លៃទំនិញ និងសេវា គឺកម្ពុជាអាចរក្សាស្ថិរភាពថ្លៃបានប្រសើរជាងមុន។ ជាមួយគ្នានេះ ធនាគារជាតិ អាចជួយសម្រាល ឬបន្ថយអត្រាការប្រាក់បានមួយកម្រិត តួយ៉ាងដូចជាការឱ្យខ្ចីបច្ចុប្បន្ន ភាគច្រើនជាដុល្លារអាមេរិក អត្រាការប្រាក់ត្រូវបានកំណត់ដោយប្រទេស ដែលបោះពុម្ពប្រាក់ដុល្លារ អាមេរិក។ ដូចនេះ អត្រាការប្រាក់ត្រូវប្រែប្រួលទៅតាមនយោបាយរូបិយវត្ថុនៅសហរដ្ឋអាមេរិក។

ធនាគារជាតិនៃកម្ពុជា បានបន្តថា រដ្ឋនឹងទទួលបានចំណូលបន្ថែមពីការបោះពុម្ពប្រាក់ ដោយការបោះពុម្ពលុយ ត្រូវមានការចំណាយទៅលើក្រដាស និងទឹកថ្នាំ។ ឧទាហរណ៍ ក្រដាសប្រាក់១ម៉ឺនរៀលមួយសន្លឹក ចំណាយថ្លៃផលិត៣០០រៀល។ ប៉ុន្តែ ពេលបោះពុម្ពហើយ យើងទទួលបានចំណូលពីតម្លៃចារឹកនៃក្រដាស ប្រាក់នោះ ពោលគឺ ១ម៉ឺនរៀល។ ដូចនេះ គម្លាតនៃតម្លៃចារឹក និងការចំណាយលើការបោះពុម្ព គឺជាចំណូល ពីការបោះពុម្ពប្រាក់ក្នុងឧទាហរណ៍ គឺ៩៧០០រៀល ដែលនេះជាផលចំណេញ សម្រាប់រដ្ឋាភិបាលអាចប្រើប្រាស់ ក្នុងការបង្កើនការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធសាធារណៈ។ ផ្ទុយទៅវិញ នៅពេលចាយលុយ ដុល្លារអាមេរិកច្រើន ជាការជួយរកចំណូលឱ្យសហរដ្ឋអាមេរិកផងដែរ។ ការចាយលុយរៀល អាចអនុញ្ញាតឱ្យរដ្ឋអាចបោះផ្សាយមូលបត្ររដ្ឋ សម្រាប់ផ្តល់ហិរញ្ញប្បទានរយៈពេលវែង ដល់គម្រោងវិនិយោគ សាធារណៈធំៗ៖ ដូចជាសាលារៀន ផ្លូវថ្នល់ និងមន្ទីរពេទ្យ។ ការខ្ចីជាលុយដុល្លារអាមេរិក អាចបង្កជា ហានិភ័យក្នុងការសងត្រឡប់ ប្រសិនបើលុយដុល្លារអាមេរិកមានការប្រែប្រួលខ្លាំង និងបង្កផលរំខាន ប្រសិនបើម្ចាស់បំណុលមិនអនុញ្ញាតឱ្យយើងខ្ចីក្នុងរយៈពេលវែង។ ប៉ុន្តែ ការខ្ចីជាលុយរៀលពីសាធារណជន និងភ្នាក់ងារសេដ្ឋកិច្ចនៅក្នុងប្រទេសតាមរយៈការបោះផ្សាយមូលបត្ររដ្ឋ ផ្តល់នូវភាពបត់បែនខ្ពស់ ពីព្រោះលុយរៀលជាលុយរបស់យើង ដែលមានភាពងាយស្រួលក្នុងការគ្រប់គ្រងទាំងតម្លៃ និងរយៈពេល ក្នុងការសង ៕

អត្ថបទដែលជាប់ទាក់ទង