**អាជ្ញាធរមីន និងអង្គការជំនួយប្រជាពលរដ្ឋន័រវេស្សន៍ប្រចាំនៅកម្ពុជា ចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការបង្កេីនសមត្ថភាពក្នុងគម្រោងសកម្មភាពមីន**សម្តេចនាយករដ្ឋមន្ត្រី ចង់ឃើញក្បាច់គុនបុរាណខ្មែរ ត្រូវបានយកទៅបង្ហាត់បង្រៀន និងហ្វឹកហាត់នៅតាមបណ្តាប្រទេសនានា ឱ្យកាន់តែច្រើនបន្ថែមទៀត**ធនាគារពិភពលោក បន្តផ្ដល់ការគាំទ្រដល់កម្ពុជា ក្នុងដំណើរឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០**យោធភូមិភាគទី៧ នៃកងទ័ពប្រជាជនវៀតណាមប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយបញ្ជាការដ្ឋានកងទ័ពជើងគោកកម្ពុជា**រដ្ឋមន្ត្រីក្រសួងការពារជាតិ អញ្ជើញចុះសួរសុខទុក្ខកងកម្លាំងប្រដាប់អាវុធវរសេនាតូច លេខ៣៣៥ តំបន់ប្រតិបត្តិការសឹករងកំពតយោធភូមិភាគទី៣**រដ្ឋបាលខេត្តបាត់ដំបង សហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ រៀបចំរថយន្តក្រុងចំនួន ៧៥គ្រឿង សម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋរយៈពេល ៦ថ្ងៃ ដោយមិនបង់ប្រាក់**ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា៖ ក្រោមដំបូលសន្តិភាព និងវឌ្ឍនភាពដែលកម្ពុជាកំពុងមាន យើងត្រូវពង្រឹងសុខភាព អប់រំ និងការអភិវឌ្ឍសហគ្រាស**កងទ័ពអ៊ីស្រាអែល វាយប្រហារមូលដ្ឋានយោធាចំនួនពីរនៅកណ្តាលប្រទេសស៊ីរី**អាជ្ញាធរខេត្តបន្ទាយមានជ័យ នឹងចុះស្រង់ស្ថិតិចំនួនជនបរទេសដោយផ្ទាល់ នៅទីតាំងដែលមិនផ្តល់កិច្ចសហការជាមួយគណៈបញ្ជាការឯកភាពខេត្ត**ជប៉ុន និងចិន ប៉ះទង្គិចគ្នាជាថ្មីកាលពីថ្ងៃទី២៤មីនា**ឯកឧត្ដម ជា វុទ្ធី ដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យពិភាក្សា លើសំណើសុំ ចុះបញ្ជីគម្រោងវិនិយោគ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ១២គម្រោង**រុស្ស៉ីបាញ់យន្តហោះដ្រូនព្រមទាំង​មីស៉ីលបាលិស្ទីគ ក្នុងការវាយប្រហារមួយ កាលពីវេលាយប់កន្លងទៅ បង្កឱ្យមនុស្ស ២នាក់រងរបួស និងខូចខាតអគារ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន**អភិបាលខេត្តព្រះសីហនុ អញ្ជើញជាអធិបតីក្នុងពីធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូរវាងក្រុមហ៊ុន Peninsula Bay ខេត្តព្រះសីហនុ ជាមួយក្រុមហ៊ុន Intercontinental (IHG) និងក្រុមហ៊ុន Luxury Business Group (LBG)**សេវាចារកម្មរបស់ប្រទេសកាណាដា ព្រមានថា ចិន និងឥណ្ឌា នឹងប៉ុនប៉ងជ្រៀតជ្រែកក្នុងការបោះឆ្នោតសកលនៅកាណាដា**លោក ដូណាល់ ត្រាំ ប្រកាសពីការដំឡើងពន្ធខ្ពស់លើ ផលិតផលនាំចូលពីបណ្តាប្រទេសនានា ដែលទិញប្រេងនិងឧស្ម័នរបស់វ៉េណេស៊ុយអេឡា**មន្ត្រីជាន់ខ្ពស់ក្រមហាផ្ទៃ ណែនាំសមត្ថកិច្ចខេត្តបន្ទាយមានជ័យ បន្តអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ធ្វើការបង្ក្រាបរាល់បទល្មើសឱ្យបានជាប្រចាំដូចភ្លៀងរលឹម**ឯកឧត្តមទេសរដ្ឋមន្រ្តី សក់ សេដ្ឋា ដឹកនាំប្រតិភូកម្ពុជា បំពេញទស្សកិច្ចសិក្សាស្វែងយល់អំពីការប្រព្រឹត្តទៅ នៃរដ្ឋបាលទីក្រុងបាងកក រដ្ឋបាលខេត្ត និងរដ្ឋបាលមូលដ្ឋាន នៃប្រទេសថៃ**ចិន អះអាងថា ខ្លួនមិនដែលទទួលបានសំណើណាមួយ ស្តីពីការសុំសិទ្ធិជ្រកកោន ពីលោក Duterte នោះឡើយ**លោក លី ឈាង ចុះហត្ថលេខាលើបទបញ្ជាមួយ ដើម្បីអនុវត្តវិធានថ្មីសម្រាប់ការពង្រឹងវិធានការឆ្លើយតបរបស់ចិន ចំពោះទណ្ឌកម្មបរទេស**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំលើកទី៤ របស់គណៈកម្មាធិការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្ត យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ (គ.យ.ប.)

កងទ័ពស៊ូដង់អះអាងថា ខ្លួនដណ្តើមកាន់កាប់បានមកវិញទាំងស្រុង នូវវិមានប្រធានាធិបតី ក្នុងរដ្ឋធានី Khartoum

ខាទុំ៖ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី២១ ខែមីនា ឆ្នាំ២០២៥ កងទ័ពស៊ូដង់បានអះអាងថា នៅថ្ងៃសុក្រនេះ ខ្លួនដណ្តើមកាន់កាប់បានមកវិញទាំងស្រុង នូវវិមានប្រធានាធិបតី ក្នុងរដ្ឋធានី Khartoum ដែលជាជោគជ័យធំមួយ នៅក្នុងសង្រ្គាមស៉ីវិលមានរយៈពេល២ឆ្នាំមកនេះ ជាមួយកងកម្លាំងទាហានប៉ារ៉ា RSF។

អ្នកនាំពាក្យយោធាស៊ូដង់ បាននិយាយក្នុងសេចក្តីថ្លែងការណ៍ ដែលផ្សាយតាមទូរទស្សន៍រដ្ឋថា វិមានប្រធានាធិបតីនៅទីក្រុងខាទុំ ដែលជារដ្ឋធានី ត្រូវបានដណ្តើមយកមកវិញហើយ ពីកណ្តាប់ដៃកងកម្លាំង RSF ក្រោយការប្រយុទ្ធគ្នាយ៉ាងតានតឹង។ សង្រ្គាមនៅស៊ូដង់ បាននាំឱ្យមាននូវអ្វីដែលអង្គការសហប្រជាជាតិហៅថា វិបត្តិមនុស្សធម៌ដ៏ធំបំផុតរបស់ពិភពលោក ដោយវាបានបង្កគ្រោះទុរ្ភិក្សនៅ តំបន់មួយចំនួន ព្រមទាំងការឆ្លងជំងឺនៅពាសពេញផ្ទៃប្រទេស។ ភាគីទាំងសងខាង ត្រូវបានចោទប្រកាន់ ពីឧក្រិដ្ឋកម្មសង្រ្គាម ខណៈ RSF ក៏រងការចោទប្រកាន់ ពីអំពើប្រល័យពូជសាសន៍ផងដែរ ប៉ុន្តែភាគីទាំងពីរបានបដិសេធ។

នៅពេលសង្រ្គាមផ្ទុះឡើងដំបូង កាលពីខែមេសា ឆ្នាំ២០២៣ កងកម្លាំង RSF បានចូលកាន់កាប់វិមានប្រធានាធិបតី រួមជាមួយ ទីតាំងភាគច្រើនទៀតនៅក្នុងរដ្ឋធានី ប៉ុន្តែប៉ុន្មានខែចុងក្រោយនេះ កងទ័ពស៊ូដង់ បានបើកប្រតិបត្តិការវាយលុកថ្មី និងឆ្ពោះមកវិមានប្រធានាធិបតី តាមបណ្តោយទន្លេនីល។

RSF ដែលក្នុងឆ្នាំនេះ បានចាប់ផ្តើមបង្កើតរដ្ឋាភិបាលដាច់ដោយឡែក គ្រប់គ្រងផ្នែក នៃទីក្រុងខាទុំ និងទីក្រុង Omdurman ដែលនៅក្បែរនោះ ព្រមទាំងភូមិភាគខាងលិចនៃប្រទេសស៊ូដង់ ជាទីដែលពួកគេ កំពុងប្រយុទ្ធដើម្បីគ្រប់គ្រង មូលដ្ឋានចុងក្រោយរបស់កងទ័ពស៊ូដង់ នៅតំបន់ Darfur គឺទីក្រុង al-Fashir។

គួរបញ្ជាក់ថា ភាគីទាំងពីរបានប្តេជ្ញាថា នឹងបន្តការប្រយុទ្ធគ្នាដើម្បីដណ្តើមកាន់កាប់ទឹកដី នៅក្នុងប្រទេស ខណៈមិនមានកិច្ចប្រឹងប្រែងណាមួយ ដើម្បីស្វែងរកកិច្ចចរចាសន្តិភាព ទទួលបានលទ្ធផលនោះឡើយ។ សង្រ្គាមស៉ីវិលនេះ បានផ្ទុះឡើង ស្របពេលមានការដណ្តើម អំណាចគ្នា រវាងកងទ័ពស៊ូដង់ និងកងកម្លាំង RSF មុនការធ្វើអន្តរកាលប្រទេស ត្រឡប់ទៅរករបបដឹកនាំបែបស៉ីវិល ដែលត្រូវបាន គ្រោងទុក៕

អត្ថបទដែលជាប់ទាក់ទង