**អាជ្ញាធរមីន និងអង្គការជំនួយប្រជាពលរដ្ឋន័រវេស្សន៍ប្រចាំនៅកម្ពុជា ចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការបង្កេីនសមត្ថភាពក្នុងគម្រោងសកម្មភាពមីន**សម្តេចនាយករដ្ឋមន្ត្រី ចង់ឃើញក្បាច់គុនបុរាណខ្មែរ ត្រូវបានយកទៅបង្ហាត់បង្រៀន និងហ្វឹកហាត់នៅតាមបណ្តាប្រទេសនានា ឱ្យកាន់តែច្រើនបន្ថែមទៀត**ធនាគារពិភពលោក បន្តផ្ដល់ការគាំទ្រដល់កម្ពុជា ក្នុងដំណើរឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០**យោធភូមិភាគទី៧ នៃកងទ័ពប្រជាជនវៀតណាមប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយបញ្ជាការដ្ឋានកងទ័ពជើងគោកកម្ពុជា**រដ្ឋមន្ត្រីក្រសួងការពារជាតិ អញ្ជើញចុះសួរសុខទុក្ខកងកម្លាំងប្រដាប់អាវុធវរសេនាតូច លេខ៣៣៥ តំបន់ប្រតិបត្តិការសឹករងកំពតយោធភូមិភាគទី៣**រដ្ឋបាលខេត្តបាត់ដំបង សហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ រៀបចំរថយន្តក្រុងចំនួន ៧៥គ្រឿង សម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋរយៈពេល ៦ថ្ងៃ ដោយមិនបង់ប្រាក់**ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា៖ ក្រោមដំបូលសន្តិភាព និងវឌ្ឍនភាពដែលកម្ពុជាកំពុងមាន យើងត្រូវពង្រឹងសុខភាព អប់រំ និងការអភិវឌ្ឍសហគ្រាស**កងទ័ពអ៊ីស្រាអែល វាយប្រហារមូលដ្ឋានយោធាចំនួនពីរនៅកណ្តាលប្រទេសស៊ីរី**អាជ្ញាធរខេត្តបន្ទាយមានជ័យ នឹងចុះស្រង់ស្ថិតិចំនួនជនបរទេសដោយផ្ទាល់ នៅទីតាំងដែលមិនផ្តល់កិច្ចសហការជាមួយគណៈបញ្ជាការឯកភាពខេត្ត**ជប៉ុន និងចិន ប៉ះទង្គិចគ្នាជាថ្មីកាលពីថ្ងៃទី២៤មីនា**ឯកឧត្ដម ជា វុទ្ធី ដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យពិភាក្សា លើសំណើសុំ ចុះបញ្ជីគម្រោងវិនិយោគ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ១២គម្រោង**រុស្ស៉ីបាញ់យន្តហោះដ្រូនព្រមទាំង​មីស៉ីលបាលិស្ទីគ ក្នុងការវាយប្រហារមួយ កាលពីវេលាយប់កន្លងទៅ បង្កឱ្យមនុស្ស ២នាក់រងរបួស និងខូចខាតអគារ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន**អភិបាលខេត្តព្រះសីហនុ អញ្ជើញជាអធិបតីក្នុងពីធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូរវាងក្រុមហ៊ុន Peninsula Bay ខេត្តព្រះសីហនុ ជាមួយក្រុមហ៊ុន Intercontinental (IHG) និងក្រុមហ៊ុន Luxury Business Group (LBG)**សេវាចារកម្មរបស់ប្រទេសកាណាដា ព្រមានថា ចិន និងឥណ្ឌា នឹងប៉ុនប៉ងជ្រៀតជ្រែកក្នុងការបោះឆ្នោតសកលនៅកាណាដា**លោក ដូណាល់ ត្រាំ ប្រកាសពីការដំឡើងពន្ធខ្ពស់លើ ផលិតផលនាំចូលពីបណ្តាប្រទេសនានា ដែលទិញប្រេងនិងឧស្ម័នរបស់វ៉េណេស៊ុយអេឡា**មន្ត្រីជាន់ខ្ពស់ក្រមហាផ្ទៃ ណែនាំសមត្ថកិច្ចខេត្តបន្ទាយមានជ័យ បន្តអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ធ្វើការបង្ក្រាបរាល់បទល្មើសឱ្យបានជាប្រចាំដូចភ្លៀងរលឹម**ឯកឧត្តមទេសរដ្ឋមន្រ្តី សក់ សេដ្ឋា ដឹកនាំប្រតិភូកម្ពុជា បំពេញទស្សកិច្ចសិក្សាស្វែងយល់អំពីការប្រព្រឹត្តទៅ នៃរដ្ឋបាលទីក្រុងបាងកក រដ្ឋបាលខេត្ត និងរដ្ឋបាលមូលដ្ឋាន នៃប្រទេសថៃ**ចិន អះអាងថា ខ្លួនមិនដែលទទួលបានសំណើណាមួយ ស្តីពីការសុំសិទ្ធិជ្រកកោន ពីលោក Duterte នោះឡើយ**លោក លី ឈាង ចុះហត្ថលេខាលើបទបញ្ជាមួយ ដើម្បីអនុវត្តវិធានថ្មីសម្រាប់ការពង្រឹងវិធានការឆ្លើយតបរបស់ចិន ចំពោះទណ្ឌកម្មបរទេស**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំលើកទី៤ របស់គណៈកម្មាធិការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្ត យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ (គ.យ.ប.)

នាយករដ្ឋមន្រ្តីស៊ុយអែតថា ការទិញសព្វាវុធពីសហរដ្ឋអាមេរិក មិនត្រូវបានចាត់ទុកជាហានិភ័យផ្នែកសន្តិសុខឡើយ

ស្តុកខុល៖ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters កាលពីថ្ងៃព្រហស្បតិ៍ ទី២០ ខែមីនា នាយករដ្ឋមន្រ្តីប្រទេសស៊ុយអែត លោក Ulf Kristersson បាននិយាយថា បើតាមការយល់ឃើញរបស់លោកផ្ទាល់ ការទិញសព្វាវុធពីសហរដ្ឋអាមេរិក មិនត្រូវបានចាត់ទុកជា ហានិភ័យផ្នែកសន្តិសុខឡើយ ប៉ុន្តែលោកបានបន្ថែមថា វាប្រហែលជារឿងល្អសម្រាប់ឱ្យអឺរ៉ុបកាត់បន្ថយការពឹងផ្អែកអាវុធ និងបរិក្ខារការពារជាតិផ្សេងទៀត លើទីក្រុងវ៉ាស៉ីនតោន។

ពេលមកដល់ទីក្រុងព្រុចសែល ដើម្បីចូលរួមកិច្ចប្រជុំកំពូលមួយរបស់សហភាពអឺរ៉ុប (EU) ចំពោះមុខការខ្វែងគំនិតជុំវិញមធ្យោបាយ ដើម្បីពង្រឹងសមត្ថភាពយោធារបស់អ៊ុយក្រែន ក៏ដូចជារបស់ EU ផ្ទាល់ លោក Kristersson ត្រូវបានក្រុមអ្នកកាសែតសាកសួរថា តើការទិញសព្វាវុធដែលផលិតដោយអាមេរិក អាចបង្កហានិភ័យចំពោះសន្តិសុខដែរឬយ៉ាងណា។

លោកនាយករដ្ឋមន្រ្តីស៊ុយអែត បានឆ្លើយតបថាអត់ទេ ប៉ុន្តែលោកបានបន្ថែមថា ឧស្សាហកម្មការពារជាតិរបស់អឺរ៉ុប ត្រូវការអភិវឌ្ឍខ្លួន ឱ្យរឹងមាំជាងមុន ហើយលោកយល់ថា ទាំងឧស្សាហកម្មការពារជាតិរបស់ស៊ុយអែត រួមទាំងរបស់ប្រទេសអឺរ៉ុបជាច្រើនផ្សេងទៀត នឹងទទួលបានភាពប្រសើរឡើង ប្រសិនបើអឺរ៉ុបអាចកាត់បន្ថយការពឹងផ្អែក លើឧស្សាហកម្មការពារជាតិរបស់អាមេរិក។

គួរបញ្ជាក់ថា ថ្មីៗកន្លងទៅនេះ កាណាដា ដែលជាសមាជិក NATO បាននិយាយថា ខ្លួនដូចជាពឹងផ្អែកខ្លាំងពេកលើសហរដ្ឋអាមេរិក សម្រាប់ផ្នែកសន្តិសុខ ហើយបានពិនិត្យមើលឡើងវិញលើ កិច្ចសន្យាស្តីពីការទិញយន្តហោះចម្បាំង F-35 ពីក្រុមហ៊ុនអាមេរិក Lockheed Martin ចំពេល ដែលមានសង្រ្គាមពាណិជ្ជកម្មជាមួយ រដ្ឋបាលប្រធានាធិបតី លោក ដូណាល់ ត្រាំ។ ក្នុងខែនេះ ទីក្រុងវ៉ាស៉ីនតោន ក៏បានកាត់ផ្តាច់ ការបញ្ជូនអាវុធនិងការចែករំលែកព័ត៌មានសម្ងាត់ មួយរយៈពេលខ្លី ដល់អ៊ុយក្រែនផងដែរ ដែលនាំឱ្យលេចឡើងនូវសំណួរអំពី ហានិភ័យនៃការពឹងផ្អែកខ្លាំងជ្រុល លើប្រព័ន្ធសព្វាវុធរបស់អាមេរិក៕

អត្ថបទដែលជាប់ទាក់ទង