**អាជ្ញាធរមីន និងអង្គការជំនួយប្រជាពលរដ្ឋន័រវេស្សន៍ប្រចាំនៅកម្ពុជា ចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការបង្កេីនសមត្ថភាពក្នុងគម្រោងសកម្មភាពមីន**សម្តេចនាយករដ្ឋមន្ត្រី ចង់ឃើញក្បាច់គុនបុរាណខ្មែរ ត្រូវបានយកទៅបង្ហាត់បង្រៀន និងហ្វឹកហាត់នៅតាមបណ្តាប្រទេសនានា ឱ្យកាន់តែច្រើនបន្ថែមទៀត**ធនាគារពិភពលោក បន្តផ្ដល់ការគាំទ្រដល់កម្ពុជា ក្នុងដំណើរឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០**យោធភូមិភាគទី៧ នៃកងទ័ពប្រជាជនវៀតណាមប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយបញ្ជាការដ្ឋានកងទ័ពជើងគោកកម្ពុជា**រដ្ឋមន្ត្រីក្រសួងការពារជាតិ អញ្ជើញចុះសួរសុខទុក្ខកងកម្លាំងប្រដាប់អាវុធវរសេនាតូច លេខ៣៣៥ តំបន់ប្រតិបត្តិការសឹករងកំពតយោធភូមិភាគទី៣**រដ្ឋបាលខេត្តបាត់ដំបង សហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ រៀបចំរថយន្តក្រុងចំនួន ៧៥គ្រឿង សម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋរយៈពេល ៦ថ្ងៃ ដោយមិនបង់ប្រាក់**ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា៖ ក្រោមដំបូលសន្តិភាព និងវឌ្ឍនភាពដែលកម្ពុជាកំពុងមាន យើងត្រូវពង្រឹងសុខភាព អប់រំ និងការអភិវឌ្ឍសហគ្រាស**កងទ័ពអ៊ីស្រាអែល វាយប្រហារមូលដ្ឋានយោធាចំនួនពីរនៅកណ្តាលប្រទេសស៊ីរី**អាជ្ញាធរខេត្តបន្ទាយមានជ័យ នឹងចុះស្រង់ស្ថិតិចំនួនជនបរទេសដោយផ្ទាល់ នៅទីតាំងដែលមិនផ្តល់កិច្ចសហការជាមួយគណៈបញ្ជាការឯកភាពខេត្ត**ជប៉ុន និងចិន ប៉ះទង្គិចគ្នាជាថ្មីកាលពីថ្ងៃទី២៤មីនា**ឯកឧត្ដម ជា វុទ្ធី ដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យពិភាក្សា លើសំណើសុំ ចុះបញ្ជីគម្រោងវិនិយោគ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ១២គម្រោង**រុស្ស៉ីបាញ់យន្តហោះដ្រូនព្រមទាំង​មីស៉ីលបាលិស្ទីគ ក្នុងការវាយប្រហារមួយ កាលពីវេលាយប់កន្លងទៅ បង្កឱ្យមនុស្ស ២នាក់រងរបួស និងខូចខាតអគារ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន**អភិបាលខេត្តព្រះសីហនុ អញ្ជើញជាអធិបតីក្នុងពីធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូរវាងក្រុមហ៊ុន Peninsula Bay ខេត្តព្រះសីហនុ ជាមួយក្រុមហ៊ុន Intercontinental (IHG) និងក្រុមហ៊ុន Luxury Business Group (LBG)**សេវាចារកម្មរបស់ប្រទេសកាណាដា ព្រមានថា ចិន និងឥណ្ឌា នឹងប៉ុនប៉ងជ្រៀតជ្រែកក្នុងការបោះឆ្នោតសកលនៅកាណាដា**លោក ដូណាល់ ត្រាំ ប្រកាសពីការដំឡើងពន្ធខ្ពស់លើ ផលិតផលនាំចូលពីបណ្តាប្រទេសនានា ដែលទិញប្រេងនិងឧស្ម័នរបស់វ៉េណេស៊ុយអេឡា**មន្ត្រីជាន់ខ្ពស់ក្រមហាផ្ទៃ ណែនាំសមត្ថកិច្ចខេត្តបន្ទាយមានជ័យ បន្តអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ធ្វើការបង្ក្រាបរាល់បទល្មើសឱ្យបានជាប្រចាំដូចភ្លៀងរលឹម**ឯកឧត្តមទេសរដ្ឋមន្រ្តី សក់ សេដ្ឋា ដឹកនាំប្រតិភូកម្ពុជា បំពេញទស្សកិច្ចសិក្សាស្វែងយល់អំពីការប្រព្រឹត្តទៅ នៃរដ្ឋបាលទីក្រុងបាងកក រដ្ឋបាលខេត្ត និងរដ្ឋបាលមូលដ្ឋាន នៃប្រទេសថៃ**ចិន អះអាងថា ខ្លួនមិនដែលទទួលបានសំណើណាមួយ ស្តីពីការសុំសិទ្ធិជ្រកកោន ពីលោក Duterte នោះឡើយ**លោក លី ឈាង ចុះហត្ថលេខាលើបទបញ្ជាមួយ ដើម្បីអនុវត្តវិធានថ្មីសម្រាប់ការពង្រឹងវិធានការឆ្លើយតបរបស់ចិន ចំពោះទណ្ឌកម្មបរទេស**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំលើកទី៤ របស់គណៈកម្មាធិការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្ត យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ (គ.យ.ប.)

ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រធានធនាគារអភិវឌ្ឍន៍អាស៊ី

ភ្នំពេញ៖ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួល ជួបសម្តែង ការ គួរសម និងពិភាក្សា ការងារជាមួយឯកឧត្តម កាន់ដា ម៉ាសាតូ (KANDA Masato)ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលឯកឧត្តម រួមជាមួយគណៈប្រតិភូធនាគារអភិវឌ្ឍន៍ អាស៊ីអញ្ជើញមកបំពេញ ទស្សនកិច្ច នៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥។

នេះជាដំណើរទស្សនកិច្ចលើកដំបូងបង្អស់របស់ឯកឧត្តម កាន់ដា ម៉ាសាតូក្នុងនាមជា ប្រធានថ្មីរបស់ ADB  មកកាន់ប្រទេសជាសមាជិក ដែលឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីកិច្ចសហប្រតិបត្តិការ ជិតស្និទ្ធ និងភាពជាដៃគូរឹងមាំ រវាងកម្ពុជា និងធនាគារអភិវឌ្ឍន៍អាស៊ី ។

ជាមួយនឹងកិច្ចស្វាគមន៍ យ៉ាងកក់ ក្តៅ  និងអបអរសាទរយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម កាន់ដា ម៉ាសាតូ ផ្ទាល់ ដែលបានចូលកាន់តំណែងជាប្រធានADB កាលពីពេលថ្មីៗនេះ, ឯកឧត្តមអគ្គ បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានគូសរំលេចអំពី «ចក្ខុវិស័យកម្ពុជា» សំដៅក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ និងចំណូលខ្ពស់ដោយបានរៀបចំ និងអនុវត្តនូវគោលនយោបាយ និងយុទ្ធសាស្រ្តនានា ដូចជា «យុទ្ធសាស្រ្ត ភាពជាដៃគូសម្រាប់អភិវឌ្ឍន៍កម្ពុជា ឆ្នាំ ២០២៤-២០២៨ (CPS 2024-2028)» ។ អាទិភាពគន្លឹះ របស់រាជរដ្ឋាភិបាល ដូចមានចែងក្នុង «យុទ្ធសាស្រ្តបញ្ចកោណ – ដំណាក់ កាលទី ១» គឺ៖ មនុស្ស, ផ្លូវ, ទឹក, ភ្លើង និងបច្ចេកវិទ្យាឌីជីថល ដែលរាជរដ្ឋាភិបាល នីតិកាលទី ៧ នៃ រដ្ឋសភាស្របតាមទិសដៅ គោលនយោបាយរយៈពេលមធ្យម និងវែង ក្នុងកាលៈទេសៈនៃការផ្លាស់ប្តូរយ៉ាង ឆាប់រហ័សនៃនិម្មាបនកម្មសេដ្ឋកិច្ចសកល។

ការពង្រឹងសមត្ថភាពស្ថាប័ន, ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ឌីជីថល ព្រមទាំងការពង្រឹង ការកៀរគរចំណូលក្នុងស្រុក ជាក្បាលម៉ាស៊ីនក្នុងការជំរុញកំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាព និងបរិយាបន្ន ។ កម្ពុជាក៏បាន និងកំពុងចាត់វិធានការយ៉ាងសកម្មក្នុងការពង្រឹង សមត្ថភាពប្រកួតប្រជែង, ភាពធន់ នៃសេដ្ឋកិច្ច និងកិច្ចសហប្រតិបត្តិការ ក្នុងតំបន់រវាងបណ្តាប្រទេស អាស៊ាន តាមរយៈការពង្រឹងការតភ្ជាប់តំបន់អាស៊ាន, ការធ្វើពិពិធកម្មសេដ្ឋកិច្ច, ការលើកទឹកចិត្តដល់ការ វិនិយោគ, ការបង្កើនប្រសិទ្ធភាព នៃការប្រមូលពន្ធ, ការអភិវឌ្ឍមូលធនមនុស្ស,  និងការរៀបចំគោលនយោបាយ សម្រាប់ ការអភិវឌ្ឍប្រកប ដោយចីរភាព ។

ជាមួយគ្នានោះ, ក្នុងដំណើរការសមាហរណកម្មសេដ្ឋកិច្ចកម្ពុជាឲ្យកាន់តែស៊ីជម្រៅថែមទៀតជាមួយ សេដ្ឋកិច្ចតំបន់ និងសកលលោក ក្នុងខណៈដែលសេដ្ឋកិច្ចកម្ពុជានឹងឈានឡើងមួយកម្រិតទៀត នាពេល ខាងមុខ,ភាគីទាំងពីរ ក៏បានពិភាក្សាអំពីសក្កានុពល បញ្ហាប្រឈមជាយថាហេតុ ក៏ដូចជា យុទ្ធសាស្រ្តរបស់ កម្ពុជា ក្នុងការជំនះបញ្ហាប្រឈម ដោយផ្តោតលើ៖ ១. ការអភិវឌ្ឍមូលធនមនុស្ស ការបណ្តុះបណ្តាល និងការ អភិវឌ្ឍជំនាញ ដែលឆ្លើយតបទៅនឹងតម្រូវការទីផ្សារ ។ កម្ពុជានឹងខិតខំបន្ថែមទៀតដើម្បីបង្វែរពីការ ផ្គត់ផ្គង់កម្លាំងពលកម្មដោយកម្លាំង ទៅជាកម្លាំងពលកម្មដែលបង្កើនតម្លៃបន្ថែមខ្ពស់ (From labour intensive to value added labour), ២. ការអភិវឌ្ឍវិស័យបច្ចេកវិទ្យាឌីជីថល ទាំងនៅរដ្ឋបាល ធុរកិច្ចនិងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ, ៣. ការពង្រឹងលើវស័យដែលកម្ពុជាមានសក្តានុពល ដូចជា វិស័យកសិកម្ម, វិស័យទេសចរណ៍ វិស័យឧស្សាហកម្មកម្មន្តសាលមិនមែនកាត់ដេរ និងឧស្សាហកម្មបៃតង (Green Economy), ៤. ការពង្រឹងប្រសិទ្ធភាពនៃការអនុវត្តយុទ្ធសាស្រ្តកៀរគរចំណូល ស្របតាមកម្មវិធី កំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ, និង ៥. ការស្នើឲ្យបន្តផ្តល់ដល់កម្ពុជានូវហិរញ្ញប្បទានឥត សំណង និងឥណទានដែលមានកម្រិតសម្បទានខ្ពស់ ដើម្បីជួយកម្ពុជាសម្របខ្លួនទៅនឹងស្ថានភាពសេដ្ឋកិច្ច ថ្មី ជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ ជាដើម ។

ឯកឧត្តម កាន់ដា ម៉ាសាតូ បានថ្លែងកោតសរសើរ វាយតម្លៃខ្ពស់របស់ក្នុងកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា និងថ្លែងគាំទ្រកម្ពុជា ក្នុងដំណើរសម្រេចតាមគោលដៅអភិវឌ្ឍន៍ជាអាទិភាពរបស់ កម្ពុជា ។

ឯកឧត្តមក៏បានគូសបញ្ជាក់ឡើងវិញនូវជំហររឹងមាំរបស់ ADB ក្នុងការបន្តពង្រឹង និងពង្រីកកិច្ច សហប្រតិបត្តិការ និងភាពជាដៃគូជាមួយរាជរដ្ឋាភិបាល គាំទ្រដល់ដំណើររបស់កម្ពុជា ឆ្ពោះទៅរកវិបុលភាព សេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយចីរភាព ។

ជាកិច្ចបញ្ចប់, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានជូនពរឯកឧត្តម កាន់ដា ម៉ាសាតូព្រមទាំង សហការី ឱ្យទទួល បានជោគជ័យក្នុង ដំណើរទស្សនកិច្ច របស់ខ្លួននៅកម្ពុជា និងធ្វើមាតុភូមិ និវត្តន៍ប្រកបដោយសុវត្ថិភាព៕

អត្ថបទដែលជាប់ទាក់ទង