**អាជ្ញាធរមីន និងអង្គការជំនួយប្រជាពលរដ្ឋន័រវេស្សន៍ប្រចាំនៅកម្ពុជា ចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការបង្កេីនសមត្ថភាពក្នុងគម្រោងសកម្មភាពមីន**សម្តេចនាយករដ្ឋមន្ត្រី ចង់ឃើញក្បាច់គុនបុរាណខ្មែរ ត្រូវបានយកទៅបង្ហាត់បង្រៀន និងហ្វឹកហាត់នៅតាមបណ្តាប្រទេសនានា ឱ្យកាន់តែច្រើនបន្ថែមទៀត**ធនាគារពិភពលោក បន្តផ្ដល់ការគាំទ្រដល់កម្ពុជា ក្នុងដំណើរឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០**យោធភូមិភាគទី៧ នៃកងទ័ពប្រជាជនវៀតណាមប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយបញ្ជាការដ្ឋានកងទ័ពជើងគោកកម្ពុជា**រដ្ឋមន្ត្រីក្រសួងការពារជាតិ អញ្ជើញចុះសួរសុខទុក្ខកងកម្លាំងប្រដាប់អាវុធវរសេនាតូច លេខ៣៣៥ តំបន់ប្រតិបត្តិការសឹករងកំពតយោធភូមិភាគទី៣**រដ្ឋបាលខេត្តបាត់ដំបង សហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ រៀបចំរថយន្តក្រុងចំនួន ៧៥គ្រឿង សម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋរយៈពេល ៦ថ្ងៃ ដោយមិនបង់ប្រាក់**ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា៖ ក្រោមដំបូលសន្តិភាព និងវឌ្ឍនភាពដែលកម្ពុជាកំពុងមាន យើងត្រូវពង្រឹងសុខភាព អប់រំ និងការអភិវឌ្ឍសហគ្រាស**កងទ័ពអ៊ីស្រាអែល វាយប្រហារមូលដ្ឋានយោធាចំនួនពីរនៅកណ្តាលប្រទេសស៊ីរី**អាជ្ញាធរខេត្តបន្ទាយមានជ័យ នឹងចុះស្រង់ស្ថិតិចំនួនជនបរទេសដោយផ្ទាល់ នៅទីតាំងដែលមិនផ្តល់កិច្ចសហការជាមួយគណៈបញ្ជាការឯកភាពខេត្ត**ជប៉ុន និងចិន ប៉ះទង្គិចគ្នាជាថ្មីកាលពីថ្ងៃទី២៤មីនា**ឯកឧត្ដម ជា វុទ្ធី ដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យពិភាក្សា លើសំណើសុំ ចុះបញ្ជីគម្រោងវិនិយោគ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ១២គម្រោង**រុស្ស៉ីបាញ់យន្តហោះដ្រូនព្រមទាំង​មីស៉ីលបាលិស្ទីគ ក្នុងការវាយប្រហារមួយ កាលពីវេលាយប់កន្លងទៅ បង្កឱ្យមនុស្ស ២នាក់រងរបួស និងខូចខាតអគារ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន**អភិបាលខេត្តព្រះសីហនុ អញ្ជើញជាអធិបតីក្នុងពីធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូរវាងក្រុមហ៊ុន Peninsula Bay ខេត្តព្រះសីហនុ ជាមួយក្រុមហ៊ុន Intercontinental (IHG) និងក្រុមហ៊ុន Luxury Business Group (LBG)**សេវាចារកម្មរបស់ប្រទេសកាណាដា ព្រមានថា ចិន និងឥណ្ឌា នឹងប៉ុនប៉ងជ្រៀតជ្រែកក្នុងការបោះឆ្នោតសកលនៅកាណាដា**លោក ដូណាល់ ត្រាំ ប្រកាសពីការដំឡើងពន្ធខ្ពស់លើ ផលិតផលនាំចូលពីបណ្តាប្រទេសនានា ដែលទិញប្រេងនិងឧស្ម័នរបស់វ៉េណេស៊ុយអេឡា**មន្ត្រីជាន់ខ្ពស់ក្រមហាផ្ទៃ ណែនាំសមត្ថកិច្ចខេត្តបន្ទាយមានជ័យ បន្តអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ធ្វើការបង្ក្រាបរាល់បទល្មើសឱ្យបានជាប្រចាំដូចភ្លៀងរលឹម**ឯកឧត្តមទេសរដ្ឋមន្រ្តី សក់ សេដ្ឋា ដឹកនាំប្រតិភូកម្ពុជា បំពេញទស្សកិច្ចសិក្សាស្វែងយល់អំពីការប្រព្រឹត្តទៅ នៃរដ្ឋបាលទីក្រុងបាងកក រដ្ឋបាលខេត្ត និងរដ្ឋបាលមូលដ្ឋាន នៃប្រទេសថៃ**ចិន អះអាងថា ខ្លួនមិនដែលទទួលបានសំណើណាមួយ ស្តីពីការសុំសិទ្ធិជ្រកកោន ពីលោក Duterte នោះឡើយ**លោក លី ឈាង ចុះហត្ថលេខាលើបទបញ្ជាមួយ ដើម្បីអនុវត្តវិធានថ្មីសម្រាប់ការពង្រឹងវិធានការឆ្លើយតបរបស់ចិន ចំពោះទណ្ឌកម្មបរទេស**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំលើកទី៤ របស់គណៈកម្មាធិការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្ត យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ (គ.យ.ប.)

ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ណែនាំឱ្យបំផុសស្មារតីជាតិនិយមដល់យុវជន តាមគ្រឹះស្ថានឧត្តមសិក្សា

ភ្នំពេញ៖ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា អនុប្រធាន ស.ស.យ.ក. និងជាប្រធានក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា (ក.យ.គ.) បានណែនាំដល់ថ្នាក់ដឹកនាំគ្រឹះស្ថានឧត្តមសិក្សា និងគ្រឹះស្ថានសិក្សាវិជ្ជាជីវៈទាំងរដ្ឋ និងឯកជនទាំងអស់ ឱ្យបំផុសស្មារតីជាតិនិយមដល់យុវជនទាំងអស់ឱ្យស្រលាញ់ និងស្នេហាជាតិតាមការណែនាំរបស់រាជរដ្ឋាភិបាលស្របច្បាប់ ដោយកុំឱ្យប្រកាន់យកស្មារតីសន្តិភាពនិយមពេក។

ក្នុងឱកាសអញ្ជើញពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារ ឆ្នាំ២០២៥ របស់ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា នៃស.ស.យ.ក ឯកឧត្ដមអភិសន្តិបណ្ឌិត អនុប្រធាន ស.ស.យ.ក. និងជាប្រធាន ក.យ.គ. បានផ្តល់តម្លៃខ្ពស់ចំពោះស្មារតីស្រលាញ់ស្នេហាជាតិរបស់យុវជនជំនាន់មុន ដែលតម្រូវឱ្យយុវជនជំនាន់បន្តវេនត្រូវតែបន្តបំផុសស្មារតីជាតិនិយមនេះឱ្យខានតែបាន។

ពីសណ្ឋាគារ Garden City Hotel Phnom Penh នារសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ ឯកឧត្ដមអភិសន្តិបណ្ឌិត បានចាត់ទុកសកម្មភាពចូលរួមរបស់ថ្នាក់ដឹកនាំគ្រឹះស្ថានឧត្តមសិក្សា និងគ្រឹះស្ថានសិក្សាវិជ្ជាជីវៈទាំងរដ្ឋ និងឯកជនទាំងអស់ ពេលនេះ គឺជាសក្ខីភាពបង្ហាញអំពីសាមគ្គីភាពដ៏រឹងមាំ និងការចូលរួមយ៉ាងសកម្មក្នុងសកម្មភាព នៃមហាគ្រួសារ ស.ស.យ.ក. ព្រមទាំងបានបង្ហាញអំពីការផ្ដល់តម្លៃ ការលើកកម្ពស់កិត្យានុភាព ឧត្ដមភាព និងការប្ដេជ្ញាចិត្តខ្ពស់ក្នុងការបំពេញបេសកកម្មរបស់ ស.ស.យ.ក. ឱ្យឈានទៅសម្រេចបានជោគជ័យថ្មីៗបន្ថែមទៀត ស្របតាមគោលបំណង និងចក្ខុវិស័យដែលបានកំណត់។

ក្នុងស្មារតីនេះ ឯកឧត្ដមអភិសន្តិបណ្ឌិត បានបញ្ជាក់ថា ក្រោមការដឹកនាំប្រកបដោយទស្សនវិស័យវែងឆ្ងាយរបស់ឯកឧត្ដម ហ៊ុន ម៉ានី បាន និងកំពុងបំពេញបេសកកម្មស្នូល ដោយទទួលបានជោគជ័យ និងសម្រេចបានសមិទ្ធផលថ្មីៗជាបន្តបន្ទាប់ក្នុងការប្រមូលផ្ដុំយុវជននៅទូទាំងប្រទេស ដើម្បីចូលរួមក្នុងឆន្ទៈតែមួយ បេះដូងលោតក្នុងចង្វាក់តែមួយ ក្នុងការអភិវឌ្ឍប្រទេសជាតិ និងកសាងអនាគតដ៏រុងរឿងនៃព្រះរាជាណាចក្រកម្ពុជាប្រកបដោយចីរភាព។

ដើម្បីប្រែក្លាយកម្លាំងយុវជនឱ្យទៅជាកម្លាំងចលករប្រកបដោយសក្ដានុពលជាឆ្អឹងខ្នង និងជាសសរទ្រូងដ៏រឹងមាំរបស់ប្រទេសជាតិ ឯកឧត្ដមអភិសន្តិបណ្ឌិត ជំរុញឱ្យថ្នាក់ដឹកនាំសមាជិក សមាជិកា ក.យ.គ.ទាំងអស់ បន្តពង្រឹងកិច្ចសហការល្អជាមួយគណៈដឹកនាំចលនាយុវជនស្ម័គ្រចិត្ត និងក្រុមការងារយុវជន ស.ស.យ.ក ប្រចាំគ្រឹះស្ថានឧត្តមសិក្សារដ្ឋ និងឯកជន ដើម្បីអនុវត្តផែនការសកម្មភាព ពង្រឹងសមត្ថភាពយុវជន ការរៀបចំព្រឹត្តិការណ៍សង្គមផ្សេងៗ កម្មវិធីកីឡាការកៀរគរយុវជន ឱ្យចូលរួមសកម្មភាពនានា របស់ ស.ស.យ.ក. ព្រមទាំងជំរុញ និងលើកទឹកចិត្តយុវជនឱ្យចុះឈ្មោះចូលជាសមាជិករបស់ ស.ស.យ.ក. តាមប្រព័ន្ធ UYFC App ។

យោងតាមរបាយការណ៍ ឆ្នាំ២០២៤ កន្លងទៅនេះ ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា បានសម្រេចលទ្ធផលការងារចំនួន ៨១,៧៣% ពោលគឺខ្ពស់ជាងលទ្ធផលការងារក្នុងឆ្នាំ២០២៣ ដែលសម្រេចបានចំនួន ៧០,១៦% នៃផែនការ។

គួរបញ្ជាក់ថា អង្គសន្និបាត ក.យ.គ បានដំណើរការរយៈពេល១ថ្ងៃ តាមកម្មវិធីបានគ្រោងទុក ដោយមានការចូលរួមយ៉ាងសកម្ម និងផុលផុសពីសំណាក់សមាជិក សមាជិកាទាំងអស់សរុបជាង ៥០០នាក់ ដែលជាការប្រមូលផ្ដុំបញ្ញវន្តមកពីគ្រឹះស្ថានឧត្តមសិក្សា និងគ្រឹះស្ថានសិក្សាវិជ្ជាជីវៈ ចំនួន ១៤៥ ទូទាំងប្រទេស៕

អត្ថបទដែលជាប់ទាក់ទង