**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំតាមដានវឌ្ឍនភាពនៃការរៀបចំគន្លងអប់រំនៅកម្ពុជា**ក្រសួងបរិស្ថាន៖ ស្ថានភាពគុណភាពខ្យល់នៅកម្ពុជា សម្រាប់ថ្ងៃទី២៤ ខែមីនា ចាប់ពីម៉ោង ៧ ព្រឹក ដល់ម៉ោង ៧ ព្រឹក ថ្ងៃទី២៥ ខែមីនា គឺ “ល្អ”**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥**មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. ចុះធ្វើការដោះស្រាយបញ្ចប់ដោយជោគជ័យលើករណីវិវាទពាក់ព័ន្ធនឹងមរតក ជូនប្រជាពលរដ្ឋដល់មូលដ្ឋាន**ចាប់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីឆបោកតាមអនឡាញ បង្ហោះលក់ផលិតផលគ្រឿងអេឡិកត្រូនិច និងទូរស័ព្ទ ពេលអ្នកទិញផ្ទេរប្រាក់មករូបគេមិនផ្ញើទំនិញត្រឡប់ទៅវិញ ហើយប្លុកអ្នកទិញនោះចោលតែម្ដង**សម្តេចធិបតី៖ ពិធីស្រាយបួសខែរ៉ាម៉ាឌន នៃសាសនាឥស្លាមកម្ពុជា គឺបង្ហាញអំពីសាមគ្គីភាព ការយោគយល់គ្នា និងការរស់នៅជាមួយគ្នាប្រកប ដោយក្តីមេត្តា ករុណា រវាងសហគមន៍ឥស្លាមនៅកម្ពុជា ក្រោមម្លប់សុខសន្តិភាព**ព្រឹត្តិការណ៍បុណ្យទន្លេ នៅខេត្តតាកែវ ៣ថ្ងៃ ទាក់ទាញបានប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ចូលរួមជាង៣៥ម៉ឺននាក់ ខណៈសន្ដិសុខសណ្ដាប់ធ្នាប់ប្រព្រឹត្តទៅដោយរលូន**ក្រសួងធនធានទឹក ចេញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី២៥ ខែមីនា នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៥ ខែមីនា**រដ្ឋមន្ត្រី ថោ ជេដ្ឋា៖ កម្ពុជា មានចក្ខុវិស័យច្បាស់លាស់លើវិស័យធនធានទឹក និងឧតុនិយម ដើម្បីធានានូវសន្តិសុខទឹកសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រៀបចំពិធីជប់លៀងដើម្បីអបអរទិវាអន្តរជាតិហ្វ្រង់កូហ្វូនី ក្រោមប្រធានបទ «ខ្ញុំរៀន ដូច្នេះខ្ញុំត្រូវធ្វើ»**ឯកឧត្តម ផាន អូន បើកវគ្គបណ្ដុះបណ្ដាលជូនដល់សិក្ខាកាមដែលជាមន្រ្តីរាជការក្រោមឱវាទប្រមាណ ៩០នាក់ (វគ្គទី១) លើច្បាប់ស្ដីពី «ការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញនិងសេវា»**អភិបាលខេត្តកំពង់ធំ ហាមដាច់ខាត មិនអនុញ្ញាតឱ្យជនខិលខូចណាមួយ អាចទន្ទ្រានរំលោភយកដីរដ្ឋនៅតំបន់បី មកធ្វើជាកម្មសិទ្ធិរបស់ខ្លួននោះឡើយ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត វាយតម្លៃខ្ពស់ចំពោះតួនាទី និងការរួមចំណែករបស់ IFC ក្នុងការទ្រទ្រង់ដល់កិច្ចអភិវឌ្ឍវិស័យឯកជននៅកម្ពុជា**ក្រសួងព័ត៌មាន នឹងរៀបចំសន្និសីទសារព័ត៌មាន ដើម្បីផ្សព្វផ្សាយអំពីការអនុវត្តយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» នៅថ្ងៃទី៣១ ខែមីនា**រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ចេញប្រកាសស្ដីពី បែបបទ និងនីតិវិធីនៃការធ្វើសម្ព័ន្ធភាពគណបក្សនយោបាយ**ស្ពានខ្ពស់ជាគេលើកំណាត់ផ្លូវជាតិលេខ១០ នឹងបើកឱ្យឆ្លងកាត់បណ្តោះអាសន្ន ចាប់ពីថ្ងៃទី ១១-១៧ ខែមេសា**នាយករដ្ឋមន្ត្រីថៃ ត្រូវបានចោទប្រកាន់ពីបទគេចវេសពីបង់ពន្ធ តាមរយៈការផ្ទេរភាគហ៊ុនដែលគួរឱ្យសង្ស័យ**អាជ្ញាធរកូរ៉េខាងត្បូង កំពុងប្រើប្រាស់ឧទ្ធម្ភាគចក្ររាប់សិបគ្រឿង និងដាក់ពង្រាយកងទ័ព ឱ្យជួយភ្នាក់ងារពន្លត់អគ្គីភ័យ ស្របពេលដែលពួកគេកំពុងជួបការលំបាក ក្នុងការគ្រប់គ្រងភ្លើងឆេះព្រៃប៉ុន្មានកន្លែង នៅភាគអាគ្នេយ៍**រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ផ្តល់អនុសាសន៍មួយចំនួនដល់មន្ត្រីក្រោមឱវាទ ដើម្បីជាការតម្រង់ទិសក្នុងការបន្តអនុវត្តតួនាទី ភារកិច្ចឱ្យកាន់តែមានប្រសិទ្ធភាព

រដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញអបអរសាទរទិវាទឹក និងឧតុនិយមពិភពលោក ឆ្នាំ២០២៥ ក្រោមប្រធានបទ «ការការពារផ្ទាំងទឹកកក» និង «ការបិទបញ្ចប់គម្លាតទទួលបានការប្រកាសព័ត៌មានឱ្យដឹងជាមុនរួមគ្នា»

ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ៨រោច ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ប្រធានគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងជាប្រធានអាជ្ញាធរទន្លេសាប បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរទិវាទឹក និងឧតុនិយមពិភពលោក ឆ្នាំ២០២៥ ដែលប្រារព្ធធ្វើឡើងនៅទីស្តីការក្រសួងធនធានទឹក និងឧតុនិយម ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ សាស្ត្រាចារ្យ និងនិស្សិតមកពីសាកលវិទ្យាល័យនានាសរុបប្រមាណ ៤០០នាក់។

សូមជម្រាបថា ពិធីអបអរសាទរ ទិវាទឹក និងឧតុនិយមពិភពលោក ឆ្នាំ២០២៥ ដែលរៀបចំរួមគ្នាដោយក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប នាពេលនេះ ក៏មានកិច្ចពិភាក្សាលើប្រធានបទ «តើកម្ពុជាគួររៀបចំខ្លួនអ្វីខ្លះ ដើម្បីធានាបាននូវសន្តិសុខទឹក ក្នុងបរិបទដែលមានការប្រែប្រួលអាកាសធាតុ?» ដែលមានវាគ្មិនចូលរួមមកពីក្រសួងស្ថាប័នចំនួន៦ រួមមាន៖ ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន ក្រសួងរ៉ែ និងថាមពល ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រសួងអភិវឌ្ឍន៍ជនបទ។

ថ្លែងក្នុងអង្គពិធី ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍លើកឡើងថា ទិវាទឹក និងឧតុនិយមពិភពលោក បានប្រារព្វឡើងជារៀងរាល់ឆ្នាំ គឺជាព្រឹត្តិការណ៍ដែលត្រូវបានទទួលស្គាល់ជាសកល ដើម្បីបង្ហាញពីសារសំខាន់នៃធនធានទឹក និងសេវាឧតុនិយម ក្នុងការអភិវឌ្ឍប្រកបដោយចីរភាព កាត់បន្ថយហានិភ័យគ្រោះមហន្តរាយ និងភាពធន់នឹងអាកាសធាតុ និងដើម្បីគាំទ្រដល់ការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី៦៖ ទឹក និងអនាម័យសម្រាប់ទាំងអស់គ្នានៅឆ្នាំ២០៣០។

ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ឱ្យដឹងថា ពិធីអបអរសាទរ «ទិវាទឹក និងឧតុនិយមពិភពលោក» ឆ្នាំ២០២៥ នៅកម្ពុជា ធ្វើឡើងក្នុងគោលបំណង៖ ទី១).លើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីបញ្ហាទឹក និងឧតុនិយម, ទី២).បង្ហាញពីតួនាទីរបស់ជលសាស្ត្រនិងឧតុនិយម ក្នុងការគ្រប់គ្រងទឹកប្រកបដោយចីរភាព និងការប្រកាសព័ត៌មានឱ្យដឹងមុន, ទី៣).ពង្រឹងភាពជាដៃគូក្នុងចំណោមភ្នាក់ងាររដ្ឋាភិបាល ស្ថាប័នស្រាវជ្រាវ អង្គការក្រៅរដ្ឋាភិបាល វិស័យឯកជននិងសហគមន៍មូលដ្ឋាន, ទី៤).ជំរុញកិច្ចពិភាក្សាគោលនយោបាយស្តីពីសន្តិសុខទឹក និងទី៥).រំលេចដំណោះស្រាយប្រកបដោយនវានុវត្តន៍ និងការអនុវត្តល្អបំផុតក្នុងការគ្រប់គ្រងទឹក ការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ និងការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ក្រសួងធនធានទឹក និងឧតុនិយម ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ ក្នុងការអនុវត្តតាមគោលនយោបាយទឹករបស់ព្រះរាជាណាចក្រកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាព និរន្តរភាព និងបរិយាបន្ន ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍ផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងធនធានទឹក និងឧតុនិយម ឱ្យបន្តយកចិត្តទុកលើកិច្ចការមួយចំនួនដូចជា៖ ទី១).ប្រើប្រាស់ធនធានទឹកដែលមានស្រាប់ឱ្យអស់សក្តានុពល និងសន្សំសំចៃ, ទី២).ពង្រីកវិសាលភាពអាងស្តុកទឹកសម្រាប់បម្រើឱ្យពហុវិស័យ និងកាត់បន្ថយគ្រោះមហន្តរាយធម្មជាតិ, ទី៣).ប្រែក្លាយប្រព័ន្ធធារាសាស្រ្តឱ្យមានលក្ខណៈពេញលេញ និងទំនើប, ទី៤).ពង្រឹងសេវាឧតុនិយម និងប្រព័ន្ធប្រកាសអាសន្នជាមុន, ទី៥).ពង្រឹងធនធានមនុស្សផ្នែកធារាសាស្រ្ត ឧតុនិយម និងជលសាស្រ្ត, ទី៦).រៀបចំ និងធ្វើទំនើបកម្មមជ្ឈមណ្ឌលគ្រប់គ្រងទិន្នន័យធនធានទឹក និងឧតុនិយម, ទី៧).ពង្រឹងការសិក្សាស្រាវជ្រាវវិស័យធនធានទឹក ដែលរួមមាន ទឹកលើដី និងទឹកក្រោមដី និងទី៨).បង្កើត និងពង្រឹងបទដ្ឋានគតិយុត្តពាក់ព័ន្ធវិស័យធនធានទឹក និងឧតុនិយម ៕

អត្ថបទដែលជាប់ទាក់ទង