**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំតាមដានវឌ្ឍនភាពនៃការរៀបចំគន្លងអប់រំនៅកម្ពុជា**ក្រសួងបរិស្ថាន៖ ស្ថានភាពគុណភាពខ្យល់នៅកម្ពុជា សម្រាប់ថ្ងៃទី២៤ ខែមីនា ចាប់ពីម៉ោង ៧ ព្រឹក ដល់ម៉ោង ៧ ព្រឹក ថ្ងៃទី២៥ ខែមីនា គឺ “ល្អ”**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥**មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. ចុះធ្វើការដោះស្រាយបញ្ចប់ដោយជោគជ័យលើករណីវិវាទពាក់ព័ន្ធនឹងមរតក ជូនប្រជាពលរដ្ឋដល់មូលដ្ឋាន**ចាប់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីឆបោកតាមអនឡាញ បង្ហោះលក់ផលិតផលគ្រឿងអេឡិកត្រូនិច និងទូរស័ព្ទ ពេលអ្នកទិញផ្ទេរប្រាក់មករូបគេមិនផ្ញើទំនិញត្រឡប់ទៅវិញ ហើយប្លុកអ្នកទិញនោះចោលតែម្ដង**សម្តេចធិបតី៖ ពិធីស្រាយបួសខែរ៉ាម៉ាឌន នៃសាសនាឥស្លាមកម្ពុជា គឺបង្ហាញអំពីសាមគ្គីភាព ការយោគយល់គ្នា និងការរស់នៅជាមួយគ្នាប្រកប ដោយក្តីមេត្តា ករុណា រវាងសហគមន៍ឥស្លាមនៅកម្ពុជា ក្រោមម្លប់សុខសន្តិភាព**ព្រឹត្តិការណ៍បុណ្យទន្លេ នៅខេត្តតាកែវ ៣ថ្ងៃ ទាក់ទាញបានប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ចូលរួមជាង៣៥ម៉ឺននាក់ ខណៈសន្ដិសុខសណ្ដាប់ធ្នាប់ប្រព្រឹត្តទៅដោយរលូន**ក្រសួងធនធានទឹក ចេញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី២៥ ខែមីនា នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៥ ខែមីនា**រដ្ឋមន្ត្រី ថោ ជេដ្ឋា៖ កម្ពុជា មានចក្ខុវិស័យច្បាស់លាស់លើវិស័យធនធានទឹក និងឧតុនិយម ដើម្បីធានានូវសន្តិសុខទឹកសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រៀបចំពិធីជប់លៀងដើម្បីអបអរទិវាអន្តរជាតិហ្វ្រង់កូហ្វូនី ក្រោមប្រធានបទ «ខ្ញុំរៀន ដូច្នេះខ្ញុំត្រូវធ្វើ»**ឯកឧត្តម ផាន អូន បើកវគ្គបណ្ដុះបណ្ដាលជូនដល់សិក្ខាកាមដែលជាមន្រ្តីរាជការក្រោមឱវាទប្រមាណ ៩០នាក់ (វគ្គទី១) លើច្បាប់ស្ដីពី «ការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញនិងសេវា»**អភិបាលខេត្តកំពង់ធំ ហាមដាច់ខាត មិនអនុញ្ញាតឱ្យជនខិលខូចណាមួយ អាចទន្ទ្រានរំលោភយកដីរដ្ឋនៅតំបន់បី មកធ្វើជាកម្មសិទ្ធិរបស់ខ្លួននោះឡើយ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត វាយតម្លៃខ្ពស់ចំពោះតួនាទី និងការរួមចំណែករបស់ IFC ក្នុងការទ្រទ្រង់ដល់កិច្ចអភិវឌ្ឍវិស័យឯកជននៅកម្ពុជា**ក្រសួងព័ត៌មាន នឹងរៀបចំសន្និសីទសារព័ត៌មាន ដើម្បីផ្សព្វផ្សាយអំពីការអនុវត្តយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» នៅថ្ងៃទី៣១ ខែមីនា**រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ចេញប្រកាសស្ដីពី បែបបទ និងនីតិវិធីនៃការធ្វើសម្ព័ន្ធភាពគណបក្សនយោបាយ**ស្ពានខ្ពស់ជាគេលើកំណាត់ផ្លូវជាតិលេខ១០ នឹងបើកឱ្យឆ្លងកាត់បណ្តោះអាសន្ន ចាប់ពីថ្ងៃទី ១១-១៧ ខែមេសា**នាយករដ្ឋមន្ត្រីថៃ ត្រូវបានចោទប្រកាន់ពីបទគេចវេសពីបង់ពន្ធ តាមរយៈការផ្ទេរភាគហ៊ុនដែលគួរឱ្យសង្ស័យ**អាជ្ញាធរកូរ៉េខាងត្បូង កំពុងប្រើប្រាស់ឧទ្ធម្ភាគចក្ររាប់សិបគ្រឿង និងដាក់ពង្រាយកងទ័ព ឱ្យជួយភ្នាក់ងារពន្លត់អគ្គីភ័យ ស្របពេលដែលពួកគេកំពុងជួបការលំបាក ក្នុងការគ្រប់គ្រងភ្លើងឆេះព្រៃប៉ុន្មានកន្លែង នៅភាគអាគ្នេយ៍**រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ផ្តល់អនុសាសន៍មួយចំនួនដល់មន្ត្រីក្រោមឱវាទ ដើម្បីជាការតម្រង់ទិសក្នុងការបន្តអនុវត្តតួនាទី ភារកិច្ចឱ្យកាន់តែមានប្រសិទ្ធភាព

អាល្លឺម៉ង់អនុម័តជំនួយយោធាថ្មី គិតជាទឹកប្រាក់ចំនួន ៣ពាន់លានអឺរ៉ូ សម្រាប់អ៊ុយក្រែន

បែរឡាំង៖ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP កាលពីថ្ងៃសុក្រ ទី២១ ខែមីនា អាល្លឺម៉ង់បានអនុម័តជំនួយយោធាថ្មី គិតជាទឹកប្រាក់ចំនួន ៣ពាន់លានអឺរ៉ូ ឬស្មើនឹង ៣.២៥ពាន់លានដុល្លារអាមេរិក សម្រាប់អ៊ុយក្រែន។

គណៈកម្មាធិការកញ្ចប់ថវិកានៃសភាអាល្លឺម៉ង់ ទីបំផុតបានផ្តល់ភ្លើងបៃតង ចំពោះជំនួយយោធាខាងលើ បន្ទាប់ពីបានពន្យារពេល អស់រយៈពេលជាច្រើនខែ ដោយសារតែបញ្ហានយោបាយក្នុងស្រុក។

ជំនួយថ្មីនេះ គឺបន្ថែមពីលើ៤ពាន់លានអឺរ៉ូផ្សេងទៀត ក្នុងជំនួយយោធាសម្រាប់អ៊ុយក្រែន ដែលត្រូវបានគ្រោងរួចស្រេច ក្នុងកញ្ចប់ថវិកាជាតិឆ្នាំ២០២៥ របស់អាល្លឺម៉ង់។ មិនតែប៉ុណ្ណោះ ថវិកា៨.៣ពាន់លានអឺរ៉ូ ក៏ត្រូវបានកំណត់ទុក សម្រាប់ទីក្រុងកៀវ នៅឆ្នាំ២០២៦ ដល់ឆ្នាំ២០២៩ ផងដែរ។

គួរបញ្ជាក់ថា អាល្លឺម៉ង់បានដើរតួនាទីជា អ្នកផ្គត់ផ្គង់ជំនួយយោធាដ៏ធំបំផុតមួយសម្រាប់អ៊ុយក្រែន ដោយចូលរួមចំណាយប្រមាណ ២៨ពាន់លានអឺរ៉ូមកទល់ពេលនេះ គិតចាប់តាំងពីរុស្ស៉ីបានឈ្លានពានលើអ៊ុយក្រែន កាលពីជាង៣ឆ្នាំមុនមក។ ប៉ុន្តែបច្ចុប្បន្ន ស្ថានការណ៍មានការប្រែប្រួលជាខ្លាំង ចាប់តាំងពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចាប់ផ្តើមកិច្ចចរចាជាមួយរុស្ស៉ី ដើម្បីព្យាយាមបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ហើយកន្លងមកបានផ្អាកជំនួយយោធាមួយរយៈពេលខ្លី សម្រាប់អ៊ុយក្រែន។ លើសពីនេះទៀត លោក ត្រាំ ក៏បានបង្កឱ្យមានភាពស្រពេចស្រពិល នៃការប្តេជ្ញារបស់សហរដ្ឋអាមេរិក ចំពោះអង្គការ NATO ថែមទៀតផង៕

អត្ថបទដែលជាប់ទាក់ទង