**ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ដឹកនាំកិច្ចប្រជុំ ស្តីពីការងារប្រឆាំងភេរវកម្មអាកាសយានដ្ឋានអន្តរជាតិ**ឧបនាយករដ្ឋមន្ត្រី នេត សាវឿន៖ ការកាត់បន្ថយបញ្ហាគ្រឿងញៀនគឺដូចគ្នានឹងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ គឺធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋយល់ដឹងច្បាស់និងចូលរួមទាំងអស់គ្នា**លោក Khalil Hashmi៖ រពិភាក្សារវាងប៉ាគីស្ថាន និងចិន អំពីវិធានការសន្តិសុខដើម្បីការពារជនជាតិចិន ដែលកំពុងធ្វើការនៅក្នុងប្រទេសអាស៉ីខាងត្បូង**រដ្ឋមន្រ្តីពាណិជ្ជកម្មកម្ពុជា ចាប់ផ្តើមអញ្ជើញរាយការណ៍ជូនបណ្តាប្រទេសជាសមាជិក ពីរបាយការណ៍ស្តីពី «ការពិនិត្យឡើងវិញគោលនយោបាយពាណិជ្ជកម្មកម្ពុជាលើកទី៣»**ចិនទទូចឱ្យអាមេរិកឈប់សម្លឹងមើលមកលើខ្លួន ដោយប្រកាន់ផ្នត់គំនិតបែបអនុត្តរភាពនិយម**វៀតណាម អនុញ្ញាតឱ្យក្រុមហ៊ុន SpaceX បើកដំណើរការសេវាអ៊ីនធឺណិត តាមផ្កាយរណប Starlink ជាការសាកល្បង**អគ្គនាយកធនាគារ ARDB ចុះពិនិត្យមើលកសិដ្ឋានចិញ្ចឹមត្រី លោក ជា សុភិន នៅស្រុកពូក ខេត្តបន្ទាយមានជ័យ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ៖ និស្សិតអាហារូបករណ៍រដ្ឋាភិបាលជប៉ុន (MEXT Scholarship 2025) ត្រូវពាំនាំចំណេះវិជ្ជា ចំណេះធ្វើ និងបទពិសោធន៍ វិលត្រលប់មកបម្រើការងារ និងរួមចំណែកអភិវឌ្ឍសង្គម សេដ្ឋកិច្ចនៅកម្ពុជា**រដ្ឋមន្ត្រីក្រសួងការងារ ទួលជួបសម្តែងការគួរសម ជាមួយនិស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលជប៉ុន ឆ្នាំសិក្សា២០២៥**អាហារូបករណ៍ចិន MOFCOM រួមចំណែកបង្កើនទាំងគុណភាព ពង្រីកទាំងបរិមាណមូលធនមនុស្សនៅកម្ពុជា**អគ្គកុងស៊ុលកិត្តិយសចំនួន៨ប្រទេស សហការអភិវឌ្ឍវិស័យទេសចរណ៍នៅកម្ពុជា**រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃកម្ពុជា និងរដ្ឋមន្ដ្រីក្រសួងសន្ដិសុខសាធារណៈឡាវ ចុះហត្ថលេខាលើកំណត់ហេតុកិច្ចសហប្រតិបត្តិការ ឆ្នាំ២០២៥**សម្តេចតេជោ៖ «ភរិយាខ្ញុំធូរស្រាលហើយ គ្រូពេទ្យអនុញ្ញាតឲ្យភរិយាខ្ញុំចេញពីមន្ទីរពេទ្យ ទៅសម្រាកនៅសណ្ឋាគារ»**អភិបាលខេត្តកំពង់ធំ អំពាវនាវដល់យុវជនទាំងអស់ សូមរួមគ្នាការពារ អភិរក្ស និងអភិវឌ្ឍ ក្នុងនាមជាអ្នកបន្តវេនរបស់កម្ពុជា ដែលជាមហាអំណាចមួយ នៃវប្បធម៌**ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា៖ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ គឺជាវិស័យដែលមិនអាចខ្វះបានសម្រាប់ទស្សនៈវិស័យមុតស្រួច និងវែងឆ្ងាយរបស់កម្ពុជា**ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ផ្ដល់អនុសាសន៍ ១២ចំណុច ដល់ក្រសួងសង្គមកិច្ច ដើម្បីត្រៀមខ្លួនដោះស្រាយបញ្ហាជូនពលរដ្ឋ ស្របតាមផែនការអភិវឌ្ឍក្នុងវិស័យរបស់ខ្លួន**ក្រសួងមុខងារសាធារណៈ បន្តពិភាក្សាលើការរៀបចំយន្តការ និងវិធីសាស្ត្រការងារធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធក្រសួង ស្ថាប័ន និងការជំរឿនមន្ត្រីរាជការស៊ីវិល**ប្រមុខក្រសួងមហាផ្ទៃកម្ពុជា ស្នើនាយករដ្ឋមន្ដ្រីឡាវ ជួយជ្រោមជ្រែងការអនុវត្តកិច្ចសហប្រតិបត្តិការឆ្នាំ២០២៥ រវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈឡាវ ឱ្យសម្រេចបានជោគជ័យ**អាមេរិក កំពុងដាក់លក្ខខណ្ឌឱ្យស៉ីរី ជាថ្នូរនឹងការបន្ធូបន្ថយទណ្ឌកម្ម**រុស្ស៉ី ថាការផ្ទេរការគ្រប់គ្រងរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia ទៅឱ្យអ៊ុយក្រែន ឬប្រទេសដទៃណាមួយជារឿងមិនអាចទៅរួចនោះទេ

ថ្នាក់ដឹកនាំរដ្ឋបាលខេត្តកំពង់ចាម ដឹកនាំក្បួនដង្ហែរពានរង្វាន់ជ័យលាភី អង្គភាពផ្ដល់សេវាសាធារណៈ គំរូក្នុងវិស័យសុខាភិបាល ឆ្នាំ២០២៤

ភ្នំពេញ៖ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ បានដឹកនាំក្បួនដង្ហែរពានរង្វាន់ជ័យលាភី អង្គភាពផ្ដល់សេវាសាធារណៈ គំរូក្នុងវិស័យសុខាភិបាល ឆ្នាំ២០២៤។

នាឱកាសនោះ ឯកឧត្តមអភិបាលខេត្តកំពង់ចាម បានថ្លែងថា មន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម បានទទួលជោគជ័យ ក្នុងការក្លាយជាអង្គភាពផ្តល់សេវាសាធារណៈគំរូនេះ គឺដោយសារមានការយកចិត្តទុកដាក់ និងគាំទ្រយ៉ាងពេញទំហឹងពីអាជ្ញាធរពាក់ព័ន្ធ ព្រមទាំងសហគមន៍។

ឯកឧត្តមអភិបាលខេត្ត បានផ្ដាំផ្ញើមន្ត្រីសុខាភិបាលខេត្តកំពង់ចាមទាំងអស់ សូមឱ្យបន្តក្នុងការរក្សានូវចំណុចល្អដែលយើងបានធ្វើ រហូតទទួលជ័យលាភីលេខ១ ពីការប្រឡងប្រណាំងអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យសុខាភិបាល ឆ្នាំ២០២៤ ពោលគឺគ្រប់គ្រងខ្សែក្រវ៉ាត់នេះឱ្យបាន ដោយផ្អែកទៅលើការផ្តល់សេវា របស់ខ្លួនឱ្យកាន់តែល្អប្រសើរមួយកម្រិតទៀត នាពេលបច្ចុប្បន្ន និងទៅអនាគត។

គូររំលឹកថា មន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ទទួលជ័យលាភីលេខ១ ពីការប្រឡងប្រណាំងអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យសុខាភិបាលឆ្នាំ២០២៤ ដែលរៀបចំឡើងដោយក្រសួងមុខងារសាធារណៈ កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥។ ក្នុងរយៈពេល ៥ឆ្នាំ (២០២០-២០២៤) មន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម បានអភិវឌ្ឍន៍មន្ទីរពេទ្យ ទាំងហេដ្ឋារចនាសម្ព័ន្ធ និងគុណភាព នៃការផ្តល់សេវា។
មន្ទីរពេទ្យបង្អែកខេត្តនេះ ក៏បានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមអនុវត្តការកែលម្អនូវរបៀបរបបនៃការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ ដើម្បីផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋ ឱ្យកាន់តែមានគុណភាពល្អប្រសើរឡើង ស្របតាមគោលនយោបាយនៃការកែទម្រង់របស់រាជរដ្ឋាភិបាលឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកល ឆ្នាំ២០៣៥ ៕

អត្ថបទដែលជាប់ទាក់ទង