**ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ដឹកនាំកិច្ចប្រជុំ ស្តីពីការងារប្រឆាំងភេរវកម្មអាកាសយានដ្ឋានអន្តរជាតិ**ឧបនាយករដ្ឋមន្ត្រី នេត សាវឿន៖ ការកាត់បន្ថយបញ្ហាគ្រឿងញៀនគឺដូចគ្នានឹងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ គឺធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋយល់ដឹងច្បាស់និងចូលរួមទាំងអស់គ្នា**លោក Khalil Hashmi៖ រពិភាក្សារវាងប៉ាគីស្ថាន និងចិន អំពីវិធានការសន្តិសុខដើម្បីការពារជនជាតិចិន ដែលកំពុងធ្វើការនៅក្នុងប្រទេសអាស៉ីខាងត្បូង**រដ្ឋមន្រ្តីពាណិជ្ជកម្មកម្ពុជា ចាប់ផ្តើមអញ្ជើញរាយការណ៍ជូនបណ្តាប្រទេសជាសមាជិក ពីរបាយការណ៍ស្តីពី «ការពិនិត្យឡើងវិញគោលនយោបាយពាណិជ្ជកម្មកម្ពុជាលើកទី៣»**ចិនទទូចឱ្យអាមេរិកឈប់សម្លឹងមើលមកលើខ្លួន ដោយប្រកាន់ផ្នត់គំនិតបែបអនុត្តរភាពនិយម**វៀតណាម អនុញ្ញាតឱ្យក្រុមហ៊ុន SpaceX បើកដំណើរការសេវាអ៊ីនធឺណិត តាមផ្កាយរណប Starlink ជាការសាកល្បង**អគ្គនាយកធនាគារ ARDB ចុះពិនិត្យមើលកសិដ្ឋានចិញ្ចឹមត្រី លោក ជា សុភិន នៅស្រុកពូក ខេត្តបន្ទាយមានជ័យ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ៖ និស្សិតអាហារូបករណ៍រដ្ឋាភិបាលជប៉ុន (MEXT Scholarship 2025) ត្រូវពាំនាំចំណេះវិជ្ជា ចំណេះធ្វើ និងបទពិសោធន៍ វិលត្រលប់មកបម្រើការងារ និងរួមចំណែកអភិវឌ្ឍសង្គម សេដ្ឋកិច្ចនៅកម្ពុជា**រដ្ឋមន្ត្រីក្រសួងការងារ ទួលជួបសម្តែងការគួរសម ជាមួយនិស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលជប៉ុន ឆ្នាំសិក្សា២០២៥**អាហារូបករណ៍ចិន MOFCOM រួមចំណែកបង្កើនទាំងគុណភាព ពង្រីកទាំងបរិមាណមូលធនមនុស្សនៅកម្ពុជា**អគ្គកុងស៊ុលកិត្តិយសចំនួន៨ប្រទេស សហការអភិវឌ្ឍវិស័យទេសចរណ៍នៅកម្ពុជា**រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃកម្ពុជា និងរដ្ឋមន្ដ្រីក្រសួងសន្ដិសុខសាធារណៈឡាវ ចុះហត្ថលេខាលើកំណត់ហេតុកិច្ចសហប្រតិបត្តិការ ឆ្នាំ២០២៥**សម្តេចតេជោ៖ «ភរិយាខ្ញុំធូរស្រាលហើយ គ្រូពេទ្យអនុញ្ញាតឲ្យភរិយាខ្ញុំចេញពីមន្ទីរពេទ្យ ទៅសម្រាកនៅសណ្ឋាគារ»**អភិបាលខេត្តកំពង់ធំ អំពាវនាវដល់យុវជនទាំងអស់ សូមរួមគ្នាការពារ អភិរក្ស និងអភិវឌ្ឍ ក្នុងនាមជាអ្នកបន្តវេនរបស់កម្ពុជា ដែលជាមហាអំណាចមួយ នៃវប្បធម៌**ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា៖ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ គឺជាវិស័យដែលមិនអាចខ្វះបានសម្រាប់ទស្សនៈវិស័យមុតស្រួច និងវែងឆ្ងាយរបស់កម្ពុជា**ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ផ្ដល់អនុសាសន៍ ១២ចំណុច ដល់ក្រសួងសង្គមកិច្ច ដើម្បីត្រៀមខ្លួនដោះស្រាយបញ្ហាជូនពលរដ្ឋ ស្របតាមផែនការអភិវឌ្ឍក្នុងវិស័យរបស់ខ្លួន**ក្រសួងមុខងារសាធារណៈ បន្តពិភាក្សាលើការរៀបចំយន្តការ និងវិធីសាស្ត្រការងារធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធក្រសួង ស្ថាប័ន និងការជំរឿនមន្ត្រីរាជការស៊ីវិល**ប្រមុខក្រសួងមហាផ្ទៃកម្ពុជា ស្នើនាយករដ្ឋមន្ដ្រីឡាវ ជួយជ្រោមជ្រែងការអនុវត្តកិច្ចសហប្រតិបត្តិការឆ្នាំ២០២៥ រវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈឡាវ ឱ្យសម្រេចបានជោគជ័យ**អាមេរិក កំពុងដាក់លក្ខខណ្ឌឱ្យស៉ីរី ជាថ្នូរនឹងការបន្ធូបន្ថយទណ្ឌកម្ម**រុស្ស៉ី ថាការផ្ទេរការគ្រប់គ្រងរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia ទៅឱ្យអ៊ុយក្រែន ឬប្រទេសដទៃណាមួយជារឿងមិនអាចទៅរួចនោះទេ

សម្តេចធិបតី៖ រាជរដ្ឋាភិបាល នឹងខិតខំជួយលើកស្ទួយគុណតម្លៃនៃវប្បធម៌ និងអត្តសញ្ញាណជាតិខ្មែរថែមទៀត

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាល ខិតខំបង្កើតព្រឹត្តិការណ៍ និងផលិតផលទេសចរណ៍ជាច្រើនថ្មីៗ ដែលមាន ភាពទាក់ទាញ ព្រមទាំងជួយលើកស្ទួយគុណតម្លៃនៃវប្បធម៌ និងអត្តសញ្ញាណជាតិខ្មែរថែមទៀត។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានស្នើបែបនេះ ធ្វើឡើងក្នុងឱកាសដែលសម្តេច អញ្ជើញជាអធិបតីបើកពិធីបុណ្យទន្លេលើកទី៩ ក្រោមប្រធានបទ «គុណតម្លៃនៃទន្លេ៖ ផ្សារភ្ជាប់វប្បធម៌ និងទេសចរណ៍ធម្មជាតិ» នៅក្នុងខេត្តតាកែវ នាល្ងាចថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥នេះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ព្រឹត្តិការណ៍បុណ្យទន្លេ, អង្គរសង្ក្រាន្ត និងផ្លូវថ្មើរជើងជាដើម គឺសុទ្ធសឹងតែជាកិច្ចខិតខំប្រឹងប្រែង ជាប្រចាំពីសំណាក់រាជរដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋាន ក្នុងការប្រឡងប្រជែង ទាក់ទាញភ្ញៀវទេសចរ ដើម្បីបង្កើនចំណូលដល់ប្រជាជន និងអាជីវករ នៅមូលដ្ឋានផ្ទាល់។

សម្តេចធិបតី នាយករដ្ឋមន្ត្រី ក៏បានណែនាំឱ្យក្រសួង និងអាជ្ញាធរពាក់ព័ន្ធ រួមគ្នាអភិវឌ្ឍន៍តំបន់ទេសចរណ៍ធម្មជាតិផ្សារភ្ជាប់ជាមួយប្រជាសហគមន៍។ ពោលការអភិវឌ្ឍតំបន់ទេសចរណ៍ធម្មជាតិ ត្រូវគិតពីការផ្តល់ផលជូនប្រជាសហគមន៍ជាអាទិភាព មុនហៅអ្នកពីខាងក្រៅមកវិនិយោគ ៕

អត្ថបទដែលជាប់ទាក់ទង