**អាមេរិក ចោទប្រកាន់លើដាណឺម៉ាក ថាធ្វើមិនបានល្អក្នុងការរក្សាការពារដែនដី Greenland ឱ្យមានសុវត្ថិភាព**ប្រមុខការពារជាតិអាម៉េរិក អះអាងជាថ្មីនូវការប្តេជ្ញាចិត្តដែកថែបរបស់រដ្ឋធានីវ៉ាស៊ីនតោន ចំពោះសន្ធិសញ្ញាការពារជាតិជាមួយហ្វីលីពីន**ប្រទេសថៃមានបំណងកាត់បន្ថយអតិរេកពាណិជ្ជកម្មរបស់ខ្លួនជាមួយសហរដ្ឋអាមេរិកមកត្រឹម ២០ពាន់លានដុល្លារតាមរយៈការនាំចូលផលិតផលសហរដ្ឋអាមេរិកបន្ថែមទៀត**មាសបានឡើងថ្លៃដល់កម្រិតខ្ពស់បំផុត!**ផ្សារហ៊ុនថៃបានផ្អាកសកម្មភាពជួញដូរទាំងអស់ បន្ទាប់ពីការរញ្ជួយដីដ៏ខ្លាំងខ្លា**តោះមកស្គាល់ប្រទេសទាំង៨ ដែលរងគ្រោះដោយសារគ្រោះរញ្ជួយដីញឹកញាប់ជាងគេ គិតចាប់ពីឆ្នាំ១៩៩០ ដល់ ឆ្នាំ២០២៤**នាយករដ្ឋមន្រ្តីជប៉ុន ចូលរួមរំលែកទុក្ខដល់មីយ៉ាន់ម៉ានិងថៃ ក្រោយរងគ្រោះរញ្ជួយដីដ៏ខ្លាំងក្លា**តំបន់ជាច្រើននៅប្រទេសថៃ រួមមានទាំងភាគខាងជើង ភាគកណ្តាល និងទីក្រុងបាងកក បានរងឥទ្ធិពលញ័ររញ្ជួយដី**ការិយាល័យគណៈកម្មាធិការធានារ៉ាប់រងថៃ ចេញសារព្រមានយ៉ាងម៉ឺងម៉ាត់ដល់ទីភ្នាក់ងារ និងឈ្មួញកណ្តាលធានារ៉ាប់រង ដែលអនុវត្តដោយអយុត្តិធម៌ចំពោះឆ្លើយតបនឹងការខូចខាតដោយសារគ្រោះរញ្ជួយដី**អ្នកនាំពាក្យបរិស្ថាន៖ សូមបង្ការកុំឱ្យមានភ្លើងឆេះព្រៃ ដែលជាមូលហេតុអ្វើឱ្យមានការធ្លាក់ចុះគុណភាពខ្យល់ និងការបាត់បង់ជីវៈចម្រុះនិងប្រព័ន្ធអេកូឡូស៊ី**លោក ដូណាល់ ត្រាំ ហៅទូរសព្ទប្រកបដោយផ្លែផ្កា ជាមួយនាយករដ្ឋមន្រ្តីកាណាដា ចំពេលមានភាពតានតឹងកើនឡើងរវាងសម្ព័ន្ធមិត្តមានព្រំដែនជាប់គ្នាទាំង២**ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ អញ្ជើញជាវាគ្មិន ក្នុងសិក្ខាសាលាចែករំលែកបទពិសោធន៍ ស្តីពីវិធីសាស្ត្រស្រាវជ្រាវរឿងក្តី និងបំបែករឿងក្តីព្រហ្មទណ្ឌដោយនគរបាលយុត្តិធម៌ ដល់និសិ្សត នៃសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME)**គ្គ្រោះរញ្ជួយដីបានបំផ្លិចបំផ្លាញ​វាយប្រហារ​ប្រទេស​មី​យ៉ាន់​ម៉ា និងថៃ សម្លាប់​មនុស្ស​ជាង​១.០០០​នាក់​**លោក Elon Musk កំពុងប្រឈមមុខនឹងបណ្តឹងក្លែងបន្លំ ជុំវិញការបង្ហាញភាគហ៊ុន Twitter យឺតយ៉ាវ**អ៉ីរ៉ង់ ថាទីក្រុងតេហេរ៉ង់នឹងវាយប្រហារទៅលើ មូលដ្ឋានយោធាអាមេរិកនៅក្នុងតំបន់**ទេសរដ្ឋមន្រី្ត លី ធុជ ជំរុញលេីកទឹកចិត្តឱ្យវិនិយោគិនតំបន់ក្វាងស៊ី ប្រទេសចិន ពិចារណាពង្រីកការវិនិយោគដោយផ្ទាល់នៅកម្ពុជា ស្របតាមទស្សនវិស័យរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី**បទវិភាគ៖ធ្វើដំណើរជាមួយចិនគឺធ្វើដំណើរជាមួយកាលានុវត្តភាព**រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ រួមគ្នាកសាងអំពើល្អប្រៀបដូចជាការរក្សាសន្តិភាពកម្ពុជាឱ្យស្ថិតស្ថេរ**សម្ដេច ស ខេង ស្នើឱ្យអាជ្ញាធរ ប្រជាពលរដ្ឋ និងក្មួយៗជាសិស្សានុសិស្ស សូមយកចិត្តទុកដាក់ ចូលរួមបង្ការ ទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ**រជ្ជទាយាទនៃប្រទេសលុចសំបួ នឹងយាងបំពេញព្រះរាជទស្សនកិច្ចនៅកម្ពុជា ពីថ្ងៃទី២៩ ខែមីនា ដល់ថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥

ឯកឧត្តម អេង ទូច នាំយកអំណោយឯកឧត្តម វង្សី វិស្សុត ជូនលោកគ្រូ-អ្នកគ្រូ ប្រជាការពារ និងយុវជនក្នុងឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម អេង ទូច រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ បានចុះជួបសំណេះសំណាលសាកសួរសុខទុក្ខ និងនាំយកអំណោយរបស់ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ ជូនលោកគ្រូអ្នកគ្រូ បងប្អូនប្រជាការពារ និងក្រុមយុវជន ដើម្បីចូលរួមចំណែកលើកកម្ពស់គុណភាពវិស័យអបំរំ និងចូលរួមថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន ដើម្បីធានាឱ្យបាននូវភូមិឃុំមានសុវត្ថិភាពល្អប្រសើរ។

ក្នុងពិធីសំណេះសំណាលនាឱកាសនោះដែរ ក៏មានការចូលរួមពីឯកឧត្តម ទិត សុធា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់ស្វាយ, ឯកឧត្តម នន់ សុផល ប្រធានក្រុមការងារចុះជួយឃុំកំពង់គោ, លោក អៀង សុភាព ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត, លោកស្នងការនគរបាលខេត្តកំពង់ធំ, អភិបាលរងស្រុក, នាយកសាលា លោកគ្រូអ្នកគ្រូ មន្ត្រីរដ្ឋបាល យុវជន និងបងប្អូនប្រជាពលរដ្ឋឃុំកំពង់គោ ប្រមាណជាង ៤០០នាក់។

ឯកឧត្តម អេង ទូច បានសំដែងនូវការកោតសរសើរចំពោះប្រជាពលរដ្ឋ និងរដ្ឋបាលក្នុងមូលដ្ឋានដែលបានចូលរួមថែរក្សាសុខសន្តិភាព និងបានគាំទ្រយ៉ាងពេញទំហឹងចំពោះការដឹកនាំដ៏ប៉ិនប្រសប់និងប្រាកដនិយមរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ សម្រេចបាននូវសមិទ្ធផលជាច្រើនជូនប្រជាជន។

ឯកឧត្តមបានបន្តថា សមិទ្ធផលជាច្រើនបានកើតឡើងជាបន្តបន្ទាប់ក្នុងនីតិកាលទី៧ នៃរដ្ឋសភា បន្ថែមលើសមិទ្ធផលដែលមានពីមុនមក រួមមាន ប្រព័ន្ធធារាសាស្ត្រ ហេដ្ឋារចនាសម្ព័ន្ធ សាលារៀន វត្តអារាម មណ្ឌលសុខភាព ជាពិសេសការរីកចម្រើនក្នុងជីវភាពរស់នៅរបស់ប្រជាជន ក្រោមការយកចិត្តទុកដាក់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល និងក្រុមការងារចុះមូលដ្ឋានគ្រប់លំដាប់ថ្នាក់ដែលបានដាក់ចេញនូវសកម្មភាពការងារផ្សាភ្ជាប់ផ្ទាល់ជាមួយប្រជាជនក្នុងមូលដ្ឋាន ទាំងការគិតគូពីសេដ្ឋកិច្ចគ្រួសារ និងពង្រីកសក្កានុពលទេសចរ ការទាក់ទាញអ្នកវិនិយោគគិនជាដើម។ល។

ឯកឧត្តម អេង ទូច ក៏បានលើកឡើងផងដែរ អំពីកម្មវិធីគោលនយោបាយអាទិភាពទាំង៦ និងវិធានការគន្លឹះទាំង៥ របស់រាជរដ្ឋាភិបាល ក្នុងគោលដៅបន្តរក្សាឱ្យបានរឹងមាំនូវចលនាការនៃសុខសន្តិភាព ក៏ដូចជាពូនជ្រំនិងពង្រឹងសមិទ្ធផលនៃកិច្ចអភិវឌ្ឍដែលសម្រេចបាននាពេលកន្លងមក និងដើម្បីកសាងនិងពង្រឹងមូលដ្ឋានគ្រឹះ សម្រាប់ជំរុញសម្ទុះនៃការអភិវឌ្ឍប្រទេសជាតិ ក្នុងដំណើរឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។

ឯកឧត្តមបានបន្តថា ប្រជាពលរដ្ឋទូទៅនៅទូទាំងប្រទេស និយាយជារួម និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្តកំពង់ធំ និយាយដោយឡែក បាននិងកំពុងទទួលបាននូវអត្ថប្រយោជន៍ពីគោលនយោបាយអាទិភាពទាំង៦ របស់រាជរដ្ឋាភិបាល។

ឯកឧត្តម អេង ទូច បានសំណូមពរឱ្យបងប្អូនទាំងអស់ សូមកុំជឿការញុះញង់ផ្សេងៗ តែសូមជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ ដើម្បីចូលរួមការពារនិងថែរក្សាសុខសន្តិភាព និងនាំប្រទេសជាតិយើងឆ្ពោះទៅកាន់ជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

បន្ទាប់ពីសំណេះសំណាលរួចមក ឯកឧត្តម អេង ទូច ក៏បាននាំយកអំណោយរបស់លោក វង្សី វិស្សុត ជូនលោកគ្រូអ្នកគ្រូ បងប្អូនប្រជាការពារ និងក្រុមយុវជន ដែលរួមមាន៖ ម៉ូតូម៉ាក Honda VAVE ចំនួន ២គ្រឿង, កំព្យូទ័រលើតុចំនួន ១គ្រឿង, ម៉ាស៊ីន Printer ចំនួន ១គ្រឿង, ម៉ាស៊ីន LCD ចំនួន ១គ្រឿង, ផ្ទាំងស្លាយចំនួន១, វិទ្យុទាក់ទងចំនួន ៣៨គ្រឿង, សម្លៀកបំពាក់ប្រជាការពារចំនួន ១៨២កំភ្លេរ, អាវយុវជនចំនួន ៧២អាវ និងបានឧបត្ថម្ភថវិកាមួយចំនួនទៀត ព្រមទាំងបានប្រគេនបច្ច័យព្រះចៅអធិការវត្តចំនួន ២ម៉ឺនដុល្លារអាមេរិក សម្រាប់ការកសាងព្រះពុទ្ធរូបក្នុងវត្តកំពង់គោ សម្រាប់ពង្រឹងវិស័យពុទ្ធចក្រឱ្យបានជាឧត្តមប្រយោជន៍ដល់ពុទ្ធបរិស័ទបដិបត្តិនាំមកនូវមកនូវសេចក្តីសុខ សេចក្តីចម្រើន រុងរឿង យូរអង្វែងតរៀងទៅ ៕

អត្ថបទដែលជាប់ទាក់ទង