**កម្ពុជា សូមសម្តែងនូវការអាណិតអាសូរដោយស្មោះ និងបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្ត និងសាមគ្គីភាពក្នុងការឆ្លើយតបរបស់អាស៊ានទៅនឹងគ្រោះរញ្ជួយដី**ឧបនាយករដ្ឋមន្រ្ដី ប្រាក់ សុខុន ផ្ញើសាររំលែកទុក្ខជូនរដ្ឋមន្រ្ដីការបរទេសថៃ ចំពោះការបាត់បង់អាយុជីវិតប្រជាជន និងការខូចខាត បង្កឡើងដោយគ្រោះរញ្ជួយដី**កម្ពុជា បញ្ជូនមន្ត្រីជំនាញ ចូលរួមក្នុងបេសកកម្មសង្គ្រោះគ្រោះរញ្ជួយដីក្នុងប្រទេសមីយ៉ាន់ម៉ា**អភិបាលខេត្តកំពង់ចាម៖ រាជរដ្ឋាភិបាលបានផ្តល់ការស្ថាបនាស្ពានបេតុងស្ទឹងឆ្វេង ដើម្បីសម្រួលដល់ការធ្វើដំណើររបស់សិស្សានុសិស្ស**ក្រសួងយុត្តិធម៌ ប្រកាសលទ្ធផលអង្កេតស្រាវជ្រាវករណីបណ្តឹងសុំអន្តរាគមន៍របស់លោកស្រី សែម សុខគា ពាក់ព័ន្ធករណីដីធ្លីនៅតំបន់អន្ទង់អាំង (ភ្នំ១៥០០) ខេត្តពោធិ៍សាត់**អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្ស គណបក្សកុម្មុយនីស្តវៀតណាម ផ្ញើសារលិខិតរំលែកទុក្ខជូនសម្តេចតេជោ ចំពោះមរណភាព ឯកឧត្តម ហ៊ុន សាន**យោធាអ៉ីស្រាអែល ថាខ្លួនបានស្ទាក់បាញ់បំផ្លាញមីស៊ីលមួយគ្រាប់ដែលត្រូវបានបាញ់ចេញពីយេម៉ែន**ព្រះសង្ឃខ្មែរក្រោម ៩អង្គ និមន្តបង្សុកូលឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន និងចូលរួមរំលែកមរណទុក្ខជាមួយសម្តេចតេជោ**ព្រះមហាក្សត្រ ថ្វាយព្រះរាជសារចំពោះ ព្រះមហាក្សត្រថៃ និងជូនមេដឹកនាំមីយ៉ាន់ម៉ា ចំពោះគ្រោះឧបទ្ទវហេតុរញ្ជួយដីដ៏រន្ធត់**គណៈប្រតិភូតំណាងបក្សភ្លើងទៀន និងបក្សឆន្ទៈខ្មែរ អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ហ៊ុន សាន**ព្រះមហាក្សត្រព្រុយណេ ប្រទានព្រះរាជសារលិខិតរំលែកទុក្ខ ជូនសម្តេចតេជោ ចំពោះមរណភាព ឯកឧត្តម ហ៊ុន សាន**អភិបាលខេត្តតាកែវ៖ ម្លប់នៃសន្តិភាព ផ្តល់ឱកាសវិនិយោគិនមកវិនិយោគខេត្តកាន់តែច្រើន**ឯកឧត្តមបណ្ឌិត គុណ ញឹម៖ កម្លាំងទិសប្រាសាទតាមាន់ តាក្របី គឺជាកម្លាំងស្នូលមួយក្នុងការការពារបូរណភាពទឹកដីនៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ**រដ្ឋមន្ត្រីធនធានទឹក ដឹកនាំមន្ត្រីបច្ចេកទេសក្រសួង ចុះពិនិត្យស្ថានភាពសំណង់អាងទឹកតាសាល ក្នុងខេត្តកំពង់ស្ពឺ ក្រោយកើតមានបាតុភូតរញ្ជួយដីក្នុងប្រទេសមីយ៉ាន់ម៉ា**អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនប្រកាសបង្កើតគណៈកម្មាធិការអ្នកជំនាញសិក្សាស្រាវជ្រាវបញ្ហាសមុទ្រចិនខាងត្បូង និងចេញផ្សាយ «របាយការណ៍ស្តីពីការយល់ដឹងរបស់អាស៊ីអាគ្នេយ៍ចំពោះសមុទ្រចិនខាងត្បូង»**បទវិភាគ៖ភូមិភាគស្វយ័តស៊ីចាំង ជាសមិទ្ធផលនិងការឆ្លុះបញ្ចាំងនៃការអភិវឌ្ឍកិច្ចការសិទ្ធិមនុស្សរបស់ប្រទេសចិន**ឯកឧត្តម លឺ ឡាយស្រេង អញ្ជើញគោរពវិញាណក្ខន្ធសព ឯកឧត្តម ហ៊ុន សាន**គម្រោងស្ថាបនាស្ពានថ្មី ស្ពានបេតុងស្ទឹងឆ្វេង ត្រូវបានរៀបចំពិធីបួងសួងសុំម្ចាស់ទឹកម្ចាស់ដីដើម្បីសាងសង់នៅព្រឹកនេះហើយ**ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់ ដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពជាក់ស្តែងរមណីយដ្ឋាន «ទេទឹកពុះ» ដែលស្ថិតនៅក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ**សម្តេច ម៉ែន សំអន៖ សម្ពោធសមិទ្ធិផលនៅវត្តឬស្សីជុកជើង តម្លៃជាង ១៨ម៉ឺនដុល្លារ បង្ហាញពីជំនឿ ការរីកចម្រើននៃសេដ្ឋកិច្ចជាតិ និងប្រាក់ចំណូលរបស់ប្រជាពលរដ្ឋមានការកើនឡើង

នាយករដ្ឋមន្ត្រីថ្មីរបស់កាណាដា លោក Mark Carney អំពាវនាវឱ្យមានការបោះឆ្នោតសកលមុនអាណត្តិ

អូតាវ៉ា៖ បើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters លោក Mark Carney នាយករដ្ឋមន្ត្រីថ្មីរបស់កាណាដា កាលពីថ្ងៃអាទិត្យ ទី២៣ ខែមីនា បានអំពាវនាវឱ្យមានការបោះឆ្នោតសកលមុនអាណត្តិដែលគ្រោងនឹងរៀបចំឡើងនៅថ្ងៃទី២៨ ខែមេសា ដោយនិយាយថារូបលោកត្រូវការអាណត្តិដ៏រឹងមាំមួយ ដើម្បីដោះស្រាយការគំរាមកំហែងបង្កឡើងដោយលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដែលលោកចោទថាមានបំណងចង់បំបែកបំបាក់កាណាដា។

ការកត់សម្គាល់បែបនេះរបស់លោក Mark Carney បានបង្ហាញថាតើទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងកាណាដាដែលជាសម្ព័ន្ធមិត្ត និងជាដៃគូពាណិជ្ជកម្មដ៏សំខាន់នឹងគ្នា ធ្លាក់ចុះដុនដាបខ្លាំងកម្រិតណា ចាប់តាំងពីលោក ដូណាល់ ត្រាំ ដំឡើងពន្ធលើកាណាដា និងគំរាមចង់ដាក់កាណាដាជារដ្ឋទី៥១របស់សហរដ្ឋអាមេរិក។ នៅពេលឡើងស្បថចូលកាន់តំណែងជានាយករដ្ឋមន្ត្រីកាណាដា កាលពីថ្ងៃទី១៤ ខែមីនា លោក Carney បាននិយាយថាលោកអាចធ្វើការជាមួយ និងគោរពដល់លោក ត្រាំ។

ក៏ប៉ុន្តែ លោក Carney បានត្រឡប់ទៅប្រកាន់ជំហរតឹងរ៉ឹង ដោយប្រាប់ក្រុមអ្នកសារព័ត៌មានថាកាណាដាកំពុងប្រឈមមុខនឹងវិបត្តិដ៏ធំមួយដោយសារតែសកម្មភាពពាណិជ្ជកម្មដ៏អយុត្តិធម៌របស់លោក ត្រាំ និងការគំរាមកំហែងរបស់ប្រធានាធិបតីអាមេរិករូបនេះចំពោះអធិបតេយ្យរបស់កាណាដា។ «ចម្លើយតបរបស់យើង នោះគឺការកសាងសេដ្ឋកិច្ចឱ្យរឹងមាំ និងធ្វើឱ្យកាណាដាកាន់តែមានសុវត្ថិភាព»។ នេះជា ការគូសបញ្ជាក់របស់លោក Carney ដោយបន្ថែមថាលោក ត្រាំ បានអះអាងថាកាណាដាមិនមែនជាប្រទេសមួយពិតប្រាកដនោះទេ ហើយថាលោកចង់បំបែកបំបាក់កាណាដា ដើម្បីអាចគ្រប់គ្រងកាណាដា។

គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ កាលពីថ្ងៃទី៦ ខែមីនា បានពន្យារពេលការអនុវត្តការយកពន្ធគយ ២៥ភាគរយ លើមុខទំនិញមួយចំនួននាំចូលពីកាណាដារយៈពេល៣០ថ្ងៃ។ តែលោក ត្រាំ បានដំឡើងពន្ធគយ លើដែកថែប និងអាលុយមីញ៉ូម ហើយថែមទាំងគំរាមទៀតផងថាអាចនឹងដំឡើងពន្ធលើមុខទំនិញបន្ថែមទៀតដែលនាំចូលពីកាណាដា។ ការបោះឆ្នោតសកលនៅកាណាដា ដំបូងឡើយត្រូវគ្រោងធ្វើឡើងនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥៕

អត្ថបទដែលជាប់ទាក់ទង