**ការគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិ ដើម្បីការអភិវឌ្ឍប្រកបចីរភាព នឹងត្រូវដាក់បញ្ជូលផែនការ «ក្របខណ្ឌហិរញ្ញប្បទានជាតិ» របស់រាជរដ្ឋាភិបាលកម្ពុជា**ប្រធានមូលនិធិចិនCFPDប្រចាំកម្ពុជា ៖ ពិធីបុណ្យឆេងម៉េងបង្កើនសាមគ្គីភាពដល់មិត្តភាពកម្ពុជា-ចិន**កម្ពុជា-លុចសំបួ បញ្ជាក់ពីសារៈសំខាន់នៃការបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងការផ្លាស់ប្តូររវាងប្រជាជន-ប្រជាជន**សម្តេចប្រធានរដ្ឋសភា ផ្តល់អនុសាសន៍មួយចំនួនសម្រាប់ដោះស្រាយនិងបង្ការជំងឺមិនឆ្លងទាំងក្នុងប្រទេសនិងតំបន់**សម្តេច ឃួន សុដារី៖ សភាកម្ពុជាបានយកចិត្តទុកដាក់ខ្ពស់ ក្នុងការពិនិត្យ និងអនុម័តសេចក្តីព្រាងច្បាប់ នានា ដែលមានគោលដៅការពារ និងលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញបើកការដ្ឋានសាងសង់ផ្លូវជនបទក្រាលកៅស៊ូពីរជាន់ (DBST) និងផ្លូវបេតុងប្រវែង ៩២,៩០គីឡូម៉ែត្រ ជានិមិត្តរូប នៅខេត្តកំពង់ធំ**អាជ្ញាធរខេត្តកណ្តាល ចុះពិនិត្យការរៀបចំក្លោងទ្វារ និងការតុបតែងផ្សេងៗ សម្រាប់ពិធីសង្ក្រាន្តខេត្តកណ្ដាល ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ នាពេលខាងមុខនេះ**អាជ្ញាធរជាតិអប្សរា ជូនដំណឹងស្ដីពីការដាក់ឱ្យប្រើប្រាស់ឡើងវិញផ្លូវចេញ-ចូល ខ្លោងទ្វារខាងកើតប្រាសាទអង្គរវត្ត**ការរញ្ជួយដីដ៏សាហាវដែលបានវាយប្រហារប្រទេសថៃ នឹងជះឥទ្ធិពលអវិជ្ជមានដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរបរទេសទៅកាន់ប្រទេស ក្នុងប៉ុន្មានសប្តាហ៍ខាងមុខ**អាមេរិក គំរាមទម្លាក់គ្រាប់បែក ប្រសិនបើអ៉ីរ៉ង់មិនឈានទៅសម្រេចកិច្ចព្រមព្រៀងជាមួយទីក្រុងវ៉ាស៉ីនតោន ជុំវិញកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញប្រគល់ផ្ទះចំនួន ២ខ្នង ដល់គ្រួសារមានជីវភាពខ្វះខាតចំនួន ២គ្រួសារ ក្នុងស្រុកមង្គលបូរី**អភិបាលខេត្តកំពង់ចាម៖ មុននឹងដល់អាណត្តិចាកចេញទៅ ខ្ញុំចង់បង្កើតអនុស្សាវរីយ៍ ដោយបណ្តុះបណ្តាលសមត្ថភាពមន្ត្រីក្រោមឱវាទ សម្រាប់បន្តវេន**កម្ពុជា គឺជាគោលដៅដ៏សំខាន់បំផុតរបស់វៀតណាមសម្រាប់ការវិនិយោគលើផលិត កម្មកៅស៊ូ**ចលនាតស៊ូប្រដាប់អាវុធប្រឆាំងនឹងរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានរិះគន់របបយោធាឥតសំចៃមាត់ ជុំវិញការវាយប្រហារគ្មានធម៌មេត្តាតាមផ្លូវអាកាសលើភូមិ និងទីក្រុងនានា បើទោះបីជាប្រទេសកំពុងជួបគ្រោះរញ្ជួយដី**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ អញ្ជើញថ្លែងសុន្ទរកថា ក្នុងកិច្ចប្រជុំកំពូលវាយនភណ្ឌសកលនៅកម្ពុជា ប្រចាំឆ្នាំ២០២៥**រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំកម្មវិធីសង្ក្រាន្តវត្តភ្នំ ឆ្នាំ២០២៥ ចំនួន៣ថ្ងៃ**២ឆ្នាំ ច្រកចេញចូលតែមួយក្រុងឧដុង្គម៉ែជ័យ បម្រើពលរដ្ឋជាង១ម៉ឺនសេវា ទទួលចំណូលជាង៦០លានរៀល**គ្រោះរញ្ជួយដី ៣លើកជាប់ៗគ្នា កើតឡើងនៅស្រុកកនភ្លង ខេត្តកនទុម នៃប្រទេសវៀតណាម ក្បែរខេត្តរតនគិរី ប្រទេសកម្ពុជា**អភិបាលខេត្តកំពង់ឆ្នាំង អំពាវនាវដល់ប្រជានេសាទ កុំប្រើឧបករណ៍នេសាទខុសច្បាប់**ក្រសួងអប់រំ៖ ការប្រៀបធៀប ឬការចាត់ចំណាត់ថ្នាក់នៃការអប់រំរបស់កម្ពុជានៅលេខរៀងទី១២០ ក្នុងគេហទំព័រ World Population Review 2025 មិនទាន់ត្រូវបានធ្វើឡើងតាមបែបវិទ្យាសាស្ត្រ និងអាចទទួលយកបានឡើយ

អាជ្ញាធរកូរ៉េខាងត្បូង កំពុងប្រើប្រាស់ឧទ្ធម្ភាគចក្ររាប់សិបគ្រឿង និងដាក់ពង្រាយកងទ័ព ឱ្យជួយភ្នាក់ងារពន្លត់អគ្គីភ័យ ស្របពេលដែលពួកគេកំពុងជួបការលំបាក ក្នុងការគ្រប់គ្រងភ្លើងឆេះព្រៃប៉ុន្មានកន្លែង នៅភាគអាគ្នេយ៍

សេអ៊ូល៖ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៤ ខែមីនា អាជ្ញាធរនៅប្រទេសកូរ៉េខាងត្បូង បាននិយាយថា ពួកគេកំពុងប្រើប្រាស់ឧទ្ធម្ភាគចក្ររាប់សិបគ្រឿង ហើយថែមទាំងដាក់ពង្រាយកងទ័ព ឱ្យជួយភ្នាក់ងារពន្លត់អគ្គីភ័យ ស្របពេលដែលពួកគេកំពុងជួបការលំបាក ក្នុងការគ្រប់គ្រងភ្លើងឆេះព្រៃប៉ុន្មានកន្លែង នៅភាគអាគ្នេយ៍ ដែលបានបន្តឆាបឆេះប៉ុន្មានថ្ងៃមកហើយ ចាប់តាំងពីសប្តាហ៍មុន។

មនុស្សសរុប៤នាក់បានស្លាប់ គិតមកទល់ពេលនេះ ហើយអាជ្ញាធរបានព្រមានថា ខ្យល់បោកបក់ខ្លាំង និងការកើនឡើងសីតុណ្ហភាព កំពុងបង្កជាឧបសគ្គ ចំពោះកិច្ចប្រឹងប្រែងពន្លត់ភ្លើងឆេះព្រៃទាំងនោះ ឱ្យរលត់ទាំងស្រុង។

នៅទីក្រុង Uiseong ផ្ទៃដីទំហំជិត ៧០០០ហិកតា បានរងការប៉ះពាល់ ហើយមនុស្សប្រហែល៦០០នាក់ ត្រូវបានជម្លៀសទៅកាន់កន្លែងសុវត្ថិភាព។ ទន្ទឹមគ្នា មនុស្ស៤នាក់បានស្លាប់ កាលពីចុងសប្តាហ៍កន្លងទៅ ក្នុងនោះរួមមានទាំងភ្នាក់ងារពន្លត់អគ្គិភ័យ នៅស្រុក Sancheong ក្នុងខេត្ត South Gyeongsang។

គួរបញ្ជាក់ថា បើតាមអាជ្ញាធរកូរ៉េខាងត្បូង ឧទ្ធម្ភាគចក្រពន្លត់អគ្គិភ័យ សរុប៥៧គ្រឿង នឹងត្រូវប្រើប្រាស់ ដើម្បីពន្លត់ភ្លើងឆេះព្រៃ ហើយបុគ្គលិកពន្លត់អគ្គិភ័យសរុបជាង ២៦០០នាក់ រួមមានទាំងទាហានផងដែរ នឹងត្រូវដាក់ពង្រាយ ដើម្បីឆ្លើយតបឱ្យអស់ពីសមត្ថភាព ក្នុងការពន្លត់ពួកវា។ ភ្លើងឆេះព្រៃនៅក្រុង Uiseong និងនៅស្រុក Sancheong ត្រូវគ្រប់គ្រងបានខ្លះៗប៉ុណ្ណោះ ដោយពួកវាកំពុងបន្តឆេះរាលដាលនៅឡើយ គិតត្រឹមរសៀលថ្ងៃចន្ទនេះ៕

អត្ថបទដែលជាប់ទាក់ទង