**រដ្ឋមន្ត្រីសាធារណការ ចុះពិនិត្យការងារជួសជុលសាងសង់ ស្ពានលេខ៣១ (ផ្លូវជាតិលេខ២១) ស្ថិតក្នុងឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល**ក្រសួងបរិស្ថាន ជូនដំណឹងអំពីករណីភ្លើងឆេះព្រៃនៅក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥**ក្រុមអ្នកជួយសង្គ្រោះជនជាតិចិន បន្តជួយសង្គ្រោះអ្នកនៅរស់រានមានជីវិតនៅទីក្រុង Nay Pyi Taw ប្រទេសមីយ៉ាន់ម៉ា**ចំនួនអ្នកស្លាប់កើនឡើងដល់ ១,៦៤៤នាក់ បន្ទាប់ពីគ្រោះរញ្ជួយដីដ៏ខ្លាំងនៅប្រទេសមីយ៉ាន់ម៉ា**មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា នឹងចូលរួមកិច្ចប្រជុំកំពូលរបស់មេដឹកនាំថ្នាក់តំបន់ក្នុងប្រទេសថៃនៅសប្តាហ៍ក្រោយ**ក្រសួងការបរទេស៖ មកទល់ពេលនេះ មិនទាន់មានរបាយការណ៍ណាមួយថាមានជនជាតិខ្មែរបានបាត់បង់ជីវិត បណ្តាលមកពីគ្រោះរញ្ជួយដីទាំងនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងថៃ**អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងបណ្ឌិត្យសភានគរបាលកម្ពុជា រួមគ្នាជំរុញឲ្យនិស្សិតនគរបាលប្រើប្រាស់ App NoDrug**ក្រសួងធនធានទឹក៖ កម្រិតរញ្ជួយរបស់ aftershock នៅមីយ៉ាន់ម៉ា នាម៉ោង ១៤:០៣នាទី នាថ្ងៃទី២៩ ខែមីនានេះ បានថយចុះមកត្រឹមកម្រិត ៣,៥ វ៉ិចទ័រ**ចិននឹងផ្តល់ជំនួយមនុស្សធម៌បន្ទាន់ចំនួន ១០០លានយន់ដល់មីយ៉ាន់ម៉ា**សម្តេចតេជោ ហ៊ុន សែន សម្តែងនូវការសោកស្តាយ និងក្រៀមក្រំយ៉ាងជ្រាលជ្រៅជាមួយ​រដ្ឋាភិបាល និងប្រជាជនមីយ៉ាន់ម៉ា ចំពោះការជួបនូវហេតុការណ៍មហន្តរាយ​នៃគ្រោះ​រញ្ជួយដី**សម្តេចតេជោ ហ៊ុន សែន សម្តែងនូវការសោកស្តាយ និងក្រៀមក្រំយ៉ាងជ្រាលជ្រៅជាមួយ​រាជរដ្ឋាភិបាល និងប្រជាជនថៃ ចំពោះការជួបនូវហេតុការណ៍មហន្តរាយ​នៃគ្រោះ​រញ្ជួយដី**រដ្ឋមន្ត្រី ថោ ជេដ្ឋា៖ បច្ចុប្បន្ន កម្ពុជានៅពុំទាន់មានអ្នកជំនាញ និងឧបករណ៍វាស់ស្ទង់លើវិស័យរញ្ជួយផែនដីនៅឡើយទេ**អាមេរិក​សម្តែង​ការ​រំលែក​ទុក្ខ​ដល់​កូរ៉េ​ខាង​ជើង​ចំពោះ​ភ្លើង​ឆេះ​ព្រៃ ដោយ​សន្យា​ផ្តល់​ជំនួយ​ចាំបាច់**អភិបាល​ស្រុកសូទ្រនិគម អំពាវនាវដល់ពលរដ្ឋក្នុងតំបន់ បន្តយកចិត្តទុកដាក់តាមដានសភាពការណ៍ និងព័ត៌មានពាក់ព័ន្ធករណីរញ្ជួយដី **រថយន្តតាក់ស៊ី EV របស់ចិនទទួលបានប្រជាប្រិយភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា ចំពេលមានការកើនឡើងនៃសីតុណ្ហភាព**ក្រសួងសុខាភិបាល៖ មនុស្ស៩២១នាក់ ត្រូវបានសម្លាប់ក្នុងដែនដីប៉ាឡេស្ទីន ចាប់តាំងពីអ៉ីស្រាអែល បានបន្តការវាយប្រហារក្នុងទ្រង់ទ្រាយធំសាជាថ្មី**UN ទាត់ចោលយោបល់របស់លោក ពូទីន ដែលចង់ឱ្យអ៊ុយក្រែនត្រូវដាក់ឱ្យស្ថិតក្រោម រដ្ឋាភិបាលបណ្តោះអាសន្នមួយ ដើម្បីអាចបញ្ចប់សង្រ្គាម**អាមេរិក ចោទប្រកាន់លើដាណឺម៉ាក ថាធ្វើមិនបានល្អក្នុងការរក្សាការពារដែនដី Greenland ឱ្យមានសុវត្ថិភាព**ប្រមុខការពារជាតិអាម៉េរិក អះអាងជាថ្មីនូវការប្តេជ្ញាចិត្តដែកថែបរបស់រដ្ឋធានីវ៉ាស៊ីនតោន ចំពោះសន្ធិសញ្ញាការពារជាតិជាមួយហ្វីលីពីន**ប្រទេសថៃមានបំណងកាត់បន្ថយអតិរេកពាណិជ្ជកម្មរបស់ខ្លួនជាមួយសហរដ្ឋអាមេរិកមកត្រឹម ២០ពាន់លានដុល្លារតាមរយៈការនាំចូលផលិតផលសហរដ្ឋអាមេរិកបន្ថែមទៀត

រដ្ឋមន្ត្រី ថោ ជេដ្ឋា៖ កម្ពុជា មានចក្ខុវិស័យច្បាស់លាស់លើវិស័យធនធានទឹក និងឧតុនិយម ដើម្បីធានានូវសន្តិសុខទឹកសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព

ភ្នំពេញ៖ នៅថ្ងៃចន្ទ ១១រោច ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងចូលរួមវេទិកាទឹកអន្តរជាតិមេគង្គ-កូរ៉េលើកទី៣ ឆ្នាំ២០២៥ ក្រោមប្រធានបទ «ការពង្រឹងភាពធន់នឹងអាកាសធាតុ និងការគ្រប់គ្រងទឹកប្រកបដោយចីរភាព» នៅទីក្រុងដេជាន់ នៃសាធារណរដ្ឋកូរ៉េ។

សូមជម្រាបថា វេទិកាទឹកអន្តរជាតិមេគង្គ-កូរ៉េ លើកទី៣ ឆ្នាំ២០២៥ មានរយៈពេលពីរថ្ងៃគឺថ្ងៃទី២៤ និងថ្ងៃទី២៥ ខែមីនា រៀបចំឡើងដោយក្រសួងបរិស្ថាន និងមជ្ឈមណ្ឌលទឹកមេគង្គ-កូរ៉េ (KOMEC) ក្នុងគោលបំណងដើម្បីផ្តល់ឱកាសពិភាក្សា និងដោះស្រាយបញ្ហាផ្សេងៗទាក់ទងនឹងការគ្រប់គ្រងទឹក និងភាពធន់នឹងអាកាសធាតុ ព្រមទាំងជំរុញភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍប្រកបដោយចីរភាពនៅតំបន់មេគង្គ។

ថ្លែងក្នុងឱកាសបើកវេទិកា ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍លើកឡើងថា ប្រទេសកម្ពុជា បានកំណត់បេសកកម្ម និងមានចក្ខុវិស័យច្បាស់លាស់លើវិស័យធនធានទឹក និងឧតុនិយម ដើម្បីធានានូវសន្តិសុខទឹកសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពលើគ្រប់វិស័យ ទ្រទ្រង់ដល់ជីវភាពនិងសុខុមាលភាពប្រកបដោយគុណភាព និងនិរន្តរភាពបរិស្ថាន ហើយបានចូលរួមយ៉ាងសកម្មក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីកែលម្អនូវការគ្រប់គ្រង និងកិច្ចសហប្រតិបត្តិការទឹកឆ្លងដែនក្នុងតំបន់មេគង្គ ឆ្ពោះទៅសម្រេចបាននូវការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងវិបុលភាពរួមគ្នា រួមចំណែកដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់។

ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់នូវជំហរ និងការប្តេជ្ញាចិត្ត ដើម្បីធ្វើកិច្ចសហការជាមួយប្រទេសកូរ៉េ បណ្តាប្រទេសតំបន់មេគង្គទាំងអស់ និងដៃគូផ្សេងទៀត ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ កិច្ចខិតខំប្រឹងប្រែងរួមគ្នា និងភាពជាដៃគូក្នុងកម្រិតខ្ពស់ថ្មីមួយ ដើម្បីសម្រេចបាននូវគោលដៅចុងក្រោយរួមគ្នា។

សូមបញ្ជាក់ថា វេទិកាទឹកអន្តរជាតិមេគង្គ-កូរ៉េ (MKWF) គឺជាកិច្ចប្រជុំដ៏មានសារសំខាន់មួយសម្រាប់កិច្ចសហការល្អ ក្នុងវិស័យទឹករវាងសាធារណរដ្ឋកូរ៉េ និងតំបន់មេគង្គ ដែលបានចាប់ផ្តើមតាំងពីឆ្នាំ២០២២ ដោយមានការចូលរួមពីប្រទេសនៃតំបន់មេគង្គទាំង៥ រួមមាន៖ ព្រះរាជាណាចក្រកម្ពុជា, សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ, សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា, ព្រះរាជាណាចក្រថៃ និងសាធារណរដ្ឋសង្គមនិយមវៀតណាម។

គិតមកដល់ពេលនេះវេទិកាបានប្រព្រឹត្តទៅចំនួន៣លើកគឺ វេទិកាលើកទី១ ឆ្នាំ២០២២ នៅទីសេអ៊ូល វេទិកាលើកទី២ ឆ្នាំ២០២៣ នៅទីក្រុងអ៊ិនឆន និងវេទិកាលើកទី៣ ឆ្នាំ២០២៥ នៅទីក្រុងដេជាន់ នៃសាធារណរដ្ឋកូរ៉េ ៕

អត្ថបទដែលជាប់ទាក់ទង