**រដ្ឋមន្ត្រីសាធារណការ ចុះពិនិត្យការងារជួសជុលសាងសង់ ស្ពានលេខ៣១ (ផ្លូវជាតិលេខ២១) ស្ថិតក្នុងឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល**ក្រសួងបរិស្ថាន ជូនដំណឹងអំពីករណីភ្លើងឆេះព្រៃនៅក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥**ក្រុមអ្នកជួយសង្គ្រោះជនជាតិចិន បន្តជួយសង្គ្រោះអ្នកនៅរស់រានមានជីវិតនៅទីក្រុង Nay Pyi Taw ប្រទេសមីយ៉ាន់ម៉ា**ចំនួនអ្នកស្លាប់កើនឡើងដល់ ១,៦៤៤នាក់ បន្ទាប់ពីគ្រោះរញ្ជួយដីដ៏ខ្លាំងនៅប្រទេសមីយ៉ាន់ម៉ា**មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា នឹងចូលរួមកិច្ចប្រជុំកំពូលរបស់មេដឹកនាំថ្នាក់តំបន់ក្នុងប្រទេសថៃនៅសប្តាហ៍ក្រោយ**ក្រសួងការបរទេស៖ មកទល់ពេលនេះ មិនទាន់មានរបាយការណ៍ណាមួយថាមានជនជាតិខ្មែរបានបាត់បង់ជីវិត បណ្តាលមកពីគ្រោះរញ្ជួយដីទាំងនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងថៃ**អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងបណ្ឌិត្យសភានគរបាលកម្ពុជា រួមគ្នាជំរុញឲ្យនិស្សិតនគរបាលប្រើប្រាស់ App NoDrug**ក្រសួងធនធានទឹក៖ កម្រិតរញ្ជួយរបស់ aftershock នៅមីយ៉ាន់ម៉ា នាម៉ោង ១៤:០៣នាទី នាថ្ងៃទី២៩ ខែមីនានេះ បានថយចុះមកត្រឹមកម្រិត ៣,៥ វ៉ិចទ័រ**ចិននឹងផ្តល់ជំនួយមនុស្សធម៌បន្ទាន់ចំនួន ១០០លានយន់ដល់មីយ៉ាន់ម៉ា**សម្តេចតេជោ ហ៊ុន សែន សម្តែងនូវការសោកស្តាយ និងក្រៀមក្រំយ៉ាងជ្រាលជ្រៅជាមួយ​រដ្ឋាភិបាល និងប្រជាជនមីយ៉ាន់ម៉ា ចំពោះការជួបនូវហេតុការណ៍មហន្តរាយ​នៃគ្រោះ​រញ្ជួយដី**សម្តេចតេជោ ហ៊ុន សែន សម្តែងនូវការសោកស្តាយ និងក្រៀមក្រំយ៉ាងជ្រាលជ្រៅជាមួយ​រាជរដ្ឋាភិបាល និងប្រជាជនថៃ ចំពោះការជួបនូវហេតុការណ៍មហន្តរាយ​នៃគ្រោះ​រញ្ជួយដី**រដ្ឋមន្ត្រី ថោ ជេដ្ឋា៖ បច្ចុប្បន្ន កម្ពុជានៅពុំទាន់មានអ្នកជំនាញ និងឧបករណ៍វាស់ស្ទង់លើវិស័យរញ្ជួយផែនដីនៅឡើយទេ**អាមេរិក​សម្តែង​ការ​រំលែក​ទុក្ខ​ដល់​កូរ៉េ​ខាង​ជើង​ចំពោះ​ភ្លើង​ឆេះ​ព្រៃ ដោយ​សន្យា​ផ្តល់​ជំនួយ​ចាំបាច់**អភិបាល​ស្រុកសូទ្រនិគម អំពាវនាវដល់ពលរដ្ឋក្នុងតំបន់ បន្តយកចិត្តទុកដាក់តាមដានសភាពការណ៍ និងព័ត៌មានពាក់ព័ន្ធករណីរញ្ជួយដី **រថយន្តតាក់ស៊ី EV របស់ចិនទទួលបានប្រជាប្រិយភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា ចំពេលមានការកើនឡើងនៃសីតុណ្ហភាព**ក្រសួងសុខាភិបាល៖ មនុស្ស៩២១នាក់ ត្រូវបានសម្លាប់ក្នុងដែនដីប៉ាឡេស្ទីន ចាប់តាំងពីអ៉ីស្រាអែល បានបន្តការវាយប្រហារក្នុងទ្រង់ទ្រាយធំសាជាថ្មី**UN ទាត់ចោលយោបល់របស់លោក ពូទីន ដែលចង់ឱ្យអ៊ុយក្រែនត្រូវដាក់ឱ្យស្ថិតក្រោម រដ្ឋាភិបាលបណ្តោះអាសន្នមួយ ដើម្បីអាចបញ្ចប់សង្រ្គាម**អាមេរិក ចោទប្រកាន់លើដាណឺម៉ាក ថាធ្វើមិនបានល្អក្នុងការរក្សាការពារដែនដី Greenland ឱ្យមានសុវត្ថិភាព**ប្រមុខការពារជាតិអាម៉េរិក អះអាងជាថ្មីនូវការប្តេជ្ញាចិត្តដែកថែបរបស់រដ្ឋធានីវ៉ាស៊ីនតោន ចំពោះសន្ធិសញ្ញាការពារជាតិជាមួយហ្វីលីពីន**ប្រទេសថៃមានបំណងកាត់បន្ថយអតិរេកពាណិជ្ជកម្មរបស់ខ្លួនជាមួយសហរដ្ឋអាមេរិកមកត្រឹម ២០ពាន់លានដុល្លារតាមរយៈការនាំចូលផលិតផលសហរដ្ឋអាមេរិកបន្ថែមទៀត

សេតវិមាន៖ មន្ត្រីរដ្ឋបាលកំពូលរបស់លោក ដូណាល់ ត្រាំ បានច្រឡំចែករំលែកផែនការសង្គ្រាមនៅក្នុងក្រុមផ្ញើសារ មុនពេលសហរដ្ឋអាម៉េរិកវាយប្រហារទៅលើក្រុមហ៊ូធីនៅយេម៉ែន

វ៉ាស៊ីនតោន៖ សេតវិមានបានប្រកាសនៅថ្ងៃចន្ទទី២៤មីនាថា មន្ត្រីរដ្ឋបាលកំពូលរបស់លោក ដូណាល់ ត្រាំ បានច្រឡំចែករំលែកផែនការសង្គ្រាមនៅក្នុងក្រុមផ្ញើសារ រួមមានអ្នកសារព័ត៌មានរបស់ទស្សនាវដ្តី The Atlantic មុនពេលសហរដ្ឋអាម៉េរិកវាយប្រហារទៅលើក្រុមហ៊ូធីនៅក្នុងប្រទេសយេម៉ែន។

លោក ជែហ្វ្រី ហ្គោលប៊ឺក និពន្ធនាយកនៃទស្សនាវដ្តី The Atlantic បាននិយាយនៅក្នុងរបាយការណ៍មួយកាលពីថ្ងៃចន្ទថា នៅថ្ងៃទី១៣មីនា លោកត្រូវបានទាញចូលទៅកាន់ក្រុមជជែកដែលបានអ៊ិនគ្រីបនៅលើកម្មវិធីផ្ញើសារ Signal ដែលត្រូវបានដាក់ឈ្មោះថា «Houthi PC small group»។

នៅក្នុងក្រុមនេះ ទីប្រឹក្សាសន្តិសុខជាតិ លោក មៃ វ៉ាល់ស៍ (Mike Waltz) បានប្រគល់ភារកិច្ចឱ្យអនុប្រធានឈ្មោះ អាឡិច វង្ស (Alex Wong) បង្កើតក្រុមមួយ ដើម្បីសម្របសម្រួលសកម្មភាពរបស់សហរដ្ឋអាម៉េរិកប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធហ៊ូធី។

លោក ហ្គោលប៊ឺក និយាយថា ប៉ុន្មានម៉ោងមុនពេលការវាយប្រហារទាំងនោះចាប់ផ្តើម រដ្ឋមន្ត្រីការពារជាតិ លោក ភីត ហេសេត (Pete Hegseth) បានបង្ហោះព័ត៌មានលម្អិតអំពីផែនការនៅក្នុងក្រុមផ្ញើសារ រួមទាំងព័ត៌មានអំពីគោលដៅអាវុធ ដែលសហរដ្ឋអាម៉េរិកនឹងដាក់ពង្រាយ និងលំដាប់នៃការវាយប្រហារ។

អនុប្រធានាធិបតី លោក ជេឌី វ៉ាន (JD Vance) រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាម៉េរិក លោក ម៉ាកូ រូប៊ីអូ (Marco Rubio) ប្រធានទីភ្នាក់ងារ ស៊ើបការណ៍ សម្ងាត់ CIA លោក ចន រ៉ាត់គ្លីហ្វ (John Ratcliffe) ប្រធានស៊ើបការណ៍សម្ងាត់ជាតិ ទុលស៊ី ហ្គាបាដ (Tulsi Gabbard) រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាម៉េរិក លោក ស្កុត បេសសិន (Scott Bessent) ប្រធានបុគ្គលិកសេតវិមាន ស៊ូស៊ី វីល (Susie Wiles) និងមន្ត្រីជាន់ខ្ពស់ក្រុមប្រឹក្សាសន្តិសុខជាតិ ក៏មានវត្តមានក្នុងក្រុមជជែកនោះដែរ។

ប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ បានបន្តយុទ្ធនាការវាយប្រហារយោធាទ្រង់ទ្រាយធំប្រឆាំងនឹងក្រុមហ៊ូធី កាលពីថ្ងៃទី១៥មីនា ដើម្បីសងសឹងចំពោះការវាយប្រហាររបស់ក្រុមឧទ្ទាមនេះ លើការដឹកជញ្ជូនតាមសមុទ្ទក្រហម ហើយលោកបានព្រមានអ៊ីរ៉ង់ ដែលជាអ្នកគាំទ្រដ៏សំខាន់របស់ក្រុមហ៊ូធី ឱ្យបញ្ឈប់ការគាំទ្រជាបន្ទាន់។

លោក ត្រាំ បានប្រាប់អ្នកសារព័ត៌មាននៅសេតវិមានថា លោកមិនបានដឹងអំពីឧបទ្ទវហេតុនេះទេ។ លោកនិយាយថា៖«ខ្ញុំមិនដឹងអ្វីទាំងអស់អំពីវាទេ! ខ្ញុំមិនមែនជាអ្នកគាំទ្ររបស់ The Atlantic ទេ»។ មន្ត្រី សេតវិមាន ម្នាក់ បាន និយាយ ក្រោយ មក ថា ការ ស៊ើប អង្កេត កំពុង តែ ប្រព្រឹត្ត ទៅ ហើយ លោក ត្រាំ ត្រូវ បាន គេ ប្រាប់ ឱ្យ ដឹង អំពី រឿង នោះ។

សមាជិកសភាគណបក្សប្រជាធិបតេយ្យ បានរិះគន់យ៉ាងរហ័សនូវកំហុសឆ្គង ដោយនិយាយថា វាជាការរំលោភលើសន្តិសុខជាតិរបស់សហរដ្ឋអាម៉េរិក និងជាការរំលោភបំពានច្បាប់ ដែលត្រូវតែស៊ើបអង្កេតដោយសភា។ នៅក្រោមច្បាប់របស់សហរដ្ឋអាម៉េរិក វាអាចជាឧក្រិដ្ឋកម្មមួយក្នុងការគ្រប់គ្រងខុស ការប្រើប្រាស់ខុស ឬបំពានព័ត៌មានដែលបានចាត់ថ្នាក់ថា ជាព័ត៌មានសម្ងាត់ ទោះបីជាវាមិនច្បាស់ថា តើបទប្បញ្ញត្តិទាំងនោះអាចត្រូវបានបំពានក្នុងករណីនេះឬយ៉ាងណា? យ៉ាងណាមិញ អ្នកនាំពាក្យសេតវិមាន លោកស្រី ការ៉ូលីន លេវីត (Karoline Leavitt) បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រថា លោកប្រធានាធិបតី ត្រាំ បន្តមានទំនុកចិត្តបំផុតនៅក្នុងក្រុមសន្តិសុខជាតិរបស់គាត់ រួមទាំងទីប្រឹក្សាសន្តិសុខជាតិ លោក មៃ វ៉ាល់ស៍៕

អត្ថបទដែលជាប់ទាក់ទង