**កម្ពុជា សូមសម្តែងនូវការអាណិតអាសូរដោយស្មោះ និងបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្ត និងសាមគ្គីភាពក្នុងការឆ្លើយតបរបស់អាស៊ានទៅនឹងគ្រោះរញ្ជួយដី**ឧបនាយករដ្ឋមន្រ្ដី ប្រាក់ សុខុន ផ្ញើសាររំលែកទុក្ខជូនរដ្ឋមន្រ្ដីការបរទេសថៃ ចំពោះការបាត់បង់អាយុជីវិតប្រជាជន និងការខូចខាត បង្កឡើងដោយគ្រោះរញ្ជួយដី**កម្ពុជា បញ្ជូនមន្ត្រីជំនាញ ចូលរួមក្នុងបេសកកម្មសង្គ្រោះគ្រោះរញ្ជួយដីក្នុងប្រទេសមីយ៉ាន់ម៉ា**អភិបាលខេត្តកំពង់ចាម៖ រាជរដ្ឋាភិបាលបានផ្តល់ការស្ថាបនាស្ពានបេតុងស្ទឹងឆ្វេង ដើម្បីសម្រួលដល់ការធ្វើដំណើររបស់សិស្សានុសិស្ស**ក្រសួងយុត្តិធម៌ ប្រកាសលទ្ធផលអង្កេតស្រាវជ្រាវករណីបណ្តឹងសុំអន្តរាគមន៍របស់លោកស្រី សែម សុខគា ពាក់ព័ន្ធករណីដីធ្លីនៅតំបន់អន្ទង់អាំង (ភ្នំ១៥០០) ខេត្តពោធិ៍សាត់**អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្ស គណបក្សកុម្មុយនីស្តវៀតណាម ផ្ញើសារលិខិតរំលែកទុក្ខជូនសម្តេចតេជោ ចំពោះមរណភាព ឯកឧត្តម ហ៊ុន សាន**យោធាអ៉ីស្រាអែល ថាខ្លួនបានស្ទាក់បាញ់បំផ្លាញមីស៊ីលមួយគ្រាប់ដែលត្រូវបានបាញ់ចេញពីយេម៉ែន**ព្រះសង្ឃខ្មែរក្រោម ៩អង្គ និមន្តបង្សុកូលឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន និងចូលរួមរំលែកមរណទុក្ខជាមួយសម្តេចតេជោ**ព្រះមហាក្សត្រ ថ្វាយព្រះរាជសារចំពោះ ព្រះមហាក្សត្រថៃ និងជូនមេដឹកនាំមីយ៉ាន់ម៉ា ចំពោះគ្រោះឧបទ្ទវហេតុរញ្ជួយដីដ៏រន្ធត់**គណៈប្រតិភូតំណាងបក្សភ្លើងទៀន និងបក្សឆន្ទៈខ្មែរ អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ហ៊ុន សាន**ព្រះមហាក្សត្រព្រុយណេ ប្រទានព្រះរាជសារលិខិតរំលែកទុក្ខ ជូនសម្តេចតេជោ ចំពោះមរណភាព ឯកឧត្តម ហ៊ុន សាន**អភិបាលខេត្តតាកែវ៖ ម្លប់នៃសន្តិភាព ផ្តល់ឱកាសវិនិយោគិនមកវិនិយោគខេត្តកាន់តែច្រើន**ឯកឧត្តមបណ្ឌិត គុណ ញឹម៖ កម្លាំងទិសប្រាសាទតាមាន់ តាក្របី គឺជាកម្លាំងស្នូលមួយក្នុងការការពារបូរណភាពទឹកដីនៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ**រដ្ឋមន្ត្រីធនធានទឹក ដឹកនាំមន្ត្រីបច្ចេកទេសក្រសួង ចុះពិនិត្យស្ថានភាពសំណង់អាងទឹកតាសាល ក្នុងខេត្តកំពង់ស្ពឺ ក្រោយកើតមានបាតុភូតរញ្ជួយដីក្នុងប្រទេសមីយ៉ាន់ម៉ា**អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនប្រកាសបង្កើតគណៈកម្មាធិការអ្នកជំនាញសិក្សាស្រាវជ្រាវបញ្ហាសមុទ្រចិនខាងត្បូង និងចេញផ្សាយ «របាយការណ៍ស្តីពីការយល់ដឹងរបស់អាស៊ីអាគ្នេយ៍ចំពោះសមុទ្រចិនខាងត្បូង»**បទវិភាគ៖ភូមិភាគស្វយ័តស៊ីចាំង ជាសមិទ្ធផលនិងការឆ្លុះបញ្ចាំងនៃការអភិវឌ្ឍកិច្ចការសិទ្ធិមនុស្សរបស់ប្រទេសចិន**ឯកឧត្តម លឺ ឡាយស្រេង អញ្ជើញគោរពវិញាណក្ខន្ធសព ឯកឧត្តម ហ៊ុន សាន**គម្រោងស្ថាបនាស្ពានថ្មី ស្ពានបេតុងស្ទឹងឆ្វេង ត្រូវបានរៀបចំពិធីបួងសួងសុំម្ចាស់ទឹកម្ចាស់ដីដើម្បីសាងសង់នៅព្រឹកនេះហើយ**ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់ ដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពជាក់ស្តែងរមណីយដ្ឋាន «ទេទឹកពុះ» ដែលស្ថិតនៅក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ**សម្តេច ម៉ែន សំអន៖ សម្ពោធសមិទ្ធិផលនៅវត្តឬស្សីជុកជើង តម្លៃជាង ១៨ម៉ឺនដុល្លារ បង្ហាញពីជំនឿ ការរីកចម្រើននៃសេដ្ឋកិច្ចជាតិ និងប្រាក់ចំណូលរបស់ប្រជាពលរដ្ឋមានការកើនឡើង

ក្រុមអ្នកជំនាញជាតិ និងអន្តរជាតិ បើកកិច្ចប្រជុំរួមគ្នារយៈពេល២ថ្ងៃ ដើម្បីពិភាក្សាលើកិច្ចពង្រឹងការអភិរក្សសត្វផ្សោតទន្លេមេគង្គ នៅខេត្តក្រចេះ

ភ្នំពេញ៖ ក្រោយបញ្ចប់ «យុទ្ធនាការហែលទឹកទន្លេមេគង្គ» ក្រុមអ្នកជំនាញជាតិ និងអន្តរជាតិ បានបើកកិច្ចប្រជុំរួមគ្នារយៈពេល២ថ្ងៃ ដើម្បីពិភាក្សាលើកិច្ចពង្រឹងការអភិរក្សសត្វផ្សោតទន្លេមេគង្គ នៅខេត្តក្រចេះ។ នេះបើតាមអង្គការ WWF កម្ពុជា។

សិក្ខាសាលាស្តីពីការពង្រឹងការអភិរក្សសត្វផ្សោតទន្លេមេគង្គ ធ្វើឡើងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ នៅក្នុងទីរួមខេត្តក្រចេះ។ តាមរយៈសិក្ខាសាលាខាងលើ មន្ត្រីរាជរដ្ឋាភិបាល រួមទាំងភាគីអន្តរជាតិ នឹងផ្តល់នូវធាតុចូលដ៏សំខាន់ ដើម្បីវាយតម្លៃសមិទ្ធផល ពង្រឹងភាពជាដៃគូ និងកែលម្អយុទ្ធសាស្ត្រអភិរក្ស។ ជាមួយគ្នា ការពិភាក្សានេះក៏ផ្តោតលើការបង្កើតដំណោះស្រាយដែលអាចធ្វើសកម្មភាពបាន និងធានាបាននូវមូលនិធិប្រកបដោយនិរន្តរភាព ដើម្បីការពារផ្សោតទន្លេមេគង្គដែលកំពុងរងគ្រោះ។

ពាក់ព័ន្ធបញ្ហានេះ អង្គការ WWF គូសបញ្ជាក់ថា៖ «ខណៈពេលវឌ្ឍនភាពនៃកិច្ចអភិរក្សសត្វផ្សោតនាពេលនេះទទួលបានលទ្ធផលជាវិជ្ជមាន ប៉ុន្តែបញ្ហាប្រឈមនៅតែមាន ជាពិសេសការគំរាមកំហែងនៃការជាប់ម៉ងនេសាទខុសច្បាប់ ដែលបន្តបង្កគ្រោះថ្នាក់ដល់សត្វផ្សោត»។ អង្គការ WWF អះអាងបន្តថា៖«កិច្ចការ[សិក្ខាសាលា] ដ៏មានសារសំខាន់នេះ គឺជាយន្តការមួយឆ្ពោះទៅរកការធានាការរស់រានមានជីវិតរយៈពេលវែងរបស់សត្វផ្សោត»។ ហាក់មិនខុសគ្នា លោក ស្រេង សុភាព អភិបាលរងនៃរដ្ឋបាលខេត្តក្រចេះ បានសង្កត់ធ្ងន់ថា៖«សិក្ខាសាលាថ្ងៃនេះ នឹងផ្តល់នូវអនុសាសន៍សំខាន់ៗ ដើម្បីពង្រឹងយុទ្ធសាស្ត្រអភិរក្សបន្ថែមទៀតសម្រាប់ប្រភេទសត្វ ដែលត្រូវបានចាត់ទុកថាជារតនសម្បត្តិជាតិមានជីវិតរបស់កម្ពុជា និងជានិមិត្តរូបនៃទន្លេមេគង្គ»។

គួរបញ្ជាក់ថា កាលពីពេលថ្មីៗ អង្គការ WWF-កម្ពុជា និងក្រុមអ្នកហែលទឹកមកពីក្រៅប្រទេស ក៏ទើបតែបញ្ចប់បេសកកម្មហែលទឹកចម្ងាយ១២០គីឡូម៉ែត្រ រយៈពេល៤ថ្ងៃ ដើម្បីរៃអង្គាសថវិកាសម្រាប់គាំទ្រដល់ការអភិរក្សសត្វផ្សោតកម្ពុជា។ បើតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឆ្នាំ២០២៤ កម្ពុជាមានសត្វផ្សោតទន្លេមេគង្គចំនួន៤ក្បាលបានងាប់ ប៉ុន្តែបើគិតមកដល់ខែមីនា ឆ្នាំ២០២៥ វិញមានកូនផ្សោតកើតថ្មីចំនួន៥ក្បាល ហើយមិនទាន់មានផ្សោតណាមួយងាប់ក្នុងឆ្នាំ២០២៥ឡើយ ៕

អត្ថបទដែលជាប់ទាក់ទង