**អភិបាលខេត្តបាត់ដំបង ចុះទទួលស្វាគមន៍ពលករខ្មែរវិលត្រលប់ពីប្រទេសថៃមកលេងស្រុកកំណើតអំឡុងពេលចូលឆ្នាំថ្មី នៅច្រកទ្វាព្រំដែនអន្តរជាតិដូង**ឧបនាយករដ្ឋមន្ត្រី ស សុខា អញ្ជើញសម្ពោធ និងសំណេះសំណាលជាមួយកងកម្លាំងនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម**ប.ស.ស. បានធ្វើបច្ចុប្បន្នភាពអនុវត្តផ្ដល់សេវាតាមប្រព័ន្ធអនឡាញ ស្របតាមការរីកចម្រើននៃបច្ចេកវិទ្យាថ្មីៗ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញអមដំណើរឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចុះពិនិត្យមើលដំណើរការនៃការបំពេញការងាររបស់មន្ត្រីនៅអង្គភាពច្រកចេញចូលតែមួយរបស់រដ្ឋបាលខេត្តកំពង់ចាម**ឧត្តមសេនីយ៍ទោ ស សំបូរធន ដឹកនាំអង្គប្រជុំផ្សព្វផ្សាយបទបញ្ជា និងផែនការសន្តិសុខ សុវត្ថិភាព និងសង្គ្រោះបន្ទាន់ព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនដល់កម្ពុជា និងផែនការការពារសន្តិសុខ សម្រាប់ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅខេត្តសៀមរាប**សម្ដេចតេជោ អញ្ជើញជូនដំណើរបងប្រុសជាលើកចុងក្រោយ**ឯកឧត្តមឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត ជួបប្រជុំពិភាក្សាការងារអំពីការគាំទ្រការអនុវត្តកម្មវិធីរដ្ឋាភិបាលឌីជីថលកម្ពុជា នៅគម្រោងរដ្ឋបាលថ្នាក់ក្រោមជាតិ**សម្តេចធិបតី និងលោកជំទាវ ឧបត្ថម្ភទំនុកបម្រុងការព្យាបាលលោកស្រី សឿន សំណាង ពលការិនីធ្វើការនៅប្រទេសថៃ ដែលជួបគ្រោះថ្នាក់បាក់កែងជើង ដោយសារឧបទ្ទវហេតុរញ្ជួយដី**លោកជំទាវ ឡោក ខេង៖ ការបរិភោគអាហារកែច្នៃដែលភាគច្រើនមានជាតិស្ករ អំបិល និងខ្លាញ់មិនល្អកម្រិតខ្ពស់ ជាកត្តាហានិភ័យដែលអាចបង្កជាជំងឺមិនឆ្លង**គម្រោងវិនិយោគបន្ទាន់លើហេដ្ឋារចនាសម្ព័ន្ធលូ និងប្រព័ន្ធរំដោះទឹកសម្រាប់បញ្ចៀសការជន់លិចនៅភូមិសាស្ត្ររាជធានីភ្នំពេញ (តាមបណ្តោយផ្លូវជាតិលេខ ៤ និងផ្លូវរថភ្លើង) សម្រេចបាន ៨៨%**ឧបនាយករដ្ឋមន្ត្រី ស សុខា អញ្ជើញពិនិត្យដំណើរការនៃការបំពេញការងាររបស់មន្ត្រីនៅច្រកចេញចូលតែមួយ របស់រដ្ឋបាលខេត្តកំពង់ចាម**សម្តេច ឃួន សុដារី៖ សុខភាពជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុត មិនអាចកាត់ថ្លៃបានសម្រាប់មនុស្សគ្រប់រូប**កម្ពុជាមិនមានបញ្ហាក្នុងការផ្គត់ផ្គង់គ្រាប់ស្វាយចន្ទីនោះឡើយ!**ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំនេះ នឹងធ្វើឡើងដើម្បីបង្កើតបរិយាកាសសប្បាយរីករាយនៅលើទីតាំងចំនួន៦**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៥**សម្តេចធិបតី អំពាវនាវប្រជាពលរដ្ឋចូលរួមគាំទ្រ និងទិញផលិតផលខ្មែរ យកទៅប្រើប្រាស់ ប្រកបដោយស្មារតីជាតិនិយម និងបណ្តុះមនសិការ «ខ្មែរស្រឡាញ់ខ្មែរ ខ្មែរប្រើប្រាស់ ផលិតផលខ្មែរ ជាមោទនភាពជាតិខ្មែរ»**រដ្ឋបាលក្រុងព្រៃវែង អំពាវនាវដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន អាហារដ្ឋាន កុំដំឡើងថ្លៃក្នុងឱកាសពលរដ្ឋនិងភ្ញៀវទេសចរមកលេងកម្សាន្តពេលចូលឆ្នាំខ្មែរ**ក្រសួងការងារ ចុះទទួលស្វាគមន៍បងប្អូនពលករខ្មែរវិលត្រលប់ពីប្រទេសថៃមកលេងស្រុកកំណើតអំឡុងពេលចូលឆ្នាំថ្មី នៅច្រកទ្វាព្រំដែនអន្តរជាតិដូង(បានឡែម)**ឯកឧត្តម ចាន់ ស៊ីណាត អញ្ជើញដឹកនាំក្រុមការងារបច្ចេកទេស ចុះពិនិត្យវឌ្ឍនភាពគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ ក្នុងភូមិសាស្ត្រខេត្តតាកែវ**ក្រសួងបរិស្ថាន៖ ស្ថានភាពគុណភាពខ្យល់នៅកម្ពុជា សម្រាប់ថ្ងៃទី១ ខែមេសា ចាប់ពីម៉ោង ៧ ព្រឹក ដល់ម៉ោង ៧ ព្រឹក ថ្ងៃទី២ ខែមេសា គឺ “ល្អណាស់”

អាមេរិក កំពុងដាក់លក្ខខណ្ឌឱ្យស៉ីរី ជាថ្នូរនឹងការបន្ធូបន្ថយទណ្ឌកម្ម

វ៉ាស៉ីនតោន៖ សហរដ្ឋអាមេរិក បានផ្តល់លក្ខខណ្ឌមួយចំនួន ដែលខ្លួនចង់ឱ្យទីក្រុងដាម៉ាស យកមកធ្វើជាថ្នូរ នឹងការបន្ធូរបន្ថយផ្នែកខ្លះនៃទណ្ឌកម្ម រួមទាំងការធានាថាមិនឱ្យជនបរទេស កាន់តំណែងខ្ពស់ក្នុងជួររដ្ឋាភិបាលស៉ីរី។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៦ ខែមីនា ឆ្នាំ២០២៥។

មន្រ្តីអាមេរិក និងស៉ីរី បាននិយាយថា ឧបការីរងរបស់សហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការស៉ីរី លោកស្រី Natasha Franceschi បានផ្តល់បញ្ជីដាក់លក្ខខណ្ឌនេះ ឱ្យទៅរដ្ឋមន្ត្រីការបរទេសស៉ីរី លោក Asaad al-Shibani ក្នុងកិច្ចប្រជុំផ្ទាល់មួយ នៅខាងក្រៅសន្និសីទទីក្រុងព្រុចសែល កាលពីថ្ងៃទី១៨ ខែមីនា។

ក្នុងចំណោមលក្ខខណ្ឌទាំងនោះ គឺរួមមានការបំផ្លាញឃ្លាំងស្តុកអាវុធគីមីដែលនៅសេសសល់របស់ស៉ីរី និងកិច្ចសហប្រតិបត្តិការលើការប្រឆាំងភេរវកម្ម។ លក្ខខណ្ឌមួយទៀត នោះគឺការទាមទារដើម្បីធ្វើឱ្យប្រាកដថា យុទ្ធជនបរទេសមិនត្រូវបានដំឡើងឱ្យកាន់តំណែងជាន់ខ្ពស់ នៅក្នុងរចនាសម្ព័ន្ធគ្រប់គ្រងនៃប្រទេសស៉ីរី។

ប្រភពដដែល បានឱ្យដឹងទៀតថា ជាថ្នូរនឹងលក្ខខណ្ឌនេះ ទីក្រុងវ៉ាស៉ីនតោននឹងផ្តល់ការបន្ធូរបន្ថយទណ្ឌកម្មមួយចំនួន។ ជាក់ស្តែង អាចនឹងមានការដកចេញវិញនូវវិធានការបន្តដាក់ទណ្ឌកម្មពីរឆ្នាំទៀត សម្រាប់ប្រតិបត្តិការជាមួយស្ថាប័នគ្រប់គ្រងរបស់ស៉ីរី។ យ៉ាងនេះក្តី ក្រសួងការបរទេសស៉ីរី មិនបានឆ្លើយតបចំពោះសំណើសុំការអត្ថាធិប្បាយទេ។

អត្ថបទដែលជាប់ទាក់ទង