**អភិបាលខេត្តបាត់ដំបង ចុះទទួលស្វាគមន៍ពលករខ្មែរវិលត្រលប់ពីប្រទេសថៃមកលេងស្រុកកំណើតអំឡុងពេលចូលឆ្នាំថ្មី នៅច្រកទ្វាព្រំដែនអន្តរជាតិដូង**ឧបនាយករដ្ឋមន្ត្រី ស សុខា អញ្ជើញសម្ពោធ និងសំណេះសំណាលជាមួយកងកម្លាំងនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម**ប.ស.ស. បានធ្វើបច្ចុប្បន្នភាពអនុវត្តផ្ដល់សេវាតាមប្រព័ន្ធអនឡាញ ស្របតាមការរីកចម្រើននៃបច្ចេកវិទ្យាថ្មីៗ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញអមដំណើរឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចុះពិនិត្យមើលដំណើរការនៃការបំពេញការងាររបស់មន្ត្រីនៅអង្គភាពច្រកចេញចូលតែមួយរបស់រដ្ឋបាលខេត្តកំពង់ចាម**ឧត្តមសេនីយ៍ទោ ស សំបូរធន ដឹកនាំអង្គប្រជុំផ្សព្វផ្សាយបទបញ្ជា និងផែនការសន្តិសុខ សុវត្ថិភាព និងសង្គ្រោះបន្ទាន់ព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនដល់កម្ពុជា និងផែនការការពារសន្តិសុខ សម្រាប់ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅខេត្តសៀមរាប**សម្ដេចតេជោ អញ្ជើញជូនដំណើរបងប្រុសជាលើកចុងក្រោយ**ឯកឧត្តមឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត ជួបប្រជុំពិភាក្សាការងារអំពីការគាំទ្រការអនុវត្តកម្មវិធីរដ្ឋាភិបាលឌីជីថលកម្ពុជា នៅគម្រោងរដ្ឋបាលថ្នាក់ក្រោមជាតិ**សម្តេចធិបតី និងលោកជំទាវ ឧបត្ថម្ភទំនុកបម្រុងការព្យាបាលលោកស្រី សឿន សំណាង ពលការិនីធ្វើការនៅប្រទេសថៃ ដែលជួបគ្រោះថ្នាក់បាក់កែងជើង ដោយសារឧបទ្ទវហេតុរញ្ជួយដី**លោកជំទាវ ឡោក ខេង៖ ការបរិភោគអាហារកែច្នៃដែលភាគច្រើនមានជាតិស្ករ អំបិល និងខ្លាញ់មិនល្អកម្រិតខ្ពស់ ជាកត្តាហានិភ័យដែលអាចបង្កជាជំងឺមិនឆ្លង**គម្រោងវិនិយោគបន្ទាន់លើហេដ្ឋារចនាសម្ព័ន្ធលូ និងប្រព័ន្ធរំដោះទឹកសម្រាប់បញ្ចៀសការជន់លិចនៅភូមិសាស្ត្ររាជធានីភ្នំពេញ (តាមបណ្តោយផ្លូវជាតិលេខ ៤ និងផ្លូវរថភ្លើង) សម្រេចបាន ៨៨%**ឧបនាយករដ្ឋមន្ត្រី ស សុខា អញ្ជើញពិនិត្យដំណើរការនៃការបំពេញការងាររបស់មន្ត្រីនៅច្រកចេញចូលតែមួយ របស់រដ្ឋបាលខេត្តកំពង់ចាម**សម្តេច ឃួន សុដារី៖ សុខភាពជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុត មិនអាចកាត់ថ្លៃបានសម្រាប់មនុស្សគ្រប់រូប**កម្ពុជាមិនមានបញ្ហាក្នុងការផ្គត់ផ្គង់គ្រាប់ស្វាយចន្ទីនោះឡើយ!**ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំនេះ នឹងធ្វើឡើងដើម្បីបង្កើតបរិយាកាសសប្បាយរីករាយនៅលើទីតាំងចំនួន៦**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៥**សម្តេចធិបតី អំពាវនាវប្រជាពលរដ្ឋចូលរួមគាំទ្រ និងទិញផលិតផលខ្មែរ យកទៅប្រើប្រាស់ ប្រកបដោយស្មារតីជាតិនិយម និងបណ្តុះមនសិការ «ខ្មែរស្រឡាញ់ខ្មែរ ខ្មែរប្រើប្រាស់ ផលិតផលខ្មែរ ជាមោទនភាពជាតិខ្មែរ»**រដ្ឋបាលក្រុងព្រៃវែង អំពាវនាវដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន អាហារដ្ឋាន កុំដំឡើងថ្លៃក្នុងឱកាសពលរដ្ឋនិងភ្ញៀវទេសចរមកលេងកម្សាន្តពេលចូលឆ្នាំខ្មែរ**ក្រសួងការងារ ចុះទទួលស្វាគមន៍បងប្អូនពលករខ្មែរវិលត្រលប់ពីប្រទេសថៃមកលេងស្រុកកំណើតអំឡុងពេលចូលឆ្នាំថ្មី នៅច្រកទ្វាព្រំដែនអន្តរជាតិដូង(បានឡែម)**ឯកឧត្តម ចាន់ ស៊ីណាត អញ្ជើញដឹកនាំក្រុមការងារបច្ចេកទេស ចុះពិនិត្យវឌ្ឍនភាពគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ ក្នុងភូមិសាស្ត្រខេត្តតាកែវ**ក្រសួងបរិស្ថាន៖ ស្ថានភាពគុណភាពខ្យល់នៅកម្ពុជា សម្រាប់ថ្ងៃទី១ ខែមេសា ចាប់ពីម៉ោង ៧ ព្រឹក ដល់ម៉ោង ៧ ព្រឹក ថ្ងៃទី២ ខែមេសា គឺ “ល្អណាស់”

អាហារូបករណ៍ចិន MOFCOM រួមចំណែកបង្កើនទាំងគុណភាព ពង្រីកទាំងបរិមាណមូលធនមនុស្សនៅកម្ពុជា

ភ្នំពេញ៖ នៅសាកលវិទ្យាល័យអាស៊ីអឺរ៉ុប រសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ ស្ថានទូតចិនប្រចាំកម្ពុជានិងសាកលវិទ្យាល័យអាស៊ីអឺរ៉ុបបានគាំទ្រដល់សមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន និង សមាគមមូលនិធិសង្គមដើម្បីការអភិវឌ្ឍអប់រំនៅកម្ពុជា បានរួមគ្នារៀបចំកម្មវិធីផ្សព្វផ្សាយពី «អាហារូបករណ៍ឆ្នាំ២០២៥របស់ក្រសួងពាណិជ្ជកម្មចិនហៅកាត់ថា (MOFCOM)» ជូនដល់មន្ត្រីរាជការ សិស្សនិស្សិត និងសាធារណជនទូទៅ។កម្មវិធីនេះមានការចូលរួមពីមន្ត្រីរាជការមកពីទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួងសាធារណការនិងដឹកជញ្ជូន ក្រសួងអប់រំ យុវជននិងកីឡា ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងយុវជនមកពីសមាគមអាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត.) សហភាពសហព័ន្ធយុវជនកម្ពុជា សភាសម្ព័ន្ធសហជីពជាតិកម្ពុជា និស្សិតសាកលវិទ្យាល័យអាស៊ីអឺរ៉ុប សរុបចំនួន២០០រូប។

លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានគូសរំលេចថា ដោយទទួលបានការគាំទ្រពីស្ថានទូតចិនប្រចាំនៅកម្ពុជា ចាប់ពីឆ្នាំ២០១៨មក សមាគមតែងបានរៀបចំនូវវេទិកានេះ ក្នុងគោលបំណងសំខាន់រួមចំណែកចំនួន៤គឺ ១-ពន្លាតការយល់ដឹងកាន់តែស៊ីជម្រៅពីនីតិវិធីនៃការទទួលបានអាហារូបករណ៍ MOFCOM ២-បន្តការលើកទឹកចិត្តដល់មន្ត្រីរាជការ សិស្ស-និស្សិតកម្ពុជា រួមគ្នាផ្សព្វផ្សាយ និងចែករំលែកបន្ត ៣-ពង្រីកទំនាក់ទំនងរវាងប្រជាជននិងប្រជាជន កម្ពុជានិងចិន និង៤-រឹតចំណងមេត្រីភាពរវាងអង្គពាក់ព័ន្ធនានាក្នុងការសម្របសម្រួលទទួលយកអាហារូបករណ៍MOFCOM។

អ្នកឧកញ៉ា លី ឃុនថៃ ប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានប្រសាសន៍ថា អាហារូបករណ៍MOFCOMនេះ គឺជាមុំដ៏សំខាន់បំផុតមួយក្នុងការរួមចំណែកជួយលើកម្ពស់វិស័យអប់រំកម្ពុជាជាពិសេសបានផ្តល់ឱកាសដល់មន្ត្រីរាជការ និងយុវជនកម្ពុជាបានទៅបន្តការសិក្សានៅប្រទេសចិន ព្រមទាំងទទួលបាននូវពុទ្ធិមហាសាលពីអ្នកជំនាញ អ្នកឯកទេស និងអ្នកដែលពោរពេញដោយបទពិសោធន៍ជ្រាលជ្រៅរបស់ប្រទេសចិន។

លោក Wang Peng លេខាទី១ប្រចាំការិយាល័យសេដ្ឋកិច្ច និងពាណិជ្ជកម្មនៃស្ថានទូតចិនប្រចាំកម្ពុជា បានមានប្រសាសន៍ថា វិស័យធនធានមនុស្សជាគ្រឹះដ៏សំខាន់បំផុតសម្រាប់ការអភិវឌ្ឍប្រទេស ហើយអាហារូបករណ៍MOFCOMនេះនឹងក្លាយជាវេទិកាដ៏សំខាន់មួយសម្រាប់បង្កើនបរិមាណបញ្ញវន្តកម្ពុជាដើម្បីចូលរួមនៅក្នុងការអភិវឌ្ឍសង្គមជាតិ។ លោកបានបន្ថែមទៀតថា តាមរយៈបទពិសោធន៍កន្លងមក អាហារូបករណ៍MOFCOMនេះ មានគុណតម្លៃសម្រាប់រួមចំណែកបង្កើនមូលធនមនុស្សនៅកម្ពុជា និងរួមចំណែកជាវេទិកាដ៏សំខាន់សម្រាប់មិត្តកម្ពុជាក្នុងការផ្សព្វផ្សាយពីទេសចរណ៍ និងវប្បធម៌របស់ខ្លួនដល់មិត្តចិន និងបណ្តាមិត្តភក្តិបរទេសថែមទៀតផង។

ក្រោយបទឧទ្ទេសនាម និងការបកស្រាយយ៉ាងក្បោះក្បាយទៅនឹងសំណួររបស់អង្គពិធី ឯកឧត្តម ឡាវ វ៉ាន់ រដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូនបានធ្វើការបូកសរុបដោយបានថ្លែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់របស់អង្គភាពទាំង៣ដែលបានសហការរៀបចំវេទិកានេះក្នុងស្មារតីចូលរួមចំណែកកាន់តែសកម្មថែមទៀតក្នុងកិច្ចបង្កើនវិមាត្រទំហំនៃមូលធនមនុស្សស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ក្រោមការដឹកនាំប្រកបដោយភាពវាងវៃ និងខ្លាំងក្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមក៏បានលើកទឹកចិត្តបន្ថែមទៀតដល់មន្ត្រីរាជការ និងយុវជនកម្ពុជាក្តាប់ឱ្យជាប់នូវកាលានុវត្តភាពដ៏ល្អប្រសើរនេះ ហើយក៏អាចឈ្វេងយល់ស៊ីជម្រៅ លម្អិត និងច្បាស់លាស់ពីអាហារូបករណ៍នានាទាំងក្នុងប្រទេសកម្ពុជា ទាំងនៅបរទេសតាមរយៈសមាគមអ.ម.ត.ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង