**អភិបាលខេត្តបាត់ដំបង ចុះទទួលស្វាគមន៍ពលករខ្មែរវិលត្រលប់ពីប្រទេសថៃមកលេងស្រុកកំណើតអំឡុងពេលចូលឆ្នាំថ្មី នៅច្រកទ្វាព្រំដែនអន្តរជាតិដូង**ឧបនាយករដ្ឋមន្ត្រី ស សុខា អញ្ជើញសម្ពោធ និងសំណេះសំណាលជាមួយកងកម្លាំងនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម**ប.ស.ស. បានធ្វើបច្ចុប្បន្នភាពអនុវត្តផ្ដល់សេវាតាមប្រព័ន្ធអនឡាញ ស្របតាមការរីកចម្រើននៃបច្ចេកវិទ្យាថ្មីៗ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញអមដំណើរឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចុះពិនិត្យមើលដំណើរការនៃការបំពេញការងាររបស់មន្ត្រីនៅអង្គភាពច្រកចេញចូលតែមួយរបស់រដ្ឋបាលខេត្តកំពង់ចាម**ឧត្តមសេនីយ៍ទោ ស សំបូរធន ដឹកនាំអង្គប្រជុំផ្សព្វផ្សាយបទបញ្ជា និងផែនការសន្តិសុខ សុវត្ថិភាព និងសង្គ្រោះបន្ទាន់ព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនដល់កម្ពុជា និងផែនការការពារសន្តិសុខ សម្រាប់ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅខេត្តសៀមរាប**សម្ដេចតេជោ អញ្ជើញជូនដំណើរបងប្រុសជាលើកចុងក្រោយ**ឯកឧត្តមឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត ជួបប្រជុំពិភាក្សាការងារអំពីការគាំទ្រការអនុវត្តកម្មវិធីរដ្ឋាភិបាលឌីជីថលកម្ពុជា នៅគម្រោងរដ្ឋបាលថ្នាក់ក្រោមជាតិ**សម្តេចធិបតី និងលោកជំទាវ ឧបត្ថម្ភទំនុកបម្រុងការព្យាបាលលោកស្រី សឿន សំណាង ពលការិនីធ្វើការនៅប្រទេសថៃ ដែលជួបគ្រោះថ្នាក់បាក់កែងជើង ដោយសារឧបទ្ទវហេតុរញ្ជួយដី**លោកជំទាវ ឡោក ខេង៖ ការបរិភោគអាហារកែច្នៃដែលភាគច្រើនមានជាតិស្ករ អំបិល និងខ្លាញ់មិនល្អកម្រិតខ្ពស់ ជាកត្តាហានិភ័យដែលអាចបង្កជាជំងឺមិនឆ្លង**គម្រោងវិនិយោគបន្ទាន់លើហេដ្ឋារចនាសម្ព័ន្ធលូ និងប្រព័ន្ធរំដោះទឹកសម្រាប់បញ្ចៀសការជន់លិចនៅភូមិសាស្ត្ររាជធានីភ្នំពេញ (តាមបណ្តោយផ្លូវជាតិលេខ ៤ និងផ្លូវរថភ្លើង) សម្រេចបាន ៨៨%**ឧបនាយករដ្ឋមន្ត្រី ស សុខា អញ្ជើញពិនិត្យដំណើរការនៃការបំពេញការងាររបស់មន្ត្រីនៅច្រកចេញចូលតែមួយ របស់រដ្ឋបាលខេត្តកំពង់ចាម**សម្តេច ឃួន សុដារី៖ សុខភាពជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុត មិនអាចកាត់ថ្លៃបានសម្រាប់មនុស្សគ្រប់រូប**កម្ពុជាមិនមានបញ្ហាក្នុងការផ្គត់ផ្គង់គ្រាប់ស្វាយចន្ទីនោះឡើយ!**ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំនេះ នឹងធ្វើឡើងដើម្បីបង្កើតបរិយាកាសសប្បាយរីករាយនៅលើទីតាំងចំនួន៦**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៥**សម្តេចធិបតី អំពាវនាវប្រជាពលរដ្ឋចូលរួមគាំទ្រ និងទិញផលិតផលខ្មែរ យកទៅប្រើប្រាស់ ប្រកបដោយស្មារតីជាតិនិយម និងបណ្តុះមនសិការ «ខ្មែរស្រឡាញ់ខ្មែរ ខ្មែរប្រើប្រាស់ ផលិតផលខ្មែរ ជាមោទនភាពជាតិខ្មែរ»**រដ្ឋបាលក្រុងព្រៃវែង អំពាវនាវដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន អាហារដ្ឋាន កុំដំឡើងថ្លៃក្នុងឱកាសពលរដ្ឋនិងភ្ញៀវទេសចរមកលេងកម្សាន្តពេលចូលឆ្នាំខ្មែរ**ក្រសួងការងារ ចុះទទួលស្វាគមន៍បងប្អូនពលករខ្មែរវិលត្រលប់ពីប្រទេសថៃមកលេងស្រុកកំណើតអំឡុងពេលចូលឆ្នាំថ្មី នៅច្រកទ្វាព្រំដែនអន្តរជាតិដូង(បានឡែម)**ឯកឧត្តម ចាន់ ស៊ីណាត អញ្ជើញដឹកនាំក្រុមការងារបច្ចេកទេស ចុះពិនិត្យវឌ្ឍនភាពគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ ក្នុងភូមិសាស្ត្រខេត្តតាកែវ**ក្រសួងបរិស្ថាន៖ ស្ថានភាពគុណភាពខ្យល់នៅកម្ពុជា សម្រាប់ថ្ងៃទី១ ខែមេសា ចាប់ពីម៉ោង ៧ ព្រឹក ដល់ម៉ោង ៧ ព្រឹក ថ្ងៃទី២ ខែមេសា គឺ “ល្អណាស់”

អគ្គលេខាធិការអង្គការណាតូ ព្រមានទៅកាន់សហរដ្ឋអាមេរិក និងអឺរ៉ុប ជុំវិញការណ៍ដែលចង់ប្រឈមមុខតែម្នាក់ឯង នៅក្នុងបញ្ហាសន្តិសុខពិភពលោក

វ៉ាសូវី៖ បើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែមីនា ឆ្នាំ ២០២៥ អគ្គលេខាធិការអង្គការណាតូ (NATO) លោក Mark Rutte បានព្រមានទៅកាន់សហរដ្ឋអាមេរិក និងអឺរ៉ុប ជុំវិញការណ៍ដែលចង់ប្រឈមមុខតែម្នាក់ឯង នៅក្នុងបញ្ហាសន្តិសុខពិភពលោក ចំពេលដែលមានភាពតានតឹង និងទស្សនផ្ទុយគ្នាចំពោះរុស្ស៉ី នៅក្នុងចំណោមសម្ព័ន្ធមិត្តនៃបក្សសម្ព័ន្ធយោធាឆ្លងអាត្លង់ទិកមួយនេះ។

ក្នុងសុន្ទរកថានៅឯទីក្រុងវ៉ាសូវី ប្រទេសប៉ូឡូញ លោក Rutte និយាយថា «ខ្ញុំសូមបញ្ជាក់ឱ្យច្បាស់ នេះមិនមែនជាពេល ដែលត្រូវធ្វើដំណើរតែឯងឡើយ មិនថាសម្រាប់អឺរ៉ុប ឬអាមេរិកខាងជើងនោះទេ។ បញ្ហាប្រឈមផ្នែកសន្តិសុខពិភពលោក គឺធំធេងពេកសម្រាប់ឱ្យយើងម្នាក់ៗ ប្រឈមមុខរៀងៗខ្លួន»។ នៅពេលត្រូវបានសួរថាតើ សម្ព័ន្ធមិត្តណាតូ នៅតែអាចជឿជាក់លើអាមេរិកបានទេ? លោក Rutte បានប្រាប់អ្នកយកព័ត៌មានថា «ពិតណាស់ យើងអាចជឿទុកចិត្តអាមេរិកបាន។ ពួកគេគឺជាដៃគូដ៏ និងជាសម្ព័ន្ធមិត្តដ៏ធំបំផុតនៅក្នុងអង្គការណាតូ»។

គួរបញ្ជាក់ថា ការអត្ថាធិប្បាយរបស់លោក Rutte បានកើតឡើងប៉ុន្មានថ្ងៃ បន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth និងអនុប្រធានាធិបតី លោក JD Vance បានត្អូញត្អែរតាមគ្រុបជជែកការងារមួយ ថាមិនពេញចិត្តនឹងសម្ព័ន្ធមិត្តអឺរ៉ុប ដែលចូលចិត្តកេងចំណេញពេក។

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅក្នុងខែនេះ ក៏បានធ្វើឱ្យមានមន្ទិលសង្ស័យផងដែរ ជុំវិញឆន្ទៈរបស់ទីក្រុងវ៉ាស៉ីនតោន ក្នុងការការពារសម្ព័ន្ធមិត្តណាតូ ដែលខ្លួនចាត់ទុកថា មិនបានចំណាយគ្រប់គ្រាន់ សម្រាប់វិស័យការពារជាតិរបស់ខ្លួន និងបង្កជាក្តីបារម្ភក្នុងចំណោមមេដឹកនាំអឺរ៉ុប ខណៈពួកគេព្យាយាមបន្តការគាំទ្រអ៊ុយក្រែន ដើម្បីប្រយុទ្ធប្រឆាំងនឹងសង្រ្គាមឈ្លានពានរបស់រុស្ស៉ី៕

អត្ថបទដែលជាប់ទាក់ទង