ចំនួនអ្នកស្លាប់កើនឡើងដល់ ១,៦៤៤នាក់ បន្ទាប់ពីគ្រោះរញ្ជួយដីដ៏ខ្លាំងនៅប្រទេសមីយ៉ាន់ម៉ា
យ៉ាំងហ្គោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥នេះថា មនុស្សសរុបចំនួន ១.៦៤៤នាក់បានស្លាប់ និង ៣.៤០៨នាក់បានរងរបួស និង ១៣៩នាក់ទៀតកំពុងបាត់ខ្លួនក្នុងគ្រោះរញ្ជួយដីដ៏ខ្លាំងមួយនៅក្នុងប្រទេសមីយ៉ាន់ម៉ា នេះបើយោងតាមក្រុមព័ត៌មាននៃក្រុមប្រឹក្សារដ្ឋបាលរដ្ឋកាលពីយប់ថ្ងៃសៅរ៍។
ការរញ្ជួយដីកម្រិត ៧.៧រិចទ័របានវាយប្រហារប្រទេសនៅអាស៊ីអាគ្នេយ៍កាលពីថ្ងៃសុក្រដោយមាន Mandalay, Bago, Magway, ភាគឦសាននៃរដ្ឋ Shan, Sagaing និង Nay Pyi Taw ក្នុងចំណោមតំបន់ដែលរងគ្រោះខ្លាំងបំផុត។
លោក Min Aung Hlaing ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋរបស់មីយ៉ាន់ម៉ា បានមកដល់ទីក្រុង Mandalay តាមឧទ្ធម្ភាគចក្រនៅព្រឹកថ្ងៃសៅរ៍ ដើម្បីពិនិត្យតំបន់ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរ នេះបើយោងតាមវិទ្យុ និងទូរទស្សន៍មីយ៉ាន់ម៉ា។ លោក Min Aung Hlaing បានអំពាវនាវសុំជំនួយអន្តរជាតិកាលពីថ្ងៃសុក្រ។