**ឯកឧត្តម ច័ន្ទ សុភក្ត្រា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទៀ សីហា និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**សម្តេចប្រធានរដ្ឋសភា ចែករំលែកទ្រឹស្តីសន្តិភាពរបស់សម្តេចតេជោ ហ៊ុន សែន ដល់កិច្ចប្រជុំកំពូល២០២៥ របស់សហព័ន្ធសន្តិភាពសកល**ឯកឧត្តម​ ជា​ ប៉ោ ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តម​​ យឹម​ លាង និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**ឯកឧត្តម​ ជា​ ប៉ោ ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**លោក Xi Jinping ប្រធានរដ្ឋចិននឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសវៀតណាម ម៉ាឡេស៊ី និងកម្ពុជា**ឯកឧត្តម អ៊ួង ចន្ធី ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**បទវិភាគ៖ប្រទេសចិនឆ្លើយតបនឹងបញ្ហាប្រឈមនិងគាំពារសច្ចយុត្តិធម៌តាមរយៈ”ភាពនឹងនរ”របស់ខ្លួន**ឯកឧត្តម អ៊ួង ចន្ធី ផ្ញើសារលិខិតគោរពជូនពរ សម្ដេច ទៀ បាញ់ និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**ឯកឧត្តម អ៊ួង ចន្ធី ផ្ញើសារលិខិតគោរពជូនពរ សម្ដេច ស ខេង និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**ឯកឧត្តម អ៊ួង ចន្ធី ផ្ញើសារលិខិតគោរពជូនពរ សម្ដេច គុយ សុផល និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**ឯកឧត្តម អ៊ួង ចន្ធី ផ្ញើសារលិខិតគោរពជូនពរ សម្ដេច ម៉ែន សំអន ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**ឯកឧត្តម អ៊ួង ចន្ធី ផ្ញើសារលិខិតគោរពជូនពរ សម្ដេច ឃួន សុដារី ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**ឯកឧត្តម អ៊ួង ចន្ធី ផ្ញើសារលិខិតគោរពជូនពរ សម្ដេច សាយ ឈុំ និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**ឯកឧត្តម អ៊ួង ចន្ធី ផ្ញើសារលិខិតគោរពជូនពរ សម្ដេចពញាចក្រី ហេង សំរិន និងសម្ដេចធម្មវិសុទ្ធវង្សា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**លោក Xi Jinping ប្រធានរដ្ឋចិនជួបពិភាក្សាជាមួយលោក Pedro Sanchez នាយករដ្ឋមន្ត្រីអេស្ប៉ាញ**ឯកឧត្តម អ៊ួង ចន្ធី ផ្ញើសារលិខិតគោរពជូនពរ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**ឯកឧត្តម អ៊ួង ចន្ធី ផ្ញើសារលិខិតគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**កិច្ចប្រជុំកំពូលពិភពលោក២០២៥ UPF ៖ សម្តេច ឃួន សុដារី អំពាវនាវឱ្យមានសកម្មភាពពហុភាគី ដើម្បីដោះស្រាយបញ្ហាប្រឈមសកល និងនិរន្តរភាពសន្តិភាពសកល**ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ដាក់ឲ្យចូលនិវត្តន៍នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផៃ្ទ ២០រូប**ឯកឧត្តម ស្វាយ សំអ៊ាង ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

ចលនាតស៊ូប្រដាប់អាវុធប្រឆាំងនឹងរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានរិះគន់របបយោធាឥតសំចៃមាត់ ជុំវិញការវាយប្រហារគ្មានធម៌មេត្តាតាមផ្លូវអាកាសលើភូមិ និងទីក្រុងនានា បើទោះបីជាប្រទេសកំពុងជួបគ្រោះរញ្ជួយដី

ណៃពិដោ៖ ចលនាតស៊ូប្រដាប់អាវុធប្រឆាំងនឹងរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាបានរិះគន់របបយោធាឥតសំចៃមាត់ ជុំវិញការវាយប្រហារគ្មានធម៌មេត្តាតាមផ្លូវអាកាសលើភូមិ និងទីក្រុងនានា បើទោះបីជាប្រទេសកម្សត់មួយនេះកំពុងជួបមហន្តរាយនៃគ្រោះរញ្ជួយដី ដែលបានសម្លាប់មនុស្សប្រហែល១៧០០នាក់ក៏ដោយ។

ក្រុមប្រដាប់អាវុធជនជាតិភាគតិចការ៉ែន អះអាងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រដ្ឋាភិបាលយោធាបន្តវាយប្រហារតាមផ្លូវអាកាសសំដៅលើតំបន់ជនស៊ីវិល ទោះបីជាប្រជាជនកំពុងរងគ្រោះយ៉ាងខ្លាំងដោយសារគ្រោះរញ្ជួយដីក៏ដោយ។

ក្រុមចលនាប្រដាប់អាវុធប្រឆាំងរបបសឹកមួយអះអាងថា៖«ក្នុងកាលៈទេសៈដ៏ស្មុគស្មាញ និងវេទនាបែបនេះ របបយោធា គួរតែផ្តល់អាទិភាពដល់កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ ប៉ុន្តែផ្ទុយទៅវិញ គឺរបបនេះផ្តោតលើការដាក់ពង្រាយកងកម្លាំង ដើម្បីវាយប្រហារប្រជាជនរបស់ខ្លួនឯងទៅវិញ»។ ភ្លាមៗបន្ទាប់ពីសោកនាដកម្មនៃគ្រោះរញ្ជួយដីដ៏សាហាវ យន្តហោះយោធាបានបើកការវាយប្រហារតាមអាកាស និងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកនៅក្នុងរដ្ឋការ៉ែន។

ជុំវិញបញ្ហានេះ រដ្ឋមន្ត្រីការបរទេសសិង្ហបុរី លោក វីវៀន បាឡាគ្រិស្ហនន្ទ បានអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់ ដើម្បីជួយដល់ការចែកចាយជំនួយ បន្ទាប់ពីកិច្ចប្រជុំតាមប្រព័ន្ធអនឡាញជាមួយសមភាគីអាស៊ានស្ដីពីគ្រោះមហន្តរាយ។

ជាក់ស្តែង ក្រសួងការបរទេសសិង្ហបុរីបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍មួយថា៖«[លោក បាឡាគ្រីស្ហនន្ទ]បានអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់ និងមានប្រសិទ្ធភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលនឹងជួយសម្រួលដល់កិច្ចខិតខំប្រឹងប្រែងក្នុងការផ្ដល់ជំនួយមនុស្សធម៌ និងការបង្រួបបង្រួមជាតិរយៈពេលវែង សន្តិភាព និងការកសាងជាតិឡើងវិញ»។

គួរជម្រាបថា មីយ៉ាន់ម៉ាបានផុងខ្លួនកាន់តែជ្រៅទៅក្នុងវិបត្តិសង្គ្រាមស៊ីវិលជាមួយក្រុមប្រឆាំងប្រដាប់អាវុធជនជាតិភាគតិចជាច្រើន ចាប់តាំងពីរដ្ឋប្រហារឆ្នាំ២០២១ នៅពេលដែលរបបយោធាបានដណ្តើមអំណាចពីរដ្ឋាភិបាលជាប់ឆ្នោត លោកស្រី អ៊ុងសាន ស៊ូជី ។ កាលពីចុងសប្តាហ៍មុន គ្រោះរញ្ជួយដីកម្រិត៧,៧រ៉ិចទ័របានអង្រួនប្រទេសមីយ៉ាន់ម៉ាដោយបានបំផ្លិចផ្លាញយ៉ាងខ្លាំងខ្លាដល់ប្រទេសកំពុងជួបវិបត្តិមួយនេះ ដោយមនុស្សប្រមាណ១៧០០នាក់ស្លាប់ ហើយ ៣៤០០នាក់រងបួស ខណៈមនុស្សជាង៣០០នាក់កំពុងកប់នៅក្រោមសំណង់អាគារបាក់បែកនៅឡើយ៕

អត្ថបទដែលជាប់ទាក់ទង