**លុបឈ្មោះឧត្ដមសេនីយ៍ ត្រី ឈាវ មុន្និន នាយទាហានដែលល្មេីសវិន័យកងទ័ព ចេញពីក្របខណ្ឌកងយោធពលខេមរភូមិន្ទ**ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញសំណេះសំណាល និងសួរសុខទុក្ខជាមួយអតីតមន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភាដែលជានិវត្តជន**សម្តេចធិបតី និងលោកជំទាវបណ្ឌិត ឧបត្ថម្ភគ្រឿងឧបភោគបរិភោគមួយចំនួន ជូនតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង**ទីភ្នាក់ងារអង្គការសហប្រជាជាតិ ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន កោតសរសើរសមិទ្ធផលកម្ពុជា និងប្រកាសបន្តគាំទ្រវិស័យសកម្មភាពមីន**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ៖ កម្ពុជាបានកំណត់មហិច្ឆតារបស់ខ្លួនក្នុងការប្រែក្លាយទៅជាប្រទេសមានចំណូលមធ្យមនៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០**នាយឧត្តមសេនីយ៍ ស ថេត ដឹកនាំកិច្ចប្រជុំផែនការ ការពារសន្ដិសុខ សុវត្ថិភាពជូនដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីចិននៅកម្ពុជា**ក្រសួងបរិស្ថាន ថ្កោលទោសយ៉ាងដាច់អហង្ការចំពោះជនល្មើសដែលបានបាញ់មកលើមន្រ្តីអនុវត្តច្បាប់ ដែលកំពុងបំពេញតួនាទីក្នុងនាមជាមន្រ្តីទទួលបន្ទុកគ្រប់គ្រងតំបន់ការពារធម្មជាតិ**គម្រោងវិនិយោគចំនួន១៧២ មានទុនវិនិយោគសរុបប្រមាណ ២,៥ពាន់លានដុល្លារ និងគ្រោងបង្កើតការងារបានចំនួនប្រមាណ ១២ម៉ឺនកន្លែង ត្រូវបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងត្រីមាសទី១ឆ្នាំនេះ**ប្រទេសចិនដើរយ៉ាងលឿនដើម្បីរក្សាស្ថិរភាពទីផ្សារចំពេលមានភាពចលាចលផ្នែកហិរញ្ញវត្ថុពិភពលោក**ក្រសួងការងារ បើកយុទ្ធនាការផ្សព្វផ្សាយស្តីពី «ការបង្ការនិងទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារនៅតាមសហគ្រាស គ្រឹះស្ថានផលិតឥដ្ឋ ក្បឿង និងកសិឧស្សាហកម្ម» នៅខេត្តសៀមរាប**លោក ត្រាំ និងលោក បេនចាមីន ជួបប្រជុំគ្នានៅសេតវិមាន ស្ដីពីវិបត្តិចំណាប់ខ្មាំងនៅតំបន់ Gaza និងពន្ធរបស់អាមេរិក លើទំនិញអ៊ីស្រាអែល**កប៉ាល់ហ្វីលីពីនបានបណ្តេញចេញ បន្ទាប់ពីបង្កហេតុនៅជិត Huangyan Dao**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំឆ្លងសេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងការស្នាក់នៅ និងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ**រដ្ឋបាលរាជធានីភ្នំពេញ ចេញសេចក្តីណែនាំស្តីពី ការរក្សាសុវត្ថិភាពបង្ការការពារគ្រោះអគ្គីភ័យក្នុងរាជធានីភ្នំពេញ នាឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ**មន្ដ្រីជាន់ខ្ពស់មហាផ្ទៃ ណែនាំអាជ្ញាធរខេត្តព្រៃវែង ត្រូវខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការបង្ក្រាបបទល្មើសព្រហ្មទណ្ឌ**រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងស្តីពីការរៀបចំសណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈជុំវិញរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ ក្នុងឱកាសរៀបចំសង្រ្កាន្តវត្តភ្នំ**រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ណែនាំអភិបាលខេត្តជាប់ព្រំដែនជាមួយប្រទេសថៃ ត្រូវលើកកម្ពស់ការគ្រប់គ្រង និងសម្របសម្រួលដល់ការធ្វើដំណើរចេញចូលឆ្លងកាត់ច្រកទ្វារ ព្រំដែនរបស់ប្រជាពលរដ្ឋខ្មែរ នាឱកាសបុណ្យចូលឆ្នាំថ្មី**ឯកឧត្តម ហេង សួរ ជួបពិភាក្សាជាមួយជំនួយការអគ្គនាយកទទួលបន្ទុកការងារ និងកិច្ចគាំពារសង្គម នៃអង្គការអន្តរជាតិខាងការងារ**បុណ្យចូលឆ្នាំខ្មែរ សមត្ថកិច្ចនៅតែរឹតបន្តឹងច្បាប់ចរាចរណ៍ ពិសេសការបន្តចាប់ជាតិស្រវឹង**ឧបនាយករដ្ឋមន្ត្រី ស សុខា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រធានស្ថានតំណាងក្រសួងនគរបាលវៀតណាម ប្រចាំកម្ពុជា

លោក ត្រាំ ថាលោកមិននិយាយលេងទេ ជុំវិញការចង់កាន់តំណែងជាប្រធានាធិបតីអាណត្តិទីបី ដែលត្រូវបានរារាំងដោយរដ្ឋធម្មនុញ្ញអាម៉េរិក

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាម៉េរិកមកពីគណបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃអាទិត្យទី៣០ ខែមីនា ថា លោកមិននិយាយលេងទេ ជុំវិញការចង់កាន់តំណែងជាប្រធានាធិបតីអាណត្តិទីបី ដែលត្រូវបានរារាំងដោយរដ្ឋធម្មនុញ្ញសហរដ្ឋអាម៉េរិក។ ប៉ុន្តែលោកថា វាលឿនពេកក្នុងការគិតធ្វើដូច្នេះ។

លោក ត្រាំ ដែលបានចូលកាន់តំណែងនៅថ្ងៃទី២០ ខែមករា សម្រាប់អាណត្តិទីពីររបស់ខ្លួនក្នុងការយកឈ្នះដៃគូនយោបាយដ៏មានសក្តានុពលមកពីគណបក្សប្រជាធិបតេយ្យ បានបញ្ជាក់ថា វាលឿនពេកក្នុងការគិតអំពីរឿងនេះ ប៉ុន្តែថា.មានវិធីសាស្ដ្រក្នុងការធ្វើដូច្នេះ។ យោងតាមវិសោធនកម្មលើកទី២២ នៃរដ្ឋធម្មនុញ្ញសហរដ្ឋអាម៉េរិក ប្រធានាធិបតី ត្រូវបានកំណត់ឱ្យកាន់តំណែងត្រឹមពីរអាណត្តិប៉ុណ្ណោះ។ សំណើដើម្បីផ្លាស់ប្ដូរវិសោធនកម្មរដ្ឋធម្មនុញ្ញតម្រូវឱ្យមានការបោះឆ្នោតពីរភាគបីនៅក្នុងសភាទាំងពីរ និងការផ្ដល់សច្ចាប័នដោយសភានៃបីភាគបួននៃរដ្ឋចំនួន៥០របស់សហរដ្ឋអាម៉េរិក។

លោក ដូណាល់ ត្រាំ ដែលមានអាយុ៧៨ឆ្នាំ ជាប្រធានាធិបតីអាម៉េរិកចាស់ជាងគេនៅពេលលោកឡើងកាន់តំណែង នឹងមានអាយុ៨២ឆ្នាំប្រសិនបើលោកបានកាន់តំណែងរយៈពេល៤ឆ្នាំទៀត បន្ទាប់ពីការបោះឆ្នោតនៅខែវិច្ឆិកា ឆ្នាំ២០២៨។

គួរបញ្ជាក់ថា ការកំណត់ត្រឹម២អាណត្តិសម្រាប់ការកាន់តំណែងជាប្រធានាធិបតី ត្រូវបានកំណត់ដោយលោក ចច វ៉ាស៊ីនតោន (George Washington) ក្នុងឆ្នាំ១៧៩៦ ហើយត្រូវបានអនុវត្តអស់រយៈពេលជាង១៤០ឆ្នាំមកហើយ។ យ៉ាងណា ក្នុងឆ្នាំ១៩៤០ លោក ហ្វ្រែងគ្លីន ឌី រ៉ូសវេល (Franklin D Roosevelt) ជាអ្នកប្រជាធិបតេយ្យធ្លាប់ជាប្រធានាធិបតីក្នុងអំឡុងពេលវិបត្តិសេដ្ឋកិច្ចដ៏ធំ និងសង្រ្គាមលោកលើកទីពីរ បានកាន់តំណែង៣អាណត្តិ ដោយបានស្លាប់នៅដើមអាណត្តិទី៤ ក្នុងឆ្នាំ១៩៤៥ ដែលនាំឱ្យមានវិសោធនកម្មឆ្នាំ១៩៥១ លើដែនកំណត់រយៈពេលនៃការកាន់តំណែង។

អត្ថបទដែលជាប់ទាក់ទង