**នាយករដ្ឋមន្ត្រីឡាវ ថ្លែងអំណរគុណចំពោះសម្ដេចធិបតី ដែលបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចូលរួមរំលែកទុក្ខ និងគោរពវិញ្ញាណក្ខន្ធអតីតប្រធានរដ្ឋឡាវ**កម្ពុជា-ឡាវ នឹងបន្តជំរុញពង្រឹងនិងពង្រីកទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការ លេីគ្រប់វិស័យឱ្យកាន់តែរឹងមាំនិងរីកចម្រេីនបន្ថែមទៀត**បទវិភាគ៖តបតវិញចំពោះអាមេរិក ចិនដាក់ចេញវិធានការទប់ទល់មួយចំនួនយ៉ាងម៉ឺងម៉ាត់**ឯកឧត្តម ហួត សុីនាដ អញ្ជើញជាអធិបតីក្នុងសិក្ខាសាលា ការសិក្សានៅប្រទេសជប៉ុន ក្រោមប្រធានបទ «ផ្តើមចេញពីថ្នាក់រៀន ឆ្ពោះទៅរកសកលលោក»**អភិបាលខេត្តកំពង់ចាម ចុះសួរសុខទុក្ខសំណេះសំណាល និងនាំអំណោយសម្តេចធិបតី ប្រគល់ជូនកងទ័ពអង្គភាពកងពលតូចអន្តរាគមន៍លេខ៦ ដែលជាអង្គភាពសម្ព័ន្ធមេត្រីភាព ក្នុងឱកាសឆ្នាំថ្មីប្រពៃណីជាតិខ្មែរ**ឯកឧត្តម វ៉ា ថន ជួបសំណេះសំណាលថ្នាក់ដឹកនាំ និងមន្ត្រីរាជការ រដ្ឋបាលខេត្តក្រចេះ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ ព.ស.២៥៦៩ នាពេលខាងមុខ**ចំនួនសត្វផ្សោតទន្លេមេគង្គនៅកម្ពុជា កើនដល់ ១១០ក្បាល!**ពលករខ្មែរសប្បាយរីករាយដែលបានមកលេងស្រុកកំណើតអំឡុងពេលចូលឆ្នាំ តាមច្រកព្រំដែន ដោយពុំមានការបង់ប្រាក់សេវាចេញ-ចូល **ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅក្នុងប្រទេសមីយ៉ាន់ម៉ា បានកើនឡើងដល់ ៣ ៣៥៤នាក់**នាយករដ្ឋមន្ត្រីបែលហ្ស៉ិក និយាយថាប្រទេសរបស់លោកទំនងជានឹងមិនចាប់ខ្លួនលោក Benjamin Netanyahu តបតាមដីកាចាប់ខ្លួនរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ ICC នោះទេ**អាវុធហត្ថខេត្តបញ្ជូនជនសង្ស័យ៥នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងរំលោភលើលំនៅឋាន**នាយករដ្ឋមន្ត្រីជប៉ុន កំពុងស្វែងរកលទ្ធភាពនៃការសន្ទនាតាមទូរស័ព្ទ ជាមួយលោក ដូណាល់ ត្រាំ ពាក់ព័ន្ធនិងការដាក់ពន្ធគយ**ជប៉ុនអាចបាត់បង់សក្តានុពលនៃការនាំចេញរថយន្តចំនួន១៧ ពាន់លានដុល្លារ បន្ទាប់ពីការសម្រេចចិត្តរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងការដំឡើងពន្ធ២៥ ភាគរយលើវិស័យរថយន្ត**កម្ពុជានឹងរៀបចំតាំងផលិតផលខ្មែរ និងមានសាងសង់រំលេចអំពី «ប្រាសាទកោះកេរ» ដែលបង្ហាញពីស្នាដៃស្ថាបត្យកម្ម និងសិល្បបុរាណខ្មែរដ៏ល្អឯក ក្នុងពិព័រណ៍ពិភពលោក២០២៥ នៅប្រទេសជប៉ុន **ចិនប្រកាសនឹងដាក់ពន្ធ៣៤ ភាគរយលើការនាំចូលទាំងអស់ពីសហរដ្ឋអាម៉េរិក**វៀតណាម សង្កត់ធ្ងន់លើឆន្ទៈដើម្បីកាត់បន្ថយពន្ធនាំចូលលើទំនិញរបស់អាម៉េរិកមកត្រឹមសូន្យភាគរយ**នាយករដ្ឋមន្រ្តីហ្គ្រោអង់ឡង់ដែលនឹងចូលកាន់តំណែងឆាប់ៗនេះ អះអាងថា កិច្ចពិភាក្សាអំពីការបញ្ចូលកោះពាក់កណ្តាលស្វយ័តដាណឺម៉ាកជាកម្មសិទ្ធិអាម៉េរិកគឺមិនអាចទទួលយកបានទេ**តុលាការក្នុងប្រទេសថៃ ចេញដីកាចាប់ខ្លួនសាស្ត្រាចារ្យអាមេរិកម្នាក់ពីបទប្រមាថព្រះមហាក្សត្រថៃ**ប្រមុខក្រុមប្រឹក្សាសន្តិសុខជាតិរបស់កោះតៃវ៉ាន់ ធ្វើដំណើរទៅដល់សហរដ្ឋអាមេរិកហើយ ដើម្បីជួបពិភាក្សាជាមួយក្រុមមន្ត្រីនៃរដ្ឋបាលលោក ដូណាល់ ត្រាំ បន្ទាប់ពីចិនបិទបញ្ចប់ការធ្វើសមយុទ្ធយោធានៅជុំវិញកោះតៃវ៉ាន់**សម្តេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូ អញ្ជើញដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ការចូលរួមគោរពវិញ្ញាណក្ខន្ធសពអតីតប្រធានរដ្ឋឡាវ

អភិបាលខេត្តព្រះវិហារ ណែនាំឲ្យធ្វើជំរឿនមន្ត្រីរាជការ និងមន្ត្រីកិច្ចសន្យា ដែលបម្រើការងារចាប់ពី១០ឆ្នាំឡើង តែពុំទាន់ទទួលបានមេដាយការងារ ដើម្បីស្នើសុំបំពាក់ជូនពួកគាត់

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាស លោក ឃិត សុធារ៉ា ចូលកាន់មុខតំណែងជា អភិបាលស្រុកឆែប។ ពិធីនេះ ក៏មានការចួលរួមពីថ្នាក់ដឹកនាំខេត្ត មេបញ្ជការកងកម្លាំងប្រដាប់អាវុធទាំង៣ លោកប្រធាន អនុប្រធានមន្ទីរ អង្គភាព ជុំវិញខេត្ត លោកអភិបាលក្រុង ស្រុក ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។

នៅក្នុងឱកាសនោះ ឯកឧត្តម គីម រិទ្ធី បានចូលរួមអបអរសាទរចំពោះលោក ឃិត សុធារ៉ា អតីតអភិបាលក្រុងព្រះវិហារ ដែលត្រូវបានថ្នាក់ដឹកនាំ និងប្រមុខរាជរដ្ឋាភិបាល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ផ្តល់សេចក្តីទុកចិត្ត តែងតាំងជាអភិបាលស្រុកឆែប នាពេលនេះ។

ឯកឧត្តមអភិបាលខេត្ត ក៏បានថ្លែងលើកឡើងពីគោលការណ៍នៃការតែងតាំងអភិបាលក្រុង ស្រុក ដែលមានការអូសបន្លាយរយះពេលយូរ គឺដោយសារត្រូវឆ្លងកាត់តាមដំណាក់កាលនីមួយៗ និងការវាយតម្លៃយ៉ាងយកចិត្តទុកដាក់និងត្រឹមត្រូវ ពីថ្នាក់ក្រោម រហូតដល់ថ្នាក់លើ មុននឹងលោកបញ្ជូនបញ្ជីឈ្មោះឆ្លងទៅក្រសួងមហាផ្ទៃ និងមានការសម្រេចឯកភាពពីសម្តេចនាយករដ្ឋមន្ត្រី។

អនុវត្តតាមអនុសាសន៍របស់សម្តេចធិបតី នាយករដ្ឋមន្ត្រី, ឯកឧត្តម គីម រិទ្ធី បានថ្លែងណែនាំដល់លោកអភិបាលស្រុកឆែបថ្មី ត្រូវធ្វើជំរឿនឡើងវិញដល់មន្ត្រីរាជការ និងមន្ត្រីកិច្ចសន្យារបស់ខ្លួន ដែលបម្រើការការងារចាប់ពី១០ឆ្នាំឡើងទៅ ដែលពុំធ្លាប់ទទួលបានបណ្ណសរសើរឫមេដាយការងារទេ សូមស្នើសុំមេដាយការងារដើម្បីបំពាក់ជូនគាត់។

ឯកឧត្តម គីម រិទ្ធី ក៏បានថ្លែងណែនាំដល់លោកអភិបាលស្រុកឆែបថ្មី ត្រូវពង្រឹងប្រព័ន្ធអប់រំនៅស្រុកឆែប ប្រព័ន្ធអប់រំនៅកំពង់ស្រឡៅ ជាប់ព្រំដែនឡាវ ថាតើមតេយ្យសិក្សាដំណើរការល្អ ឬអត់ មានគ្រូបង្រៀន ឬអត់ ទាំងសាលាបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ។

ឯកឧត្តមអភិបាលខេត្ត ក៏ថ្លែងនូវការចូលរួមអបអរសាទរ ចំពោះវិទ្យាល័យកំពង់ស្រឡៅ ដែលបានជាប់ចំណាត់ថ្នាក់ជាវិទ្យាល័យគម្រូលេខរៀងទី១០ ទូទាំងប្រទេស ហើយលោកនឹងដឹកនាំនាយកសាលាទូទាំងខេត្តព្រះវិហារ ទៅមើលការដឹកនាំរបស់វិទ្យាល័យកំពង់ស្រឡៅ យកវិទ្យាល័យកំពង់ស្រឡៅជាគម្រូ។

ឯកឧត្តមអភិបាលខេត្ត ក៏បានថ្លែងណែនាំឱ្យបន្តការសហការសាមគ្គីភាព ឯកភាពផ្ទៃក្នុងអង្គភាពឱ្យបានល្អ ជាមួយមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរមូលដ្ឋាន ដើម្បីធ្វើឱ្យអង្គភាពដំណើរការបានល្អ និងទទួលជោគជ័យ។

លោកអភិបាលស្រុកថ្មីត្រូវយកចិត្តទុកដាក់ចុះជាប់ជាប្រចាំជាមួយនិងសហគមន៍ ដើម្បីក្តាប់ឱ្យបានអំពីបញ្ហាប្រឈម និងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ ដើម្បីរកវិធានការពិនិត្យដោះស្រាយឆ្លើយតបនឹងការចង់បានរបស់ពួគាត់ ៕

អត្ថបទដែលជាប់ទាក់ទង