**នាយករដ្ឋមន្ត្រីឡាវ ថ្លែងអំណរគុណចំពោះសម្ដេចធិបតី ដែលបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចូលរួមរំលែកទុក្ខ និងគោរពវិញ្ញាណក្ខន្ធអតីតប្រធានរដ្ឋឡាវ**កម្ពុជា-ឡាវ នឹងបន្តជំរុញពង្រឹងនិងពង្រីកទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការ លេីគ្រប់វិស័យឱ្យកាន់តែរឹងមាំនិងរីកចម្រេីនបន្ថែមទៀត**បទវិភាគ៖តបតវិញចំពោះអាមេរិក ចិនដាក់ចេញវិធានការទប់ទល់មួយចំនួនយ៉ាងម៉ឺងម៉ាត់**ឯកឧត្តម ហួត សុីនាដ អញ្ជើញជាអធិបតីក្នុងសិក្ខាសាលា ការសិក្សានៅប្រទេសជប៉ុន ក្រោមប្រធានបទ «ផ្តើមចេញពីថ្នាក់រៀន ឆ្ពោះទៅរកសកលលោក»**អភិបាលខេត្តកំពង់ចាម ចុះសួរសុខទុក្ខសំណេះសំណាល និងនាំអំណោយសម្តេចធិបតី ប្រគល់ជូនកងទ័ពអង្គភាពកងពលតូចអន្តរាគមន៍លេខ៦ ដែលជាអង្គភាពសម្ព័ន្ធមេត្រីភាព ក្នុងឱកាសឆ្នាំថ្មីប្រពៃណីជាតិខ្មែរ**ឯកឧត្តម វ៉ា ថន ជួបសំណេះសំណាលថ្នាក់ដឹកនាំ និងមន្ត្រីរាជការ រដ្ឋបាលខេត្តក្រចេះ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ ព.ស.២៥៦៩ នាពេលខាងមុខ**ចំនួនសត្វផ្សោតទន្លេមេគង្គនៅកម្ពុជា កើនដល់ ១១០ក្បាល!**ពលករខ្មែរសប្បាយរីករាយដែលបានមកលេងស្រុកកំណើតអំឡុងពេលចូលឆ្នាំ តាមច្រកព្រំដែន ដោយពុំមានការបង់ប្រាក់សេវាចេញ-ចូល **ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅក្នុងប្រទេសមីយ៉ាន់ម៉ា បានកើនឡើងដល់ ៣ ៣៥៤នាក់**នាយករដ្ឋមន្ត្រីបែលហ្ស៉ិក និយាយថាប្រទេសរបស់លោកទំនងជានឹងមិនចាប់ខ្លួនលោក Benjamin Netanyahu តបតាមដីកាចាប់ខ្លួនរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ ICC នោះទេ**អាវុធហត្ថខេត្តបញ្ជូនជនសង្ស័យ៥នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងរំលោភលើលំនៅឋាន**នាយករដ្ឋមន្ត្រីជប៉ុន កំពុងស្វែងរកលទ្ធភាពនៃការសន្ទនាតាមទូរស័ព្ទ ជាមួយលោក ដូណាល់ ត្រាំ ពាក់ព័ន្ធនិងការដាក់ពន្ធគយ**ជប៉ុនអាចបាត់បង់សក្តានុពលនៃការនាំចេញរថយន្តចំនួន១៧ ពាន់លានដុល្លារ បន្ទាប់ពីការសម្រេចចិត្តរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងការដំឡើងពន្ធ២៥ ភាគរយលើវិស័យរថយន្ត**កម្ពុជានឹងរៀបចំតាំងផលិតផលខ្មែរ និងមានសាងសង់រំលេចអំពី «ប្រាសាទកោះកេរ» ដែលបង្ហាញពីស្នាដៃស្ថាបត្យកម្ម និងសិល្បបុរាណខ្មែរដ៏ល្អឯក ក្នុងពិព័រណ៍ពិភពលោក២០២៥ នៅប្រទេសជប៉ុន **ចិនប្រកាសនឹងដាក់ពន្ធ៣៤ ភាគរយលើការនាំចូលទាំងអស់ពីសហរដ្ឋអាម៉េរិក**វៀតណាម សង្កត់ធ្ងន់លើឆន្ទៈដើម្បីកាត់បន្ថយពន្ធនាំចូលលើទំនិញរបស់អាម៉េរិកមកត្រឹមសូន្យភាគរយ**នាយករដ្ឋមន្រ្តីហ្គ្រោអង់ឡង់ដែលនឹងចូលកាន់តំណែងឆាប់ៗនេះ អះអាងថា កិច្ចពិភាក្សាអំពីការបញ្ចូលកោះពាក់កណ្តាលស្វយ័តដាណឺម៉ាកជាកម្មសិទ្ធិអាម៉េរិកគឺមិនអាចទទួលយកបានទេ**តុលាការក្នុងប្រទេសថៃ ចេញដីកាចាប់ខ្លួនសាស្ត្រាចារ្យអាមេរិកម្នាក់ពីបទប្រមាថព្រះមហាក្សត្រថៃ**ប្រមុខក្រុមប្រឹក្សាសន្តិសុខជាតិរបស់កោះតៃវ៉ាន់ ធ្វើដំណើរទៅដល់សហរដ្ឋអាមេរិកហើយ ដើម្បីជួបពិភាក្សាជាមួយក្រុមមន្ត្រីនៃរដ្ឋបាលលោក ដូណាល់ ត្រាំ បន្ទាប់ពីចិនបិទបញ្ចប់ការធ្វើសមយុទ្ធយោធានៅជុំវិញកោះតៃវ៉ាន់**សម្តេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូ អញ្ជើញដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ការចូលរួមគោរពវិញ្ញាណក្ខន្ធសពអតីតប្រធានរដ្ឋឡាវ

អភិបាលខេត្តបាត់ដំបង ណែនាំដល់មន្រ្ដីរាជការក្រោមឱវាទ ត្រូវបន្តពង្រឹងសាមគ្គីភាពផ្ទៃក្នុង និងជួយជ្រោមជ្រែងគ្នា ដើម្បីបម្រើសេវាជូនប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធិភាពខ្ពស់

ភ្នំពេញ៖ ឯកឧត្តម សុខ លូ អភិបាល នៃគណៈ អភិបាលខេត្តបាត់ដំបង បានណែនាំដល់មន្រ្ដីរាជការក្រោមឱវាទ ត្រូវតែបន្តពង្រឹងសាមគ្គីភាពផ្ទៃក្នុង ចេះគោរពគ្នាទៅវិញទៅមក និងជួយជ្រោមជ្រែងគ្នា ដើម្បីមានសកម្មភាពប្រសើរក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធិភាពខ្ពស់ ត្រូវខិតខំយកអស់ កម្លាំងកាយចិត្ត ប្រើអស់ចំណេះ ជំនាញ ពេលវេលា ប្រាជ្ញា ស្មារតី ចូលរួមអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវតួនាទី ភារកិច្ច និងជួយដល់អង្គភាពរបស់ខ្លួន កាន់តែទទួលបាន ជោគជ័យ និងប្រកបដោយប្រសិទ្ធភាពខ្ពស់។

ឯគឧត្ដមអភិបាលខេត្តបានណែនាំបែបនេះនៅរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសចូលកាន់មុខតំណែងមន្ត្រីរាជការ ចំណុះរចនាសម្ព័ន្ធមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត មន្ទីរព័ត៌មានខេត្ត មន្ទីរផែនការខេត្ត មន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបាត់ដំបង ដែលមានការអញ្ជើញចូលរួមដោយ ឯកឧត្តម លោកជំទាវ លោកអភិបាលរង នៃគណៈអភិបាលខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត មន្ត្រីរាជការ លោក លោកស្រីប្រធានមន្ទីរ អង្គភាពនានាជុំវិញខេត្ត កងកម្លាំងទាំង៣ប្រភេទជុំវិញខេត្ត និងអ្នកពាក់ព័ន្ធផ្សេងទៀត ដែលប្រារព្ធធ្វើឡើងនៅសាលប្រជុំសាលាខេត្តបាត់ដំបង។

ឆ្លៀតក្នុងឱកាសនេះ លោក យ៉ូវ សេងគុណ នាយករដ្ឋបាលសាលាខេត្ត បានរាយការណ៍សង្ខេប អំពីស្ថានភាពមន្ត្រីរាជការ ក៏ ដូចជាមន្ត្រីដែលត្រូវប្រកាសចូលកាន់មុខតំណែង ផ្ទេរភារកិច្ច និងប្រគល់ភារកិច្ច ដូចខាងក្រោម៖ អនុវត្តអនុលោមតាមស្មារតីអនុក្រឹត្យលេខ ១១៤ អនក្រ.បក ចុះថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៥ ស្តីពីការកំណត់រចនាសម្ព័ន្ធគ្រប់គ្រង និងមុខតំណែងក្នុងរចនាសម្ព័ន្ធគ្រប់គ្រងក្រសួង ស្ថាប័នថ្នាក់ ជាតិ និងថ្នាក់ក្រោមជាតិ អនុក្រឹត្យលេខ ២៤០ អនក្រ.បក ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧ ស្តីពីការធ្វើ ប្រតិភូកម្មសិទ្ធិអំណាចទៅឲ្យគណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ក្នុងការគ្រប់គ្រង បុគ្គលិកបំពេញការងារនៅថ្នាក់ក្រោមជាតិ និងសេចក្តីណែនាំលេខ ១៦៨/២២ មស.សណន ចុះថ្ងៃទី ១៧ ខែមករា ឆ្នាំ២០២២ របស់ក្រសួងមុខងារសាធារណៈ ស្តីពីគោលការណ៍បែបបទ និងនីតិវិធីនៃ ការគ្រប់គ្រងបុគ្គលិករដ្ឋបាលខេត្ត ដោយរដ្ឋបាលខេត្តបាត់ដំបង បានធ្វើការពិនិត្យពិភាក្សា និងវាយតម្លៃបុគ្គលិក លក្ខណសម្បត្តិ មន្ត្រីរាជការ សម្រាប់ធ្វើការតែងតាំង បំពេញជំនួសមុខតំណែងគ្រប់គ្រង ការផ្ទេរភារ កិច្ច និងប្រគល់ភារកិច្ចជូនមន្ត្រីរាជការចំណុះមន្ទីរពាក់ព័ន្ធនានា។

គណៈអភិបាលខេត្ត បានឯកភាពជាឯកច្ឆន្ទក្នុងអង្គប្រជុំ ដោយជ្រើសរើសមន្រ្តី ដែលមានគុណសម្បត្តិស្នាដៃល្អ មានលក្ខណសម្បត្តិស័ក្តិសម និងមានឧបនិស្ស័យសមស្រប ក្នុងការតែងតាំងក្នុង មុខតំណែងនីមួយៗ ស្របតាមគោលការណ៍ណែនាំរបស់ក្រសួងមុខងារសាធារណៈ សរុបចំនួន២៩ រូប ដោយក្នុងនោះ៖

១.ចំណុះរចនាសម្ព័ន្ធមន្ទីរសុខាភិបាល មានចំនួន០៦រូប រួមមានមុខតំណែង អនុប្រធានមន្ទីរ ចំនួន០២រូប អនុប្រធានការិយាល័យ ០១រូប អនុប្រធានមន្ទីរពេទ្យអង្អែក០១រូប និងអនុប្រធាន មណ្ឌលសុខភាពចំនួន០២រូប។

២.មន្ទីរព័ត៌មានខេត្ត ចំនួន០៤រូប រួមមានមុខតំណែង អនុប្រធានមន្ទីរ០១រូប, ប្រធាន ការិយាល័យ០១រូប, និងអនុប្រធានការិយាល័យ ចំនួន០២រូប។

៣.មន្ទីរផែនការ ចំនួន០៦រូប រួមមានមុខតំណែងជា អនុប្រធានមន្ទីរ ០១រូប ប្រធានការិយាល័យ ០២រូប និងអនុប្រធានការិល័យ ចំនួន០៣រូប។

៤.មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត ចំនួន០៥រូប រួមមានមុខតំណែងជា ប្រធានការិយាល័យ ចំនួន០២រូប និងអនុប្រធានការិយាល័យ ចំនួន០៣រូប។

៥.មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត ចំនួន០៨រូប រួមមានមុខតំណែងជា នាយផ្នែករដ្ឋ បាលជលផល០១រូប មុខតំណែង ប្រធានការិយាល័យចំនួន០២រូប អនុប្រធានការិយាល័យ ០៣រូប និង នាយរងផ្នែករដ្ឋបាលជលផល ០២រូប៕

អត្ថបទដែលជាប់ទាក់ទង