**សម្តេចធិបតី៖ កត្តាសុខសន្តិភាព បានធ្វើឱ្យប្រជាពលរដ្ឋទូទាំងប្រទេស អាចអបអរសាទរ និងសប្បាយរីករាយពិធីបុណ្យចូលឆ្នាំថ្មី**សម្តេចធិបតី៖ ការៀបចំសង្ក្រាន្តនៅទូទាំងប្រទេស គឺជាឱកាសផ្សាព្វផ្សាយពីកម្ពុជា ទៅកាន់ពិភពលោក**«ភូមិរចនា» ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត បង្ហាញពីទេពកោសល្យ ស្នាដៃរបស់វិចិត្រករ និងសិប្បករខ្មែរ**ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងការងារ ចុះសួរសុខទុក្ខកម្មសិក្សាការី និងពលករខ្មែរនៅជប៉ុន**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៥ ខែមេសា**សម្ដេចតេជោ រំលឹករឿងដែលចងចាំនៅក្នុងខែមេសា កាលពីជាង៥០មុន សម្រាប់ជីវិតរបស់សម្តេច**រដ្ឋសភា ប្រកាសលទ្ធផលនៃការអញ្ជើញចូលរួមរបស់គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ក្នុងកិច្ចប្រជុំកំពូលពិភពលោក២០២៥ និងសន្និសីទប្រធានសភា នៃអន្តរសភា នៅកូរ៉េ**អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនផ្តល់ចំណេះដឹងពីបញ្ហាគ្រឿងញៀន និង App NoDrug ដល់ប្រជាពលរដ្ឋមកលេងកម្សាន្តអង្គរសង្ក្រាន្ត**គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជាដឹកនាំដោយ សម្តេចប្រធានរដ្ឋសភា អញ្ជើញនិវត្តន៍មកដល់មាតុប្រទេសវិញប្រកបដោយផ្លែផ្លាជាទីមោទន ពីការចូលរួមកិច្ចប្រជុំកំពូលពិភពលោក២០២៥ របស់សហព័ន្ធសន្តិភាពសកល (UPF) នៅកូរ៉េ**សម្តេចធិបតី៖ ព្រឹត្តិការណ៍  អង្គរសង្រ្កាន្ត​ ពុំមែន​ត្រឹមតែជា​ឱកាស​​នៃការចូលឆ្នាំថ្មីប្រពៃណីជាតិរបស់យើងនោះទេ ថែមទាំង​បានក្លាយ​ជាកម្លាំង​​ជំរុញទេសចរណ៍គ្រប់ទម្រង់**ពិធីសង្ក្រាន្តថ្ងៃទី១ នៅខេត្តបន្ទាយមានជ័យ នគរបាលឃាត់ខ្លួនក្មេងស្ទាវចំនួន ១១នាក់**សង្ក្រាន្តព្រៃវែង មានពលរដ្ឋ ភ្ញៀវទេសចរជាតិ អន្តរជាតិ រាប់ម៉ឺននាក់ បាននាំគ្នាមកលេងកម្សាន្ត**សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំ២០២៥**អ៊ីរ៉ាក់ចុះកិច្ចព្រមព្រៀងជាមួយសម្ព័ន្ធអ៊ីតាលី-ទួរគីសម្រាប់បំពង់បង្ហូរប្រេងចេញក្រៅឆ្នេរសមុទ្រថ្មី**អ៊ីរ៉ង់ ថាបញ្ហានុយក្លេអ៊ែរ ការដាក់ទណ្ឌកម្មផ្តោតលើការចរចាដោយប្រយោលជាមួយសហរដ្ឋអាមេរិកក្នុងប្រទេសអូម៉ង់**លោក Daniel Noboa ជាប់ឆ្នោតជាប្រធានាធិបតីអេក្វាឌ័រ**អគ្គលេខាធិការអាស៊ាន៖ អាស៊ានស្វែងរកទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយចិន ដើម្បីគាំទ្រពហុភាគីនិយម**«មិត្តដែកថែប» កម្ពុជា-ចិន :រួមគ្នាកសាងសហគមន៍ជោគវាសនារួមដើម្បីអនាគតកាន់តែល្អបវរ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត និងលោកជំទាវ អញ្ជើញបើកព្រឹត្តិការណ៍ «សង្ក្រានកំពង់ធំ» ឆ្នាំ២០២៥ នៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ**កម្មករនិយោជិត សប្បាយរីករាយបានជិះរថយន្តក្រុងឥតគិតថ្លៃ ទៅស្រុកកំណើត ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

វៀតណាមស្នើសុំពន្យារពេល ពីការយកពន្ធរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ

ហាណូយ៖ បើយោងតាមច្បាប់ចម្លងនៃលិខិតផ្លូវការដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP បានឱ្យដឹងថា នៅនាទីចុងក្រោយមុនពេលការយកពន្ធរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ចាប់ផ្តើមជាផ្លូវការ វៀតណាមបានស្នើសុំការពន្យារពេល ខណៈតួលេខរបស់រដ្ឋាភិបាលបង្ហាញកាលពីថ្ងៃអាទិត្យទី៦ ខែមេសាថា សេដ្ឋកិច្ចរបស់ប្រទេសសង្គមនិយមមួយនេះ កើនឡើងក្នុងល្បឿនយឺតនៅក្នុងត្រីមាសទីមួយ។

មហាអំណាចផលិតកម្មនៅអាស៊ីអាគ្នេយ៍ មានសហរដ្ឋអាម៉េរិកជាទីផ្សារនាំចេញដ៏ធំបំផុតរបស់ខ្លួនក្នុងរយៈពេលបីខែដំបូងនៃឆ្នាំនេះ ប៉ុន្តែអតិថិជនសំខាន់របស់ខ្លួនឥឡូវកំពុងប្រឈមជាមួយនឹងពន្ធរហូតដល់៤៦ភាគរយ។ មេដឹកនាំកំពូលរបស់វៀតណាម លោក តូ ឡាំ (Tô Lâm) បានស្នើសុំឱ្យលោក ត្រាំ ពន្យារពេលយ៉ាងហោចណាស់៤៥ ថ្ងៃ ចំពោះការយកពន្ធថ្មី៤៦ភាគរយ។

នៅក្នុងលិខិតនោះ លោក ឡាំ បាននិយាយថា លោកបានតែងតាំងឧបនាយករដ្ឋមន្ត្រី លោក ហូ ឌឹកភុក (Hồ Đức Phớc) ទំនាក់ទំនងជាមួយភាគីអាម៉េរិកលើបញ្ហានេះ ក្នុងគោលបំណងឈានដល់កិច្ចព្រមព្រៀងឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

លោកសង្ឃឹមថា នឹងជួបបុរសសេដ្ឋកិច្ច ត្រាំ នៅវ៉ាស៊ីនតោននៅចុងខែឧសភា។ បន្ថែមលើនេះ លោក ឡាំ បាននិយាយក្នុងអំឡុងកិច្ចសន្ទនាតាមទូរសព្ទជាមួយប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ កាលពីថ្ងៃសុក្រទី៤ ខែមេសាថា វៀតណាមបានត្រៀមខ្លួនរួចជាស្រេចក្នុងការចរចាជាមួយសហរដ្ឋអាម៉េរិក ដើម្បីកាត់បន្ថយពន្ធនាំចូលលើទំនិញរបស់សហរដ្ឋអាម៉េរិកមកត្រឹមសូន្យភាគរយ។

ក្នុងអំឡុងពេលសន្ទនា មេដឹកនាំទាំងពីរ បានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ដើម្បីជាប្រយោជន៍នៃប្រទេសទាំងពីរ និងការរួមចំណែកដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក។ ពួកគេបានចែករំលែកការវាយតម្លៃថា ទំនាក់ទំនងវៀតណាម-អាម៉េរិក បាននិងកំពុងរីកចម្រើនលើគ្រប់វិស័យ។

ការិយាល័យស្ថិតិរបស់ប្រទេសវៀតណាម បានបង្ហាញកាលពីថ្ងៃអាទិត្យថា ផលិតផលក្នុងស្រុកសរុបនៅក្នុងប្រទេសវៀតណាម ក្នុងអំឡុងត្រីមាសទីមួយកើនឡើង៦,៩៣ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ធ្លាក់ចុះបន្តិចពីការកើនឡើង៧,៥៥ ភាគរយនៅក្នុងត្រីមាសចុងក្រោយ។ ទោះបីជាមានបញ្ហាប្រឈមដែលបណ្តាលមកពីការយកពន្ធរបស់សហរដ្ឋអាម៉េរិកក៏ដោយ ក៏នាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញជីញ (Phạm Minh Chính) បាននិយាយថា គោលដៅនៃកំណើនយ៉ាងហោចណាស់៨ភាគរយនៅឆ្នាំនេះនៅតែមិនផ្លាស់ប្ដូរ។

រដ្ឋាភិបាលបានប្រកាសថា ដើម្បីសម្រេចបាននូវគោលដៅរបស់ខ្លួន ក្រសួងហិរញ្ញវត្ថុរបស់វៀតណាមបានកំណត់ថា សេដ្ឋកិច្ចនឹងត្រូវការកំណើនរវាង៨,២ភាគរយ និង៨,៤ភាគរយនៅក្នុងត្រីមាសដែលនៅសល់៕

អត្ថបទដែលជាប់ទាក់ទង