ក្រសួងយុត្តិធម៌ជូនដំណឹងស្តីពី អាហារូបករណ៍ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យវិទ្យាសាស្ត្រនយោបាយ និងនីតិសាស្ត្រភូមិភាគនិរតី នៃសាធារណរដ្ឋប្រជាមានិតចិន
ភ្នំពេញ៖ ក្រសួងយុត្តិធម៌ បានបញ្ជាក់ថា ក្រោមកិច្ចសហប្រតិបត្តិការរវាង ក្រសួងយុត្តិធម៌នៃព្រះរាជាណាចក្រកម្ពុជាជាមួយសាកលវិទ្យាល័យវិទ្យាសាស្ត្រនយោបាយ និងនីតិសាស្ត្រភូមិភាគ និវតី (Southwest University of Political Science and Law – SWUPL) នៃសាធារណរដ្ឋប្រជាមានិតចិន សាកលវិទ្យាល័យ SWUPL បានផ្តល់អាហារូបករណ៍ថ្នាក់បណ្ឌិតសម្រាប់មន្ត្រីជាន់ខ្ពស់ដែលមកពីស្ថាប័ន នីតិប្បញ្ញត្តិ នីតិប្រតិបត្តិ និងតុលាការដែលនឹងសិក្សារយៈពេល ៣ឆ្នាំ។
កម្មវិធីអាហារូបករណ៍នេះផ្តល់ជូនចំពោះមន្ត្រីជាន់ខ្ពស់មកពីស្ថាប័នទាំងបីខាងលើដែលមានសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ និងមានអាយុមិន លើស ៥០ឆ្នាំ ព្រមទាំងមានពិន្ទុ TOEFL 80 (ឬខ្ពស់ជាងនេះ) ឬពិន្ទុ IELTS 6.5 (ឬខ្ពស់ជាងនេះ)។
កាលបរិច្ឆេទទទួលពាក្យផុតកំណត់ត្រឹមថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥។ សម្រាប់ព័ត៌មានបន្ថែមពាក់ព័ន្ធនឹងកម្មវិធីអាហារូបករណ៍ និងការដាក់ពាក្យស្នើសុំ សូមធ្វើការទំនាក់ទំនង មកកាន់ លោក ង៉ូ សាឡុង តាមរយៈប្រព័ន្ធតេឡេក្រាម 012 398 833៕