អភិបាលខេត្តស្វាយរៀង កំពុងពន្លឿនការរៀបទីតាំងបណ្តោយផ្លូវសួនច្បារមាត់ទន្លេវ៉ៃគោ ដេីម្បីអបអរសាទរសង្ក្រាន្តឆ្នាំថ្មី
ភ្នំពេញ៖ នៅរសៀលថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៥នេះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជេីញពិនិត្យមេីលដំណេីរការសាងសង់របាកាត់ទទឹងផ្លូវ ស្ថិតនៅបណ្តោយផ្លូវមាត់ទន្លេក្រុងស្វាយរៀង ដេីម្បីតុបតែង និងបំពាក់អំពូលភ្លេីងលម្អរ ក្នុងឱកាសសង្ក្រាន្តស្វាយរៀង ក៏ដូចជាចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ២៥៦៩ គ.ស២០២៥នេះ។
អញ្ជេីញចូលរួមក្នុងឱកាសនោះដែររួមមានលោកអភិបាលរងខេត្ត តំណាងក្រុមហ៊ុនសាងសង់ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត ៕