**សម្តេចធិបតី៖ កត្តាសុខសន្តិភាព បានធ្វើឱ្យប្រជាពលរដ្ឋទូទាំងប្រទេស អាចអបអរសាទរ និងសប្បាយរីករាយពិធីបុណ្យចូលឆ្នាំថ្មី**សម្តេចធិបតី៖ ការៀបចំសង្ក្រាន្តនៅទូទាំងប្រទេស គឺជាឱកាសផ្សាព្វផ្សាយពីកម្ពុជា ទៅកាន់ពិភពលោក**«ភូមិរចនា» ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត បង្ហាញពីទេពកោសល្យ ស្នាដៃរបស់វិចិត្រករ និងសិប្បករខ្មែរ**ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងការងារ ចុះសួរសុខទុក្ខកម្មសិក្សាការី និងពលករខ្មែរនៅជប៉ុន**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៥ ខែមេសា**សម្ដេចតេជោ រំលឹករឿងដែលចងចាំនៅក្នុងខែមេសា កាលពីជាង៥០មុន សម្រាប់ជីវិតរបស់សម្តេច**រដ្ឋសភា ប្រកាសលទ្ធផលនៃការអញ្ជើញចូលរួមរបស់គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ក្នុងកិច្ចប្រជុំកំពូលពិភពលោក២០២៥ និងសន្និសីទប្រធានសភា នៃអន្តរសភា នៅកូរ៉េ**អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនផ្តល់ចំណេះដឹងពីបញ្ហាគ្រឿងញៀន និង App NoDrug ដល់ប្រជាពលរដ្ឋមកលេងកម្សាន្តអង្គរសង្ក្រាន្ត**គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជាដឹកនាំដោយ សម្តេចប្រធានរដ្ឋសភា អញ្ជើញនិវត្តន៍មកដល់មាតុប្រទេសវិញប្រកបដោយផ្លែផ្លាជាទីមោទន ពីការចូលរួមកិច្ចប្រជុំកំពូលពិភពលោក២០២៥ របស់សហព័ន្ធសន្តិភាពសកល (UPF) នៅកូរ៉េ**សម្តេចធិបតី៖ ព្រឹត្តិការណ៍  អង្គរសង្រ្កាន្ត​ ពុំមែន​ត្រឹមតែជា​ឱកាស​​នៃការចូលឆ្នាំថ្មីប្រពៃណីជាតិរបស់យើងនោះទេ ថែមទាំង​បានក្លាយ​ជាកម្លាំង​​ជំរុញទេសចរណ៍គ្រប់ទម្រង់**ពិធីសង្ក្រាន្តថ្ងៃទី១ នៅខេត្តបន្ទាយមានជ័យ នគរបាលឃាត់ខ្លួនក្មេងស្ទាវចំនួន ១១នាក់**សង្ក្រាន្តព្រៃវែង មានពលរដ្ឋ ភ្ញៀវទេសចរជាតិ អន្តរជាតិ រាប់ម៉ឺននាក់ បាននាំគ្នាមកលេងកម្សាន្ត**សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំ២០២៥**អ៊ីរ៉ាក់ចុះកិច្ចព្រមព្រៀងជាមួយសម្ព័ន្ធអ៊ីតាលី-ទួរគីសម្រាប់បំពង់បង្ហូរប្រេងចេញក្រៅឆ្នេរសមុទ្រថ្មី**អ៊ីរ៉ង់ ថាបញ្ហានុយក្លេអ៊ែរ ការដាក់ទណ្ឌកម្មផ្តោតលើការចរចាដោយប្រយោលជាមួយសហរដ្ឋអាមេរិកក្នុងប្រទេសអូម៉ង់**លោក Daniel Noboa ជាប់ឆ្នោតជាប្រធានាធិបតីអេក្វាឌ័រ**អគ្គលេខាធិការអាស៊ាន៖ អាស៊ានស្វែងរកទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយចិន ដើម្បីគាំទ្រពហុភាគីនិយម**«មិត្តដែកថែប» កម្ពុជា-ចិន :រួមគ្នាកសាងសហគមន៍ជោគវាសនារួមដើម្បីអនាគតកាន់តែល្អបវរ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត និងលោកជំទាវ អញ្ជើញបើកព្រឹត្តិការណ៍ «សង្ក្រានកំពង់ធំ» ឆ្នាំ២០២៥ នៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ**កម្មករនិយោជិត សប្បាយរីករាយបានជិះរថយន្តក្រុងឥតគិតថ្លៃ ទៅស្រុកកំណើត ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

ក្រសួងមហាផៃ្ទ រៀបចំកិច្ចប្រជុំពិនិត្យ និងផ្តល់យោបល់លេីសេចក្ដីព្រាង អនុក្រឹត្យស្តីពីឯកសណ្ឋាន សញ្ញាសម្គាល់ និងទង់នគរបាលជាតិកម្ពុជា

ភ្នំពេញ៖ នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃចន្ទ ទី០៧ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម សន្តិបណ្ឌិត ចាន់ អ៊ាន និងឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានអញ្ជើញជាសហប្រធានបន្តដឹកនាំកិច្ចប្រជុំពិនិត្យ និងផ្ដល់យោបល់សេចក្ដីព្រាងអនុក្រឹត្យស្ដីពីឯកសណ្ឋាន សញ្ញាសម្គាល់ និងទង់នគរបាលជាតិកម្ពុជា។ កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម អនុរដ្ឋលេខាធិការ អគ្គលេខាធិការរង អគ្គស្នងការរង អគ្គនាយករង ព្រមទាំងថ្នាក់ដឹកនាំចំណុះក្រសួងមហាផ្ទៃ ជាច្រើនរូបទៀតផងដែរ។

ឯកឧត្តម សន្តិបណ្ឌិត ចាន់ អ៊ាន បានមានប្រសាសន៍ស្វាគមន៍ និងលើកឡើងអំពីកម្មវត្ថុនៃកិច្ចប្រជុំនេះ ព្រមទាំងបានលើកឡើងពីសារបាននៃការរៀបចំសេចក្ដីព្រាងអនុក្រឹត្យស្ដីពីឯកសណ្ឋាន សញ្ញាសម្គាល់ និងទង់នគរបាលជាតិកម្ពុជា។

ក្នុងនោះដែរ ឯកឧត្តម ប៊ុន ហុន បានមានប្រសាសន៍ថ្លែងអំណរគុណចំពោះការខិតខំប្រឹងប្រែង របស់ឯកឧត្តម លោកជំទាវ ទាំងអស់ដែលជាសមាជិក សមាជិកា ដែលបានតាក់តែងសេចក្ដីព្រាងអនុក្រឹត្យនេះឡើងមកផងដែរ។

សូមបញ្ជាក់ថា ការរៀបចំសេចក្ដីព្រាងអនុក្រឹត្យស្ដីពីឯកសណ្ឋាន សញ្ញាសម្គាល់ និងទង់នគរបាលជាតិកម្ពុជា គឺដើម្បីប្រមូលបទដ្ឋានគតិយុត្តិនានាដែលនៅដាច់ដោយឡែកសម្រាប់ធ្វើអនុក្រឹត្យតែមួយឱ្យស្របទៅតាមការអភិវឌ្ឍសេដកិច្ច និងសង្គម ជាពិសេសដើម្បីពង្រឹងវិន័យមន្ត្រីនគរបាលជាតិឱ្យកាន់តែប្រសើរឡើងទៀត ពីព្រោះឯកសណ្ឋាននគរបាលជាតិជាអត្តសញ្ញាណនគរជាតិយើង។ មួយវិញទៀត ការរៀបចំសេចក្ដីព្រាងអនុក្រឹត្យនេះ ក៏ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារ និងស្មារតីទទួលខុសត្រូវរបស់មន្ត្រីនគរបាលជាតិ ឱ្យឆ្លើយតបទៅនឹងការអភិវឌ្ឍសន្តិសុខក្នុងតំបន់ និងពិភពលោកក៏ដូចជាការរីកចម្រើនប្រទេសជាតិនាពេលបច្ចុប្បន្នផងដែរ។

បន្ថែមលេីសពីនេះក៏ជាមូលដ្ឋានគតិយុត្តនៅក្នុងការអនុវត្ត ការធានាបំពេញតួនាទីភារកិច្ចរបស់មន្ត្រីនគរបាលជាតិ តាមឋានានុក្រម ដោយការទទួលខុសត្រូវ និងប្រសិទ្ធភាពខ្ពស់ក្នុងការជំរុញ និងការកែទម្រង់អនុវត្តធនធានមនុស្សរបស់ក្រសួងមហាផ្ទៃ។

សូមជម្រាបជូនថា កិច្ចប្រជុំនេះមានគោលបំណងបន្តតាមដានត្រួតពិនិត្យ និងផ្ដល់យោបល់លើសេចក្ដីព្រាងអនុក្រឹត្យស្ដីពីឯកសណ្ឋាន សញ្ញាសម្គាល់ និងទង់នគរបាលជាតិកម្ពុជា និងជំរុញឱ្យមានការសម្រួលនូវចំណុចខ្លះៗ និងបំពេញបន្ថែមនូវចំណុចខ្វះខាត ធ្វើយ៉ាងណាឱ្យអនុក្រឹត្យនេះបានល្អប្រសើរបន្ថែមទៀត ៕

អត្ថបទដែលជាប់ទាក់ទង