សម្តេចតេជោ ហ៊ុន សែន ជំរុញឲ្យមានចរន្ត នៃការចិញ្ចឹមត្រីឲ្យកាន់តែច្រើនបន្ថែមទៀត
បន្ទាយមានជ័យ៖ សម្តេចតេជោ ហ៊ុន សែន ជំរុញឲ្យមានចរន្ត នៃការចិញ្ចឹមត្រីឲ្យកាន់តែច្រើនបន្ថែមទៀតដើម្បីធានាការផ្គត់ផ្គង់ដល់តម្រូវការប្រជាពលរដ្ឋ។
ការជំរុញឲ្យមានចរន្ត នៃការចិញ្ចឹមត្រីនេះ ធ្វើឡើងក្នុងឱកាសដែលសម្ដេចអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាមច្ឆជាតិ១កក្កដា ឆ្នាំ២០២២ ដែលប្រារព្ធឡើងនៅទីតាំងអាងទឹក ត្រពាំងថ្ម ភូមិត្រពាំងថ្ម ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានប្រកាសជំរុញចរន្ត នៃការចិញ្ចឹមត្រី ដើម្បីធានាការផ្គត់ផ្គង់ដល់តម្រូវការប្រជាពលរដ្ឋ។
សម្តេចបានបញ្ជាក់ថា ការជំរុញឲ្យមានចរន្ត នៃការចិញ្ចឹមត្រីនាពេលនេះ ដោយសារតម្លៃត្រីមានកើនឡើង ខណៈសាច់មាន់ សាច់ជ្រូក និងសាច់ផ្សេងៗ បែរជាមានការធ្លាក់ខ្លះទៅវិញ ដែលនេះផ្អែកលើតម្រូវការជាក់ស្តែងរបស់អ្នកទទួលទានប៉ុណ្ណោះ៕