**ឯកឧត្តម ចាន់ សុធា បើកកិច្ចប្រជុំផ្សព្វផ្សាយអនុក្រឹត្យស្ដីពីការកំណត់មុខតំណែងវិជ្ជាជីវៈ និងការពិពណ៌នាមុខតំណែងនានាក្នុងរចនាសម្ព័ន្ធរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ**ឯកឧត្តម ប៉ែន បូណា បញ្ជាក់ច្បាស់ៗថា វត្តប៉ាកណាម មិនត្រូវបានវៀតណាមកាន់កាប់ដូចការចោទប្រកាន់របស់ក្រុមប្រឆាំងជ្រុលនិយម**មន្រ្តីជំនាញនៃសាខា ក.ប.ប. ខេត្តប៉ៃលិន ចុះត្រួតពិនិត្យទំនិញ ម្ហូបអាហារក្នុងផ្សារសាមគ្គី ខេត្តប៉ៃលិន**ភ្នំWuyiមិនត្រឹមតែផ្តល់កំណើតដល់ “ស្តេចតែ” ដ៏មានតម្លៃមហាសាលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្កើត “ទីក្រុងនៃក្លិនតែ” ដ៏រស់រវើកថែមទៀត**តំណាងមូលនិធិ Dubai Cares បង្ហាញចំណាប់អារម្មណ៍ ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការ ជាមួយក្រសួងអប់រំកម្ពុជា**ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន ដឹកនាំកិច្ចប្រជុំស្តីពីសេចក្តីព្រាងច្បាប់អប់រំកាយ និងកីឡា**ក្រសួងការងារ ប្រកាសកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៥**សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧**កម្ពុជា​ លើកទឹកចិត្តឱ្យប្រទេសអេរីទ្រា ស្នើសុំពន្យាពេលបោសសម្អាតមីន ដេីម្បីឱ្យស្របតាមលក្ខខណ្ឌ​ និងបំពេញកាតព្វកិច្ចរបស់អនុសញ្ញាអូតាវ៉ា**ឯកឧត្ដម ហួត ហាក់ ត្រូវបានផ្លាស់ប្ដូរមកជារដ្ឋមន្ត្រីក្រសួងទេសចរណ៍ ចំណែកឯកឧត្ដម សុខ សូកេន មកជារដ្ឋមន្រ្តីក្រសួងអធិការកិច្ច**ការិយាល័យអ្នកនាំពាក្យក្រសួងការងារ បដិសេធទាំងស្រុង ចំពោះការផ្សាយព័ត៌មានមិនពិតរបស់វិទ្យុអាស៊ីសេរីជាភាសាខ្មែរ ដែលប្រឌិត និងមួលបង្កាច់មកលើ ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ**ក្រសួងបរិស្ថាន៖ សមាគមកសិករដើម្បីអភិវឌ្ឍជីវភាពអនុវត្តនូវ ៥ចំណុចនេះ ជួយជំរុញឱ្យកម្ពុជាស្អាត គ្មានសំរាមប្លាស្ទិកនៅតាមដងផ្លូវសាធារណៈ**ឯកឧត្តមបណ្ឌិត លី ធុជ គ្រោងចូលជួបសម្តែងការគួរសម សម្តេចប៉ាប ហ្វ្រង់ស័រ និងរដ្ឋមន្ត្រីការបរទេសរបស់បុរីវ៉ាទីកង់​ ក្នុងដំណេីរបំពេញទស្សនកិច្ចនៅបុរីវ៉ាទីកង់​​**ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២០ ខែកញ្ញា**ឌីជីថល រហ័ស និងតម្លាភាព! ត្រឹមតែជាង១ឆ្នាំ មានពលរដ្ឋជាង៦ម៉ឺននាក់បានទាញកម្មវិធីសេវាកម្មអត្តសញ្ញាណកម្មពី App GDI របស់ក្រសួងមហាផ្ទៃ**ក្រសួងបរិស្ថាន ផ្សព្វផ្សាយ និងបញ្ជ្រាបចំណេះដឹងពាក់ព័ន្ធនឹងក្រមបរិស្ថាន និងធនធានធម្មជាតិ**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២០ ខែកញ្ញា**អត្រាប្ដូរប្រាក់ផ្លូវការ ១ដុល្លារ ស្មើ៤,០៦១ រៀល សម្រាប់ថ្ងៃទី២០ ខែកញ្ញា**ទីក្រុងមូស្គូ និងញូវដេលី ពន្លឿនកិច្ចពិភាក្សាស្តីពីសន្ធិសញ្ញាវិនិយោគ**កូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលបាលីស្ទីកដោយមានក្បាលគ្រាប់ធំអស្ចារ្យ

រដ្ឋមន្រ្តីពាណិជ្ជកម្មកម្ពុជា ផ្តល់កិត្តិយសបើកសម្ពោធព្រឹត្តការណ៍ កិច្ចប្រជុំកំពូលធុរកិច្ចនិងវិនិយោគអាស៊ាន និងកម្មវិធីពានរង្វាន់ធុរកិច្ចអាស៊ានឆ្នាំ២០២២

ភ្នំពេញ៖ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានឆ្នាំ២០២២ កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ បានផ្តល់កិត្តិយបើកសម្ពោធព្រឹត្តការណ៍ កិច្ចប្រជុំកំពូលធុរកិច្ចនិងវិនិយោគអាស៊ាន និងកម្មវិធីពានរង្វាន់ធុរកិច្ចអាស៊ានឆ្នាំ២០២២ ដែលរៀបចំឡើងដោយសភាពាណិជ្ជកម្មកម្ពុជានិងដោយមានការចូលរួមសហការពីក្រុមប្រឹក្សាផ្តល់យោបល់ធុរកិច្ចអាស៊ាន។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ក្រុមប្រឹក្សាផ្តល់យោបល់ធុរកិច្ចអាស៊ាន និងការចូលរួមពីវិស័យឯកជន ជាពិសេសសហគ្រាសមីក្រូ តូចនិងមធ្យម ក្នុងការអភិវឌ្ឍ និងការផ្លាស់ប្តូរសេដ្ឋកិច្ចរបស់អាស៊ាន ដែលបានរួមចំណែកធ្វើឱ្យសមាហរណកម្មសេដ្ឋកិច្ចអាស៊ានមានការរីកចម្រើនគួរឱ្យកត់សម្គាល់នាទសវត្សរ៍កន្លងមក។

 

ឯកឧត្តមរដ្ឋមន្រ្តី បានជម្រាបជូនថា កម្ពុជាក្នុងនាមជាប្រធានប្តូរវេនអាស៊ានឆ្នាំ២០២២ នឹងជំរុញ និង ពន្លឿន ការស្តារឡើងវិញនូវគ្រប់វិស័យ ដើម្បីកសាងសហគមន៍សេដ្ឋកិច្ចអាស៊ានប្រកបដោយនិរន្តរភាព បរិយាប័ន្ន និងភាពធន់ ស្របតាមមូលបទ “អាស៊ាន A.C.T.៖ ដោះស្រាយបញ្ហាប្រឈមរួមគ្នា”។
ក្រសួងពាណិជ្ជកម្ម ក្នុងនាមប្រធានកិច្ចប្រជុំសសរស្តម្ភសេដ្ឋកិច្ចអាស៊ានឆ្នាំ២០២២ បានដាក់ចេញនូវសមិទ្ធផលអាទិភាពសេដ្ឋកិច្ចចំនួន១៩ ដែលនឹងរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ធុរកិច្ចក្នុងអាស៊ាន ដោយផ្តោតសំខាន់លើការលើកកម្ពស់ការចាប់ផ្តើមអាជីវកម្មឌីជីថល ភាពជាសហគ្រិនស្ត្រីក្នុងវិស័យសហគ្រាសមីក្រូ តូចនិងមធ្យម ជាដើម។
សមិទ្ធផលអាទិភាពសេដ្ឋកិច្ចទាំងនេះមិនត្រឹមតែរួមចំណែកដល់ដំណើរការស្តារសេដ្ឋកិច្ចសង្គមប្រកបដោយនិរន្តរភាពប៉ុណ្ណោះទេ ថែមទាំងនាំមកនូវឱកាសថ្មីៗសម្រាប់ធុរកិច្ចក្នុងអាស៊ាន ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការ និងសមាហរណកម្មរបស់ពួកគេទៅក្នុងសហគមន៍ធុរកិច្ចក្នុងតំបន់ និងពិភពលោកផងដែរ។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្រ្តីក៏បានជម្រាបអំពីការយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះតួនាទីរបស់ធុរកិច្ច និងវិស័យឯកជនក្នុងការជំរុញកំណើនសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ ដោយបានខិតខំប្រឹងប្រែងក្នុងការធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច និងវិនិយោគ តាមរយៈការអនុម័តច្បាប់សំខាន់ៗដូចជា ច្បាប់ស្តីពីការវិនិយោគ ច្បាប់ស្តីពីភាពជាដៃគូរវាងរដ្ឋនិងឯកជន ច្បាប់ស្តីពីវិសោធនកម្មសហគ្រាសពាណិជ្ជកម្ម ច្បាប់ស្តីពីការប្រកួតប្រជែង ជាដើម ដែលនឹងជួយសម្រួល និងបង្កើតបរិយាកាសកាន់តែអំណោយផលដល់ធុរជន និងវិនិយោគិន។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានផ្តល់អនុសាសន៍ដល់ក្រុមប្រឹក្សាផ្តល់យោបល់ធុរកិច្ចអាស៊ាន ក្នុងការចាប់យកឱកាសពីការផ្លាស់ប្តូរឌីជីថល និងបដិវត្តន៍ឧស្សាហកម្មទីបួន ដើម្បីបង្កើនសមត្ថភាពប្រកួតប្រជែង និងភាពធន់របស់សហគ្រាសធុនតូច និងមធ្យម និងពង្រីកសក្តានុពលនៃទីផ្សារខាងក្នុងអាស៊ាន និងសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់កាន់តែទូលំទូលាយ តាមរយៈការទាញយកប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានាដែលអាស៊ានមានស្រាប់ក៏ដូចជា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ (RCEP) បន្ថែមទៀត។

ជាកិច្ចបញ្ចប់ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តរបស់ក្រសួងពាណិជ្ជកម្មកម្ពុជាក្នុងការធ្វើការយ៉ាងជិតស្និទ្ធ និងសកម្មជាមួយក្រុមប្រឹក្សាផ្តល់យោបល់ធុរកិច្ចអាស៊ាន ភាគីពាក់ព័ន្ធក្នុងប្រទេសកម្ពុជា និងអាស៊ាន ដើម្បីសម្រេចបាននូវសមិទ្ធផលអាទិភាពសេដ្ឋកិច្ច និងបញ្ចប់ភាពជាប្រធានអាស៊ានឆ្នាំ២០២២ របស់កម្ពុជាប្រកបដោយជោគជ័យ ដែលនឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងដំណើរការសមាហរណកម្មក្នុងតំបន់ និងពិភពលោក។

គួរជម្រាបផងដែរថា កិច្ចប្រជុំកំពូលធុរកិច្ចនិងវិនិយោគអាស៊ាន និងរង្វាន់ធុរកិច្ចអាស៊ាននឹងត្រូវរៀបចំឡើងនៅខែវិច្ឆិកា ឆ្នាំ២០២២ ស្របគ្នានឹងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤១ ដែលកម្ពុជាជាម្ចាស់ផ្ទះ៕

អត្ថបទដែលជាប់ទាក់ទង