សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាមទទួលថវិកា១៨លានរៀល ពីលោកឧត្តមសេនីយ៍ទោ ឯម កុសល
កំពង់ចាម ៖ នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានដឹកនាំលោកស្នងការរង លោកនាយការិយាល័យ នាំយកថវិកា នៃស្នងការរដ្ឋាននគរបាលខេត្តកំពង់ចាម ប្រគល់ជូនគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម ក្នុងឱកាស អបអរសាទរ ខួបទី១៥៨ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២១ ក្រោមប្រធានបទ ទាំងអស់គ្នារួមជាមួយកាកបាទក្រហមប្រយុទ្ធនឹងជំងឺកូវីដ១៩ និងកសាងភាពធន់របស់សង្គមជាតិ។
ពិធីប្រគល់ថវិកានេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម។
ថវិកាដែលបានប្រគល់ជូនមានចំនួន ១៨,០០០,០០០រៀល៕