ថ្ងៃទី១៤ ខែកក្កដាខាងមុខនេះ កងរាជអាវុធហត្ថមានអាយុ២៩ឆ្នាំ បើគិតពីឆ្នាំ១៩៩៣មកដល់បច្ចុប្បន្ន
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ត្រី អេង ហ៉ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឲ្យដឹងថា នៅថ្ងៃទី១៤ ខែកក្កដាខាងមុខនេះ កងរាជអាវុធហត្ថមានអាយុ២៩ឆ្នាំគត់ បើគិតពីឆ្នាំ១៩៩៣មកដល់បច្ចុប្បន្ននេះ។
តាមរយៈហ្វេសប៊ុក ឧត្តមសេនីយ៍ត្រី អេង ហ៉ី បានបញ្ជាក់ថា “កងរាជអាវុធហត្ថយើងខ្ញុំបានសាមគ្គីជាថ្លុងមួយ ជាមហាគ្រួសារ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ស្របនឹងមាគ៌ា គោលនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាននៃកងយោធពលខឹមរភូមិន្ទ ក្នុងការចូលរួមយ៉ាងសកម្មកសាងមាតុភូមិ សង្គមជាតិកម្ពុជាយើង”៕