ការចេញចូលច្រកទ្វារព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្រ្តខេត្តបាត់ដំបងដំណើរការធម្មតាឡើងវិញ
បាត់ដំបង៖ ការចេញចូលច្រកទ្វារព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្រ្តខេត្តបាត់ដំបងដំណើរការធម្មតាឡើងវិញ និងមានលក្ខណៈងាយស្រួលចំពោះឯកសារដែលតម្រូវពីមុន ត្រូវបានលើកលែងទាំងអស់។
លោក ឃឹម ទិព្វមុនី ប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិដូង ក្នុងស្រុកកំរៀង បានឲ្យដឹងថា ចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ ២០២២តទៅ ចំពោះអ្នកដំណើរត្រូវចេញទៅប្រទេស ថៃ តម្រូវឲ្យមានឯកសារផ្ទាល់ខ្លួន ដូចជា លិខិតឆ្លងដែនមានសុពលភាព ឬប័ណ្ណព្រំដែន ប័ណ្ណ ចាក់វ៉ាក់ សាំងកូវីដ-១៩ ចាប់ពី២ដូសឡើងទៅ ហើយចំពោះឯកសារដែលតម្រូវពីមុន ត្រូវបានលើកលែងទាំងអស់ ។
សូមបញ្ជាក់ថា កាលពីដើមខែឧសភា ឆ្នាំ២០២២កន្លងទៅ ច្រកទ្វារព្រំដែនអន្តរជាតិកម្ពុជា-ថៃ ក្នុង ភូមិសាស្រ្តខេត្តបាត់ដំបង ត្រូវបានបើកដំណើរការឡើងវិញ ដោយមានភ្ជាប់ លក្ខខណ្ឌ មួយ ចំនួន ដូចជាអ្នកដំណើរកាន់ប័ណ្ណព្រំដែន មានបំណងចូលត្រឹមរង្វង់ខេត្ត អាចស្នាក់នៅមិនលើសពី៣ថ្ងៃ ត្រូវមានប័ណ្ណចាក់វ៉ាក់សាំងកូវីដ-១៩។
ចំណែកអ្នកកាន់លិខិតឆ្លងដែនត្រូវមានប័ណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ លិខិតធានា រ៉ាប់រង សុខភាព រង្វង់ទឹកប្រាក់ ៣០ម៉ឺនបាត និងចុះឈ្មោះក្នុងប្រព័ន្ធTHAILAND PASS ៕