**កម្ពុជា វាយតម្លៃខ្ពស់ចំពោះសមិទ្ធផលសេដ្ឋកិច្ច-សង្គមដ៏ឆ្នើមរបស់ប្រទេសចិន**កម្ពុជា-ចិន នឹងរួមគ្នាអភិវឌ្ឍវិថីទេសចរណ៍**កម្ពុជា-ចិន ឯកភាពពង្រឹងយន្តការកិច្ចសហប្រតិបត្តិការរវាងកងកម្លាំងប្រដាប់អាវុធ នៃប្រទេសទាំងពីរ លើវិស័យការពារជាតិ និងសន្តិសុខ**កម្ពុជា-ចិន បានឯកភាពបន្តផ្តល់តួនាទីដល់កិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីកម្ពុជា-ចិន**ចិនអះអាងជាថ្មីនូវការគាំទ្រយ៉ាងម៉ឺងម៉ាត់ ចំពោះកម្ពុជាក្នុងការជ្រើសរើសដោយ ឯករាជ្យនូវមាគ៌ាអភិវឌ្ឍន៍ស្របតាមលក្ខខណ្ឌជាតិរបស់ខ្លួន**កម្ពុជាបញ្ជាក់ជាថ្មីប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ចំពោះគោលនយោបាយ ចិនមួយ និងចាត់ទុកថា តៃវ៉ាន់ជាផ្នែកមួយមិនអាចកាត់ផ្តាច់បានពីទឹកដីចិន**ភ្ញៀវទេសចរ និងប្រជាពលរដ្ឋជាង ២លាននាក់ បានដើរលេងកម្សាន្តនៅខេត្តសៀមរាប ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត រយៈពេល ៣ថ្ងៃ**ប្រធានាធិបតីចិន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចូលក្រាបបង្គំគាល់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ**ចិនកោតសរសើរកម្ពុជា ក្នុងការបង្ក្រាបល្បែងស៊ីសងតាមប្រព័ន្ធអ៊ីនធឺណេត និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥**រយៈពេល៣ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ មានភ្ញៀវទេសចរ និងប្រជាពលរដ្ឋ ធ្វើដំណើរកម្សាន្តទូទាំងប្រទេស មានចំនួនប្រមាណ ២៣.៩៧៧.៤៤១ នាក់ កើនឡើង ៩,៩% ធៀបនឹងឆ្នាំ២០២៤**ឈ្វេងយល់ពីពិធីការជាតិ និងអន្តរជាតិ !**សម្ដេចធិបតី៖ ដំណើរទស្សនកិច្ចរបស់ឯកឧត្តម ស៊ី ជីនពីង នាពេលនេះ គូសបញ្ជាក់ពីភាពរឹងមាំនៃទំនាក់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកម្ពុជា-ចិន**ក្នុងនាមជាមិត្តដែកថែបរបស់កម្ពុជា, ឯកឧត្តម ស៊ី ជីនពីង បញ្ជាក់ថា ចិននឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការគ្រប់វិស័យជាមួយកម្ពុជា**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥**លទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីចិននៅកម្ពុជា**កម្ពុជា និងចិន ឯកភាពកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី គ្រប់រដូវកាល**សុបិននៃការស្តារនៅអាស៊ី-អាហ្រ្វិក ៖ ការអនុវត្តយ៉ាងស៊ីជម្រៅនៃការផ្លាស់ប្តូរពីការ រួមគ្នាពឹងផ្អែកលើខ្លួនឯងទៅជាកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ**បទវិភាគ៖ការចាប់ផ្តើមដ៏ល្អប្រសើរបង្ហាញពីភាពធន់និងទីបង្អែកនៃសេដ្ឋកិច្ចរបស់ចិន**បទវិភាគ៖ទទួលបានការគាំទ្រពីប្រជាជន សម្របទៅតាមនិន្នាការអភិវឌ្ឍន៍ទូទៅ “៥០ឆ្នាំមាស”ថ្មីនៃទំនាក់ទំនងចិន-ម៉ាឡេស៊ីនឹងមានភាពកាន់តែល្អប្រសើរ

ការប្រកួតបាល់ទាត់ពានរង្វាន់ជើងឯកវិទ្យាល័យបានត្រឡប់មកវិញហើយ‌‌

ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី ៤ ខែកក្កដា ឆ្នាំ ២០២២ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាបានអញ្ជើញជាអធិបតីក្នុងពិធីបើកការប្រកួតពានរង្វាន់ជើងឯកវិទ្យាល័យ លើកទី២ ឆ្នាំ ២០២២ នៅសាលពហុបំណង អគារខេមរានី ដែលរៀបចំឡើងដោយកិច្ចសហការរវាង សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ និងសមាគមក្លឹបបាល់ទាត់បឹងកេត មន្ទីរអប់រំ យុវជន និងកីឡា និងដោយមានការគាំទ្រពីក្រសួងអប់រំយុវជន និងកីឡា និងសហព័ន្ធកីឡាបាល់ទាត់កម្ពុជា។

កម្មវិធីនេះមានការចូលរួមពីសំណាក់ឯកឧត្តម សាយ សំអាល់ អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងរួមមានវត្តមាន ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកា ស.ស.យ.ក. រួមទាំង កីឡាករ កីឡាការិនី ទាំងមកពី ១២សាលា និងលោកគ្រូ អ្នកគ្រូ នាយក នាយិកា ក៏ដូចជាភ្ញៀវកិត្តិយសជាច្រើនរូបទៀត។

បន្ទាប់ពីដំណើរអញ្ជើញមកដល់របស់ឯកឧត្តមប្រធាន គណៈអធិបតី និងភ្ញៀវកិត្តិយស កម្មវិធីនេះមានការចាក់បញ្ចាំងនូវវីដេអូសង្ខេបពានរង្វាន់ជើងឯកវិទ្យាល័យរដូវកាលទី១ ការបង្ហាញសមាសភាពក្រុមវិទ្យាល័យទាំង ១២ សម្រាប់ ឆ្នាំ ២០២២ ក៏ដូចជាមានការសម្តែង ចម្រៀងសម័យ ពីសិល្បៈករ សិល្បៈការិនីផងដែរ។

គួរបញ្ចាក់ដែរថា ការប្រកួតពានរង្វាន់ជើងឯកវិទ្យាល័យ លើកទី ២ ឆ្នាំ ២០២២ បង្កើតឡើងក្នុងគោលបំណងលើកកម្ពស់វិស័យបាល់ទាត់នៅកម្ពុជាឲ្យកាន់តែមានភាពរស់រវើក បណ្តុះស្មារតីស្រលាញ់កីឡា សុខភាព ជៀសឆ្ងាយពីគ្រឿងញៀន សម្រិតសម្រាំងធនធានកីឡាករបន្តវេន ព្រមទាំងរឹតបន្តឹងចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការក្នុងចំណោមសិស្សានុសិស្ស តាមវិទ្យាល័យនានា។

ស.ស.យ.ក. មានមោទនភាពបន្ថែមទៀតក្នុងការបន្តចូលរួមលើកកម្ពស់ និងអភិវឌ្ឍវិស័យកីឡារបស់កម្ពុជា មិនថាជាកីឡាបាល់ទាត់ ឬប្រភេទកីឡាផ្សេងៗ។ ឆ្លៀតក្នុងឱកាសនេះ ស.ស.យ.ក. ក៏សូមលើកទឹកចិត្តដល់យុវជន យុវនារី កុមារា កុមារី និងប្រជាពលរដ្ឋទំាងអស់ ចូលរួមលេងកីឡាឲ្យបានគ្រប់គ្នា ដើម្បីសុខភាពល្អ និងជាគ្រឹះនៃការរីកចម្រើនជាមួយគ្នា៕

អត្ថបទដែលជាប់ទាក់ទង