អ៊ីស្រាអែលបើកដំណើរការមជ្ឈមណ្ឌលសេដ្ឋកិច្ចពណ៌ខៀវសម្រាប់ការអភិវឌ្ឍដែនសមុទ្រ
ហ្សេរុយសាឡឹម៖ ក្រសួងការពារបរិស្ថានរបស់ប្រទេស និងក្រុង Haifa បានលើកឡើង នៅក្នុង សេចក្តីថ្លែងការណ៍ដាច់ដោយឡែកពីគ្នាកាលពីថ្ងៃអង្គារថា អ៊ីស្រាអែលបានចាប់ផ្តើមមជ្ឈ មណ្ឌលជាតិសម្រាប់សេដ្ឋកិច្ចពណ៌ខៀវ និងការច្នៃប្រឌិត។
មជ្ឈមណ្ឌលនេះត្រូវបានបង្កើតឡើងនៅភាគខាងជើងនៃទីក្រុង Haifa ដោយសហការជាមួយក្រុង រដ្ឋបាលផែនការរបស់អ៊ីស្រាអែល ការិយាល័យនាយករដ្ឋមន្ត្រី និងសាកលវិទ្យាល័យ Haifa ។
មជ្ឈមណ្ឌលថ្មីនេះមានគោលបំណងលើកកម្ពស់ និងអភិវឌ្ឍភាពជាសហគ្រិន និងការច្នៃប្រឌិត បច្ចេកវិទ្យាក្នុងវិស័យជាច្រើនទាក់ទងនឹងលំហសមុទ្រ រួមមានវារីវប្បកម្ម ការដឹកជញ្ជូន ទេសចរណ៍សមុទ្រ និងការអភិរក្សធម្មជាតិសមុទ្រ នេះបើយោងតាមក្រសួង និងសាលាក្រុង។
មជ្ឈមណ្ឌលនេះនឹងជួយសម្រួលដល់កិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថានស្រាវជ្រាវ ស្ថាប័នសកម្មភាពដែន សមុទ្រ និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល សេដ្ឋកិច្ច សន្តិសុខ និងសិក្សានៅឈូងសមុទ្រ Haifa ។
សេដ្ឋកិច្ចពណ៌ខៀវសំដៅលើការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព និងរួមបញ្ចូលគ្នានៃវិស័យសេដ្ឋកិច្ច នៅក្នុងមហាសមុទ្រដែលមានសុខភាពល្អ ដូចដែលបានកំណត់ដោយធនាគារពិភពលោក។