មេដឹកនាំ អាជ្ញាធរ ប៉ាឡេស្ទីន ក្រុម ហាម៉ាស ជួប ប្រជុំ គ្នា នៅ ប្រទេស អាល់ហ្សេរី
បរទេស៖ ប្រធានាធិបតីប៉ាឡេស្ទីន Mahmoud Abbas បានជួបជាមួយប្រធានការិយាល័យនយោបាយ នៃចលនាតស៊ូអ៊ីស្លាម (Hamas) Ismail Haniyeh ក្នុងប្រទេសអាល់ហ្សេរី ។
រូបថតដែលបានចេញផ្សាយដោយប្រធានាធិបតីប៉ាឡេស្ទីនបានបង្ហាញប្រធានាធិបតីអាល់ហ្សេរី Abdelmadjid Tebboune អង្គុយរវាង Abbas និង Haniyeh នៅក្នុងបន្ទប់ប្រជុំមួយដែល មានទង់ជាតិ ពណ៌ បៃតង និងសរបស់ប្រទេសអាល់ហ្សេរីនៅផ្ទៃខាងក្រោយ។
កិច្ចប្រជុំនេះត្រូវបានចាក់ផ្សាយតាមទូរទស្សន៍អាល់ហ្សេរី TV3 ដែលបង្ហាញមេដឹកនាំទាំងបីកាន់ដៃគ្នា។
គេហទំព័រព័ត៌មានដែលគាំទ្រក្រុម Hamas Al-Resalah បានរាយការណ៍ថា ជំនួបរវាងគូប្រជែងទាំងពីរ ត្រូវបានរៀប ចំឡើងដោយ Tebboune នៅក្រៅពិធីអបអរសាទរខួបលើកទី ៦0 នៃឯករាជ្យរបស់ ប្រទេស អាល់ ហ្សេរីពីប្រទេសបារាំង។
លោក Haniyeh ដែលបានរស់នៅក្នុងប្រទេសកាតាអស់រយៈពេលជាង៣ ឆ្នាំបានដឹកនាំគណៈប្រតិភូ ហាម៉ាស ទៅកាន់ប្រទេសអាល់ហ្សេរីតាមការអញ្ជើញជាផ្លូវការពី Tebboune ដើម្បីចូលរួមក្នុងការ ប្រារព្ធពិធីបុណ្យ ឯករាជ្យជាតិអាល់ហ្សេរី។
ប្រធានាធិបតី Abbas និងគណៈប្រតិភូជាន់ខ្ពស់ប៉ាឡេស្ទីនក៏ត្រូវបានអញ្ជើញដោយ Tebboune ឱ្យចូលរួមក្នុងការប្រារព្ធពិធីនេះផងដែរ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានផ្លូវការរបស់ប៉ាឡេស្ទីន។
អ្នកវិភាគនយោបាយដែលមានមូលដ្ឋាននៅហ្គាហ្សា លោក Husam al-Dajjani បានលើកឡើងថា សូមអរគុណដល់ប្រធានាធិបតីអាល់ហ្សេរី Abdelmadjid Tebboune ដែលបាន “អញ្ជើញមេដឹកនាំទាំងពីរក្នុងគោលបំណង” កិច្ចប្រជុំរវាង Abbas និង Haniyeh អាចធ្វើទៅបាន។
លោកបានមានប្រសាសន៍ ថា “Tebboune ត្រូវបានគេរំពឹងថានឹងបញ្ចុះបញ្ចូលទាំង Abbas និង Haniyeh ឱ្យបន្តការសន្ទនារបស់ពួកគេឡើងវិញ ហើយបញ្ចប់ប្រហែល 15 ឆ្នាំនៃការបែងចែកផ្ទៃក្នុងប៉ាឡេស្ទីន និងសម្រេចបាននូវការផ្សះផ្សាផ្ទៃក្នុង” ។
រហូតមកដល់ពេលនេះ អ្នកសម្រុះសម្រួលអារ៉ាប់មិនអាចបញ្ចប់ការបែកបាក់ផ្ទៃក្នុងរវាងគណបក្ស Fatah របស់ Abbas និងក្រុម Hamas បានទេ។ គូប្រជែងទាំងពីរបានឈានដល់ការយោគយល់ និងកិច្ច ព្រម ព្រៀង ជាបន្តបន្ទាប់ដែលឧបត្ថម្ភដោយអេហ្ស៊ីប កាតា និងអារ៉ាប៊ីសាអូឌីត ដែលមិនធ្លាប់ ត្រូវបានអនុវត្ត។
ការបែងចែកផ្ទៃក្នុងប៉ាឡេស្ទីនរវាងក្រុមហាម៉ាស និងហ្វាតា បានចាប់ផ្តើមនៅឆ្នាំ ២០០៧ នៅពេលដែល ក្រុមហាម៉ាស បានបង្ខំឱ្យកាន់កាប់តំបន់ហ្គាហ្សាស្ទ្រីបពីហ្វាតា។ ចាប់តាំងពីពេលនោះមក ទឹកដីប៉ាឡេស្ទីន ត្រូវបានបំបែកទៅជាតំបន់ហ្គាហ្សាដែលគ្រប់គ្រងដោយក្រុមហាម៉ាស និងតំបន់ West Bank ដែលគ្រប់គ្រងដោយហ្វាតា។