មេបញ្ជាការកងទ័ពជើងគោក និងលោកជំទាវ ឧបត្ថម្ភសង្កសីជូនវរសេនាតូច កាំភ្លើងធំ លេខ៨៧ ប្រចាំទិសព្រះវិហារ បញ្ជាការដ្ឋានកាំភ្លើងធំ កងទ័ពជើងគោក
ភ្នំពេញ៖ ស័ង្កសីចំនួន ៣០០សន្លឹក ជាអំណោយរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក សម្រាប់សាងសង់ផ្ទះចំនួន ០៣ខ្នង ក្នុងវរសេនាតូចកាំភ្លើងធំ លេខ៨៧ ប្រចាំទិសព្រះវិហារ បញ្ជាការដ្ឋានកាំភ្លើងធំ កងទ័ពជើងគោកដែលមានទំហំ ៥ម៉ែត្រ គុណ ៧ម៉ែត្រ នាពេលថ្មីៗកន្លងទៅនេះ។
ជំនួសមុខឲ្យឯកឧត្តមមេបញ្ជាការរង មេបញ្ជាការកាំភ្លើងធំ លោកវរសេនីយ៍ទោ រ័ត្ន ចាន់ណាក់ មេបញ្ជាការវរសេនាតូចកាំភ្លើងធំលេខ៨៦ ប្រចាំទិសព្រះវិហា រ បញ្ជាការដ្ឋានកាំភ្លើងធំ កងទ័ពជើងគោក សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះ ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ដែលតែងតែយកចិត្តទុកដាក់គិតគូរដល់សុខទុក្ខ ការរស់នៅ របស់យោធិន សំដៅលើកកម្ពស់គុណភាព ការរស់នៅរបស់កងទ័ពឲ្យកាន់តែប្រសើ៕