**រដ្ឋមន្រ្តី ឈាង រ៉ា៖ ការវិនិយោគទៅលើវិស័យសុខាភិបាល គឺជាការវិនិយោគលើសុខភាពជាតិ គឺជាការវិនិយោគដើម្បីភាពមានបានរបស់ពលរដ្ឋ**សាខាមូលនិធិជាតិជំនួយសង្គមខេត្តបន្ទាយមានជ័យ ប្រកាសថា ឈ្មោះ តុន សំអាត និង តុន ស ពុំមានឈ្មោះជាអតីតយុទ្ធជនទទួលរបប ឧបត្ថម្ភគោលនយោបាយប្រចាំខែ របស់សាខាមូលនិធិជាតិជំនួយសង្គមខេត្តបន្ទាយមានជ័យនោះទេ**ក្រុមប្រឹក្សាស្តង់ដារជាតិ អនុម័តស្តង់ដារកម្ពុជាចំនួន៣៦**អភិបាលរាជធានីភ្នំពេញ ណែនាំដល់អាជ្ញាធរខណ្ឌទាំង១៤ ត្រូវយកចិត្តដាក់ឲ្យបានម៉ឹងមាត់ ក្នុងការទប់ស្កាត់ និងបង្ក្រាបក្រុមក្មេងទំនើង**នគរបាលស្រុកស្វាយជ្រំ ស្រាវជ្រាវឃាត់ក្មេងទំនើង ៦នាក់ ចាត់ការតាមនីតិវិធីច្បាប់**ឯកឧត្តម មាន ចាន់យ៉ាដា និងឯកឧត្តម សុី ប្រាសិទ្ធ អញ្ជើញបើកសន្និបាទបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៤ និងលើកទិសដៅបន្ត របស់រដ្ឋបាលខេត្តឧត្តរមានជ័យ**មន្រ្តីនគរបាលជាតិ ចំនួន ៥៩៧រូប បង្កើនការយល់ដឹងពី «ច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ» សំដៅពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ និងប្រសិទ្ធភាពការអនុវត្តច្បាប់**ឯកឧត្ដមរដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែធ្នូ ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត របស់ក្រសួងអភិវឌ្ឍន៍ជនបទ**អភិបាលខេត្តកណ្ដាល៖ ករណីក្មេងទំនើងដែលបង្ករបួសស្នាម ឬខូចខាតទ្រព្យសម្បត្តិផ្សេងៗ អាជ្ញាធរទាំងអស់ត្រូវស្វែងរកមិនដកដៃឡើយ ដើម្បីចាប់យកមកដន្ទាទោសតាមច្បាប់ឱ្យខានតែបាន**អាវុធហត្ថខេត្តកំពង់ស្ពឺ ឃាត់ខ្លួនក្មេងទំនើងចំនួន០៨នាក់ ដើម្បីចាត់ការតាមនីតិវិធី**អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លើកកម្ពស់ចំណេះដឹងពីបញ្ហាគ្រឿងញៀនដល់ថ្នាក់ដឹកនាំគ្រីស្ទបរិស័ទពី២៥រាជធានី-ខេត្ត**អ៊ីស្រាអែល និងក្រុមហាម៉ាស់ ស្តីបន្ទោសគ្នាទៅវិញទៅមកចំពោះការពន្យារពេលក្នុងការឈានដល់កិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្គាហ្សា**វេទិកាជំរុញពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-វៀតណាម ស្តីពីការបង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មឆ្លងដែន និងសេដ្ឋកិច្ចឌីជីថល**អធិបតេយ្យភាពរបស់ប៉ាណាម៉ាទទួលបានការគាំទ្រជាសកល បើទោះបីជាមានការវេតូពីសហរដ្ឋអាមេរិកក៏ដោយ**យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍ Azerbaijan Airlines មក​ពី​ទីក្រុង Baku បាន​ធ្លាក់​នៅ​ជិត Aktau ប្រទេស​កាហ្សាក់ស្ថាន**មន្រ្តី អ.ដ.ក. ចុះដោះស្រាយសំណុំរឿងវិវាទដល់គេហដ្ឋានផ្ទាល់របស់ប្រជាពលរដ្ឋ បានដោយជោគជ័យ**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារចុះបញ្ជីអាងទឹកនៅទូទាំងប្រទេស និងការសង់បង្គោលព្រំតំបន់៣នៃតំបន់បឹងទន្លេសាប**ចិនអនុម័តការសាងសង់ទំនប់វារីអគ្គិសនីធំបំផុតរបស់ពិភពលោក**ឯកឧត្តម ប៉ាវ ហម ផាន អញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារសម្រាប់ឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ**ជប៉ុន ផ្តល់ហិរញ្ញប្បទានឥតសំណង ជាង៧លានដុល្លារអាមេរិក សម្រាប់អនុវត្តគម្រោង «កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម» នៅកម្ពុជា

សម្ដេច ស ខេង៖ មជ្ឈដ្ឋានជាតិ អន្តរជាតិ វាយតម្លៃថាជាការបោះឆ្នោតឃុំសង្កាត់ មានលក្ខណៈសេរីត្រឹមត្រូវយុត្តិធម៌ ចំណែកអ្នកបោះឆ្នោតក៏កាន់តែមានការយល់ដឹងពីដំណើរការបោះឆ្នោត

ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈបញ្ជាការ សន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត បានលើកឡើងថា មជ្ឈដ្ឋានជាតិ និងអន្តរជាតិ បានវាយតម្លៃជាទូទៅថាជាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ប្រព្រឹត្តទៅប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ យុត្តិធម៌ ស្របតាមគោលការណ៍នៃប្រជាធិបតេយ្យ ចំណែកអ្នកបោះឆ្នោតវិញ ក៏កាន់តែមានការយល់ដឹងអំពីដំណើរការបោះឆ្នោត។

ក្នុងឱកាសអញ្ជើញបិទសន្និបាត បូកសរុបការងារបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ របស់ គ.ជ.ប រៀបចំចាប់ពីថ្ងៃទី៦-៧ ខែកក្កដា ឆ្នាំ២០២២នេះ នៅខេត្តព្រះសីហនុ សម្តេចក្រឡាហោម ស ខេង បានសម្តែងនូវការកោតសរសើរដោយស្មោះ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីគណៈកម្មការជាតិរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ អាជ្ញាធរកងកម្លាំងមានសមត្ថ គណបក្សនយោបាយនានា អ្នកសង្កេតការណ៍ជាតិ អន្តរជាតិ អ្នកពាក់ព័ន្ធនានា ព្រមទាំងប្រជាពលរដ្ឋដែលបានចូលរួមធ្វើឲ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥នេះទទួលបាននូវលទ្ធផលដ៏ល្អប្រសើរ។

សម្ដេចបន្តថាគ្រប់ដំណាក់កាលនៃការបោះឆ្នោត កម្ពុជាតែងតែបានយកចិត្តទុកដាក់កែលម្អដំណើរការបោះឆ្នោតទាំងក្របខណ្ឌច្បាប់ និងបច្ចេកទេស ដោយឈរលើមូលដ្ឋាននៃអនុសាសន៍ និងធាតុចូលពីគ្រប់មជ្ឈដ្ឋាន ព្រមទាំងការតាំងចិត្តចូលរួមដោះស្រាយបញ្ហាប្រឈមនានាប្រកបដោយភាពស្មោះត្រង់ពីគ្រប់ភាគីពាក់ព័ន្ធ ក្នុងនោះ គ.ជ.ប វិញ ក៏បានកែសម្រួលរចនាសម្ព័ន្ធ អគ្គលេខាធិការដ្ឋានរបស់ខ្លួនដើម្បីធ្វើឲ្យអង្គភាពនេះ បំពេញភារៈកិច្ចកាន់តែមានប្រសិទ្ធភាពខ្ពស់ និងបានធ្វើទំនើបកម្មដំណើរការរៀបចំការបោះឆ្នោតបន្ថែមទៀត ដោយយកចិត្តទុកដាក់លើការបង្កើតកម្មវិធីគ្រប់គ្រងការចុះបញ្ជីបេក្ខជន ព្រមទាំងការងារមួយចំនួនទៀតពាក់ព័ន្ធនឹងបច្ចេកវិទ្យា។

សម្ដេចក្រឡាហោម ស ខេង បានបន្តថារាជរដ្ឋាភិបាលកម្ពុជាមានការទទួលខុសត្រូវខ្ពស់ក្នុងការលើកកម្ពស់ដំណើរការប្រជាធិបតេយ្យសេរីពហុបក្ស និងការបោះឆ្នោតដោយសេរី ត្រឹមត្រូវ យុត្តិធម៌នៅកម្ពុជា ក្នុងនោះសម្ដេចបានកត់សម្គាល់ពីការទទួលខុសត្រូវចម្បងៗដូចជា ការធានារក្សាពង្រឹងសន្តិភាព ស្ថិរភាពនយោបាយនិងការអភិវឌ្ឍសង្គមលើគ្រប់វិស័យ, ការធានាឯករាជភាពនិងស្វ័យភាពរបស់ស្ថាប័នរៀបចំការបោះឆ្នោត និងអំពីការការកំណត់កាលបរិច្ឆេទបោះឆ្នោត។

នាឱកាសនោះដែរ សម្ដេចក៏បានមានប្រសាសន៍ទៅកាន់អង្គសន្និបាតអំពីកិច្ចសហការរវាងរាជរដ្ឋាភិបាល ជាមួយ គ.ជ.ប, កិច្ចសហការដើម្បីរក្សាសន្តិសុខបោះឆ្នោតរួមទាំងសន្តិសុខសុវត្ថិភាពដល់គណបក្សនយោបាយនិងបេក្ខជននានាដែលចូលរួមប្រកួតប្រជែងការបោះឆ្នោត សកម្មភាពយុទ្ធនាការឃោសនាបោះឆ្នោត សមត្ថភាពកន្លែងបោះឆ្នោត កន្លែងរាប់សន្លឹកឆ្នោត និងសម្ភារៈបរិក្ខារបម្រើឲ្យការបោះឆ្នោតនិងការរាប់សន្លឹកឆ្នោត, ការធានាដល់ធនធានថវិកាសសម្រាប់គ.ជ.ប ចាត់ចែងកិច្ចការនានាក្នុងដំណើរការបោះឆ្នោតប្រកបដោយស្តង់ដារ និងគុណភាព និងណើរការបោះឆ្នោតក្នុងស្ថានភាពកូវីដ-១៩ ៕

អត្ថបទដែលជាប់ទាក់ទង