អារ៉ាប៊ីសាអូឌីត ប្រកាសវិធានការសុខភាព និងសុវត្ថិភាពសម្រាប់រដូវកាល Hajj
រីយ៉ាដ៖ អារ៉ាប៊ីសាអូឌីត បានប្រកាសពីវិធានការសុខភាព និងសន្តិសុខយ៉ាងទូលំទូលាយ នៅតាមកន្លែងធ្វើពិធី ដើម្បីការពារសុវត្ថិភាព អ្នកធ្វើធម្មយាត្រាក្នុងរដូវបុណ្យ Hajj។
អ្នកនាំពាក្យក្រសួងសុខាភិបាលអារ៉ាប៊ីសាអូឌីត លោក Mohamed Al-Abdal ត្រូវបានដកស្រង់ សម្តីដោយទីភ្នាក់ងារសារព័ត៌មានអារ៉ាប៊ីសាអូឌីត ដែលបានលើកឡើងថា គ្រូពេទ្យចំនួន ២៥,000 នាក់ និងគ្រែមន្ទីរពេទ្យច្រើនជាង ៤000 នឹងឈរនៅក្បែរក្នុងអំឡុងពេលធម្មយាត្រា អ៊ីស្លាមដែលបញ្ចប់នៅល្ងាចថ្ងៃទី១២ ខែកក្កដា។
មជ្ឈមណ្ឌលសុខភាព និងសង្គ្រោះបន្ទាន់ អង្គភាពសុខភាពចល័ត និងសេវាសុខភាពនិម្មិតក៏ត្រៀម ខ្លួនជាស្រេច ក្នុងការផ្តល់សេវាផងដែរ លោក Al-Abdal បានប្រាប់សន្និសីទសារព័ត៌មានរួមគ្នា ស្តីពីការត្រៀម ខ្លួន សម្រាប់រដូវកាល Hajj ។
ទន្ទឹមនឹងនេះ អ្នកនាំពាក្យក្រសួងមហាផ្ទៃអារ៉ាប៊ីសាអូឌីត លោក Talal Al-Shalhoub បាននិយាយថា ក្រសួងកំពុងបង្កើតខ្សែការពារនៅគ្រប់កន្លែងធ្វើពិធី ដើម្បីការពារការចូលនៃអ្នកធ្វើធម្មយាត្រាខុសច្បាប់ បន្ថែមពីលើការដាក់ទណ្ឌកម្ម និងការផាកពិន័យចំពោះអ្នកបំពាន។
ឆ្នាំនេះគឺជាលើកទីមួយចាប់តាំងពីការផ្ទុះឡើងនៃ កូវីដ-១៩ ក្នុងឆ្នាំ ២០២០ ដែលអារ៉ាប៊ីសាអូឌីតអនុញ្ញាត ឱ្យ ធម្មយាត្រាបរទេសធ្វើ Hajj ខណៈដែលរដូវកាលពីរចុងក្រោយត្រូវបានកំណត់ សម្រាប់តែអ្នក ធម្មយាត្រា ក្នុងស្រុកប៉ុណ្ណោះ។