**អភិបាលរាជធានីភ្នំពេញ ណែនាំដល់អាជ្ញាធរខណ្ឌទាំង១៤ ត្រូវយកចិត្តដាក់ឲ្យបានម៉ឹងមាត់ ក្នុងការទប់ស្កាត់ និងបង្ក្រាបក្រុមក្មេងទំនើង**នគរបាលស្រុកស្វាយជ្រំ ស្រាវជ្រាវឃាត់ក្មេងទំនើង ៦នាក់ ចាត់ការតាមនីតិវិធីច្បាប់**ឯកឧត្តម មាន ចាន់យ៉ាដា និងឯកឧត្តម សុី ប្រាសិទ្ធ អញ្ជើញបើកសន្និបាទបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៤ និងលើកទិសដៅបន្ត របស់រដ្ឋបាលខេត្តឧត្តរមានជ័យ**មន្រ្តីនគរបាលជាតិ ចំនួន ៥៩៧រូប បង្កើនការយល់ដឹងពី «ច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ» សំដៅពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ និងប្រសិទ្ធភាពការអនុវត្តច្បាប់**ឯកឧត្ដមរដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែធ្នូ ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត របស់ក្រសួងអភិវឌ្ឍន៍ជនបទ**អភិបាលខេត្តកណ្ដាល៖ ករណីក្មេងទំនើងដែលបង្ករបួសស្នាម ឬខូចខាតទ្រព្យសម្បត្តិផ្សេងៗ អាជ្ញាធរទាំងអស់ត្រូវស្វែងរកមិនដកដៃឡើយ ដើម្បីចាប់យកមកដន្ទាទោសតាមច្បាប់ឱ្យខានតែបាន**អាវុធហត្ថខេត្តកំពង់ស្ពឺ ឃាត់ខ្លួនក្មេងទំនើងចំនួន០៨នាក់ ដើម្បីចាត់ការតាមនីតិវិធី**អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លើកកម្ពស់ចំណេះដឹងពីបញ្ហាគ្រឿងញៀនដល់ថ្នាក់ដឹកនាំគ្រីស្ទបរិស័ទពី២៥រាជធានី-ខេត្ត**អ៊ីស្រាអែល និងក្រុមហាម៉ាស់ ស្តីបន្ទោសគ្នាទៅវិញទៅមកចំពោះការពន្យារពេលក្នុងការឈានដល់កិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្គាហ្សា**វេទិកាជំរុញពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-វៀតណាម ស្តីពីការបង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មឆ្លងដែន និងសេដ្ឋកិច្ចឌីជីថល**អធិបតេយ្យភាពរបស់ប៉ាណាម៉ាទទួលបានការគាំទ្រជាសកល បើទោះបីជាមានការវេតូពីសហរដ្ឋអាមេរិកក៏ដោយ**យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍ Azerbaijan Airlines មក​ពី​ទីក្រុង Baku បាន​ធ្លាក់​នៅ​ជិត Aktau ប្រទេស​កាហ្សាក់ស្ថាន**មន្រ្តី អ.ដ.ក. ចុះដោះស្រាយសំណុំរឿងវិវាទដល់គេហដ្ឋានផ្ទាល់របស់ប្រជាពលរដ្ឋ បានដោយជោគជ័យ**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារចុះបញ្ជីអាងទឹកនៅទូទាំងប្រទេស និងការសង់បង្គោលព្រំតំបន់៣នៃតំបន់បឹងទន្លេសាប**ចិនអនុម័តការសាងសង់ទំនប់វារីអគ្គិសនីធំបំផុតរបស់ពិភពលោក**ឯកឧត្តម ប៉ាវ ហម ផាន អញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារសម្រាប់ឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ**ជប៉ុន ផ្តល់ហិរញ្ញប្បទានឥតសំណង ជាង៧លានដុល្លារអាមេរិក សម្រាប់អនុវត្តគម្រោង «កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម» នៅកម្ពុជា**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំពិភាក្សាលើការងារអនុគ្រោះទោស និងការផ្ទេរអនីតិជនទំនាស់នឹងច្បាប់ ពីមណ្ឌលអប់រំកែប្រែទៅមណ្ឌលយុវនីតិសម្បទា ដើម្បីពង្រឹងយន្តការអប់រំកែប្រែអនីតិជនទំនាស់នឹងច្បាប់ និងជាការគិតគូរដោះស្រាយភាពចង្អៀតណែនក្នុងពន្ធនាគារ**កម្លាំងជំនាញព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ បន្តឃាត់ខ្លួនក្រុមទំនើង ដែលបង្កសកម្មភាពធ្វើអោយប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សង្គម ជាច្រើននាក់**សមាហរណកម្មនៃតំបន់ដីសណ្តទន្លេយ៉ង់សេជំរុញការផ្លាស់ប្តូររូបមន្តអភិវឌ្ឍន៍ក្នុងតំបន់

បទវិភាគ៖សហរដ្ឋអាមេរិកនិងអង់គ្លេសរួមគ្នាលេងកលល្បិចចាស់ម្តងទៀតមុខជានឹងទទួលបរាជ័យជាមិនខាន


ពេលថ្មីៗកន្លងទៅនេះ ចិននិងអាល្លឺម៉ង់បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដែលមានការវិនិយោគទុនសរុបជិត២រយលានប្រាក់អឺរ៉ូនិងគ្របដណ្តប់គម្រោងសហប្រតិបត្តិការពាណិជ្ជកម្មចំនួន១០ ។ នេះជាគំរូថ្មីបំផុតដែលវិនិយោគិនបរទេសមានសុទិដ្ឋិនិយមចំពោះប្រទេសចិន ហើយក៏ជាការសើចចំអកចំពោះការដែលស្ថាប័នស៊ើបការណ៍អាមេរិកនិងអង់គ្លេសរួមគ្នាលេងកលល្បិចចាស់ម្តងទៀត ដើម្បីបំភិតបំភ័យសហគ្រាសប្រទេសលោកខាងលិចនៅពេលមុននេះផងដែរ ។
ក្នុងសន្និសីទសារព័ត៌មានដែលបើកធ្វើនៅក្រុងឡុងដ៍កាលពីថ្ងៃទី៦ខែកក្កដា លោក Christopher Wray ប្រធាននាយកដ្ឋានស៊ើបអង្កេតសហព័ន្ធអាមេរិក(FBI)និងលោក Ken McCallum ប្រធាននាយកដ្ឋានស៊ើបការណ៍យោធាទី៥របស់អង់គ្លេស(MI5)បានរួមគ្នាចេញផ្សាយអ្វីដែលហៅថា ការព្រមាន ដោយអះអាងថា ប្រទេសចិន “ឆក់ប្លន់”កម្មសិទ្ធិបញ្ញារបស់ប្រទេសលោកខាងលិចតាមរយៈ “ចារកម្មសេដ្ឋកិច្ច”និង “ប្រតិបត្តិការរបស់ Hacker” ដើម្បីសម្រេចបាននូវគោលដៅដឹកនាំមុខរបរជាគន្លឹះ ហើយមួលបង្កាច់ថា ប្រទេសចិនជា “ការគំរាមកំហែងដ៏ធំបំផុតក្នុងរយៈពេលយូរអង្វែង”ផងដែរ ។
នៅឆ្នាំទៅមិញ ស្ថាប័នស៊ើបការណ៍អាមេរិកទទួលបទបញ្ជាក្នុងការបង្ករឿងកំប្លែងអំពីការតាមដានរកប្រភពដើមនៃវីរុសកូវីដ១៩ តែទីបំផុតបានបញ្ចប់ដោយបរាជ័យក្នុងសំឡេងសើចចំអករបស់ទូទាំងពិភពលោក ។ ឆ្នាំនេះ ស្ថាប័នស៊ើបការណ៍អាមេរិកអូសទាញស្ថាប័នស៊ើបការណ៍អង់គ្លេស សម្តែងឆាកល្ខោនដែលប្រឌិតអ្វីដែលមិនធ្លាប់មានម្តងទៀត ដើម្បីបំផុសមនោសញ្ចេតនាភ័យខ្លាចចិននិងច្រានចោលចិន បំផ្លាញកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចរវាងចិននិងពិភពលោក ក៏ដូចជាគួបផ្សំនឹងយុទ្ធសាស្ត្រទប់ស្កាត់ការអភិវឌ្ឍរបស់ប្រទេសចិននៃរដ្ឋាភិបាលអាមេរិក ។
ពេលរដ្ឋាភិបាលលោកត្រាំបំផុសសង្គ្រាមពាណិជ្ជកម្មចំពោះប្រទេសចិនកាលពីឆ្នាំ២០១៨ ភាគីអាមេរិកក៏បានដាក់កំហុសដែលហៅថា “លួច”បច្ចេកទេសរបស់ប្រទេសប៉ែកខាងលិចទៅលើប្រទេសចិន ។ ហើយរដ្ឋាភិបាលអាមេរិកកាលនោះក៏បានចាប់ដំណើរការ “ផែនការប្រតិបត្តិចំពោះប្រទេសចិន”កាលពីខែវិចិ្ឆកាឆ្នាំ២០១៨ ដោយទាមទារឱ្យស្ថាប័នយុត្តិធម៌នៃតំបន់ចំនួន៩៤របស់សហរដ្ឋអាមេរិកលើកឡើងពាក្យបណ្តឹងដែលសំដៅចំពោះប្រទេសចិនយ៉ាងហោចណាស់មួយឬពីរលើកក្នុងមួយឆ្នាំ ពោលគឺប៉ុនប៉ងនាំឱ្យបទឧក្រិដ្ឋស្តីពីការដែល “ចារកម្មសេដ្ឋកិច្ចរបស់ចិនលួចយកសមិទ្ធផលវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា”ក្លាយជាការពិត ។ ប៉ុន្តែផែនការនេះបានដំណើរការរយៈពេលជាងបីឆ្នាំ ភាគីអាមេរិកមិនត្រឹមតែមិនបានរកឃើញចារកម្មណាមួយប៉ុណ្ណោះទេ ថែមទាំងក៏បានបង្កើតជាករណីអយុត្តិធម៌ជាច្រើនដែរ សំណុំរឿងជាច្រើនបានត្រូវកាត់ក្តីគ្មានទោសកំហុសឬក៏ត្រូវច្រានចោល ។ កាលពីខែកុម្ភៈឆ្នាំនេះ ក្រសួងយុត្តិធម៌អាមេរិកបានប្រកាសផ្អាកផែនការនេះដោយខានពុំបាន ព្រមទាំងទទួលស្គាល់ថា ផែនការនេះគឺខុសឆ្គង ។
ត្រឹមតែប៉ុន្មានខែទៀតប៉ុណ្ណោះ ស្ថាប័នស៊ើបការណ៍អាមេរិកក៏បានប្រើឧបាយកលចាស់ម្តងទៀត ។ ពាក្យកុហកដ៏អាក្រក់ទាំងនេះ គ្រាន់តែនឹងបង្ហាញពីធាតុពិតនៃស្ថាប័នស៊ើបការណ៍អាមេរិកដែល “និយាយពាក្យកុហក ឆបោកនិងលួច” ព្រមទាំងលាតត្រដាងពីទង្វើអាក្រក់គ្រប់បែបយ៉ាងរបស់ទ័ពស្រួចនៃអនុត្តរភាពបែបអាមេរិក ។
ក្នុងកិច្ចសន្ទនារវាងរដ្ឋមន្ត្រីការបរទេសចិននិងអាមេរិកដែលទើបបញ្ចប់ ភាគីចិនបានលើកឡើងថា សហរដ្ឋអាមេរិកកំពុង “ឆ្លងជំងឺភ័យខ្លាចប្រទេសចិន”ដែលមានភាពកាន់តែធ្ងន់ធ្ងរ ។ ប្រសិនបើបណ្តែតបណ្តោយឱ្យ “អារម្មណ៍គំរាមកំហែង”បែបនេះបន្ដវិវឌ្ឍទៅទៀត នោះ គោលនយោបាយចំពោះប្រទេសចិនរបស់អាមេរិកនឹងក្លាយជាផ្លូវទាល់គ្មានច្រកចេញ។ ការពិតជាក់ស្តែងនឹងបញ្ជាក់ថា ការប្រឌិតពាក្យកុហកពាក់ព័ន្ធនឹងប្រទេសចិននិងញុះញង់ឱ្យផ្តាច់ទំនាក់ទំនងជាមួយចិន ទើបអាចបង្កជា “ការគំរាមកំហែងដ៏ពិតប្រាកដ”ចំពោះសហរដ្ឋអាមេរិករហូតដល់ពិភពលោកខាងលិច ៕
វិទ្យុមិត្តភាពកម្ពុជាចិន

អត្ថបទដែលជាប់ទាក់ទង