**ប្រមុខការពារជាតិអាម៉េរិក អះអាងជាថ្មីនូវការប្តេជ្ញាចិត្តដែកថែបរបស់រដ្ឋធានីវ៉ាស៊ីនតោន ចំពោះសន្ធិសញ្ញាការពារជាតិជាមួយហ្វីលីពីន**ប្រទេសថៃមានបំណងកាត់បន្ថយអតិរេកពាណិជ្ជកម្មរបស់ខ្លួនជាមួយសហរដ្ឋអាមេរិកមកត្រឹម ២០ពាន់លានដុល្លារតាមរយៈការនាំចូលផលិតផលសហរដ្ឋអាមេរិកបន្ថែមទៀត**មាសបានឡើងថ្លៃដល់កម្រិតខ្ពស់បំផុត!**ផ្សារហ៊ុនថៃបានផ្អាកសកម្មភាពជួញដូរទាំងអស់ បន្ទាប់ពីការរញ្ជួយដីដ៏ខ្លាំងខ្លា**តោះមកស្គាល់ប្រទេសទាំង៨ ដែលរងគ្រោះដោយសារគ្រោះរញ្ជួយដីញឹកញាប់ជាងគេ គិតចាប់ពីឆ្នាំ១៩៩០ ដល់ ឆ្នាំ២០២៤**នាយករដ្ឋមន្រ្តីជប៉ុន ចូលរួមរំលែកទុក្ខដល់មីយ៉ាន់ម៉ានិងថៃ ក្រោយរងគ្រោះរញ្ជួយដីដ៏ខ្លាំងក្លា**តំបន់ជាច្រើននៅប្រទេសថៃ រួមមានទាំងភាគខាងជើង ភាគកណ្តាល និងទីក្រុងបាងកក បានរងឥទ្ធិពលញ័ររញ្ជួយដី**ការិយាល័យគណៈកម្មាធិការធានារ៉ាប់រងថៃ ចេញសារព្រមានយ៉ាងម៉ឺងម៉ាត់ដល់ទីភ្នាក់ងារ និងឈ្មួញកណ្តាលធានារ៉ាប់រង ដែលអនុវត្តដោយអយុត្តិធម៌ចំពោះឆ្លើយតបនឹងការខូចខាតដោយសារគ្រោះរញ្ជួយដី**អ្នកនាំពាក្យបរិស្ថាន៖ សូមបង្ការកុំឱ្យមានភ្លើងឆេះព្រៃ ដែលជាមូលហេតុអ្វើឱ្យមានការធ្លាក់ចុះគុណភាពខ្យល់ និងការបាត់បង់ជីវៈចម្រុះនិងប្រព័ន្ធអេកូឡូស៊ី**លោក ដូណាល់ ត្រាំ ហៅទូរសព្ទប្រកបដោយផ្លែផ្កា ជាមួយនាយករដ្ឋមន្រ្តីកាណាដា ចំពេលមានភាពតានតឹងកើនឡើងរវាងសម្ព័ន្ធមិត្តមានព្រំដែនជាប់គ្នាទាំង២**ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ អញ្ជើញជាវាគ្មិន ក្នុងសិក្ខាសាលាចែករំលែកបទពិសោធន៍ ស្តីពីវិធីសាស្ត្រស្រាវជ្រាវរឿងក្តី និងបំបែករឿងក្តីព្រហ្មទណ្ឌដោយនគរបាលយុត្តិធម៌ ដល់និសិ្សត នៃសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME)**គ្គ្រោះរញ្ជួយដីបានបំផ្លិចបំផ្លាញ​វាយប្រហារ​ប្រទេស​មី​យ៉ាន់​ម៉ា និងថៃ សម្លាប់​មនុស្ស​ជាង​១.០០០​នាក់​**លោក Elon Musk កំពុងប្រឈមមុខនឹងបណ្តឹងក្លែងបន្លំ ជុំវិញការបង្ហាញភាគហ៊ុន Twitter យឺតយ៉ាវ**អ៉ីរ៉ង់ ថាទីក្រុងតេហេរ៉ង់នឹងវាយប្រហារទៅលើ មូលដ្ឋានយោធាអាមេរិកនៅក្នុងតំបន់**ទេសរដ្ឋមន្រី្ត លី ធុជ ជំរុញលេីកទឹកចិត្តឱ្យវិនិយោគិនតំបន់ក្វាងស៊ី ប្រទេសចិន ពិចារណាពង្រីកការវិនិយោគដោយផ្ទាល់នៅកម្ពុជា ស្របតាមទស្សនវិស័យរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី**បទវិភាគ៖ធ្វើដំណើរជាមួយចិនគឺធ្វើដំណើរជាមួយកាលានុវត្តភាព**រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ រួមគ្នាកសាងអំពើល្អប្រៀបដូចជាការរក្សាសន្តិភាពកម្ពុជាឱ្យស្ថិតស្ថេរ**សម្ដេច ស ខេង ស្នើឱ្យអាជ្ញាធរ ប្រជាពលរដ្ឋ និងក្មួយៗជាសិស្សានុសិស្ស សូមយកចិត្តទុកដាក់ ចូលរួមបង្ការ ទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ**រជ្ជទាយាទនៃប្រទេសលុចសំបួ នឹងយាងបំពេញព្រះរាជទស្សនកិច្ចនៅកម្ពុជា ពីថ្ងៃទី២៩ ខែមីនា ដល់ថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥**តំណាងអង្គការយូនីសេហ្វ អំពាវនាវឱ្យមានការលើកកម្ពស់សុខុមាលភាពរបស់កុមារ តាមរយៈកិច្ចសហប្រតិបត្តិការជាសកល

លោក ម៉ាង ស៊ីណេត៖ ប្រធានសាខាគយថ្មី ត្រូវយកចិត្តទុកដាក់បំពេញតួនាទី ភារកិច្ច ដែលថ្នាក់ដឹកនាំប្រគល់ជូន ដើម្បីធ្វើឲ្យការងារមានការអភិវឌ្ឍរីកចម្រើន

ភ្នំពេញ ៖ លោក ម៉ាង ស៊ីណេត អភិបាលស្តីទី ខេត្តព្រះសីហនុ និងលោក ផា អេងវ៉េង អគ្គនាយករង នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ បានអញ្ជើញជាគណៈអធិបតី ក្នុងកម្មពិធីប្រកាសផ្ទេរភារកិច្ច ប្រធានសាខាគយ និងរដ្ឋាករខេត្តព្រះសីហនុ នៅមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តព្រះសីហនុ និងមានការចូលរួមពី សមាជិក សមាជិការ មន្ទីរអង្គភាពពាក់ព័ន្ធ។

លោក ម៉ាង ស៊ីណេត បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ថ្នាក់ដឹកនាំ មន្រ្តី បុគ្គលិក នៃសាខាគយ និងរដ្ឋាករខេត្តព្រះសីហនុ ជាពិសេស លោក ទុំ ណូ (អតីតប្រធានសាខាគយ និងរដ្ឋាករ ដែលត្រូវផ្លាស់ចេញទៅខេត្តថ្មី) ដែលកន្លងមកបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញាស្មារតី ក្នុងការដឹកនាំសាខាគយ និងរដ្ឋាករ រួមទាំងបានសហការជាមួយមន្ទីរ-អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរក្នុងខេត្តទទួលបានលទ្ធផលល្អប្រសើរគួរជាទីមោទនៈ រួមទាំងមានការគោរពស្រលាញ់ ពីមន្រ្តីក្រោមឱវាទ និងមន្ទីរ-អង្គភាពពាក់ព័ន្ធផងដែរ។

ជាមួយគ្នានេះដែរ អភិបាលស្តីទីក៏សូមស្វាគមន៍ និងអបអរសាទរចំពោះ លោក សំ សុវណ្ណារិទ្ធិ ដែលត្រូវបានថ្នាក់ដឹកនាំអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏សូមគាំទ្រ និងលើកទឹកចិត្តដល់ លោក សំ សុវណ្ណារិទ្ធិ ដែលទើបបានរៀបចំពិធីប្រកាសចូលកាន់មុខតំណែងជាផ្លូវការនាពេលនេះ ត្រូវយកចិត្តទុកដាក់បន្ថែមទៀត បំពេញតួនាទី ភារកិច្ច ដែលថ្នាក់ដឹកនាំប្រគល់ជូន ដើម្បីធ្វើឲ្យការងារនៅខេត្តព្រះសីហនុ មានការអភិវឌ្ឍរីកចម្រើន មានសាមគ្គីភាពផ្ទៃក្នុងអង្គភាព និងកិច្ចប្រតិបត្តិការល្អ ទន់ភ្លន់ ហ្មត់ចត់ និងម៉ឺងម៉ាត់ ជាមួយគ្រប់មន្ទីរ-អង្គភាព រដ្ឋបាលក្រុង/ស្រុក ឃុំ/សង្កាត់ ឱ្យកាន់តែល្អប្រសើរ ប្រកបដោយមនសិការវិជ្ជាជីវៈ មានស្មារតីទទួលខុសត្រូវខ្ពស់។

លោក ផា អេងវ៉េង អគ្គនាយករង នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានថ្លែងអំណគុណដល់គណៈអភិបាលខេត្ត ព្រះរាជ្ញារកងយទ្ធពលខេមរភូមិន្ទ កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ដែលកន្លមកបានជួយគាំទ្រសហការណ៍យ៉ាងពេញទំហឹងដល់អង្គភាពគយឈជើងនៅខេត្តព្រះសីហនុ។

លោកបានបន្តទៀតថា ការងារបច្ចេកទេសរបស់សាខាគយ គឺសម្រួលពាណិជ្ជកម្ម ម្យ៉ាងទៀតរាជរដ្ឋាភិបាលបានលើកលែងពន្ធការនាំចូលពាក់ព័ន្ធនិងវិស័យកសិកម្ម ដើម្បីឆ្លើយតបទៅនឹងប្រសិទ្ធភាពការងារឱ្យបានម៉ឺងម៉ាត់ ដោយស្មារតី និងជំនាញវិជ្ជាជីវៈ៕

អត្ថបទដែលជាប់ទាក់ទង