ការ បាញ់ ប្រហារ នៅ ពាក់កណ្តាលអាត្រាធ ក្នុង ទីក្រុង Orlando របស់ សហរដ្ឋ អាមេរិក បណ្តាល ឲ្យ មនុស្ស ប្រាំពីរ នាក់ រង របួស
វ៉ាស៊ីនតោន៖ ភ្នាក់ងារ ប៉ូលិសបានអោយដឹងថា មនុស្សចំនួន៧នាក់បានរងរបួស បន្ទាប់ពីមានការបាញ់ ប្រហារដ៏ធំមួយនៅក្នុងទីក្រុង Orlando រដ្ឋ Florida កាលពីព្រឹកថ្ងៃអាទិត្យ។
មេប៉ូលីស Orlando លោក Eric Smith បានប្រាប់អោយដឹងថា ការបាញ់ប្រហារបានធ្វើឡើងបន្ទាប់ពី ការប្រយុទ្ធគ្នា នៅក្នុងតំបន់ Wall Street Plaza និង South Orange Avenue នៅម៉ោងប្រហែល២:00 ព្រឹក (0៦00 GMT) ខណៈដែលបារ និងភោជនីយដ្ឋានកំពុងបិទ ខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណម្នាក់ បានដកកាំភ្លើងខ្លីបាញ់ចូលហ្វូងមនុស្ស បណ្តាលឲ្យមនុស្ស៧នាក់រងរបួស។
លោក Smith បានបញ្ជាក់បន្ថែមថា ជនរងគ្រោះទាំងអស់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ហើយស្ថិតក្នុងស្ថានភាពស្ថិរភាព ប៉ូលីសកំពុងស្វែងរកព័ត៌មានអំពីជនសង្ស័យ។
សហរដ្ឋ អាមេរិក បាន រង ការ បាញ់ ប្រហារ យ៉ាង ហោច ណាស់ ៣៨២ លើក មក ទល់ ពេល នេះ នៅ ឆ្នាំ នេះ ។