**រដ្ឋមន្រ្តី ឈាង រ៉ា៖ ការវិនិយោគទៅលើវិស័យសុខាភិបាល គឺជាការវិនិយោគលើសុខភាពជាតិ គឺជាការវិនិយោគដើម្បីភាពមានបានរបស់ពលរដ្ឋ**សាខាមូលនិធិជាតិជំនួយសង្គមខេត្តបន្ទាយមានជ័យ ប្រកាសថា ឈ្មោះ តុន សំអាត និង តុន ស ពុំមានឈ្មោះជាអតីតយុទ្ធជនទទួលរបប ឧបត្ថម្ភគោលនយោបាយប្រចាំខែ របស់សាខាមូលនិធិជាតិជំនួយសង្គមខេត្តបន្ទាយមានជ័យនោះទេ**ក្រុមប្រឹក្សាស្តង់ដារជាតិ អនុម័តស្តង់ដារកម្ពុជាចំនួន៣៦**អភិបាលរាជធានីភ្នំពេញ ណែនាំដល់អាជ្ញាធរខណ្ឌទាំង១៤ ត្រូវយកចិត្តដាក់ឲ្យបានម៉ឹងមាត់ ក្នុងការទប់ស្កាត់ និងបង្ក្រាបក្រុមក្មេងទំនើង**នគរបាលស្រុកស្វាយជ្រំ ស្រាវជ្រាវឃាត់ក្មេងទំនើង ៦នាក់ ចាត់ការតាមនីតិវិធីច្បាប់**ឯកឧត្តម មាន ចាន់យ៉ាដា និងឯកឧត្តម សុី ប្រាសិទ្ធ អញ្ជើញបើកសន្និបាទបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៤ និងលើកទិសដៅបន្ត របស់រដ្ឋបាលខេត្តឧត្តរមានជ័យ**មន្រ្តីនគរបាលជាតិ ចំនួន ៥៩៧រូប បង្កើនការយល់ដឹងពី «ច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ» សំដៅពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ និងប្រសិទ្ធភាពការអនុវត្តច្បាប់**ឯកឧត្ដមរដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែធ្នូ ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត របស់ក្រសួងអភិវឌ្ឍន៍ជនបទ**អភិបាលខេត្តកណ្ដាល៖ ករណីក្មេងទំនើងដែលបង្ករបួសស្នាម ឬខូចខាតទ្រព្យសម្បត្តិផ្សេងៗ អាជ្ញាធរទាំងអស់ត្រូវស្វែងរកមិនដកដៃឡើយ ដើម្បីចាប់យកមកដន្ទាទោសតាមច្បាប់ឱ្យខានតែបាន**អាវុធហត្ថខេត្តកំពង់ស្ពឺ ឃាត់ខ្លួនក្មេងទំនើងចំនួន០៨នាក់ ដើម្បីចាត់ការតាមនីតិវិធី**អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លើកកម្ពស់ចំណេះដឹងពីបញ្ហាគ្រឿងញៀនដល់ថ្នាក់ដឹកនាំគ្រីស្ទបរិស័ទពី២៥រាជធានី-ខេត្ត**អ៊ីស្រាអែល និងក្រុមហាម៉ាស់ ស្តីបន្ទោសគ្នាទៅវិញទៅមកចំពោះការពន្យារពេលក្នុងការឈានដល់កិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្គាហ្សា**វេទិកាជំរុញពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-វៀតណាម ស្តីពីការបង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មឆ្លងដែន និងសេដ្ឋកិច្ចឌីជីថល**អធិបតេយ្យភាពរបស់ប៉ាណាម៉ាទទួលបានការគាំទ្រជាសកល បើទោះបីជាមានការវេតូពីសហរដ្ឋអាមេរិកក៏ដោយ**យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍ Azerbaijan Airlines មក​ពី​ទីក្រុង Baku បាន​ធ្លាក់​នៅ​ជិត Aktau ប្រទេស​កាហ្សាក់ស្ថាន**មន្រ្តី អ.ដ.ក. ចុះដោះស្រាយសំណុំរឿងវិវាទដល់គេហដ្ឋានផ្ទាល់របស់ប្រជាពលរដ្ឋ បានដោយជោគជ័យ**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារចុះបញ្ជីអាងទឹកនៅទូទាំងប្រទេស និងការសង់បង្គោលព្រំតំបន់៣នៃតំបន់បឹងទន្លេសាប**ចិនអនុម័តការសាងសង់ទំនប់វារីអគ្គិសនីធំបំផុតរបស់ពិភពលោក**ឯកឧត្តម ប៉ាវ ហម ផាន អញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារសម្រាប់ឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ**ជប៉ុន ផ្តល់ហិរញ្ញប្បទានឥតសំណង ជាង៧លានដុល្លារអាមេរិក សម្រាប់អនុវត្តគម្រោង «កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម» នៅកម្ពុជា

កងទ័ពប្រទេសចិនបានបំពេញបន្ថែមថាមពលវិជ្ជមានកាន់តែច្រើនក្នុងសន្តិភាពនិងការអភិវឌ្ឍនៃពិភពលោក

ថ្ងៃទី១ខែសីហាឆ្នាំ២០២២ជាខួបទី៩៥នៃការបង្កើតកងទ័ពរំដោះប្រជាជនចិន ។ ចាប់តាំងពីសាធារណៈរដ្ឋប្រជាមានិតចិនត្រូវបានបង្កើតឡើងមក បានអនុវត្តគោលនយោបាយការពារជាតិប្រកបដោយលក្ខណៈការពារជាប់រហូតមក មិនដែលបង្កសង្គ្រាមណាមួយដោយម្ចាស់ការនិងមិនដែលឈ្លានពានទឹកដីប្រទេសដទៃទៀតសូម្បីតែមួយអ៊ីញ ។ បច្ចុប្បន្ននេះ កងទ័ពប្រទេសចិនមិនត្រឹមតែជាមហាកំពេងដែកថែបដែលគាំពារអធិបតេយ្យភាព សន្តិសុខនិងផលប្រយោជន៍អភិវឌ្ឍន៍ប៉ុណ្ណោះទេ ថែមទាំងក៏ក្លាយជាកម្លាំងដ៏មុតមាំក្នុងការគាំពារសន្តិភាពពិភពលោកផងដែរ ។
កាលពីខែមេសាឆ្នាំ១៩៩០ ក្នុងរបាយការណ៍សង្ខេបនៃសកម្មភាពរក្សាសន្តិភាពអង្គការសហប្រជាជាតិបានលេចចេញដំណឹងអំពីទាហានចិនជាលើកដំបូង៖អ្នកសង្កេតការយោធា៥នាក់ដែលមកពីកងទ័ពប្រទេសចិនបានទៅដល់ក្រុងដាម៉ាស រដ្ឋធានីស៊ីរី ។ នេះបានក្លាយជាសាក្សីប្រវត្តិសាស្ត្រនៃការដែលកងទ័ពប្រទេសចិនចូលរួមសកម្មភាពរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិ ។
ក្នុងរយៈពេលជាង៣០ឆ្នាំកន្លងទៅនេះ ចិនបានចូលរួមសកម្មភាពរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិចំនួន២៥លើកជាបន្តបន្ទាប់ ចាត់បញ្ជូននាយទាហាននិងពលទាហានរក្សាសន្តិភាពសរុបជិត៥ម៉ឺននាក់ ហើយមានទាហានចិនចំនួន១៦នាក់បានពលីជីវិតដើម្បីបុព្វហេតុសន្តិភាព ។ ចិនបានក្លាយជាប្រទេសដែលចាត់បញ្ជូនទាហានច្រើនបំផុតក្នុងចំណោមរដ្ឋសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ ហើយក៏ជាប្រទេសផ្តល់ប្រាក់ទុនច្រើនទីពីរក្នុងសកម្មភាពរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិផងដែរ ដែលត្រូវគេប្រសិទ្ធនាមថា ជា “កត្តាគន្លឹះនិងកម្លាំងគន្លឹះនៃសកម្មភាពរក្សាសន្តិភាពអង្គការសហប្រជាជាតិ” ។
ជាពិសេសគឺក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ កងទ័ពប្រទេសចិនបានបំពេញបន្ថែមថាមពលវិជ្ជមានកាន់តែច្រើនក្នុងសន្តិភាពនិងការអភិវឌ្ឍពិភពលោក ។ នៅឆ្នាំ២០១៣ ចិនបានចាត់បញ្ជូនកងកម្លាំងឆ្មាំការពារដែលមានសមាជិក១៧០នាក់ទៅប្រទេសម៉ាលីជាលើកដំបូង ចាត់បញ្ជូនក្បួនការពារនាវាចរណ៍នៃកងទ័ពជើងទឹកចំនួន៤១លើកទៅកាន់ឈូងសមុទ្រ Aden និងលំហសមុទ្រសូម៉ាលីជាបន្តបន្ទាប់ ដើម្បីអមដំណើរនិងការពារសុវត្ថិភាពរបស់នាវាចិននិងបរទេសជាង៧ពាន់គ្រឿង នាវាពេទ្យ “Peace Ark”បានទៅដល់ប្រទេសនិងតំបន់ចំនួន៤៣ ដើម្បីផ្តល់សេវាព្យាបាលជំងឺដល់មនុស្សជាង២សែន៣ម៉ឺននាក់ក្នុងតំបន់ ព្រមទាំងបានធ្វើកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ជាមួយកងទ័ពរបស់ប្រទេសចំនួនជាង៥០។ល។ កងទ័ពប្រទេសចិនបានផ្តល់ផលិតផលសន្តិសុខសាធារណៈដូចជាការរក្សាសន្តិភាព ការពារនាវាចរណ៍ ការជួយសង្គ្រោះមនុស្សធម៌និងកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ជាដើមដល់សហគមន៍អន្តរជាតិជាបន្តបន្ទាប់ ដើម្បីបកស្រាយពីទស្សនៈសហគមន៍រួមវាសនាមនុស្សជាតិតាមរយៈការអនុវត្តជាក់ស្តែង ។
ពិភពលោកបច្ចុប្បន្ននេះមិនសូវមានស្ថិរភាពនោះទេ គំនិតសង្គ្រាមត្រជាក់ អនុត្តរភាពនិយម និងអំណាចផ្តាច់ការខាងនយោបាយបានវិវឌ្ឍដោយផ្ទុយនឹងនិន្នាការទូទៅ “ភាពមិនប្រាកដប្រជា”ហាក់ដូចជាដំពពកខ្មៅដែលរសាត់នៅពីលើមនុស្ស ។ ប្រឈមមុខនឹងពិភពលោកដែលប្រកបដោយភាពច្របូកច្របល់ កងទ័ពប្រទេសចិនដើរចេញពីរដ្ឋ ដើម្បីជំរុញការអនុវត្តជាក់ស្តែងនូវគំនិតផ្តួចផ្តើមសន្តិសុខសកល ក៏ដូចជាបំពេញបន្ថែមនូវ “ភាពប្រាកដប្រជា”ក្នុងសន្តិភាពពិភពលោកឥតឈប់ឈរផងដែរ ។
“ក្នុងពិភពលោកដ៏ចម្រុះបែប ខ្ញុំប្រហែលគ្រាន់តែជារោមបក្សីមួយប៉ុណ្ណោះ ប៉ុន្តែរោមបក្សីក៏បានផ្ទុកក្តីបំណងសន្តិភាពផងដែរ ។”នេះជាគោលបំណងរបស់លោកស្រី He Zhihong ទាហានរក្សាសន្តិភាពរបស់ចិនដែលបានពលីជីវិតនៅពេលបំពេញភារកិច្ចនៅហៃទី ហើយក៏បានឆ្លុះបញ្ចាំងពីការស្វែងរកឥតឈប់ឈររបស់កងទ័ពប្រទេសចិនថា ពោលគឺ ធ្វើឱ្យពន្លឺសន្តិភាពបំភ្លឺទូទាំងពិភពលោក ៕អត្ថបទ វិទ្យុមិត្តភាពកម្ពុជាចិន

អត្ថបទដែលជាប់ទាក់ទង