**ប្រធានរណសិរ្សអភិវឌ្ឍន៍ជាតិឡាវ៖ សម្ដេចមហាបវរធិបតី ជានាយករដ្ឋមន្ត្រី វ័យក្មេង សកម្ម និងជាបញ្ញវន្ត**រដ្ឋលេខាធិការក្រសួងសុខាភិបាល បើកវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពមន្ត្រីសុខាភិបាលផ្នែកសង្គ្រោះបន្ទាន់ និងរថយន្តគិលានសង្គ្រោះ**រណសិរ្ស កម្ពុជា-ឡាវ បានឯកភាពគ្នាចំនួន៨ចំណុចលើអនុស្សរណៈ ដើម្បីបន្តរិតចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការយូរអង្វែង**ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ អញ្ជើញបិទការប្រកួតកីឡាប្រណាំងទូក និងបណ្តែតប្រទីប ក្នុងឱកាសបុណ្យចេញព្រះវស្សានៅខេត្តបាត់ដំបង ឆ្នាំ២០២៤**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិអាយប៉ា ដើម្បីអនុម័តរបៀបវារៈមហាសន្និបាតលើកទី៤៥**ក្រសួងសាធារណការ រៀបចំសិក្ខាសាលាផ្សព្វផ្សាយសៀវភៅគម្រោងកម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល ២០២៤-២០២៦ និងកម្មវិធីបណ្តុះបណ្តាលមន្ត្រីបង្គោលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ**ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត ដឹកនាំកិច្ចប្រជុំពិភាក្សាលើកម្រៃសេវាអត្តសញ្ញាណកម្ម និងសុពលភាពអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ**អភិបាលរងខេត្តកណ្តាល បញ្ជាក់ច្បាស់ថា ប្រសិនបើទូកណា មិនគោរពបទបញ្ជាផ្ទៃក្នុង និងត្រូវចាញ់ដោយស្វ័យប្រវត្តិ**ស្រូវពូជប្រមាណជាង២៥៧តោន ត្រូវបានរាជរដ្ឋាភិបាលចែកជូនដល់កសិករជាង ២ពាន់គ្រួសារ នៅស្រុកក្រូចឆ្មារ**កម្ពុជា ទទួលបានពានរង្វាន់អន្តរជាតិកម្រិត ពានរង្វាន់ជើងឯកធំ (Grand Champion) និងពានរង្វាន់ជើងឯក (Champion )តាមវិញ្ញាសាចំនួន២ ក្នុងព្រឹត្តិការណ៍ «ប្រកួតម៉ូតសក់ និងសម្រស់ អាស៊ីប៉ាស៊ីហ្វិក» លើកទី២៨ ឆ្នាំ២០២៤**ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះអនុញ្ញាតជូនសមាជិគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ចូលបង្គំគាល់សម្ដែងការគួរសម**ស្លាកលេខយានយន្តនគរបាលជិត ២ពាន់គ្រឿង ត្រូវបានដកចេញពីបញ្ជីគ្រប់គ្រង ក្រោយបទបញ្ជារបស់សម្តេចធិបតីហ៊ុន ម៉ាណែត**ឯកឧត្តម ហេង សួរ ដឹកនាំប្រតិភូផ្នែករាជធានី ខេត្ត នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល អញ្ជើញគោរពវិញ្ញាណក្ខន្ធឧបាសិកា នូ ម៉ាឡា ត្រូវជាម្តាយបង្កើត ឯកឧត្តម អ៊ុំ រាត្រី**សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញចូលរួមពិធីចូលកាន់តំណែង របស់ថ្នាក់ដឹកនាំថ្មីនៃសាធារណរដ្ឋឥណ្ឌូណេស៊ី**ទេសរដ្ឋមន្ដ្រី ថោង ខុន៖ ការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ «ពានរង្វាន់សម្តេចបវរធិបតី» គឺជាព្រឹត្តិការណ៍កីឡា-វប្បធម៌-ទេសចរណ៍ ដ៏មានសារៈសំខាន់**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញទទួលទានអាហារព្រឹក ពិភាក្សាការងារក្រៅផ្លូវការជាមួយប្រធានរដ្ឋសភាឡាវ និងវៀតណាម**លោក Netanyahu អះអាងថា ក្រុម Hamas នឹងលែងគ្រប់គ្រងតំបន់ Gaza បន្ទាប់ពីលោក Sinwar ស្លាប់**យោធា​អ៊ីស្រាអែល​បញ្ជាក់​ថា​ ខ្លួនបាន​សម្លាប់​មេដឹកនាំ​ក្រុម​ហាម៉ាស់​ លោក Yahya Sinwar**លោក Scholz ប្រឆាំងនឹងជម្លោះពន្ធជាមួយចិន**អ្នកការទូតកំពូលរបស់ចិន អំពាវនាវឱ្យពង្រឹងកិច្ចសហប្រតិបត្តិការចិន-ប្រេស៊ីលឱ្យកាន់តែស៊ីជម្រៅ

សម្ដេចតេជោ ហ៊ុន សែន ចង់ឃើញអ្នកវិនិយោគកាតា មកវិនិយោគនៅកម្ពុជា ហើយនាំចេញទៅកាន់ទីផ្សារបរទេស ពាក់ព័ន្ធនឹងវិស័យស្បៀង

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា សម្ដេចចង់ឃើញអ្នកវិនិយោគប្រទេសកាតា មកវិនិយោគនៅក្នុងប្រទេសកម្ពុជា ហើយនាំចេញទៅកាន់ទីផ្សារបរទេស ពិសេសពាក់ព័ន្ធទៅនឹងវិស័យស្បៀង ដូចជាស្រូវ អង្ករតែម្ដង ។

ក្នុងឱកាសអនុញ្ញាតឱ្យ ឯកឧត្តម Sheikh Mohammed bin Abdulrahman al-Thani ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីក្រសួងការបរទេស នៃប្រទេសកាតា ចូលជួបសម្ដែងការគួរសម និងពិក្សាការងារ កាលពីថ្ងៃទី៣ សីហា សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា បច្ចុប្បន្ននេះ ទំនាក់ទំនងទ្វេភាគីរបស់យើងមានភាពល្អប្រសើរទៅមុខហើយទស្សនកិច្ចរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសនាពេលនេះ នឹងរួមចំណែកក្នុងការពង្រឹង ពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរ ជាពិសេសពង្រីកទំនាក់ទំនងរវាងប្រទេសកាតា និងប្រទេសអាស៊ានផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រីការបរទេសកាតា បានថ្លែងអំណរគុណសម្ដេចតេជោនាយករដ្ឋមន្ត្រី ចំពោះការទទួលស្វាគមន៍ឯកឧត្តម ក៏ដូចជាការទទួលជួបសម្ដែងការគួរសមនាពេលនេះ។ ឯកឧត្តមក៏បានអបអរសាទរនូវភាពជោគជ័យនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន។
ឯកឧត្តមក៏បានអរគុណចំពោះការចុះហត្ថលេខានៃកិច្ចសហប្រតិបត្តិការអាស៊ាននេះ ។ ឯកឧត្តមបានគូសបញ្ជាក់ថា នេះគឺជាឱកាសដ៏ល្អដែលឯកឧត្តមបានមកប្រទេសកម្ពុជានាពេលនេះ ឯកឧត្តមពិតជាចង់ឃើញនូវដំណើរការវិវត្តនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរ។ ឯកឧត្តមបានគូសបញ្ជាក់ថា រហូតមកដល់ពេលនេះ ទំនាក់ទំនងយើងទាំងពីរចាប់ផ្ដើមមានភាពល្អប្រសើរហើយយើងនៅមានសក្តានុពលជាច្រើនទៀតដែលយើងអាចសហការគ្នា ជាពិសេសទៅលើវិស័យសេដ្ឋកិច្ច ។ ឯកឧត្តមបានមានប្រសាសន៍ថា បច្ចុប្បន្នយើងមានកិច្ចសហប្រតិបត្តិការគ្នាខ្លះហើយលើវិស័យអប់រំ ហើយយើងនឹងរកកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗជាច្រើនទៀតនៅពេលខាងមុខ។

ឯកឧត្តមបានមានប្រសាសន៍ជម្រាបជូនសម្ដេចតេជោថា ឯកឧត្តមបានជួបពិភាក្សាជាមួយ នឹងឯកឧត្តមឧបនាយករដ្ឋមន្ត្រីការបរទេសកម្ពុជា ឯកឧត្តម ប្រាក់ សុខុន រួចហើយ ហើយក្នុងជំនួបនោះ អ្វីដែលឯកឧត្តមចាប់អារម្មណ៍គឺ ប្រទេសកាតាអាចមានកិច្ចសហប្រតិបត្តិការល្អជាមួយកម្ពុជាទៅលើវិស័យទេសចរណ៍ និងការពង្រីកទំហំពាណិជ្ជកម្ម និងការវិនិយោគ។

ឯកឧត្តមបានប្ដេជ្ញាចិត្តថា នឹងជំរុញឲ្យមានគណៈប្រតិភូធុរកិច្ចមកប្រទេសកម្ពុជានាពេលខាងមុខ ដើម្បីជួបពិភាក្សាជាមួយធុរកិច្ចកម្ពុជា ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យធុរកិច្ចនេះតែម្ដង។

សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍ និងអបអរសាទរ ដែលប្រទេសកាតាបានយកចិត្តទុកដាក់ចំពោះអាស៊ាន ក៏ដូចជាចំពោះប្រទេសកម្ពុជា និងពិតជារីករាយដែលឯកឧត្តមបានជួបជាមួយឯកឧត្តម ប្រាក់ សុខុន ក្នុងការជំរុញនូវកិច្ចសហប្រតិបត្តិការនេះផងដែរ។

សម្ដេចតេជោមានក្តីសង្ឃឹមថា ប្រទេសកាតានឹងទទួលបានភាពជោគជ័យក្នុងការរៀប Word Cup នៅចុងឆ្នាំ២០២២នេះ ពីព្រោះប្រទេសកត្តាជាអ្នករៀបចំព្រឹត្តិការណ៍ world cup នេះតែម្ដង ។ សម្ដេចតេជោបានមានប្រសាសន៍បន្ថែមថា ប្រទេសយើងទាំងពីរ គឺនៅមានសក្កានុពលជាច្រើន ដែលយើងអាចពង្រឹងនូវកិច្ចសហប្រតិបត្តិការគ្នាបាននាពេលខាងមុខ។ ពាក់ព័ន្ធទៅនឹងវិស័យទេសចរណ៍ សម្តេចតេជោបានមានប្រសាសន៍ថា ប្រទេសកាតាពិតជាមានភាពរឹងមាំ ជាពិសេសប្រទេសកាតា គឺមានសមត្ថភាពក្នុងការពង្រឹងជើងហោះហើរ ហើយប្រទេសកាតា គឺមានភូមិសាស្រ្តនៅមជ្ឈិមបូព៌ា ដែលអាចធ្វើការហោះហើរមកកម្ពុជាដោយផ្ទាល់បាន។

សម្ដេចតេជោបានមានប្រសាសន៍ថា មុនវិបត្តិជំងឺកូវីដ-១៩ កម្ពុជាមានទេសចរបរទេសប្រមាណជាង៦ លាន៦សែននាក់ តែពេលនេះ ធ្លាក់មកដល់ត្រឹមជិត១លាននាក់ប៉ុណ្ណោះ។ សម្ដេចតេជោបញ្ជាក់ថាគោលដៅកម្ពុជាគឺចង់ទទួលបានភ្ញៀវទេសចរប្រមាណជា១៥លាននាក់ ឯណ្ណោះ។
សម្ដេចតេជោបានមានប្រសាសន៍ថា ពេលនេះកម្ពុជាមានការលើកលែងនូវលក្ខខណ្ឌជាច្រើន ដើម្បីឲ្យភ្ញៀវទេសចរមកកាន់កម្ពុជា ។ សម្តេចតេជោបានមានប្រសាសន៍ថា ប្រទេសកាតាអាចគាំទ្រ ជាពិសេសធ្វើឲ្យមានជំនួបរវាងអ្នកធុរកិច្ច និងធុរកិច្ចនៃប្រទេសទាំងពីរ ដូចជាអោយអ្នកធុរកិច្ចនៃប្រទេសទាំងពីរអាចចូលរួមក្នុងការតាំងពិព័រណ៍ ពាណិជ្ជកម្មក្នុងខែ១២ ចុងឆ្នាំនេះផងដែរ ធ្វើយ៉ាងណាជំរុញផ្នែកធុរកិច្ច និងធុរកិច្ចឲ្យមានទំនាក់ទំនងគ្នា។

សម្តេចតេជោក៏បានលើកទឹកចិត្តឲ្យប្រទេសកាតាជំរុញដល់វិស័យឯកជន ដើម្បីមកធ្វើការរួមគ្នាជាមួយវិស័យឯកជននៅប្រទេសកម្ពុជា ។ សម្ដេចចង់ឃើញអ្នកវិនិយោគប្រទេសកាតាមកវិនិយោគនៅក្នុងប្រទេសកម្ពុជា ហើយនាំចេញទៅកាន់ទីផ្សារបរទេស ពិសេសពាក់ព័ន្ធទៅនឹងវិស័យស្បៀង ដូចជាស្រូវ អង្ករតែម្ដង សម្ដេចតេជោជំរុញឲ្យប្រទេសកាតាអាចមកវិនិយោគលើវិស័យនេះ ហើយធ្វើការនាំចេញទៅកាន់ទីផ្សារអន្តរជាតិផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រីការបរទេសកាតាបានថ្លែងអរគុណចំពោះសម្ដេចតេជោ ចំពោះអនុសាសន៍ដ៏មានអត្ថន័យក្នុងការពង្រឹងទំនាក់ទំនងក៏ដូចជាការពង្រីកពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចពាណិជ្ជកម្មរវាងប្រទេសទាំង២ នេះ។ ឯកឧត្តមសន្យាថា ឯកឧត្តមនឹងបញ្ជូនអ្នកធុរកិច្ចពីប្រទេសកាតាមកកាន់ប្រទេសកម្ពុជា ដើម្បីធ្វើការជាមួយធុរកិច្ចកម្ពុជាក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការក៏ដូចជា វិនិយោគទៅលើវិស័យអ្វីដែលប្រទេសទាំងពីរអាចសហការគ្នាបាន។

ឯកឧត្តមក៏បានសន្យាថាឯកឧត្តមនឹងជំរុញឲ្យមានការហោះហើរឡើងវិញ តភ្ជាប់រវាងកម្ពុជា និងប្រទេសកាតាផងដែរដើម្បីធ្វើយ៉ាងណាជំរុញវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ ភាពល្អប្រសើរផងដែរនៅពេលខាងមុខ៕

អត្ថបទដែលជាប់ទាក់ទង