**ឯកឧត្តមរដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន ចុះពិនិត្យខ្សែផ្លូវដែលគ្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធរូបវន្ដ នៅតំបន់ដីសម្បទានសង្គមកិច្ច ក្នុងឃុំក្រយា ស្រុកសន្ទុក**អ្នកឃ្លាំមើលទីផ្សារអាមេរិកប្តឹងលោក Elon Musk ជុំវិញការចោទប្រកាន់ថាមិនបានបង្ហាញពីការទិញភាគហ៊ុនដំបូងរបស់ខ្លួនក្នុង Twitter នៅដើមឆ្នាំ២០២២**អ៊ីស្រាអែល និងក្រុមហាម៉ាស់ ជិតឈានដល់កិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្គាហ្សា**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតអ៊ីស្លាមអ៊ីរ៉ង់ប្រចាំនៅកម្ពុជា**នាយករដ្ឋមន្ត្រីបារាំង ប្តេជ្ញាផ្តោតលើស្ថិរភាព ការសន្ទនា កំណែទម្រង់ប្រាក់សោធននិវត្តន៍**ឯកឧត្ដមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា ដឹកនាំកិច្ចប្រជុំវឌ្ឍនភាពការងារ របស់អនុគណៈកម្មការខ្លឹមសារ នៃគណៈកម្មការរៀបចំសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងមហាផ្ទៃ**ឧបនាយករដ្ឋមន្ត្រី នេត សាវឿន ណែនាំឱ្យធ្វេីការបង្ក្រាបបទល្មើសដែលប៉ះពាល់ធ្ងន់ធ្ងរដល់សង្គម ដូចជាគ្រឿងញៀន និងល្បែងអនឡាញខុសច្បាប់**ប្រមុខការទូតរុស្សុី៖ ភាពជាដៃគូរវាងរុស្ស៊ី-ចិន ជាគន្លឹះនៃស្ថិរភាពពិភពលោក**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជួបសំណេះសំណាលជាមួយសិស្សមន្រ្តីដែលទើបប្រឡងជាប់ និងត្រៀមខ្លួនចូលរៀននៅសាលាភូមិន្ទរដ្ឋបាល ជាង២០០នាក់**រដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ លើកទី១៨**រដ្ឋបាលលោក Biden ចាត់ទុកគុយបាជារដ្ឋឧបត្ថម្ភភេរវកម្ម**តួនាទី ភារកិច្ច សិទ្ធិអំណាចក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងកិច្ចព្រមព្រៀងស្ដីពីការគ្រប់គ្រងច្រកទ្វារព្រំដែនគោកកម្ពុជា-វៀតណាម និងកិច្ចព្រមព្រៀងស្ដីពីការគ្រប់គ្រងព្រំដែនគោកកម្ពុជា-វៀតណាម**រដ្ឋបាលខេត្តកំពង់ឆ្នាំង បើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥**តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង រៀបចំពិធីអប់រំផ្សព្វផ្សាយស្តីពីការយល់ដឹងពីមេរោគអេដស៍ ជំងឺអេដស៍ ស្វាយ ដល់នាយ-ពលទាហាន**ឯកឧត្តម សុខ ពុទ្ធិវុធ៖ និស្សិតគ្រប់រូបត្រូវពង្រឹងសមត្ថភាពរបស់ខ្លួន ដើម្បីក្លាយជាមូលធនមនុស្សប្រកបដោយសក្តានុពល**ចិនបន្ថែមក្រុមហ៊ុនអាមេរិកចំនួន៧ ទៅក្នុងបញ្ជីអង្គភាពដែលមិនអាចជឿទុកចិត្តបាន**ក្រុមអ្នកពន្លត់អគ្គីភ័យ នៅតែបន្តប្រយុទ្ធនឹងភ្លើងឆេះព្រៃនៅឡូសអេនជឺលេស ចំពេលមានការព្រមានអំពីអាកាសធាតុដ៏គ្រោះថ្នាក់**គណ:កម្មការទទួលបន្ទុកវិស័យសុខាភិបាល សង្គមកិច្ច រដ្ឋសភា ប្រជុំត្រៀមចុះស្វែងយល់ការងារ ទទួលបន្ទុក តាមរាជធានី-ខេត្ត**អាកាសយានដ្ឋានប៉េកាំង ទទួលបានអ្នកដំណើរ ៦,១លាននាក់ក្នុង អំឡុងពេលបុណ្យនិទាឃរដូវ

ដើម្បីអសន្តិសុខសកល ឬ ដើម្បីសុខដុមនីយកម្មរបស់មនុស្សជាតិ

ដើម្បីរក្សាតំណែងតាមរយៈការចង់ទទួលបានសន្លឹកឆ្នោតគាំទ្រក្នុងរូបភាពប្រជាភិថុត អ្នកនយោបាយបស្ចិមប្រទេសនិយាយរួម អ្នកនយោបាយនៅអាមេរិកដូចជាលោកស្រី Nancy Pelosi និយាយដោយឡែកដែលបានទៅបំពេញទស្សនកិច្ចនៅតៃវ៉ាន់បានព្យាយាមកែប្រែស្ថានការណ៍តៃវ៉ាន់ពីពណ៌សទៅជាពណ៌ខ្មៅ ពីស្នាមញញឹមរបស់ប្រជាជនចិនដែលរស់នៅតៃវ៉ាន់ទៅជាភាពភ័យខ្លាច ពីស្ថានភាពអភិវឌ្ឍទៅជាស្ថានភាពអាក្រក់និងមិននឹងនរនៃសេដ្ឋកិច្ចរបស់ខេត្តតៃវ៉ាន់ និងជាពិសេសពីសុខដុមនីយកម្មតំបន់ទៅជាអស្ថិរភាពតំបន់ ស្របទៅនឹងការបញ្ជាក់របស់ឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេសចិនថា «នេះបានបង្ហាញម្តងទៀតថា អ្នកនយោបាយអាមេរិកមួយចំនួន បានក្លាយជាអ្នកបង្កបញ្ហានៅក្នុងទំនាក់ទំនងអាមេរិក-ចិន ហើយអាមេរិកក្លាយជាប្រទេសទីមួយ ដែលអ្នកអ្នកបំផ្លាញសន្តិភាព និងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់»។ ពាក្យសម្តីផ្អែមល្អែមដែលអសច្ចភាពរបស់លោកស្រី Nancy Pelosi ដែលកំពុងថ្លែងនៅតៃវ៉ាន់នឹងក្លាយជាឈ្នួនបំផ្លាញសន្តិភាព សន្តិសុខ ស្ថិរភាព និងការអភិវឌ្ឍនៅតៃវ៉ាន់ជាក់ជាមិនខាន ព្រោះពិភពលោកទាំងមូលបានដឹងច្បាស់ដោយគ្មានការប្រែប្រួលថា មានចិនតែមួយគត់នៅលើពិភពលោក ហើយតៃវ៉ាន់ជាខេត្តមួយរបស់ចិន។ គោលការណ៍ចិនតែមួយ គឺជាបទដ្ឋានដែលត្រូវបានទទួលស្គាល់ក្នុងទំនាក់ទំនងអន្តរជាតិ និងការឯកភាពទូទៅរបស់ពិភពលោក។ការបង្រួបបង្រួមប្រជាជាតិចិននិងការស្តារឡើងវិញភាពអស្ចារ្យនៃប្រជាជាតិចិនជាស្មារតីរួមរបស់ប្រជាជាតិចិនដែលមិនត្រឹមស្ថិតនៅក្នុងប្រទេសចិនដែលរួមមានទាំងនៅក្នុងតៃវ៉ាន់ប៉ុណ្ណោះទេ ជនបរទេសដែលមានសែស្រឡាយចិនរស់នៅបរទេសក៏បានរួមកម្លាំងជាមួយប្រជាជនចិននៅគ្រប់ទិសទីក្នុងពិភពលោកផងដែរ។ ជាការពិតដែលថាស្មារតីនេះនឹងមិនត្រូវបង្វែរដោយឆន្ទៈរបស់កម្លាំងអ្នកនយោបាយអាមេរិក ឬអ្នកនយោបាយដែលខ្វះការយល់ដឹងពីស្ថានការណ៍នៃទំនាក់ទំនងអន្តរជាតិនោះទេ ហើយវាក៏មិនត្រូវបានបង្វែរដោយការគិតចង់បាននៃកម្លាំងបំបែកខ្លួននៃក្រុមអ្នកនយោបាយនៅតៃវ៉ាន់ដែលកំពុងវង្វេងប្រវត្តិសាស្រ្ត និងភ្លេចកំណើតដូនតារបស់ខ្លួនដែរ។ កម្លាំងមហាជននៅទូទាំងពិភពលោកបានយល់ស្របគ្នាថា មិនថា លោកស្រី Nancy Pelosi និងអ្នកនយោបាយបរទេសដែលខ្វះវិចារណញាណយល់ដឹងពីប្រវត្តិសាស្រ្ត ពីការសន្យារបស់អាមេរិកចំពោះចិន ហើយបន្តគាំទ្រឱ្យតៃវ៉ាន់ផ្តាច់ចេញពីមាតុភូមិរបស់ខ្លួន ឬពួកអ្នកទាំងនោះព្យាយាមប្រើប្រាស់គ្រប់វិធីដើម្បីទប់ស្កាត់ការបង្រួបបង្រួមចិនយ៉ាងណាក៏ដោយ មនុស្សជាតិទាំងមូលយល់ឃើញថាពួកអ្នកទាំងនោះនឹងគ្មានឱកាស គ្មានមធ្យោបាយណាមួយអាចបញ្ឈប់ដំណើរការស្មារតីនៃប្រវត្តិសាស្ត្រក្នុងការបង្រួបបង្រួមចិនបានឡើយ។

ដើម្បីរក្សានិងការពារការអភិវឌ្ឍប្រកបដោយស្ថិរភាពនិងសន្តិភាពនៃទំនាក់ទំនងច្រកសមុទ្ររវាងទាំងសងខាងនេះ ប្រវត្តិសាស្ត្រនៃការអភិវឌ្ឍទំនាក់ទំនងច្រកសមុទ្ររវាងទាំងសងខាងបានគូសបញ្ជាក់រួចមកហើយថា ប្រជាជនចិនគឺជាអ្នកដែលទទួលរងផលប៉ះពាល់ខ្លាំងបំផុតពីភាពតានតឹងនិងជម្លោះនានានៅតាមច្រកសមុទ្រតៃវ៉ាន់ ហើយការអភិវឌ្ឍសន្តិភាព និងការស្វែងរកផលប្រយោជន៍រួមនឹងមិនត្រឹមតែផ្តល់អត្ថប្រយោជន៍ដល់ប្រជាជាតិរួមលោហិត ចិននាបច្ចុប្បន្នប៉ុណ្ណោះទេ ថែមទាំងដល់ជំនាន់ក្រោយៗនៃប្រជាជាតិចិនទៀតផង។ ក្នុងដំណើរទស្សនកិច្ចរបស់លោកស្រី Nancy Pelosi មកកាន់តៃវ៉ាន់នេះ ថ្នាក់ដឹកនាំ កងទ័ពរំដោះប្រជាជនចិន និងប្រជាជាតិចិនរស់នៅក្រោមដំបូលសុខសន្តិភាពក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តចិនបាននិងកំពុងបង្ហាញភាពអត់ធ្មត់ប្រកបដោយភាពខន្តីក្នុងកម្រិតខ្ពស់ដើម្បីពន្យល់បន្ថែមដល់ពិភពលោក និងដល់អ្នកនយោបាយវង្វេងទិសនៅតៃវ៉ាន់ឱ្យបានយល់ច្បាស់ថា បក្សកុម្មុយនិស្តចិនបានថែរក្សាយ៉ាងយកចិត្តទុកដាក់ដល់ផ្លែផ្កានៃការអភិវឌ្ឍសន្តិភាព រក្សាគន្លងនៃការអភិវឌ្ឍដោយសន្តិភាពសម្រាប់ប្រជាជាតិចិនទាំងអស់។ ទាំងនេះជាការយល់ច្បាស់ថា ការណ៍ដែលអាមេរិកនិងអ្នកនយោបាយប្រជាភិថុតមួយចំនួននៅតៃវ៉ាន់មិនព្រមទទួលស្គាល់កំហុសគឺច្បាស់ណាស់ថាពិតជាបង្កើនកំហុសបន្ថែមទៀតដែលមនុស្សជាតិនៅលើពិភពលោកកំពុងស្អប់ខ្ពើមគំនិតរើសអើង ភាពឈឺចាប់ ភាពរងគ្រោះដែលជាផលនៃការបង្កសង្គ្រាមដែលផ្តួចផ្តើមដោយអាមេរិក ហើយដែលនាពេលនេះមានលោកស្រី Nancy Pelosiជាឧទាហរណ៍បញ្ជាក់ស្រាប់។

ដើម្បីសម្រេចបាននូវសហគមន៍ជោគវាសនារួមនៃមនុស្សជាតិ ចិនបានរក្សានូវការអត់ធ្មត់កម្រិតខ្ពស់ក្នុងការចូលរួមថែរក្សាសុខសន្តិភាព សុខដុមនីយកម្ម និងការអភិវឌ្ឍសម្រាប់តំបន់និងពិភពលោក។ ជាការពិត ពេលនិយាយត្រូវគិតដល់សកម្មភាពដែលនឹងត្រូវបំពេញ ហើយពេលបំពេញសកម្មភាពត្រូវគិតដល់ពាក្យសម្តីដែលបាននិយាយ ហើយយើងនាំគ្នាពិនិត្យមើលសកម្មភាពជាក់ស្តែងដែលបំពេញមុននឹងជឿជាក់លើពាក្យសម្តីដែលបាននិយាយ នោះយើងនឹងដឹងបានថាតាមរយៈដំណើរទស្សនកិច្ចប្រកបដោយចេតនាដ៏អាក្រក់ដោយលាក់លៀមដាក់បញ្ចូលក្នុងរបៀបវារៈធ្វើដំណើររបស់លោកស្រី Nancy Pelosi នៅតៃវ៉ាន់នឹងក្លាយជាទឡ្ហីករណ៍បញ្ជាក់បន្ថែមកាន់តែច្បាស់ដល់អ្នកកត់ត្រាប្រវត្តិសាស្រ្តបញ្ចូលទិន្នន័យបន្ថែមពីទង្វើបញ្ឆេះសង្គ្រាម សោកនាដកម្មដ៏ព្រៃផ្សៃរបស់អាមេរិកក្រោមលេសការគាំទ្រប្រជាធិបតេយ្យដូចជាករណីអាហ្វហ្គានីស្ថាន លីប៊ី អ៊ីរ៉ាក់ជាសក្ខីកម្មស្រាប់។ ច្បាស់ណាស់ដែលថាភាពចម្រុងចម្រើនរបស់ប្រជាជាតិចិននឹងនាំមកនូវសំណាងល្អដល់ជនរួមជាតិចិនទាំងអស់រួមទាំងនៅតំបន់ច្រកសមុទ្រតៃវ៉ាន់ ខណៈពេលដែលភាពទន់ខ្សោយ និងភាពចលាចល គឺនាំមកនូវគ្រោះមហន្តរាយចំពោះជនរួមជាតិចិនតែប៉ុណ្ណោះ។ ការស្តារភាពអស្ចារ្យឡើងវិញនៃប្រជាជាតិចិនត្រូវបានផ្សារភ្ជាប់យ៉ាងជិតស្និទ្ធទៅនឹងអនាគតនិងជោគ វាសនារបស់ជនរួមជាតិចិនទាំងអស់នៅគ្រប់ទីកន្លែង។ មនុស្សជាតិទូទាំងពិភពលោកកំពុងប្រកៀកស្មារជាមួយចិនដែលដឹកនាំដោយបក្សកុម្មុយនិស្តចិនក្នុងការកសាងបាននូវសហគមន៍ជោគវាសនារួមរបស់មនុស្សជាតិ ហើយសង្ឃឹមថាអ្នកនយោបាយនៅតៃវ៉ាន់ដែលកំពុងវង្វេងប្រវត្តិសាស្រ្តនឹងក្រឡេកមើលប្រវត្តិសាស្រ្តកាលពី១២៧ឆ្នាំមុននៅពេលដែលកោះតៃវ៉ាន់បានធ្លាក់ចូលក្នុងដៃនៃកងកម្លាំងបរទេស ដែលធ្វើឲ្យប្រជាជាតិចិនទាំងមូលមានការឈឺចាប់យ៉ាងខ្លាំង។ ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តចិនដែលមិនត្រឹមតែទទួលបាននូវការគាំទ្រពីប្រជាជាតិចិនគ្រប់ទិសទីប៉ុណ្ណោះទេ មនុស្សជាតិស្ទើរពាសពេញពិភពលោកបានកំពុងសាទរនឹងការវិលត្រឡប់របស់តៃវ៉ាន់មកកាន់មាតុភូមិរបស់ខ្លួនវិញក្នុងពេលដ៏ខ្លីខាងមុខ ដើម្បីសម្រេចបានក្តីសុបិនដ៏អស្ចារ្យរបស់ចិនដើម្បីចិនមានសមត្ថភាពទទួលបានភាពជោគជ័យបន្ថែមទៀតសម្រាប់សន្តិភាពនិងការអភិវឌ្ឍរបស់ពិភពលោក និងការសម្រេចបានគោលដៅស្របតាមឆន្ទៈនៃការកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិ ហើយក៏ជាការចូលរួមផ្តល់ចម្លើយលើជម្រើសថាប្រទេសណាដើម្បីអសន្តិសុខសកល ឬ ប្រទេសណាដើម្បីសុខដុមនីយកម្មរបស់មនុស្សជាតិ៕

ដោយបណ្ឌិត ជា មុនីឫទ្ធិ
ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន

អត្ថបទដែលជាប់ទាក់ទង