**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ស្នើឱ្យប្អូនៗជានិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ជួយផ្សព្វផ្សាយ ពីចំណុចវិជ្ជមានរបស់កម្ពុជាយើងឲ្យបានច្រើន**សម្តេច ម៉ែន សំអន អញ្ជើញបិទវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ជំនាន់ទី១៥**អគ្គនាយកធនាគារ ARDB ណែនាំដល់គ្រប់នាយកដ្ឋានត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនជាប់ជាប្រចាំ ដើម្បីក្លាយជាធនាគារឈានមុខគេនៅកម្ពុជា**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖ ការពង្រឹងធនធានមនុស្ស ជាកត្តាដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញប្រកាសប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពង់ធំ**ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ**ឯកឧត្តម ប៉េង ពោធិ៍នា ជួបសំណេះសំណាលរវាងថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សក្រសួងសាធារណការ និងដឹកជញ្ជូន**ចាប់ខ្លួនមនុស្ស១០នាក់ រឹបអូសថ្នាំញៀនជាង២០០គីឡូក្រាម ក្នុងការបង្រ្កាបក្រុមរត់ពន្ធគ្រឿងញៀនពីកម្ពុជា និងឡាវ ទៅកាន់វៀតណាម**ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន គ្រោងប្រកាសកញ្ចប់ជំនួយចុងក្រោយរបស់ខ្លួន សម្រាប់អ៊ុយក្រែន**រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជួបពិភាក្សាការងារជាមួយក្រុមហ៊ុនចិន ដើម្បីជំរុញលំហូរភ្ញៀវទេចររវាងប្រទេសទាំងពីរ**ឯកឧត្តម អ៊ុំ រាត្រី អំពាវនាវដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ចូលរួមសហការជាមួយសមត្ថកិច្ចស្រង់ទិន្នន័យជនបរទេស ដែលកំពុងស្នាក់នៅខេត្តបន្ទាយមានជ័យ**កម្ពុជា ជាប់ឆ្នោតជាសមាជិកនៃគណៈកម្មាធិការចាត់តាំងនៃគណៈកម្មការកសាងសន្តិភាពអង្គការសហប្រជាជាតិ សម្រាប់អាណត្តិ ២០២៥-២០២៦**សេចក្តីថ្លែងការណ៍រួម វេទិកានិពន្ធនាយក​សារព័ត៌មាន​កម្ពុជា លើកទី២១ ឆ្នាំ២០២៤ ស្ដីពី ​វិជ្ជាជីវៈ​សារព័ត៌​មាន​ និង​ការបញ្ចេញមតិ**ប្រមុខរាជរដ្ឋាភិបាល៖ ការបញ្ចប់ការវាស់វែងដីធ្លី នឹងជួយពង្រីកកំណើនជីវភាពប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើង**លោក មាស ដារ៉ា ប្រកាសចូលកាន់មុខតំណែងជា ប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្ម សំណង់ និងសុរិយាដីខេត្តបន្ទាយមានជ័យជំនួសលោក អាង ណារិទ្ធ**ព្រះមហាក្សត្រ យាងដល់មាតុភូមិវិញហើយ ក្រោយបញ្ចប់ព្រះរាជទស្សនកិច្ច នៅខេត្តហៃណាន ប្រទេសចិន**ស៊ុយអែត នឹងបញ្ឈប់ការផ្តល់មូលនិធិដល់ទីភ្នាក់ងារសហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន**លោក ចូ បៃដិន អនុញ្ញាតលើការផ្តល់ជំនួយយោធា ៥៧១.៣លានដុល្លារ សម្រាប់កោះតៃវ៉ាន់**ថៃ បញ្ចេញយន្តហោះចម្បាំង F-16 ពីរគ្រឿង ទៅកាន់ព្រំដែនថៃ-មីយ៉ាន់ម៉ា ដើម្បីបណ្តេញយន្តហោះមិនស្គាល់អត្តសញ្ញាណមួយគ្រឿង**ឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីកាន់កាប់ ឬដឹកជញ្ជូនអាវុធ និងប្រើប្រាស់សារធាតុញៀន

កិច្ចប្រជុំរដ្ឋមន្រ្តីអាស៊ាន-ចិន បានបោះជំហានទៅមុខជាមួយនឹង ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ

ភ្នំពេញ៖ កិច្ចប្រជុំរដ្ឋមន្រ្តី អាស៊ាន-ចិន បានបោះជំហានទៅមុខជាមួយនឹង ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ។ កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន-ចិន ធ្វេីឡេីងនាព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២ មានឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា ជាប្រធានដឹកនាំកិច្ចប្រជុំ និងក្នុងនាមតំណាងឱ្យប្រទេសមីយ៉ាន់ម៉ាជាសហប្រធាន និងចិន បានចាប់ផ្ដើមដំណើរការកិច្ចសហប្រតិបត្តិការវែងឆ្ងាយមកហើយដោយភាពជាមិត្ត និងកិច្ចសហប្រតិបត្តិការទៅវិញទៅមក បានក្លាយជាគំរូនៃកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះប្រកបដោយថាមពលដែលមានលទ្ធផលវិជ្ជមានក្នុងវិស័យជាច្រើន។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីថ្លែងថា កិច្ចប្រជុំកំពូលពិសេសអាស៊ាន-ចិនកាលពីឆ្នាំមុន បានធ្វើការផ្លាស់ប្តូរថ្មីមួយ ដើម្បីបោះជំហានទៅមុខជាមួយនឹងការប្រកាសនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ហើយ ជឿជាក់ថា នេះជាការឆ្លុះបញ្ចាំងពីទំនុកចិត្តដ៏រឹងមាំរវាងអាស៊ាន។ ឯកឧត្តមបន្តថា ខណៈពេលដែលយើងគ្រប់គ្រងបានជាបណ្តើរៗ ពីជំងឺរាតត្បាតកូវីដ១៩ យើងក៏នៅមានកិច្ចការជាច្រើនដែលត្រូវស្តារឡើងវិញ។

ក្នុងនោះកំណើនសេដ្ឋកិច្ចអាស៊ានត្រូវបានគេរំពឹងថា នឹងក្លាយជាគំរូជាមួយនឹងវិស័យដឹកជញ្ជូន និងវិស័យទេសចរណ៍ ដែលរងផលប៉ះពាល់ដោយសារការធ្វើដំណើរនិងការឆ្លងដែន មានការរឹតបន្តឹង។ សម្រាប់បញ្ហាប្រឈមជាសកលនិងតំបន់ដ៏ស្មុគស្មាញ អាស៊ានក៏កំពុងជំរុញឱ្យពួកយើងសហការគ្នាយ៉ាងជិតស្និទ្ធ ដើម្បីដោះស្រាយបញ្ហាទាំងនោះផងដែរ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបានជឿថា កិច្ចប្រជុំរដ្ឋមន្រ្តីអាស៊ាន ចិននាថ្ងៃនេះនឹងផ្តល់ឱ្យយើងនូវឱកាសល្អដើម្បីចូលរួមក្នុងការពិភាក្សា និងបើកចំហដើម្បីស្វែងរកវិធានការជាក់ស្តែងដោះស្រាយលើបញ្ហាប្រឈមនេះជាមួយគ្នា។

សូមបញ្ជាក់ថា ទំនាក់ទំនងកិច្ចសន្ទនាអាស៊ាន-ចិនបានចាប់ផ្ដើមនៅពេលឯកឧត្តម ឈៀន គីឈិន (H.E. Qian Qichen)រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន បានចូលរួមសម័យប្រជុំរបស់កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ានលើកទី ២៤ នៅខែកក្កដា ឆ្នាំ ១៩៩១ នៅទីក្រុងគូឡាឡាំពួ ក្នុងនាមជាភ្ញៀវនៃរដ្ឋាភិបាលម៉ាឡេស៊ី ដែលឯកឧត្តមបានបង្ហាញពីចំណាប់អារម្មណ៍របស់ចិន ក្នុងការសហការជាមួយអាស៊ាន ដើម្បីផលប្រយោជន៍ទៅវិញទៅមក។ ចិនត្រូវបានទទួលស្គាល់ជាដៃគូសន្ទនាពេញលេញ របស់អាស៊ាននៅ ក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានកាលពីថ្ងៃទី ២៩ ក្នុងខែកក្កដាឆ្នាំ ១៩៩៦ នៅទីក្រុងហ្សាការតា។

ទំនាក់ទំនងរវាងអាស៊ាននិងចិន ត្រូវបានលើកឡើងកាន់តែខ្ពស់ជាងមុន ជាមួយនឹងការចុះហត្ថលេខាលើសេចក្តីប្រកាសរួម របស់ប្រមុខរដ្ឋ/រដ្ឋាភិបាល ស្តីពីយុទ្ធសាស្ត្រភាពជាដៃគូដើម្បីសន្តិភាព និងវិបុលភាពក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ចិនលើកទី៧ កាលពីខែតុលា ឆ្នាំ២០០៣ នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី។ ចាប់តាំងពីពេលនោះមក អាស៊ាន និងចិនបានបញ្ចប់ផែនការសកម្មភាពចំនួនបីសម្រាប់រយៈពេល ២០០៥-២០១០, ២០១១-២០១៥ និង ២០១៦-២០២០។ ផែនការសកម្មភាពថ្មី (២០២១-២០២៥) ត្រូវបានអនុម័តក្នុងខែវិច្ឆិកា ឆ្នាំ ២០២០ ដោយរដ្ឋមន្ត្រីការបរទេសអាស៊ាន និងចិន៕

អត្ថបទដែលជាប់ទាក់ទង